Wednesday, 25 December 2013
ប៉ែន សុជីវន្ត
ភ្នំពេញ ប៉ុស្តិ៍
ក្បួនសឹកពោលថា ធ្វើសង្រ្គាមត្រូវដឹងចិត្តមេទ័ពរបស់ដៃគូ។ បើស៊ីជោ ឲ្យជោស៊ី។ បើចិត្តក្តៅ ឲ្យស៊ីដុំភ្លើង។ បើចិត្តត្រជាក់ ឲ្យស៊ីដុំត្រឡាចស្ងោរ។ បើចិត្តធ្ងន់ ពូកែទ្រាំ គឺឲ្យស៊ីបាយដំណើប។
តាមមើលមួយជំហាន ឡើងត្រីបក ចេញទ័ពអស់ពីសម្បុកលើកនេះ ពិតជាប្រថុយពេកហើយ ឆេវឆាវពេកហើយ តក់ក្រហល់ពេកហើយ ដាក់ទុនច្រើនពេកហើយ ស្គាល់សត្រូវតិចពេកហើយ មានមោទនភាពជ្រុលពេកហើយ គ្រោះថ្នាក់ពេកហើយ។ មេទ័ពល្ងង់ បង្កគ្រោះដល់ទ័ពទាំងបន្ទាយអន្តរាយដល់រាស្រ្តទាំងនគរ។ អ្នកដែលមើលមិនដឹងថា គេរាយក្រឡាចាញ់ផ្ទួនៗ ចាំក្តោបមួយសំណាញ់ចុងក្រោយ គឺមិនសម ចូលប្រកួតក្នុងក្តារអុកដ៏សំខាន់នេះទេ។ ក្បួនទ័ពមិនទាន់រឹងមាំ មេកើយមិនទាន់ច្បាស់លាស់ អាវុធមិនគ្រប់គ្រាន់ ស្បៀងនៅឆ្ងាយពីដៃ ព្រលឹងទ័ព ដូចព្រលឹងត្រីចង្វា សុទ្ធតែជាត្រណមនៅក្នុងក្បួនសឹក។ ខ្ញុំសុំសួរដូចឆោត? ចេញទ័ពមកច្បាំង ឬមកហែកថិនក្រវែលក្រុង? ដឹងថា មេទ័ពធំដែលកាន់ការក្រុងដឹកនាំទ័ពប្រយុទ្ធលើកនេះ ជានរណាទេ? គឺ ស៊ឺ ម៉ាអ៊ិ ដែលមានរហ័សនាមថា «មេទ័ព ចិត្តដែកនៅរដូវធ្លាក់ទឹកកក»។
ម្យ៉ាងទៀត ចុះបើគេសម្រេចចិត្តថា ដូរទូក? តើព្រមដូរទេ? ហើយយកស្អីទៅដូរ? យកត្រីបក ឬ យកគោល បើព្រមដូរហើយ នៅចាប់អង្គមិនបានទៀត តើគិតយ៉ាងម៉េច? ត្រូវតែយកមកពិចារណាឲ្យបានហ្មត់ចត់ តើគេអាងអី បានជាគេមិនព្រមគេចអង្គ? គេទុកអង្គនៅកណ្តាលវាល គ្រាន់តែនៅពីមុខ អង្គមានគោលមួយហើយទូកនៅពីចំហៀង សេះនៅពីក្រោយប៉ុណ្ណោះ។ គេហាក់បីដូចជាមិនអើពើនឹងការឡើងទ័ពទៅទាំងហ្វូងរបស់យើងសោះ? អ្នកដើរត្រូវតែដើរ តែអ្នកគិត ត្រូវតែគិតឲ្យបានវែងឆ្ងាយ។ នឹកឃើញ ល្បិចសុំបើកផ្លូវរបស់ កុង ជិញ វ៉ៃក្រុង ជីងចូវ។ សុំផ្លូវគេដើរឆ្លងកាត់ តែមានគំនិតវ៉ៃយកក្រុង។ ខុងមិញ បើកផ្លូវឲ្យដើរ តែរាយទ័ពព័ទ្ធពីក្រោយ ក្រសោបទាំងមេ ទាំងកូន គ្មានសល់ម្នាក់។ ខ្ញុំជឿថា ខាងបក្សប្រឆាំងមិនទាន់គិតដល់ចំណុចនេះនៅឡើយទេ។ បើគិតដល់ចំណុចនេះ គួរតែមានអ្នកការពារផ្លូវក្រោយទុកជាស្រេច។ តែរហូតមកដល់ពេលនេះ អ្នកការពារផ្លូវក្រោយកំពុងផឹកស្រាស្រវឹងដេកលក់បាត់ទៅហើយ។
តែកាលៈទេសៈនេះទៅហើយ បកក្រោយក៏មិនកើត។ បើឡើងទ័ពទៅមុខហើយ ទោះចាប់អង្គមិនបាន ក៏ត្រូវតែចាប់ទូកនិង គោលឲ្យបានដែរ ទោះជាត្រូវដូរអស់ត្រីបក ពីរបី ក៏មិនអីដែរ។ ចិត្តជាអ្នកជំនួញ ត្រូវតែមានចិត្តទទួលយក ទាំងខាតទាំងចំណេញ ចំណាយដើម្បីចំណូល។ លើលោកនេះ គ្មានជំនួញណា គ្មានការចំណាយនោះទេ។ គ្រាន់តែកាលៈទេសៈ ផ្សេងគ្នា ចំណាយតិច ឬច្រើន ចំណេញឬខាត តែប៉ុណ្ណោះ ហើយអ្វីៗក៏ត្រូវមានការប្រថុយដែរ មិនអាចទាយត្រូវ ១០០ ភាគរយនោះទេ។
អ្វីដែលយើងអាចទាយបាន ហើយខ្ញុំក៏គិតថា បក្សប្រឆាំងក៏ដឹងដែរ គឺគេនឹងប្រើសេះ ទូក និងគោលដើម្បីទប់ទល់ក្នុងសមរភូមិលើកនេះ។ ចំណែកឯ ត្រីដែលគេធ្លាប់ប្រើកន្លងមក គឺដើរជ្រុលទៅមុខបាត់ទៅហើយ ពិបាកនឹងបកក្រោយណាស់។ អ៊ីចឹង មានតែជើងលឿន ដូចជាទូក សេះ នឹងគោលទេ ទើបអាចទប់ទល់បាន។ ដូច្នេះត្រូវតែចាប់សត្វទាំង ៣ នេះ ឲ្យបាន។ យ៉ាងហោចណាស់ក៏ត្រូវចាប់គោល ១ ឲ្យបានដែរ។
តែបើមើលសន្ធឹកទ័ព ក៏ជាទ័ពបែកខ្ញែកមួយទៅហើយ។ ទ័ពភាគច្រើន សុទ្ធតែទ័ពស្ម័គ្រចិត្ត។ គឺជាទ័ពដែលមានកម្លាំងកាយ និងកម្លាំងចិត្ត តែភាគច្រើនជាទ័ពគ្មានព្រលឹងនោះទេ។
សម្រែកទ័ពស្រែកថា «វាយក្រុង!» តែមិនដឹងវាយច្រកណា នៅតែហែក្រវែលចុះឡើង មិនទាន់កំណត់គោលដៅច្រកទ្វារសម្រុកចូលឃើញ ហើយក៏ដឹងមិនច្បាស់ពីសមាសភាពមេទ័ពដែលចាំយាមច្រកនីមួយៗ។ អ៊ីចឹង គឺចាញ់ប្រៀប ៥០ ភាគរយបាត់ទៅហើយ។ ខ្ញុំសង្ឃឹមថា ខាងបក្សប្រឆាំងនឹងពិចារណាដិតដល់ ត្រៀមមុខ ត្រៀមក្រោយ លើក្រោម ឆ្វេងស្តាំ គ្រប់ជ្រុងជ្រោយ ដឹងលទ្ធផលមុនច្បាំង បើមិនអ៊ីចឹងទេ លើកនេះ បើបាក់ទ័ពហើយ គឺពិបាកស្តារណាស់ ទោះជាទេវតាក៏ជួយមិនបានដែរ។
ជាចុងបញ្ចប់ខ្ញុំបាទសូមអភ័យទោសសាជាថ្មីនូវកំហុសឆ្គងដោយអចេតនាតាមរយៈអត្ថបទវិភាគ ដែលចេញពីគំនិត និងចំណេះដឹងដ៏ស្តួចស្តើងនេះ៕
ចូលរួមផ្ដល់យោបល់តាមរយៈអ៊ីមែលៈ chivann.pen@gmail.com ប៉ែន សុជីវន្ត ពីខេត្ត រតនគិរី
មកដល់ឥឡូវខ្ញុំពិតជាមិនដឹងថាបក្សសង្គ្រោះជាតិបានត្រៀមស្តេចបំរុងដែរឬអត់នោះទេព្រោះបើគេពទ្ធ័ចាប់ស្តេច ទាំងពីបាននោះតែមានស្តេចណាដើម្បីជំនួសដឹកនាំកូនចៅដើម្បីវ៉ៃលុកយកស្តេចទាំងពីនោះមកវិញនោះទេ។ បក្ស សង្គ្រោះជាតិត្រូវតែគិតពីបញ្ហានេះព្រោះមិនត្រូវគេចាប់ស្តេចទាំងពីនោះបាត់ទៅហើយកូនទាហានមិនមានមេជំនួស ដូច្នេះកូនទាហានបបួលគ្នាបោះបង់ចោលសមរភូមិទៅចប់ប៉ាដោយ។ ដូច្នេះមេបក្សសង្គ្រោះជាតិត្រូវតែបញ្ចេញ មុខស្តេចប៉រុងជាបណ្តើរៗទៅឲ្យជួបមុខកូនទាហានខ្លះៗទៅដើម្បីឲ្យកូនទាហានស្គាល់និងផ្សាំុទៅនិងមេទាហាន បំរុងងាស្រួលនិងដើរតាមប្រសិនបើមេទព័ទាំងពីរត្រូវគេចាប់ដាក់ឃុំឃាំងហើយនោះ។ មេទ័ពបំរុងត្រូវតែបង្កើត នៅតាមគ្រប់ខេត្តក្រុងទាំងអស់ព្រោះនៅពេលខាងមុខនេះមេទ័ពកំពូលរបស់បក្សសង្គ្រោះជាតិនិងដឹកនាំចេញ បញ្ចារឲ្យវាសង្គ្រប់ព្រមៗគ្នាតែម្តងដើម្បីបណ្តេញសត្រូវឲ្ររត់ខ្ចាត់ច្ចាយតែម្តង។
YES, GOOD ADVICE. THANKS.
១. ការបកស្រាយរបស់អត្ថបទខាងលើ ត្រូវខ្លះ ប៉ុន្តែខុសច្រើនណាស់!! អ្នកសរសេរអត្ថបទខាងលើមានលក្ខណៈរវើរវាយរឿងសាមកុកនិងក្តារអុក!! ប៉ុន្តែមិនអីទេ ប្រៀបធៀបក៍ប្រៀបធៀបទៅ!!!
២. ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា៖ បាតុកម្មគណៈបក្សសង្រ្គោះជាតិឬបាតុកម្មរបស់ប្រជារាស្រ្តកន្លងមក មិនទាន់ចូលធ្វើសង្គ្រាមនៅឡើយទេ!! ពិតណាស់ទើបមកដល់ដំណាក់កាលហែឋខិនមែន!!! ប៉ុន្តែហែឋខិននេះ គឺដើម្បីធ្វើសង្រ្គាមចិត្តសាស្រ្ត មិនទាន់ឈានដល់សមរភូមិប្រយុទ្ធនៅឡើយទេ!! ហើយការធ្វើបាតុកម្មនេះ គឺជាដំណើរត្រឹមត្រូវល្អឥតខ្ចោះមួយ ដែលត្រួសត្រាយផ្លូវដើម្បីសមរភូមិប្រយុទ្ធ!!!
៣. មេទ័ពល្ងងខ្លះនៅរឿងសាមកុក បានកេណ្ឌទ័ពមកប្រយុទ្ធឬ ចូលក្រុងប្រយុទ្ធ ប៉ុន្តែមេទ័ពរបស់បាតុកម្មគណៈបក្សសង្រ្គោះជាតិគឺមិនធ្វើដូច្នោះទេ!! គឺប្រើប្រាស់មនុស្សដែលមានស្រាប់ដែលនៅក្នុងក្រុងរបស់សត្រូវបំរើការប្រយុទ្ធ គ្រាន់តែការប្រយុទ្ធមិនទាន់មកដល់ប៉ុណ្ណោះ ដូច្នេះគឺហែឋខិនសិន!! ឬរងចាំសត្រូវចេញសកម្មភាពប្រយុទ្ធមុន ទើបធ្វើការវាយបកនិងចាប់ខ្លួនតែម្តង!! ហើយនេះគឺជាផ្លូវក្រោយរបស់បាតុកម្មគណៈបក្សសង្រ្គោះជាតិផងដែរ!!!!
Yes, I support you, Mr, Pingpong.
វាសនារបស់កម្ពុជា មិនខុសនិងប្រទេសលាវទៅថ្ងៃអនាគតពីព្រោះល្បែងនយោ
បាយពួកកុម្មុយនិស្ត ដែលចងក្រឡាស្តេចសព្វថ្ងៃដូចជាកំពុងដើរទៅរកការពិត ។ ការសង្កេតឃើញថា បក្សសង្រេ្គោះជាតិត ហាក់បានដឹងហើយថា «ដំណើរឆ្ពោះទៅទិសខាងលិច» ដែលយួនប្រើសម្តេច ហ៊ុន សែន គ្រានតែជាស្ពានផ្នាត់គំនិតបង្កការវឹកវរដល់សង្គមខ្មែរ ។ នៅទីបំផុត កម្ពុជា និងលាវ ត្រូវតែនៅក្រោមអាណានិគមយួនមិនខាន ។
ពិតណាស់ វ/ណ យកកម្ពុជា នឹងឡាវដើម្បីទប់ទល់មហាអំណាច ចិន ។ តើកម្ពុជាយើងគួរដូចឡាវទេ ? នោះលើឆន្ទះរបស់មេដឹកនាំយើង។ ចំណែកពលរដ្ឋ ត្រូវតែមានតួនាទីការពារសង្គម នឹងជាតិខ្លួនដែរ។
ខ្ញុំគិតថាសម័យនេះហើយសូមកុំប្រើក្បួនសាមកុកមកធ្វើបាបប្រទេសខ្លួនឯង ប្រជារាស្រ្តខ្លួនឯង សូមកុំចាត់ទុកប្រទេសខ្លួនឯង ប្រជារាស្រ្តខ្លួនឯងជាសត្រូវឱ្យសោះ។ សង្គមប្រជាធិបតេយ្យ បើយើងធ្វើការមិនកើត ដឹកនាំមិនកើតសុំចុះទៅណា នេះជាសង្គមប្រជាធិបតេយ្យ កំណត់អាណត្តិដឹកនាំប្រទេសទៅវាចប់សព្វគ្រប់ហើយ
je supporte le commentaire de monsieur Pingpong, il a raison.
you know we lost SEREYRAKATHEAT at the mountain Odong it this big signal that Hun Sen must be out of the Nokor.God get mat(angry) by Hun Sen stole ticket election.
ខ្ញុំសូមចូលរួមគាំទ្រមតិលោក Pingpong ១០០% យោបល់លោកពិតជាល្អនិងត្រឹមត្រូវ។
វាមិនឣាចម៍ទេឣាពីរបីក្បាលឯងចង់វាយសង្រ្គប់ស៊ីគ្រាប់សំណមែន! ដល់ពេលហ្នឹងគឹជាពេលបិទទ្វារ
វាយបំបែកក្បាលហ្វូងឆ្កែឆ្កួតហើយ! ចាំមើលហ្វូងឆ្កែវាដេកដីរណូករនែលរួចកោសដូងធ្វើការីឬឆាម្ទេស។