ដោយ៖ តាំង វីដា និង ស៊ុន ណារិន
ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013
>http://vodhotnews.com
អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស លើកឡើងថា ការតវ៉ាទាមទារដំណោះស្រាយរបស់អតីតអ្នកភូមិបឹងកក់ ដែលបានទទួលបានសំណងដីធ្លីរួចហើយនោះ គឺពាក់ព័ន្ធនឹងអ្នកនយោបាយ។
នៅថ្ងៃទី២៥ ខែធ្នូនេះ ប្រជាសហគមន៍បឹងកក់ពីរក្រុម រួមមានអ្នកទទួលសំណងហើយ និងអ្នកមិនទាន់ទទួលសំណង ប្រមាណ១០០ ប្រមូលផ្តុំគ្នានៅថ្ងៃទី៣ តវ៉ាបិទផ្លូវមហាវិថីព្រះមុនីវង្ស ស្រែកទាមទាររកដំណោះស្រាយចំពោះជម្លោះដីធ្លី។
អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ប្រាប់VODនៅថ្ងៃពុធនេះថា បញ្ហាជម្លោះរបស់ប្រជាពលរដ្ឋ ក្នុងតំបន់បឹងកក់ គឺអាជ្ញាធរ បានកំពុងរៀបចំឯកសារ ពិភាក្សារកដំណោះស្រាយ ដល់អ្នកសេសសល់តាមការសន្យារបស់ខ្លួន ប៉ុន្តែចំពោះការតវ៉ាសើរើរឿងរបស់អតីតអ្នកភូមិបឹងកក់វិញ លោកយល់ថា គឺកើតឡើងដោយសារការដុតកម្តៅពីអ្នកនយោបាយគណបក្សប្រឆាំង ហើយជាការដាក់បន្ទុកកំហុសបន្ថែមលើសមត្ថកិច្ច មិនមែនរកដំណោះស្រាយពិតប្រាកដទេ ៖ “នេះជាការសើរើមួយដែលកើតឡើង ដោយសារតែអ្នកនយោបាយដុតកំដៅ អញ្ជឹងវាមិនអាចនឹងមានដំណោះស្រាយ ឬក៏ការឆ្លើយតបណាមួយឲ្យទាន់ពេលបានទេ ត្រូវទុកពេលសម្រាប់ធ្វើការងារនេះ សិក្សាបន្ថែមអំពីដំណោះស្រាយ ដែលមានកន្លងមក អ៊ីចឹងសំណើរនេះគឺលើសពីអ្វីដែលយើងអាចឆ្លើយតប បានភ្លាមៗណាស់”។
តំណាងអតីតអ្នកភូមិបឹងកក់ អ្នកស្រី អ៊ីម ស្រីទូច អះអាងថា បញ្ហារបស់ពួកគេ គឺមិនមានពាក់ព័ន្ធនឹងអ្នកនយោបាយឡើយ ហើយការតវ៉ានេះ គឺកើតឡើងយូរណាស់មកហើយ ដោយសារតែសំណងតិចតួចដែលទទួលបាននោះ គឺបានដោយការបង្ខិតបង្ខំ និងគំរាមកំហែង។ អ្នកស្រីថា ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស គឺគ្រាន់តែលេស មិនចង់ដោះស្រាយបញ្ហាតែប៉ុណ្ណោះ ៖ “អត់មានពាក់ព័ន្ធរឿងនយោបាយ រឿងគណបក្សទេ សំណងដែលខ្ញុំទទួល គឺខ្ញុំមិនបានទទួលដោយស្ម័គ្រចិត្តទេ គាត់ធ្វើអភិវឌ្ឍនៅតំបន់បឹងកក់ គាត់មានការគំរាមកំហែង ប្រជាពលរដ្ឋ ចេញគោលការណ៍ ៨ពាន់លើ២លាននេះ គឺពួកខ្ញុំមិនស្ម័គ្រចិត្តយកទេ ព្រោះតំលៃនេះ មិនសាកសមនឹងសិទ្ធិលំនៅឋាន ពួកខ្ញុំទេ ពេលដែលពួកខ្ញុំមិនព្រមចេញ គាត់បែរជាប្រើខ្សាច់ បូមខ្សាច់ពន្លិច”។
ប្រធានផ្នែកស៊ើបអង្កេតអង្គការលីកាដូ លោក អំ សំអាត ដែលកំពុងតាមដានហេតុការណ៍នេះ យល់ថា នេះជារឿងពីរដាច់ដោយឡែកពីរគ្នា ហើយការតវ៉ារបស់អតីតអ្នកភូមិបឹងកក់ គឺកើតឡើងមុនពេលបោះឆ្នោតទៅទៀត។ លោកស្នើឲ្យអ្នកនយោបាយ ជៀសវាងលាបពណ៌គ្នា ខណៈនយោបាយកំពុងជាប់គាំងបែបនេះ ៖ “យើងលាបពណ៌ថាជារឿងនយោបាយ នោះបញ្ហាទាំងអស់ មិនអាចត្រូវបានដោះស្រាយទេ វាអាចក្លាយជាបញ្ហារាំរ៉ៃ ហើយវាក៏ជាចំនុចកាន់តែក្តៅគគុកផងដែរ ក្នុងបរិយាកាសនៃសភាពការណ៍នយោបាយកំពុងតែតានតឹង”។
អ្នកបឹងកក់ ព្រមានថា ពួកគេនឹងបិទផ្លូវជារៀងរាល់ថ្ងៃ ដើម្បីជំរុញឲ្យមានដំណោះស្រាយ។ ពួកគេបានតវ៉ាចំនួន៣ថ្ងៃជាប់គ្នាមកហើយ ដោយបិទផ្លូវជាបន្តបន្ទាប់។
ប្រជាពលរដ្ឋអះអាងថា ពួកគេជាង ៣០០០គ្រួសារ ត្រូវបានអាជ្ញាធរមូលដ្ឋាន បានបណ្តេញចេញ ពីតំបន់បឹងកក់ឲ្យទៅនៅរាយប៉ាយក្នុងខណ្ឌទាំង៩ក្នុងរាជធានី ចាប់តាំងពីឆ្នាំ២០០៨មក ដោយសាលារាជធានីភ្នំពេញ យកដីនៅតំបន់នោះឲ្យទៅក្រុមហ៊ុនស៊ូកាគូអ៊ីន របស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ក្រោមគម្រោងអភិវឌ្ឍន៍៩៩ឆ្នាំ ដែលធ្វើឲ្យប៉ះពាល់ពលរដ្ឋនៅតំបន់នោះជាង៤០០០គ្រួសារ៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

Ahh arch pa socheatevong bue min arch Kom prossss!!!!!! CPP=CorruPtion Party…..
នេះជារឿងអ្នកនយោបាយនៅពីក្រោយ ការសំដែងមតិត្រួវគិតទៅដល់សីទ្ធីអ្នកដទែ និងមិនប៉ះពាល់
ដល់សន្តិសុខនិង សណ្តាប់សង្គមទេ បញ្ហាមកបិទផ្លូវដូចនេះ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រជាជន
ជាច្រើនដែលធ្វើដំណើរទៅប្រកបរបរប្រចាំថ្ងៃ តែនេះជាសារជាតិបក្សប្រឆាំងហើយ ដែលកន្លងមកមិន
គោរពនួវច្បាប់ក្នុងប្រទេស ទេ គេអោយលុយដើម្បីទៅកាន់កន្លែងថ្មី ដោយស្មគ្រ័ទៅដោយខ្លួនឯងតែពេលនេះថាគេបង្ខំទៅវីញ ចុះ អោយសាលារាជធានី ទៅយកដំណោះ
ស្រាយអ្វីមកអោយទៀត ដូចជាហួសហេតុពេក ប៉ុន្តែ ប្រជាពលរដ្ឋត្រូវមើលអោយឃើញ ពេលនេះ
ខ្សែ គណបក្សប្រឆាំង គេដើរ ញុះញង់គ្រប់កន្លែង លោក ស៊ី ទៅ ស្វាយ រៀង ឯលោក ខា ទៅ កំពង់
ចាម ក្នុងនោះ លោក រ៉ុង ឈុន និង ជា មុ នី ក៍កំពុង បំផុស កម្មករ អោយធ្វើ បាតុកម្មបំផ្លាញឆ្នាំងបាយ
ខ្លួនឯង ហើយ ។
លោក ប៉ា សុជាតិវង្ស យីមើលឈ្មោះវា អាចុម្រាយ អើយ!!!!
ក្រុមឯកឧត្តម គ្រុយ ធា និង លោកជំទាវ គាត ភួងពុករលួយជាប្រចំានៅ ក្រសួងសុខាភិបាល នឹងស្អុយគគ្រុក
អ្នកមានឈ្មោះថាការពិតនៅតែជាការពិត ចេះសរសេរគ្រាន់បើ តែនៅមិនទាន់ចេះធ្វើការពិចារណា អោយបានគ្រប់ជ្រុងជ្រោយ។ បើសិនជាបញ្ហារបស់ពួកគេត្រូវបានដោះស្រាយសមរម្យនោះ ពួកគេមិនមកធ្វើបាតុកម្មនាំតែខាតពេលរកស៊ីទេ។ អ្នកណាក៏ចង់មានសេចក្តីសុខដែរ។
EVERY LEVEL OF Mr HUN SEN GOV ARE MENTAL . STARTING FROM THE BOOS TO HIS EMPOYEE. YOU CAN ASK YOUSELF WHY ALL THESE PPLE AGAIN WHIT YOU???1ST WHO STARTED THESE PROBLEM 2nd DO THEY WANTED TO GET BEATING FROM YOUR MENTAL GOV.3rd WHY YOUR MENTAL GOV CAN NOT THIS PROBLEM GO AWAY.IF YOU ARE JUST EMPLOYEE IN THIS MENTAL GOV YOU ALL SHOULT HAVE HUMANBRAIN THINKING TO THIS PPLE THAT LIVING JUST LIKE ANNIMAL.CAMBODIA WILL NOT BE SAFE IF THIS COUTRY NOT CHANGING LEADER.WE ARE LIVING OUT THER WE KNEW THAT Mr HUN SEN IS A VEITNAME DOG HE DO ANY THING FOR HIS BOOS TO STAY IN POWER.THIS GOV WILL GOING DOWN IN THE NEARES FULTURE. PEACE FOR ALL CAMBODIAN. THANK YOU
Please stop blaming and start resolving the problems created by your governing.
When you have problems resolved, then you have political dilemma that Cambodians face.
If you can’t, leave the job to someone else who CAN.
Or current RGC has better resolution to help Cambodians and stop oppression.