ប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិសាស្ត្រធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំប្រទេស គឺនៅក្នុងរបបដឹកនាំសម័យសង្គមរាស្ត្រនិយម ដែលលោកនាយករដ្ឋមន្ត្រី លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ទសវត្សឆ្នាំ១៩៧០។
ដោយ ទីន ហ្សាការីយ៉ា
2013-12-25
RFA

មេដឹកនាំគណបក្សសង្គ្រោះជាតិ ថ្លែងសារទៅកាន់បាតុករនាទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ RFA/Mom Sophon
តើសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ កំពុងដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មអហិង្សានេះ ជាការធ្វើឲ្យប្រវត្តិសាស្ត្រច្រំដែលក្នុងការធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីតួនាទីពិតមែនឬយ៉ាងណា?
សន្ទុះមហាជនចូលរួមធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ បានកើនឡើងជាបន្តបន្ទាប់ក្នុងការទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ឬទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីតួនាទីជានាយករដ្ឋមន្ត្រីនោះ។
ការធ្វើបាតុកម្មនេះ បានលាន់ឮសំឡេងសុំឲ្យ លោក ហ៊ុន សែន ចុះចេញទៅ លោក ហ៊ុន សែន អើយចុះចេញទៅ ទាំងនៅទីលានប្រជាធិបតេយ្យ និងនៅពេលហែក្បួនតាមដងវិថីនានាក្នុងរាជធានីភ្នំពេញនោះ។
«សំឡេងស្រែក»
ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ ត្រូវបានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានចេញញត្តិគាំទ្រប្រសាសន៍របស់ លោក ហ៊ុន សែន ដែលលោកបានបដិសេធចំពោះក្រុមបាតុករថា លោកមិនលាលែងពីតួនាទីនោះ។ ហើយក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចាត់ទុកសកម្មភាពធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ថាជាសកម្មភាពធ្វើរដ្ឋប្រហារទម្លាក់ លោក ហ៊ុន សែន ដោយសារគណបក្សនេះបានទាមទារឲ្យបោះឆ្នោតឡើងវិញ និងទាមទារឲ្យ លោក ហ៊ុន សែន ចុះចេញពីតួនាទីជានាយករដ្ឋមន្ត្រីនោះ។
នៅក្នុងញត្តិដែលចុះហត្ថលេខាចំនួន ៥៤រូប របស់តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២០ ធ្នូ នោះ បានចាត់ទុកការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ ជារឿងខុសច្បាប់ និងជាសកម្មភាពគ្មានសីលធម៌។
ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគនយោបាយ និងក្រុមអ្នកច្បាប់បានលើកឡើងថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ មិនមែនជាសកម្មភាពធ្វើរដ្ឋប្រហារនោះឡើយ។
ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ហួន ជុនឌី មានប្រសាសន៍ថា ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ ជាទង្វើស្របច្បាប់ ដែលមានធានានៅក្នុងរដ្ឋធម្មនុញ្ញ មិនមែនជាការធ្វើរដ្ឋប្រហារទេ ពីព្រោះថា ការធ្វើរដ្ឋប្រហារលុះត្រាណាខាងគណបក្សសង្គ្រោះជាតិ មានកម្លាំងប្រដាប់អាវុធក្នុងការតទល់ជាមួយកងកម្លាំងរបស់រដ្ឋាភិបាល។
«សំឡេង»
ម្យ៉ាងវិញទៀត អ្នកវិភាគបានលើកឡើងថា សកម្មភាពរបស់គណបក្សប្រឆាំងនេះ មិនមែនអាចឲ្យកម្ពុជា វិលជាន់ដានប្រវត្តិសាស្ត្រនាសម័យសង្គមរាស្ត្រនិយម ដែល លោកសេនាប្រមុខ លន់ នល់ បានដឹកនាំកងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណាសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
សម្រាប់ស្ថានការណ៍ធ្វើបាតុកម្មរបស់គណបក្សប្រឆាំងនៅពេលនេះ អ្នកច្បាប់បានលើកឡើងថា មិនមែនជាសកម្មភាពធ្វើឲ្យកម្ពុជា វិលមករកប្រវត្តិសាស្ត្រច្រំដែលនោះទេ ប៉ុន្តែសកម្មភាពនេះជាចលនាមហាជនក្នុងការប្រើប្រាស់គណបក្សសង្គ្រោះជាតិ ទាមទាររកយុត្តិធម៌ពិតប្រាកដក្នុងសង្គមប្រជាធិបតេយ្យ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច បានលើកឧទាហរណ៍ពីការធ្វើរដ្ឋប្រហារនៅក្នុងសម័យសង្គមរាស្ត្រនិយម និងការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមួយចំនួនទៀតនោះ គឺការធ្វើរដ្ឋប្រហារកើតចេញពីកងទ័ព ដែលភាគីទាំងសងខាងមានកងកម្លាំងប្រដាប់អាវុធរៀងៗខ្លួន។
«សំឡេង»
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការធ្វើបាតុកម្មដឹកនាំដោយគណបក្សសង្គ្រោះជាតិ នេះ ធ្វើឲ្យអធម្មនុញ្ញភាព ពីព្រោះថា នៅក្នុងសង្គមប្រជាធិបតេយ្យ ការធ្វើបាតុកម្ម គឺបាតុករមានសិទ្ធិទាមទារឲ្យមានការកែទម្រង់ មិនមែនធ្វើសកម្មភាពដូចគណបក្សប្រឆាំងកំពុងតែធ្វើនេះទេ។
«សំឡេង»
ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នេះ ត្រូវបានអ្នកវិភាគអះអាងថា កើតចេញពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងបញ្ហាវិបត្តិសង្គមជាច្រើនកើតមាននៅក្រោមការដឹកនាំប្រទេសរបស់ លោក ហ៊ុន សែន ដូចជាការរំលោភសិទ្ធិមនុស្ស ដីធ្លី ភាពឥតការងារធ្វើ ប្រាក់ខែរបស់កម្មករ មន្ត្រីរាជការចាយមិនគ្រប់ ហើយទំនិញនៅលើទីផ្សារកាន់តែឡើងថ្លៃជាបន្តបន្ទាប់ជាដើម។
នៅថ្ងៃទី២៥ ធ្នូ ដែលជាថ្ងៃទី១១ នៃការធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ គឺមានកម្មកររោងចក្រជាច្រើនម៉ឺននាក់បានចូលរួមធ្វើបាតុកម្ម និងហែក្បួនតាមផ្លូវ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធថា លោកមិនចុះចេញពីតំណែងក្ដី។ ម្យ៉ាងវិញទៀត លោក ហ៊ុន សែន ព្រមានចំពោះការធ្វើបាតុកម្ម និងបាតដៃទីបីក្នុងការទប់ទល់ក៏ដោយ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច ពន្យល់ថា ការព្រមានរបស់ លោក ហ៊ុន សែន ចំពោះការប្រើប្រាស់បាតដៃទីបីនេះ មិនមែនយកបន្លាជួសបន្លាទេ តែលោកបារម្ភថានឹងមានក្រុមណាមួយមកប្រើអំពើហិង្សាលើសមត្ថកិច្ចការពារបាតុកម្ម ហើយរដ្ឋាភិបាលយកបញ្ហានេះជាលេស ដើម្បីបញ្ជាឲ្យបង្ក្រាបក្រុមបាតុករ។
«សំឡេង»
មន្ត្រីនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលមានតួនាទីអនុវត្តច្បាប់ ការពារក្រុមបាតុករ និងការពាររដ្ឋាភិបាល។ លោកបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចមិនបង្ក្រាបបាតុករទេ ដរាបណាបាតុករមិនបង្កអសន្តិសុខសង្គម។
«សំឡេង»
ទោះបីជាយ៉ាងណាក៏ដោយ ទាំងអ្នកច្បាប់ និងអ្នកវិភាគ បានសម្ដែងការព្រួយបារម្ភអំពីការប្រើអំពើហិង្សាទៅលើក្រុមបាតុករកើតឡើង នៅខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ធ្នូ នេះ ពីព្រោះកម្ពុជា មានបទពិសោធន៍នេះស្រាប់ នៅខណៈដែលនាយករដ្ឋមន្ត្រីនៅក្រៅប្រទេស ហើយសកម្មភាពបង្ក្រាបបាតុករកើតឡើងនៅឆ្នាំ១៩៩៧ ដែលធ្វើឲ្យមនុស្សរបួស និងស្លាប់ជាច្រើននាក់។
ម្យ៉ាងវិញទៀត នៅក្នុងស្ថានភាពនយោបាយតឹងតែងបែបនេះ មិនមានន័យថា គ្មានដំណោះស្រាយនយោបាយនោះទេ។ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ បានផ្ដល់អនុសាសន៍ចំនួន ៤ចំណុច រួមមាន ទី១ ព្រះមហាក្សត្រមានព្រះរាជតួនាទីក្នុងការកោះហៅអ្នកជំនាញមកដោះស្រាយទំនាស់វិបត្តិនយោបាយ និងផ្ដល់អនុសាសន៍ឲ្យគណបក្សទាំងពីរ។ ទី២ គណបក្សទាំងពីរធ្វើសំណើទៅអង្គការសហប្រជាជាតិ ធ្វើការសម្របសម្រួល ឬធ្វើការបោះឆ្នោតឡើងវិញទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។ ទី៣ អ្នកនយោបាយទាំងពីរគណបក្ស វិលទៅកាន់តុចរចាបន្ត និងទី៤ អ្នកនយោបាយគិតថាស្រឡាញ់ប្រជាពលរដ្ឋ និងគោរពតាមគោលការណ៍ប្រជាធិបតេយ្យមែននោះ គឺត្រូវធ្វើប្រជាមតិប្រជាពលរដ្ឋ ហើយគោរពទៅតាមមតិភាគច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្រសួងការងារអំពាវនាវឲ្យកម្មករបន្តប្រក្រតីភាពការងារផលិតកម្ម
- កម្មករជិត១ម៉ឺននាក់នៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
- ជនរងគ្រោះដីធ្លីនៅភ្នំពេញបន្តតវ៉ាមុខសាលារាជធានី
- មេដឹកនាំបក្សប្រឆាំងចូលរួមធ្វើបាតុកម្មជាមួយកម្មករនៅស្វាយរៀងនិងកំពង់ចាម
- មនុស្សរាប់ម៉ឺននាក់ចូលរួមហែក្បួនជាមួយបក្សសង្គ្រោះជាតិ
- ការតវ៉ារបស់អតីតអ្នកបឹងកក់ក្លាយជាអំពើហិង្សា
- កម្មករស្ទើរទូទាំងប្រទេសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦0ដុល្លារ
- បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី១០នៅពាយព្យភ្នំពេញ
- គ្រូពេទ្យអំពាវនាវឲ្យបាតុករសង្គ្រោះជាតិរក្សាអនាម័យ
Coup Détat? No arms, no army, no police, no military police. The Armed Forces are controlled by the CPP! It is a funny accusation!!!
ប្រសិនបើគេចោទប្រកាន់ថាការធ្វើបាតុកម្មអហិង្សានេះជាការធ្វើរដ្ឋប្រហារនោះការចោទនេះគ្មានធាតុផ្សំណាមួយគួរឲ្យជឿទេ ទោះបីជាក្មេងមិនទាន់ចេះនិយាយក៏មិនជឿដែរ។
ដូចករណីចោទប្រកាន់ប្រជាជននិងលោកម៉ម សូណង់ដូថាបានធ្វើអបគមនៅភូមិប្រម៉ា ខេត្តក្រចេះដែរ។ ប្រជាជនមានតែស្នារព្រួញសំរាប់បាញ់សត្វតែបែរជាគេយកវត្ថុទំាងនេះជាវត្ថុតាងក្នុងការចោទប្រកាន់ពីបទធ្វើអបគម។តើប្រជាជនខ្មែរ ជនជាតិបរទេស ជឿទេ?????
ខ្ញុំឆ្ងល់ដែរ ចំណេះដឹងសុទ្ធតែថ្នាក់បណ្ឌិតម្នាក់ៗ តែគ្រាន់តែពាក្យថា រដ្ឋប្រហារ ឥតយល់ដែរ!ចឹងខំធ្វើជាតំណាងរាស្រ្តធ្វើអី បើល្ងង់ម្លឹងៗ…!ពាក្យថា រដ្ឋប្រហារ ទាល់តែប្រើប្រាស់កំលាំងប្រដាប់អាវុធ បង្ខំអោយនរណាម្នាក់ចុះពីតំណែង…ចុះបាតុកម្មបក្សសង្រ្គោះជាតិ គេបាតុកម្មអោយសើុបអង្កេតការបោះឆ្នោតដោយឋករាជ្យ លោកឋងមិនព្រម…ក្រោយមកគេចរចារអោយមានតុល្យភាពអំនាច លោកឋងមិនព្រម…មិនទាន់មានឋកភាពជាតិផង លោកឋងបង្កើតសភាឋកបក្ស ដែលជាការរំលោភលើរដ្ឋធម្មនុញ្ញគឺស្មើនឹងរដ្ឋប្រហារធម្មនុញ្ញ( ដែលរដ្ឋធម្មនុញ្ញ តំរូវអោយប្រជុំសភាដំបូង ត្រូវមានសភាជិកយ៉ាងតិច១២០រូប)….ដល់តវ៉ា ទាមទារអ្វីក៏មិនព្រម គឺត្រូវតែមានកំលាំងមហាជនឥចឹងហើយ…បើអ្នកឋងយកបាតដៃទី៣បង្រ្កាប គឺអ្នកឋងជាជនផ្តាច់ការ ថ្ងៃក្រោយវាសនាអ្នកឋងមិនខុសពី នួន ជា,ខៀវ សំផន,អៀង សារី…ហើយនឹងដូចមេដឹកនាំផ្តាច់ការលើលោក ដូចជា សាដាម ហ៊ូសេន,ហ៊ូស្នី មូបារ៉ាក់,កាដាហ្វី….ថ្ងៃក្រោយ កិត្តិយស កេរ្តិ៍ឈ្មោះលោកឋង ស្អុយអាសោចន៍ ហើយក្ូនចៅផៅសណ្តានអ្នកឋងនឹងងើបមុខមិនរួចទេ អាចប្រឈមនឹងការកាត់ទោសផងដែរ។
ចូរលោកខំកសាងនូវអំពើល្អអោយបានច្រើន ព្រោះទង្វើកន្លងមក លោកធ្វើអវិជ្ជមាន ច្រើនមែនទែន…ទង្វើលោកឋងកសាងកន្លងមកនេះគឺប្រជាភិថុតច្រើនណាស់ មិនធ្វើដោយសុទ្ធចិត្តទេ…ហើយការកសាងនេះមិនសមមូលនឹងលុយលោកខ្ចីពីបរទេសសោះឡើយ…!
សូមលោកពិចារណាឡើងវិញ កុំស្តាប់តាមជនឡេមឡឺម ឋមអបច្រើនពេក…លោកមិនមែនជីវិតអមត:ទេ…!
លោកត្រូវដឹងថា ទូកទៅ កំពង់នៅ…!!!
ក្នុងនាមកូនខ្មែរដែលគ្មានសញ្ញាប័ត្របណ្ឌិត សូមជូនគំនិតមួយដល់ថ្នាក់ដឹកនាំ
ថា ការធ្វើកំណែទម្រង់ស៊ីជម្រៅ គឺគួរចាប់ផ្តើមពិនិត្យមើលអ្នកដែលឲ្យបល់នៅក្បែរខ្លួន
លោកជាមុនសិន ថាតើអ្នកទាំងនោះដែលធ្លាប់ផ្តល់យោបល់បានផ្តល់ប្រយោជន៏អ្វីខ្លះដល់លោក
ដល់រដ្ឋាភិបាលលោក គណៈបក្សលោក ឬអ្នកទំាងនោះបានជួយបង្ហិនបង្ហោចលោកទៅវិញ?????
coup ? only hun-sen used force tokill khmer and stealing votes .dictator will not accepted in the future ,people hate dictator
តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាការធ្វើរដ្ឋប្រហារឬយ៉ាងណា? គឺចេងមែន
ទង្វើបែបនេះ ជាអ្វី? តើល្មមជាប់ការចោទប្រកាន់ ដើម្បីវ៉ៃខ្នោះ ឬនៅ? គួរហើយ!
Phay Siphan should go back to the United States and learn more about Democray before honestly serving Cambodia, or go to VN or China and live their if he loves communist.