លោក ហ៊ុន សែន ចេញ​ទៅ​វៀតណាម​នៅថ្ងៃនេះ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃព្រហស្បតិ៍ ទី26 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដឹកនាំ​គណៈប្រតិភូ​ទៅ​ប្រទេស​វៀតណាម ដើម្បី​ជួប​សម​ភាគី​ក្នុង​ការ​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​មួយចំនួន​។​

​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេសជិតខាង​នេះ គឺ​ចាប់ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​២៨​ខែ​ធ្នូ ខណៈ​ដែល​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​​តវ៉ា​របស់​កម្មក​រ​ទាមទារ​ការដំឡើង​ប្រាក់​ឈ្នួល កំពុង​ពុះកញ្ជ្រោល​។

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស ឲ្យដឹងថា  កម្ពុជា និង​វៀតណាម នឹង​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន រួមមាន​៖ ១)​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា និង​វៀតណាម ឆ្នាំ​២០១៤-២០១៥ ២)​កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ទំនិញ ៣)​សន្ធិសញ្ញា​ស្តីពី​បត្យាប័ន ៤)​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន  ៥)​ផែនការ​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជា​និង​ក្រសួង​អប់រំ និង​បណ្តុះបណ្ដាល​នៃ​ប្រទេស​វៀតណាម ៦)​ផែនការ​សហប្រតិបត្តិ​ការ ស្តី​ពី​ព័ត៌មាន​រវាង​ក្រសួង​ព័ត៌មាន ៧)​ផែនការ​សហប្រតិបត្តិ​ការ​ឆ្នាំ​២០១៤​រវាង​ក្រសួង​មហាផ្ទៃ កម្ពុជា និង​ក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ៨)​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ផែនការ​សហប្រតិបត្តិកា​រ រវាង​បណ្ណសារដ្ឋាន​ជាតិ នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា និង​សាកលវិទ្យាល័យ​ហាណូយ​នៃ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស វៀតណាម​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា លោក ហ៊ុន សែន ក៏​នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម ប្រធានាធិបតី​វៀតណាម និង អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​។​

​គណៈប្រតិភូ​ដែល​អមដំណើរ​នាយក​រដ្ឋមន្ត្រី​រួម​មាន លោក​ហោ ណាំហុង លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សមាជិក រាជរដ្ឋាភិបាល​កម្ពុជា​មួយចំនួនទៀត​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

10 Responses to "លោក ហ៊ុន សែន ចេញ​ទៅ​វៀតណាម​នៅថ្ងៃនេះ​​"

  1. victory khmer says:

    wishes u for good luck – good trips – good health , live long

  2. khmer says:

    ជូនពរអោយធ្លាក់យន្តហោះ អាងាប់

  3. colab says:

    លោកហ៊ុនសែនបានខិតខំប្រឹងប្រែងធ្វើការសម្រាប់ប្រទេសជាតិ ខណៈពេលដែលលោកសមរង្ស៊ី កំពុងព្យាយាមបំផ្លាញប្រទេសជាតិ។

  4. ngor heaw says:

    Hun Sen is doing something that can cause Sam Rainsy to have heart attacked.

  5. Anonymous says:

    He works hard for his own family , own power , and nothing for Cambodian people.
    So pity all people of Kingdom of Wonder !!!

  6. ama says:

    I think Hun sen never love his people never think about living,

  7. Hun Sen says:

    អញចង់ងាប់អាណាចង់អោយអញរស់។រស់ធើអីបើគាស្អប់ម្លឹងៗ

  8. ama says:

    Please do not love Vietnam.look back to the past .Vietnam never regard Cambodia as good friend.they allways want Cambodia land if they can someday.

  9. Hun Sen says:

    ngor heaw,victory khmerះបិទមាត់ឯងទាំងពីរណាក់។អញអោយគេបាញ់ឯងចោលអាឡូវ

  10. ភ្នែកទោល says:

    បើសិនទៅជាទៅមិនត្រឡប់មកវិញក៍កាន់ល្អសំរាប់ប្រជាពលរដ្ឋខ្មែរ។