នាយ ទុយ ជួប​ទុក្ខ​សែន​ធំ​ម្តាយ​ស្លាប់

Thursday, 26 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍

131226_21a

លោក អ៊ឹង រដ្ឋា ហៅ ទុយ អង្គុយ​កាន់​ទុក្ខ​នៅ​មុខ​មឈូស​របស់​ម្តាយ​ខ្លួន​ ដែល​ធ្វើ​បុណ្យ​នៅ​វត្ត​សន្សំ​កុសល។ រូបថត ស៊ូ វុទ្ធី

ភ្នំពេញៈ ទីបំផុត​មច្ចុរាជ​កំណាច តាម​ពង្រាត់​មនុស្ស​ជា​ទីស្រឡាញ់ និង​ជា​អ្នក​មានគុណ​ធំ​បំផុត ពី​បេះដូង​ពិធីករ​កាយវិការ​ក្រមិចក្រមើម​លោក អ៊ឹង រដ្ឋា ហៅ ទុយ គ្មាន​ក្តី​មេត្តា ដោយ​ម្តាយ​របស់​នាយ​បាន​ទទួល​មរណភាព​ហើយ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៣។ ពេល​នេះ​សព​ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​សន្សំកុសល​។

ពិធីករ​ដ៏​លេចធ្លោ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN លោក អ៊ឹង រដ្ឋា ហៅ​ទុយ ជាង​ពីរ​ឆ្នាំ​ហើយ​ដែល​ជីវិត នាយ ហាក់​ញាំញី​ដោយ​វិបត្តិ​ក្នុង​ជីវិត ទុក្ខ​ជាន់​លើ​ទុក្ខ ហើយ​ពេល​ខ្លះ​នាយ​ស្ទើរ​តែ​បាត់បង់​ការងារ​ដែល​ជា​ឆ្នាំងបាយ​នៅ​ទ្រនំ CTN ផង​ដែរ​។ ទុក្ខ​នេះ​បាន​ចូល​មក​ញាំញី នាយ គ្រា​ដែល​ចំណង​ស្នេហ៍​ជាមួយ​កូនស្រី​សេដ្ឋី​ដី​ត្រូវ​បាន​ដើរ​ដល់​ផ្លូវ បំបែក បន្ទាប់ពី​ចាប់​ដៃ​គ្នា​ក្រោម​អាពាហ៍ពិពាហ៍​ផ្អើល​អស់​មនុស្ស​មួយ ប្រទេស ក្រោយ​មក​ក៏​លេច​ចេញ​ថា ម្តាយ​ជា​ទី​ស្រឡាញ់​របស់​នាយ ទុយ ក៏​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​ផង​ដែរ​។


អង្គុយ​កាន់​ទុក្ខ​នៅ​មុខ មឈូស និង​ក្រោយ​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ រុំក្រណាត់​ខ្មៅ ដែល​មាន​សរសេរ​ថា សព​អ្នកស្រី នៅ សុភី នាយទុយ បាន​រៀបរាប់​ថា​៖​«​ការ​ទទួល​មរណភាព​របស់​ម្តាយ​ខ្ញុំ គឺ​បន្ទាប់ពី​បញ្ជូន គាត់​ទៅ​សង្គ្រោះ​បន្ទាន់​ជាថ្មី​ម្ដង​ទៀត នៅក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ អស់​រយៈពេល​២​-៣​ថ្ងៃ តែ​ស្ថានភាព​ជំងឺ មិន​ស្រាកស្រាន្ត ទើប​ល្ងាច​ថ្ងៃ​ទី​២៤​សម្រេច​យក​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​»។ លោក​បន្ត​ថា៖​«ម្តាយ​ខ្ញុំ​គាត់​ផុត​ដង្ហើម​នៅ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច នៅ​លើ​ឡាន ខណៈ​ឡាន​ជិត​ចូល​ដល់​ផ្ទះ​ហើយ​នោះ​»។

យ៉ាង​ណា ដំណឹង​ស្លាប់​របស់​ម្តាយ​នាយ មិន​ត្រូវ​បាន​ចែកចាយ​លឿន និង​មាន​មិត្តភក្ដិ​ដឹង​ច្រើន​ឡើយ ដោយ​នាយ ទុយ អះអាង​ថា៖​«សូម្បី​តែ​ខ្ញុំ​ក៏​មិន​បាន​គិត​ថា ម្តាយ​ខ្ញុំ​ទៅ​ចោល​ខ្ញុំ​ដែរ​នៅ​ថ្ងៃ​ម្សិលមិញ​នោះ លុះ​ពេល​គាត់​ផុត​រលត់​ទៅ​ទៀត​នោះ ខ្ញុំ​ក៏​មិន​បាន​ប្រាប់​មិត្តភក្តិ ឬ​ក៏​ផុស​តាម​ហ្វេសប៊ុក​ភ្លាមៗ​ដែរ ទើប​តែ​ទៀបភ្លឺ​ទើប​ខ្ញុំ​សរសេរ​សារ​ផុស ហើយ​ក៏​មាន​មិត្តភក្តិ​មក​ដែរ​។ តែ​មក​ដល់​ពេល​នេះ​គេ​ដឹង​អស់​ហើយ​»។ ប៉ុន្តែ​នាយ ទុយ បញ្ជាក់​ថា៖​«មក​ដល់​ព្រឹក​នេះ(​ថ្ងៃ​ទី​២៥) នៅ​មិនមាន​មិត្តភក្តិ​សិល្បៈ​គេ​មក​ចូលរួម​បុណ្យ​ទេ ព្រោះ​អ្នក​ខ្លះ​គេ​ដឹង តែ​គេ​មិន​ទាន់​បាន​មក ចំ​ថ្ងៃ​បុណ្យ​គេ​ចេញ​ដើរ​លេង ប្រហែល​ជាប់​ យប់​នេះ​បែប​គេ​មក​ច្រើន​មើល​ទៅ​»។

នាយ ទុយ បញ្ជាក់​ដែរ​ថា៖​«សព​ម្តាយ​របស់​ខ្ញុំ​នឹង​តម្កល់​ទុក​ធ្វើ​បុណ្យ លុះ​ដល់​ថ្ងៃ​សុក្រ ទើប​ធ្វើការ​បូជា»។

ថ្លែង ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ដោយ​ផ្ទាល់ ពិធីករ លោក អ៊ឹង រដ្ឋា ហៅ​ទុយ បាន​ពោល​ថា៖​«ក្រោយពី​ម្តាយ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ គាត់​ដូចជា​ក្មេង​ម្នាក់ ដែល​ចាំបាច់​ត្រូវការ​អ្នក​មើល​ថែ និង​ផ្តល់​កម្លាំង​ចិត្ត​គ្រប់​ពេល​។ រយៈពេល​២​ឆ្នាំ​មក​នេះ ខ្ញុំ​ព្យាយាម​គ្រប់​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន គឺ​ខ្ញុំ​ធ្វើ​ដើម្បី​ម្តាយ​ខ្ញុំ ពេល​នេះ​គាត់​ទៅ​ចោល​ខ្ញុំ​ជា​រៀងរហូត​ហើយ គ្មាន​ថ្ងៃ​ត្រឡប់ តែ​ខ្ញុំ​ក៏​អស់​ចិត្ត​ដែរ ដែល​មាន​រយៈពេល​២​ឆ្នាំ​»៕


What Next?

Recent Articles

3 Responses to "នាយ ទុយ ជួប​ទុក្ខ​សែន​ធំ​ម្តាយ​ស្លាប់"

  1. Anonymous says:

    កើតនឹងស្លាប់ជាគូនឹងគ្នាជៀសមឹនផុត……………..ដូច្នេះត្រូវខំធ្វើល្អសន្សំបុណ្យ.
    “បុណ្យ”ជាភាសាសំស្ក្រឹត ឯភាសាបាលីថា”ប៉ុញ្ញ” ឯពាក្យសំរាយខ្មែរមានន័យថា:”បំពេញឬការបំពេញ”នូវសេចក្ដីល្អ.

  2. ម៉ែយ៉ែម says:

    ទៅបារបោកកែវអោយញឹក បានបុណ្យហើយ។សូមអ្នកមីងអញ្ជើញទៅកាន់ទីដ៍សុខ។

  3. rachkar says:

    ចុះម៉ែវាងាប់មានអីអស្ចារ្យទៅ​មនុស្សស្លាប់ក្នុងប្រទេសម្តេចមិនផ្សាយដែរទៅ។