ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃសុក្រ ទី27 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កម្មករប្រមាណ ១០នាក់ រងរបួស និងមួយចំនួនទៀត ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេកំពុងហែក្បួនកូដកម្មទៅកាន់ក្រសួងការងារ ក្រសួងសង្គមកិច្ច និងទីលានប្រជាធិបតេយ្យ ដើម្បីចូលរួមតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលពលកម្មចំនួន ១៦០ដុល្លារក្នុងមួយខែ និងទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
ការបង្ក្រាបនេះ ដែលក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស អះអាងថា មានសមត្ថកិច្ចប្រមាណ ២០០០នាក់នោះ បានធ្វើឡើងនៅត្រង់ចំណុចថ្លឹងរថយន្ត មុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក សល់ គឹមសាន្ត មន្ត្រីសហភាពសហជីពកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា នៅមុខតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ មានការបាញ់កាំភ្លើងជាច្រើនគ្រាប់ ដើម្បីបំបែកក្រុមកម្មករ ដែលកំពុងហែក្បួនទៅកាន់ក្រសួងការងារ និងក្រសួងសង្គមកិច្ច ស្របពេលដែលក្រសួងការងារបានកោះហៅមន្ត្រីសហជីព និងអ្នកពាក់ព័ន្ធ ជួបប្រជុំនៅរសៀលនេះ។ លោកបន្តថា ក្នុងការបង្ក្រាបនោះ មានកម្មករប្រមាណ ១០នាក់រងរបួសធ្ងន់ និងស្រាល និងមានមួយចំនួនទៀតត្រូវបានចាប់ខ្លួន។
ចំណែក លោក ជាតិ វិបុល កម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចភ្នំពេញ បានឲ្យដឹងបន្ថែមថា រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចជាច្រើនរយនាក់ ប្រដាប់ដោយខែល និងដំបង បាននឹងកំពុងព្យាយាមតាមបំបែកកម្មករ ដែលមានផ្ទះជួលជិតៗនោះផងដែរ មិនឲ្យមានការប្រមូលផ្តុំគ្នាដង្ហែក្បួនទៅកាន់ក្រសួងការងារ និងក្រសួងសង្គមកិច្ចទេ។
វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអាជ្ញាធររាជធានីភ្នំពេញបាននៅឡើយទេ ហើយតាមន្ត្រីសិទ្ធិមនុស្ស សមត្ថកិច្ចជាច្រើននាក់ បានរងរបួសផងដែរហេតុការណ៍នេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៤ ខែធ្នូ បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មកររោងចក្រកាត់ដេរក្នុងរយៈពេល១ឆ្នាំៗ ចាប់ពី១៥ដុល្លារ ដល់១៧ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៨។ សេចក្ដីសម្រេចនេះបានបូកជាមួយប្រាក់ខែគោលមានស្រាប់ចំនួន៨០ដុល្លារ នៅឆ្នាំ២០១៤នេះ ដែលធ្វើឲ្យកម្មករអាចទទួលបានប្រាក់ខែគោលចំនួន៩៥ដុល្លារ ហើយរហូតដល់ឆ្នាំ២០១៨ ទើបកម្មករទទួលបានប្រាក់ខែគោល១៦០ដុល្លារ។ ប៉ុន្តែសេចក្ដីសម្រេចនេះ បានធ្វើឲ្យមេដឹកនាំសហជីពមួយចំនួន និងកម្មករស្ទើរទូទាំងប្រទេស សម្ដែងការខកចិត្ត និងបានធ្វើកូដកម្មរយៈពេលបីថ្ងៃមកហើយ គិតត្រឹមថ្ងៃសុក្រនេះ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលចំនួន ១៦០ដុល្លារ៕
សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
តែប៉ះហើយ វាជៀសមិនរួចទេ ពីរឿងរបួស នេះ៕
Cruel Response. The Police are supposed to provide the protesters security NOT a crackdown!
ការដួលរលំវិស័យកាត់ដេរនៅថ្ងៃខាងមុខ មិនមែនងាប់ ahស៊ី ahខា និងសែន ទេ
គឺយ៉ាប់អាអស់ មីអស់ឯងហ្នឹង
បើស្អាតទៅធ្វើស្រីខារ៉ាអូខេទៅ
បើទោះបីជាកងកំលាំងប្រដាប់អាវុធវាកំពុងតែចេញសកម្មភាពក៍ដោយក៍ពួកវាទប់ទល់លែងកើត ហើយ។ បើហ៊ុនសែនត្រឡប់មកពីប្រទេសយួនមិនមានទទួលជំនួយពីប្រទេសយួនទេនោះ នោះ ថ្ងៃអវសាន្តរបស់ហ៊ុនសែននិងមកដល់ហើយ។ កម្មពាររបស់ហ៊ុនសែនកំពុងតែទទួលបណ្តើរៗ ហើយ ពេលនេះ ព្រោះស្ទើរតែគ្រប់វិស័យងើបឈរឡើងកំពុងតែប៉ះបោលគ្រប់ទឹសទី។
ថ្ងៃអន្សារបស់អាខ្វាក់និងបក្សពួកវាជិតមកដល់ហើយបងប្អូន ។
ចុចអានតើខ្ញុំខុសអ្វី? សូមស្តាប់ប្រវត្តិរបស់ហ៊ុន សែន មើល!!! តើហ៊ុន សែនខុសអ្វី?
ចុចអានប្រជាជាតិខ្មែរបាតុកម្មដេញហ៊ុន សែនពីអំណាច មិនមែនបាតុកម្មឱ្យបោះឆ្នោតនោះទេ
ចុចអានបាតុករភ្ញាក់ខ្លួន ដឹងថាគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជន បម្រើនយោបាយកុម្មុយនិស្ត យួនដូចគ្មាតែមួយ
ចុចអានស្ថានទូតអាមេរិក ណែនាំពលរដ្ឋរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ការដើរហើរមួយ ចំនួននៅភ្នំពេញ