រដ្ឋាភិបាលថា​នឹង​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​​នៅ​ឆ្នាំ២០១៦​

ដោយ៖​ ទូច សុខា​ | ថ្ងៃចន្ទ ទី30 វិច្ឆិកា 2015, 05:51 PM​
http://vodhotnews.com


ទីស្តីការណ៍គណៈរដ្ឋមន្ត្រី


រដ្ឋាភិបាលថា​គ្រោង​ដំឡើង​ប្រាក់​បៀវត្ស​មន្ត្រី​រាជការកងកម្លាំង​ប្រ​ដាប់​អាវុធទាំង​អស់​ក្នុង​កម្រិត​ទាប​បំផុតឲ្យបានចន្លោះ​ពី​ជាង៧០​ម៉ឺន​រៀល​ទៅ​ជាង​៨០​​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ចាប់ពី​ខែ​មករាដល់​ខែ​មេសាឆ្នាំ​២០១៦។​

ការប្រកាសនេះគឺស្របពេលរដ្ឋសភា​ដែល​មាន​តែ​តំណាង​រាស្រ្ត​មកពី​គណបក្ស​ប្រ​ជាជន​កម្ពុជា៦៦​រូប​ក្នុង​ចំណោម​៦៨​រូប​ បាន​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ថវិកា​សម្រាប់​ឆ្នាំ​២០១៦ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រហែល​ជា​៤៣០០លាន​ដុល្លារ។

រដ្ឋ​មន្ត្រី​ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ លោក អូន ព័ន្ធមុនី​រ័ត្ន ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​នោះ​ថា រដ្ឋា​ភិបាល​គ្រោង​ដំឡើង​ប្រាក់​បៀវត្ស​ដល់​មន្ត្រី​រាជការ មន្ត្រី​ជាប់​កិច្ច​សន្យា និង​ក្រុម​ប្រឹក្សា​រាធានីខេត្ត ក្រុង​ ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ភូមិ​​ ឲ្យ​បានច្រើន​ជាង​មុន។ លោក​ថ្លែង​ថា មន្ត្រី​រាជការស៊ីវិល និង​កង​កម្លាំង​ប្រ​ដាប់​អាវុធ នឹង​ត្រូវ​ដំឡើង​ប្រាក់​បៀវត្សមូល​ដ្ឋាន​១២​ភាគរយ​នៅ​ខែ​មករា ឆ្នាំ​២០១៦ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខ​ងារ​​នឹងត្រូវចាប់ផ្តើមពី​ខែ​មេសា ឆ្នាំ២០១៦។ ​

លោក​ឲ្យ​ដឹង​ថា មន្ត្រី​រាជការ​ស៊ីវិលមិន​មែន​គ្រូ​បង្រៀន និង​គ្រូ​ពេទ្យ តាម​រយៈគោលការ​ណ៍ដំឡើង​ប្រាក់​ខែ​ពីរ​ដំណាក់​កាល​នេះ ស្ថានភាព​ប្រាក់​ខែអប្បរមារ​របស់​ពួកគាត់​នឹង​ឡើងពី​ជាង​៥៥​ម៉ឺន​រៀល ទៅ​ដល់​ជាង​៧០​ម៉ឺន​រៀល។ ដោយ​ឡែក​លោក​ថា គ្រូ​បង្រៀន​នឹង​គ្រូពេទ្យស្ថានភាព​ប្រាក់​ខែ​ទាបបំផុត​នឹង​ឡើង​ពី​៦៤​ម៉ឺន​រៀល ទៅ​ដល់​ជាង​៨០ម៉ឺន​រៀល។​

លោក អូន ព័ន្ធ​មុនី​រ័ត្ន​ ឲ្យ​ដឹងទៀតថា សម្រាប់​មន្ត្រី​នគរបាន​ជាតិដែល​មាន​ឋានៈទាប​បំផុត ពល​បាល​ត្រី នឹង​ដំឡើងពី​៦៤​ទៅ​ជា៧៨​ម៉ឺន​រៀល ដោយ​គិត​ទាំង​របប​អង្ករ។ ចំណែក​យោ​ធាវិញ លោក​ឲ្យ​ដឹង​ថា ទាហាន​ដែលមាន​តំណែង​តូច​បំផុត​ឋានៈ​ពល​ទោ ត្រូវ​ដំឡើងពី​ជាង​៥៣​ម៉ឺន​រៀល ទៅ​ជាង​៧៣​ម៉ឺន​រៀល​ដោយ​គិត​ទាំង​របប​អង្ករ។ លោក​បន្ថែម​ទៀត​ថា ចំពោះមន្ត្រី​ជាប់​កិច្ច​សន្យារដ្ឋា​ភិបាល​នឹង​​តំឡើងប្រាក់​ឧបត្ថម្ភពី​១៦​ម៉ឺន​រៀល​ទៅ​៤០​ម៉ឺន​រៀលចាប់ពី​ខែ​មករា ឆ្នាំ២០១៦។

ទាក់ទងទៅ​នឹង​ប្រាក់​បំណាច់​របស់​ប្រ​ធាន​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថា​នឹង​ត្រូវ​ដំឡើងពី​១លាន​រៀលទៅ​១លាន៩​ម៉ឺន​រៀល និង​ប្រាក់​បំណាច់​របស់​សមាជិក​ក្រុម​ប្រឹក្សា​រាជថានី​ខេត្ត​នឹងត្រូវ​ដំឡើង​ពី​៨០​ម៉ឺន​រៀល ទៅ​៨៧​ម៉ឺន​រៀល។ ដោយ​ឡែក​ប្រធាន​ក្រុម​ប្រឹក្សាក្រុង ស្រុក ខណ្ឌនឹង​ដំឡើងពី៧០ម៉ឺនទៅ​៨១​ម៉ឺន​រៀល និង​សមាជិក​ក្រុម​ប្រឹក្សាក្រុង ​ស្រុក ខណ្ឌ ត្រូវ​ដំឡើង​ពី​៥០​ម៉ឺន​ទៅ​៦៥​ម៉ឺន​រៀល។ មេឃុំចៅ​សង្កាត់​នឹង​ត្រូវ​ដំឡើង​ពី​៥៧ម៉ឺនរៀល ដល់​៧៥​ម៉ឺន​រៀល និង​ប្រាក់​បំណាច់​ជំទប់ទី​១ និង​ទី​២ ត្រូវ​ដំឡើងពី​៤០ម៉ឺន​ទៅ​៥៥ម៉ឺន​រៀល និង​សមាជិកក្រុមប្រឹក្សា​ឃុំ​សង្កាត់​ត្រូវ​ដំឡើងពី​៣៥​ម៉ឺន​​ទៅ​៤៨​ម៉ឺន​រៀល។ ចំពោះ​ប្រាក់​បំណាច់​ប្រ​ធាន​ភូមិ​នឹងត្រូវ​ដំឡើង​ពី​១៦​ម៉ឺនទៅ​២០​ម៉ឺន​រៀល រី​ឯជំនួយ​ការ​ភូមិ​ត្រូវ​ដំឡើង​ពី១៤​ម៉ឺនទៅ​១៦​ម៉ឺន​រៀល និង​សមាជិក​ភូមិ​ត្រូវ​ដំឡើង​ពី១២​ម៉ឺន​ទៅ​១៤​ម៉ឺន​រៀល។ ការ​ដំឡើង​ប្រាក់​បំណាច់នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៦​ ខាង​មុខ។​

អ្នក​ស្រាវជ្រាវ​ពីការ​អភិឌ្ឍ​សង្គម លោក កែម ឡី គាំ​ទ្រចំពោះ​ការ​ដំឡើង​ប្រាក់​បៀវត្ស​ជូន​មន្ត្រី​រាជការនេះ។ ទោះ​យ៉ា​ងណា លោក​ថា ជីវភាព​មន្ត្រី​រាជការ​នឹង​មិន​អាច​ល្អ​ប្រ​សើរបាន​ជា​ងសព្វ​ថ្ងៃ​ប៉ុន្មាន​ទេ បើ​សិន​ជា​រដ្ឋា​ផិបាល​មិន​ជួយ​ទប់​ស្កាត់​តម្លៃ​ទំនិញ​កុំ​ឲ្យ​ឡើង​ថ្លៃ​ខ្ពស់ពេក។

លោក​បន្ថែម​ថា៖​ “ការ​ដំឡើង​ប្រាក់​បៀវត្ស ការលើក​ទឹក​ចិត្ត​ត្រូវ​ផ្អែក​ទៅ​លើ​ការ​អនុវត្ត វៀរលែងតែយើង​ធ្វើការវិភាគ​មុខងារផារកិច្ច ធ្វើ​តារាងផារកិច្ច​មុខងារឲ្យ​គាត់​អនុវត្តហើយយើង​កំណត់​លទ្ធផល​មួយ​ខែ​គាត់​ធ្វើបាន​ប៉ុណ្ណា អាហ្នឹង​ទើប​មាន​ប្រ​សិទ្ធភាព”។

រដ្ឋា​ភិបាលធ្លាប់អះអាងថាខ្លួនក៏​មាន​គម្រោង​ដំឡើង​ប្រាក់ខែជូន​មន្រ្តី​រាជការឲ្យ​បាន​យ៉ាង​តិចមួយ​លាន​រៀល​នៅ​ឆ្នាំ​២០១៨ ពោលគឺជាឆ្នាំបោះឆ្នោតសកល៕​

សូម​សរសេរ​មកកាន់​លោក​​ ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles

2 Responses to "រដ្ឋាភិបាលថា​នឹង​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​​នៅ​ឆ្នាំ២០១៦​"

  1. ទស្សនវិទ្យា=ចិត្តគេ says:

    យួរហេីយមិនតំលេីង,ដល់ពេលខ្លាច់ធ្លាក់ឆ្នេាតទេីបតំលេីងអេាយគេ,ព្រាេះ២០១៦នេះជាឆ្នាំដែល

    បំផ្លាញ់មន្រ្តីពុករលួយនិងជនបង្កាប់យួនចេញពីរដ្ឋាភិបាលឬពីស្រុកខ្មែរផងដែរ។បេីមិនចឹងទេខ្មែរយេីង

    រស់មិនបានសុខឡេីយ។អ្វីៗលក់អស់ហេីយមិនសល់ទៀតទេមានតែខ្ចីបុលគេអេាយច្រេីនជាងមុន

    ដេីម្បីយកមកបំរេីអំណាច់របស់ខ្លួនអែងតែប៉ុណ្ណាេះ។ខ្មែរលែងឆ្គួតដូចមុនហេីយពួកអាមេាគ។

  2. Preahvihear Khmer says:

    It is time to accept the facts it is an economic development and change, it is much better to make changes that things within its own territory can be sold than no one buy it. When you see all dark sides will soon you become a smart asshole! will see all assholes are good!!!