ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 03:12 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនអ្នកកាន់ហ្វេសប៊ុករបស់លោក សម រង្ស៊ី និងជំនួយការរបស់អតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ករណីចោទប្រកាន់ក្លែងបន្លំឯកសាររឿងព្រំដែន។
លោក ហុង សុខហួរ ត្រូវបានតុលាការសម្រេចឃុំខ្លួន ដោយចោទលោក៣បទចោទ គឺការក្លែងឯកសារសាធារណៈ ការប្រើប្រាស់ឯកសារក្លែងក្លាយនិងញុះញង់ឲ្យមានអសន្តិសុខ ពាក់ព័ន្ធនឹងសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។ លោក ហុង សុខហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាឲ្យចាប់ខ្លួន ដោយចោទថាក្លែងឯកសារសន្ធិសញ្ញាកម្ពុជានិងវៀតណាមនៅឆ្នាំ១៩៧៩។
ដីកាបង្គាប់ឲ្យចាប់ខ្លួនចេញដោយចៅក្រមស៊ើបសួរលោក កៅ វណ្ឌី កាលពីថ្ងៃទី២០ខែវិច្ឆិកា ឲ្យដឹងថាយុវជន សត្យា សម្បត្តិឬសម្បត្តិ សត្យា អាយុ២៥ឆ្នាំ បានរត់គេចខ្លួន ពាក់ព័ន្ធនឹងសមគំនិតក្នុងអំពើក្លែងបន្លំឯកសារ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានវឹងកវរធ្ងន់ដល់សន្តិសុខសង្គម ប្រព្រឹត្តទៅកាលពីថ្ងៃទី១២និង១៣ខែសីហា ឆ្នាំ២០១៥។ ដីកាបន្តថាអំពើដែលមានបញ្ញត្តិនឹងផ្តន្ទាទោសតាមមាត្រា២៩ មាត្រា៦២៩ មាត្រា៦៣០និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។
បើតាមដីកានោះ តុលាការបានបញ្ជាដល់កម្លាំងសាធារណៈឲ្យស្រាវជ្រាវរកចាប់ខ្លួននិងនាំខ្លួនមកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ។ លោក សត្យា សម្បត្តិ ជាជំនួយការរបស់លោក ហុង សុខហួរ។ ចំណែកដីកាមួយទៀតដែលមានអត្ថន័យដូចគ្នា ចៅក្រមស៊ើបសួរបានបញ្ជាឲ្យចាប់ខ្លួនឈ្មោះ អ៊ឹង ជុងលាង ជាអ្នកកាន់គណនីហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
វីអូឌីមិនទាន់អាចសុំការឆ្លើយតបពី លោក សត្យា សម្បត្តិ លោក អ៊ឹង ជុងលាង បាននៅឡើយទេ។ វីអូឌីក៏មិនទាន់អាចសុំការឆ្លើយតបភ្លាមៗពីលោក សម រង្ស៊ី បានដែរ។
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ចាត់ទុកករណីនេះជារឿងនយោបាយ ដោយថាកើតឡើងបន្តបន្ទាប់គ្នាជាមួយករណី លោក ហុង សុខហួរ និងលោក សម រង្ស៊ី។ លោកបន្តថាលោកមិនដឹងថាយុវជនដែលតុលាការបង្គាប់ឲ្យចាប់ខ្លួននៅទីណានោះទេ។ លោកបន្ថែមថាគណបក្សសង្រ្គោះជាតិនឹងរៀបចំឲ្យមានមេធាវីការពារពួកគាត់។
កាលពីថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឲ្យអ្នកដែលរត់គេចខ្លួនទៅក្រៅប្រទេស ពាក់ព័ន្ធនឹងលោក ហុង សុខហួរ ចូលខ្លួនមកសារភាព។
តុលាការធ្លាប់បានចេញដីកាបង្គាប់ឲ្យប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេស ឲ្យចូលខ្លួនមកមកតុលាការនៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៥ ពាក់ព័ន្ធនឹងសំណុំរឿង លោក ហុង សុខហួរ ។ ដីកាបញ្ជាក់ថា៖ “ក្នុងករណីមិនចូលខ្លួនតាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួនឬដីកាបង្គាប់ឲ្យចាប់ខ្លួនទៅតាមច្បាប់”។
ពីទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី២៥ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថាលោក សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារ ដោយលោកថាប្រធានគណបក្សប្រឆាំងរូបនេះបានឲ្យទំព័រហ្វេសប៊ុករបស់លោកក្នុងការបង្ហោះឯកសាររបស់អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ។ លោក ហ៊ុន សែន បានថ្លែងធ្ងន់ៗករណី លោក ហុង សុខហួរ ថាបានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយសារតែលោកបានធ្វើអត្ថាធិប្បាយភ្ជាប់ជាមួយឯកសារលើប្រព័ន្ធសង្គមហ្វេសប៊ុក។
អានអត្ថបទ…
- ឧទ្ធរណ៍ច្រានចោលបណ្តឹងមេធាវីការពារលោក ហុង សុខហួរ ដោយមិនប្រាប់ពីមូលហេតុ
- តុលាការចេញដីកាឲ្យលោក សម រង្ស៊ី ចូលខ្លួនមកតុលាការ ពាក់ព័ន្ធនឹងសំណុំរឿងលោក ហុង សុខហួរ
- លោក ហ៊ុន សែន ព្រមានថាលោក សម រង្ស៊ី អាចជាប់គុក
- តុលាការចេញដីកាឲ្យចាប់ខ្លួនអ្នកកាន់ហ្វេសប៊ុកលោក សម រង្ស៊ី ពាក់ព័ន្ធនឹងករណីក្លែងបន្លំឯកសារ
លោកមានប្រសាសន៍ថា៖ “ហើយអាម្ចាស់Page(ទំព័រ)ជានរណា ជារង្ស៊ីហ្មង(សម រង្ស៊ី) អញ្ចឹងទេអាចដល់ អាចដល់ម្នាក់ហ្នឹង ហើយបើដល់ម្នាក់ហ្នឹង ម្តងនេះខ្ញុំឈប់លើកលែងទោសឲ្យហើយ ខ្ញុំលើកលែងទោសឲ្យម្នាក់នេះពីរដង រួចមកហើយ លើកនេះអត់ទេ លើកនេះអត់ទេ ព្រៃស អត់មានទទួលស្គាល់អ្នកណាថាស្អីនេះទេ"។ លោកបន្ថែមថា៖ “និយាយអញ្ចឹងថាអាងគុក អាងច្រវាក់ អាងទាហាន អាងប៉ូលិស ចឹងកាន់អំណាច បើមិនឲ្យអាងអាហ្នឹង អាងអីគេ ឥឡូវសួរ គាត់កាន់អំណាច គាត់អាងអី វាមិនដែលម៉ែអាណា កាន់អំណាច ឲ្យ អាងទានធូបទេហី”។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១១ ខែសីហា កន្លងទៅ តាមរយៈវីឌីអូឃ្លីបមួយដែលបង្ហោះនៅលើហ្វេសប៊ុករបស់លោក សម រង្ស៊ី លោក ហុង សុខហួរ មានប្រសាសន៍ថា៖ “សន្ធិសញ្ញាឆ្នាំ៧៩ហ្នឹង នៅក្នុងរដ្ឋកាលយួនគេបានចែងហើយថា ប្រមុខរដ្ឋជំនាន់ហ្នឹងលោក ហេង សំរិន ដែលជាប្រមុខរដ្ឋហ្នឹង គាត់បានចុះហត្ថលេខាជាមួយប្រមុខរដ្ឋរបស់ប្រទេសវៀតណាមហ្នឹង នៅថ្ងៃទី១៨ កុម្ភៈ ឆ្នាំ១៩៧៩ហ្នឹង គាត់បានចុះហត្ថលេខាឯកភាពគ្នាថាប្រទេសទាំងពីរ ឯកភាពគ្នារំលាយព្រំដែនរដ្ឋទាំងពីរ សូមឲ្យយកសន្ធិសញ្ញាហ្នឹងមកមើល បើអត់មើលទេ អត់ជឿទេ និយាយត្រង់ក៏ខ្ញុំអត់ជឿដែរ ទាល់តែខ្ញុំបានមើលបានខ្ញុំជឿ”៕ រាយការណ៍បន្ថែមដោយលោក ទូច សុខា
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ