លោក ហ៊ុន សែន ថា​ការ​បូមខ្សាច់​នៅខេត្តកោះកុងមិន​ប៉ះពាល់បរិស្ថាន​និង​ប្រជា​ជន​នោះទេ​​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី1 ធ្នូ 2015, 04:21 PM
http://vodhotnews.com


សាឡង់បូមខ្សាច់នៅខេត្តកោះកុងកាលពីកន្លងទៅ​


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា​ក្រុមហ៊ុន​International Rainbowនិងក្រុមហ៊ុន​Direct Access ជាក្រុមហ៊ុនដែលគ្រប់គ្រងដោយខ្មែរ មិនមែនវៀតណាមនោះទេ​ ហើយ​លោក​ថា​​ក្រុមហ៊ុនទាំងពីរ​ ​បានគោរព​តាមការណែនាំ​របស់​រដ្ឋាភិបាល​ក្នុងការធ្វើអាជីវកម្មបូមខ្សាច់។​

លោក​ ហ៊ុន សែន លើក​ឡើង​បែ​បនេះ​ជា​ការ​ឆ្លើយ​តបទៅនឹងលិខិតរបស់​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ករណី​ស្នើ​សុំពន្យល់​បែប​បទនិងការ​គ្រប់គ្រង​ការធ្វើអា​ជីវកម្មខ្សាច់​និងសំណើ​ពិនិត្យ​មើល​​ការ​បូមខ្សាច់​”យ៉ាងអនាធិបតេយ្យ​របស់ក្រុមហ៊ុន​វៀតណាមចំនួន២នៅខេត្តកោះកុង”។

លិខិត​ឆ្លើយតបរបស់លោក ហ៊ុន សែន ចុះថ្ងៃទី​១៦ ខែវិច្ឆិកា ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​តែងតែគិតគូរអំពីការស្តា​រ​​ព្រែក ស្ទឹង​ ទន្លេ ​ដែលត្រូវកកស្ទះមុខទឹក ​ដោយ​សារ​តែល្បាប់ភក់​និងខ្សាច់​ ក្នុងគោល​បំណង​សំដៅ​សម្រួល​​កា​រធ្វើចរាចរ​ ការដឹកជញ្ជូន​តាមផ្លូវទឹក ការផ្គត់ផ្គង់ខ្សាច់ក្នុងទីផ្សារក្នុងស្រុក​ ពិសេសសម្រួល​ដល់​ចរន្ត​ទឹ​កហូរ។​ លិខិត​បន្ត​ថា៖ “ជាមួយគ្នានេះ រាជ​រដ្ឋាភិបាល​តែង​បាន​ចាត់​វិធានការម៉ឺងម៉ាត់​ចំពោះសកម្ម​ភាព​ជីកនិង​បូម​យក​ខ្សាច់ ចាក់ដី​លុប​បំពេញ​នៅក្នុងទន្លេ​ ស្ទឹង បឹងបួរ ព្រែក សមុទ្រ​និង​តំបន់​លិច​ទឹក ដែលគ្មានច្បាប់អនុញ្ញាតអាចធ្វើឲ្យ​ប៉ះពាល់ដល់ធនធានទឹក ប្រព័ន្ធ​អេកូឡូស៊ីនិងបរិស្ថានជាដើម”

បើ​តាម​លិខិត​នោះ លោក ហ៊ុន សែន បាន​ប​ញ្ជាក់​ថា​ក្រុមហ៊ុន​International Rainbowជា​ក្រុមហ៊ុន​សញ្ជា​តិខ្មែរ ដែលមានម្ចាស់ឈ្មោះ ប៊ុន ច័ន្ទគ្រឹះស្នា ចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម​កាលពីថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ​​​២០​១៥។ ចំណែក​ក្រុមហ៊ុន Direct Access ជាក្រុមហ៊ុន​មានសញ្ជាតិខ្មែរដែលមានម្ចាស់ឈ្មោះ​ឌុក រ៉ាដែន។ លោក​បន្ត​ថា​ក្រុមហ៊ុន​International Rainbow​ទទួល​បាន​គោលការណ៍​ច្បាប់​ធ្វើអាជីវកម្មបូមខ្សាច់​​​និង​ខ្សាច់ល្បាយភក់​៤ទីតាំង គឺ​នៅ​ព្រែក​តា​អុក និងព្រែក​កន្ទួត​ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ និងព្រែកទ្ងូរ​​និងព្រែកតាចាន់​ ឃុំត្រពាំងរូង ស្រុកកោះកុង​។​​ ចំណែកក្រុមហ៊ុន​Direct Access ​ធ្វើអាជីវកម្ម​ខ្សាច់​និង​ខ្សាច់​ល្បាយ​ភក់​ចំនួន​១ទីតាំង នៅតំបន់ព្រែក​អណ្តូងទឹក ស្រុក​បុទុមសាគរ​។ លោក​បន្ថែម​ថា​ដោយ​មិ​នទាន់មាន​ទីផ្សារ​ក្នុងស្រុក​ ខ្សាច់​និង​ខ្សាច់ល្បាយភក់​ដែលយកបាននោះ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ធ្វើការនាំចេញទៅក្រៅ​ប្រទេស។

លោក ហ៊ុន សែន បាន​សរសេរក្នុង​លិខិតឆ្លើយ​តបនោះ​​ថា៖ “ដូច្នេះក្រុមហ៊ុន​ទាំងពីរ​ជាក្រុមហ៊ុន​មានសញ្ជាតិខ្មែ​រដែល​បានធ្វើអាជីវកម្ម​បូមខ្សាច់ត្រឹមត្រូវ​ មិនមែន​ជា​ក្រុមហ៊ុន​របស់វៀតណាម​ដែលបូមខ្សាច់​យ៉ាង​អនា​ធិបតេយ្យ​ដូច​ការ​លើក​ឡើង​របស់​ឯក​ឧត្តម​ សុន ឆ័យ ឡើយ”។​

បើ​តាម​លិខិត​របស់នាយករដ្ឋមន្រ្តី​ ​ក្រុមហ៊ុន​Direct Access បានអនុវត្ត​ទៅ​តាម​លក្ខខណ្ឌបច្ចេកទេសដែល​បានកំណត់នៅក្នុងអាជ្ញាបណ្ណ។​ លិខិតបន្ត​ថា៖ “​ក្រុមហ៊ុន​​ធ្វើអាជីវកម្មតែក្នុងរង្វង់ដែនអាជ្ញាបណ្ណ​ដែល​កំណត់​ដោយក្រសួង​រ៉ែ​និងថាមពល តែ​មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន​មិន​បាន​ធ្វើសកម្ម​ភាព​ដោ​យ​រលូនទេ មូលហេតុ​មានការ​អុកឡុក​ពីសំណាក់​ក្រុមយុវជនចលនាមាតាធម្មជាតិ”។​

វីអូឌីមិនទាន់អាច​សុំការឆ្លើយ​តបពី​លោក សុន ឆ័យ លើលិខិតរបស់នាយករដ្ឋមន្រ្តី​បាន​នៅឡើយទេ។​

លិខិត​របស់​លោក សុន ឆ័យ ចុះ​ថ្ងៃ​ទី​៣០ ខែកក្កដា ឲ្យ​ដឹង​ថា​ក្រុមហ៊ុនបូមខ្សាច់ទាំងពីរ​បាន​ប្រើប្រាស់​កប៉ាល់​​បូម​ខ្សាច់​ចំនួន​១៧​គ្រឿងនិង​សាឡង់​ដឹក​ខ្សាច់​ចំនួន​៤១​គ្រឿង ដែល​លោក​ថា​ប៉ះពាល់​ដល់​បរិស្ថាន ”​យ៉ា​ងធ្ងន់ធ្ងរ​” ដោយ​បណ្តាល​ឱ្យ​បាក់​ច្រាំង និង​បង្ក​ឱ្យ​ទឹកខ្មៅ​កង្វក់​។​

ពាក់​ព័ន្ធ​នឹង​ករណីអាជីវកម្មខ្សាច់នៅខេត្តកោះកុងនេះ សកម្មជនចលនាមាតាធម្មជាតិ៣នាក់ត្រូវបានតុលាការចោទប្រកាន់និង​ឃុំខ្លួន​បណ្តោះអាសន្ន។​

គួរបញ្ជាក់ថា ប្រជាសហគមន៍និងសមាជិកអង្គការមាតា​ធម្មជាតិបានបើកយុទ្ធនាការរារាំងសាឡង់បូមខ្សាច់រ​បស់ក្រុមហ៊ុនចំនួន​២ ដែលពួកគេ​អះអាង​ថា​គ្រប់គ្រង​​ដោយ​វៀតណាម។ អ្នកចេញមុខតវ៉ា​បាន​​អះអាងថាការ​បូម​ខ្សាច់​នេះធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាជន​ដែ​លរស់នៅក្បែរព្រែក ព្រមទាំងធ្វើឲ្យប៉ះពាល់​ជម្រកមច្ឆជាតិនឹងការនេ​សាទត្រីរបស់ប្រជាជន៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន ថា​ការ​បូមខ្សាច់​នៅខេត្តកោះកុងមិន​ប៉ះពាល់បរិស្ថាន​និង​ប្រជា​ជន​នោះទេ​​​"

  1. VengSreng(chorngAhkheit) says:

    ឣាសត្វតិរច្ឆានហុនសែន- កាដួយម៉ែឣាសត្វឆ្កែកាចាស់ខ្វាក់ភ្នែក ស្រឡេវ ភ្នែក- សំរ៉ែ-ខ្មែរក្រហមក្បត់ជាតិ កញ្ជះយួនថោកទាប ល្ងីល្ងឺ- ឣាងាប់តៃហោងដូចកាដាសហ្វី -ម៉ូបារាក់ -សាដាំហូសេន ក្នុងពេលឆាប់ៗនេះ

  2. ?? says:

    pump all the sand from the bottom of the river no problem. cutting all the tree from the forest no problem. digging all gold mine from the grown no problem. Vietnamese took a lot of land along the border no problem. do not worry be happy SAMDACH MAPHKEAK MORHA SENA PENCHO HUN SEN will bring this country to the year _ zero.