លោក ហេង សំរិន អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​បន្ត​ផ្តល់ជំនួយ​មកកម្ពុជា​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី2 ធ្នូ 2015, 09:33 AM
http://vodhotnews.com


លោក ហេង សំរិន ថ្លែងនៅវិទ្យាស្ថានជាតិអប់រំ រំឭក​ថ្ងៃ​បង្កើតរណសិរ្យ២ធ្នូ (រូបថតដោយ ទេព សូនី​)


ប្រធានរដ្ឋសភានិង​ជា​ប្រធាន​កិត្តិយសគណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃ​ពុធនេះ បានថ្លែងអំណរគុណ​ប្រទេស​​ដែលបានផ្តល់​ជំនួយមកម្ពុជាក្នុងរយៈ​ពេល​៣៧ឆ្នាំមកនេះ ​ដោយ​​អំពាវនាវ​ឲ្យសហគមន៍​អន្តរជាតិ​​បន្តផ្តល់ជំនួយ​មកកម្ពុជា ដោយអះអាង​ថា​ដើម្បី​”ការកសាងសន្តិភាព ប្រជាធិបតេយ្យ​និង​ការអភិ​វឌ្ឍ​​”។​

លោក ហេង​ សំរិន ថ្លែង​បែបនេះ​នៅ​ក្នុងពិធីរំឭកខួប​អនុស្សាវរីយ៍រណសិរ្ស២ធ្នូ លើកទី​៣៧ ដែល​លោក​ចាត់ទុកថា​ជា​មហា ជោគជ័យ​មួយ​ដែលនាំ​ឲ្យ​មាន​ការផ្តួលរំលំ​របបកម្ពុជា​ប្រជាធិបតេយ្យ។ លោក​បាន​ថ្លែ​ង​ថា៣៧ឆ្នាំ​មកនេះ ព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិបាល​បានបំពេញការងារ​ដែលនាំ​ឲ្យ​ប្រទេស​មាន​ការរីក​ចម្រើន។​ លោក​បន្ត​ថាក្រោយថ្ងៃ​៧មករា ឆ្នាំ​១៩៧៩ ​ប្រជាជនកម្ពុជាបច្ចុប្បន្ន​​កំពុង​រស់នៅ”ប្រក​បដោយសុខសន្តិភាព ក្រោមកម្រិត​ជីវភាពលូតលាស់ មានសិទ្ធិសេរីភាពដ៏ពេញលេញសម្បូរសប្បាយ”។​

​លោក ហេង សំរិន បាន​ថ្លែងអំណរគុណ​និង​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិបន្ត​ផ្តល់វិភាគទាន​មកកម្ពុជា​​។ លោក​មានប្រសាសន៍ថា​៖ “ក្នុងនាម​រណសិរ្យ​អភិវឌ្ឍន៍​មាតុភូមិកម្ពុជា ខ្ញុំ​សូម​សម្តែង​ការ​គោរព​និង​ដឹង​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត​ជិតឆ្ងាយ​និងសហគមន៍​អ្នក​ផ្តល់ជំនួយ​ទាំងឡាយ​ដែលបានជួយ​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​ស្មោះស​ចំពោះ​បុព្វហេតុ​ដ៏យុត្តិធម៌​របស់ប្រជាជនកម្ពុជា​តាំងពីក្នុងដំណាក់​កាលសង្រ្គោះជាតិ​រហូត​មក​ដល់បច្ចុប្បន្ននេះ”។​ លោក​បានបន្ថែម​ថា៖ “យើងខ្ញុំ​សង្ឃឹម​ជំនឿ​ជាក់​ថា​​ស​ហគមន៍​អន្តរជាតិ​នឹង​បន្ត​ផ្តល់វិភាគ​ទានដ៏ថ្លៃថ្នូរ​នេះទៀត ដើម្បី​រួមចំណែក​ពង្រឹងបុព្វហេតុសន្តិភាព​ ប្រជា​​ធិ​បតេយ្យ​និង​ការ​អភិវឌ្ឍនៅកម្ពុជា​”

កាលពីថ្ងៃទី​២៦ខែកញ្ញា ក្នុងកិច្ចប្រជុំ​របស់អង្គការ​សហប្រជាជាតិ​នៅទីក្រុងញូយ៉កនៃសហរដ្ឋអាមេរិកលោកនាយ​ករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​អំពាវនាវឲ្យប្រទេសអភិ​វឌ្ឍន៍​ទាំង​អស់ធានានូវការផ្តល់ជំនួយ​ដល់ប្រទេសកំ​ពុងអភិវឌ្ឍន៍និងអភិវឌ្ឍន៍តិចតួច តាមការ​សន្យា​។ លោកមាន​ប្រសាសន៍​ថា៖ “ការធានាសម្រេចឲ្យបាននូវកិច្ចសន្យាបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការពីសំណាក់ប្រទេសអ្នកផ្តល់ជំនួយក្នុងទំហំ០,៧ភាគរយនៃចំណូលជាតិសរុបទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍និងទំហំនិងទំហំ០,១៥ភាគរយដល់០,២០ភាគរយនៃចំណូលជាតិសរុបទៅដល់ប្រទេសអភិវឌ្ឍន៍តិចតួច”

លោក ហ៊ុន សែន បន្ត​ថា​ប្រទេសអភិវឌ្ឍន៍មួយចំនួនមិន​បានគោរពសន្យា​ក្នុង​ការ​ផ្តល់ជំនួយដល់ប្រទេសក្រីក្រជាទឹកប្រាក់០,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)សម្រាប់ប្រទេសក្រីក្រ។ ទោះ​ជាយ៉ាងណាលោកថាប្រទេសអភិវ​ឌ្ឍន៍​ខ្លះបានផ្តល់ជំនួយរួចហើយ ដូចជាប្រទេសស៊ុយអ៊ែត ហ្វាំងឡង់និងលុចសំបួរជាដើម។

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០១៣ កម្ពុជាទទួល​បាន​ជំនួយ​អភិវឌ្ឍន៍ពីប្រទេសផ្សេងៗសរុបប្រមាណ១៤៦២លានដុល្លារអាមេរិក៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com 

What Next?

Recent Articles

9 Responses to "លោក ហេង សំរិន អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​បន្ត​ផ្តល់ជំនួយ​មកកម្ពុជា​​"

  1. Judge says:

    អភិវឌ្ឍន៏ គ្រួសារ ខ្លួនឯង និងបក្សពួកឯង ដល់ណាទៀត?????????
    លួចមិនឈប់ លួចមិនចេះគ្រប់ នៅអួតគ្រាន់បើ គិតថាគេភ្លើ ជោរគេសរសើរ គិតភ្លើស្រុកខ្មែរ ថា ជាគរុភ័ណ្ឌខ្លួន។
    សំនៀង

  2. ?? says:

    how can I help you Mr HENG SAMRIN we are seeing you walking naked . you always kicking our ass, you never listening to what we saw that not right in the free society . we are seeing you and your group are just only one dictator regime. you wearing democracy shirt just only on the outside but inside you are wearing deference shirt. we only like to help that poor people because we are so sad for them. if you are not changing your attitude you know what we can do to you.

  3. Anonymous says:

    >. . សំណូម ពរ របស់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស កុំ អោយខ្មែរ ខ្លះ ចោទ មួលបង្កាច់ សម្លាប់

    ខ្មែរ ខ្លួនអែង ដូច របប ខ្មោច ប៉ុល ពត ត ទៅ ទៀត !

    >… … កើតចាស់ ឈឺ ស្លាប់ !

    >>.. ត្រូវ ធ្វើ អំពើ ល្អ កុំ បោកប្រាស់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ដើម្បី មានបាន ខ្លួនអែង ..

    ~~«« ពីមុន អស់លោក ក្រ ថា មក ពីនាយ ទុន ជិះជាន់ …. ~~»»

    . អីឡូវនេះ អស់លោក សាហាវ ជាង នាយទុន ទៅទៀត មានដី វីឡា អូតែល លុយ រាប់ភ្លេច !

  4. Cppពូជហ៊ុនសែនសុំទាន says:

    Cppពូជហ៊ុនសែនសុំទាន អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​បន្ត​ផ្តល់ជំនួយ
    ដើម្បីដំឡើងសាច់ដុំដាក់គណបក្សផ្សេងៗ ជាពិសេសគឺគណបក្សសង្រ្គោះជាតិដែលមានប្រជាប្រិយភាពខ្ពស់និងសម្លេងគាំទ្រ
    អាចប្រកួតយកជ័យជំនះក្នុងការបោះឆ្នើតលើគណបក្សប្រជាជនតែម្ដង ។

  5. Cppពូជហ៊ុនសែនសុំទាន says:

    Cppពូជហ៊ុនសែនសុំទាន អំពាវនាវ​ឲ្យ​សហគមន៍អន្តរជាតិ​បន្ត​ផ្តល់ជំនួយ
    ដើម្បីដំឡើងសាច់ដុំដាក់គណបក្សផ្សេងៗ ជាពិសេសគឺគណបក្សសង្រ្គោះជាតិដែលមានប្រជាប្រិយភាពខ្ពស់និងសម្លេង
    គាំទ្រច្រើនលើសលុបអាចប្រកួតយកជ័យជំនះក្នុងការបោះឆ្នើតលើគណបក្សប្រជាជនតែម្ដង ។

  6. ◕‿◕ says:

    ក្អេងក្អាងវាយឫកចុះវាយឫកឡើង អំពាវនាវសុំទានគេដដែល គ្មានជៀសរួចពីគូថគេសោះហ្មង់ ។

  7. Judge says:

    អធិបតីភាព ដ៏មហិមា មហាអស្ចារ្យ មហាលោតផ្លោះ បានធ្វើអោយ សហគម អឺរុប និង បណ្តាប្រទេស អភិវឌ្ឍន៏ ដទៃទៀត លែងហ៊ាន ផ្តល់ជំនួយ ស្របជាមួយគ្នានឹង ការរំលោភ សិទ្ធិមនុស្ស ដ៏មហិមា មហាអស្ចារ្យ នៃរដ្ឋាភិបាលកម្ពុជា ឯកបក្សបច្ចុប្បន្ន។
    សំនៀង

  8. Bopha says:

    ទៅលាដៃសុំគេធ្វើអី ក្រែងខ្លួនឯងពូកែហ្អី? ប្រទេសដែលជាហត្ថលេខីជួយឈឺឆ្អាលឱ្យមានថ្ងៃ ២៣​តុលា គេដាស់តឿនពីការប្រព្រឹត្តខុសគន្លងរបស់ខ្លួន ក៏តាំងច្រឡោតតោតតូងថាគេជ្រៀតជ្រែក! ថាគេរំលោភ​អធិបតេយ្យភាពរបស់ខ្លួន! … នៅតែបន្តប្រព្រឹត្តអំពើគាបសង្គត់គេហើយ កោតនៅតែហើបមាត់សុំគេ​បានទៀត ពិតជាពុំមានការខ្មាស់អៀនមែនអាក្អូន!

  9. VengSreng(chorngAhkheit) says:

    ឣា សំរ៉ែ ហេងសំរឹន ឣាខ្មែរក្រហម ឣាក្បត់ជាតិ បំផ្លាញជាតិទូលក្តិតយួនបៀមក្តឣាខ្វាក់ហុនសែន

    ឣាមុខខ្មៅគគ្រេចដូចឣាចម៌យួនគួរឣោយខ្ពើម