បក្ស​ប្រឆាំង​ក្រើន​រំឭក​រដ្ឋាភិបាល​រឿង​វៀតណាម​មិន​ទាន់​លុប​ស្រះ​នៅ​រតនគិរី

ទាហាន​វៀតណាម​ដឹក​ឆ្កែ​ចូល​មក​ក្បែរ​កន្លែង​វៀតណាម​ជីក​ស្រះ​នៅ​រតនគិរី​កន្លង​មក​។ រូបថត អាដហុក

ទាហាន​វៀតណាម​ដឹក​ឆ្កែ​ចូល​មក​ក្បែរ​កន្លែង​វៀតណាម​ជីក​ស្រះ​នៅ​រតនគិរី​កន្លង​មក​។ រូបថត អាដហុក




ភ្នំពេញប៉ុស្តិ៍

រតនគិរីៈ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​ជាថ្មី​ទៀត​ឲ្យ​រាជរដ្ឋាភិបាល​មាន​វិធានការ​ ឬ​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ក្នុង​ការ​ដាក់​សម្ពាធ​ប្រទេស​វៀតណាម​ឲ្យ​បញ្ចប់​បញ្ហា​នៃ​ការ​រំលោភ​បំពាន​ចូល​ទឹកដី​កម្ពុជា​ ខណៈ​ដែល​ស្រះ​ចំនួន ៨ នៅ​ខេត្ត​ រតនគិរី ​ដែល​វៀតណាម​បាន​ជីក​ចូល​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា​នោះ​នៅ​មិន​ទាន់​លុប​ចោល​វិញ​ទៅ​តាម​សំណើ​របស់​​កម្ពុជា​នៅ​​ឡើយ​នោះ។

ការ​ជំរុញ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២ ​រូប​គឺ​លោក ម៉ៅ មុនីវណ្ណ និង​លោក សុន ឆ័យ បាន​ទៅ​បំពេញ​បេសកកម្ម​ការងារ​នៅ​ខេត្ត​មួយ​ចំនួន​ភាគ​ឦសាន​ប្រទេស​ និង​បាន​​ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន​ក្នុង​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ជា​ទី​ដែល​​វៀតណាម​បាន​ជីក​ស្រះ​​ចូល​​មក​ក្នុង​តំបន់​ហាមឃាត់​កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​ ២០១៥។

ការ​ចុះ​ទៅ​ពិនិត្យ​ព្រំដែន​ជា​ថ្មី​ទៀត​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ការ​ស្ងប់ស្ងាត់​មួយ​រយៈ ចាប់​តាំងពី​ស្ថានការណ៍​នយោបាយ​បាន​​ឡើង​កម្តៅ​​ជាថ្មី​។

លោក ម៉ៅ មុនីវណ្ណ បាន​ថ្លែង​​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ស្រះ​ទឹក​ចំនួន ៨ កន្លែង​ដែល​វៀតណាម​បាន​ជីក​នោះ​ត្រូវ​បាន​ទុក​ចោល​រហូត​មក​ដល់​ពេល​​​​នេះ​នៅ​មិន​ទាន់​មាន​ការ​លុបចោល​វិញ​នៅ​ឡើយ​បើ​ទោះ​ជា​ក្រសួង​ការបរទេស​កម្ពុជា​ធ្លាប់​បាន​​ចេញ​​កំណត់​ទូត​តវ៉ា​ហើយ​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​សន្យា​ថា​នឹង​ត្រូវ​​​លុប​ស្រះ​នោះ​ក៏ដោយ។

លោក​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ទៅ​ប្រទេស​វៀតណាម​ឲ្យ​លុប​ស្រះ​នេះ​ជា​ស្ថាពរ​ដើម្បី​​ការពារ​នូវ​ឧត្តម​ភាព​កិត្តិយស និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា។

លោក​ថា៖ «​យើង​ទុក​ឲ្យ​គេ​ធ្វើ​បែប​នេះ​បាន​ន័យ​ថា​ប្រទេស​មួយ​រំលោភ​មក​លើ​​យើង​​ហើយ​យើង​​ទុក​ឲ្យ​គេ​មាក់​ងាយ​យើង​ទៀត​វា​មិន​កើត​ទេ​អ៊ីចឹង​រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយ​រឿង​ហ្នឹង​បើ​សិន​ថា​ភាគី​វៀតណាម​មិន​គោរព​​នូវ​អ្វី​​ដែល​​យើង​​បាន​ស្នើ​ហើយ ហើយ​​គេ​មិន​បាន​ឯកភាព​ទេ​គួរ​តែ​រុញ​ទៅ​​យន្តការ​អន្តរជាតិ​ទៅ»។

លោក សុន ឆ័យ ដែល​បាន​ចុះ​ត្រួតពិនិត្យ​បញ្ហា​ព្រំដែន​ និង​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ដែរ​បាន​​ថ្លែង​ថា​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ​នៅ​តំបន់​នោះ​បាន​បង្ហាញ​ពី​ក្តីកង្វល់​ចំពោះ​ការ​​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​​ទៅលើ​ប្រទេស​វៀតណាម​នា​ពេល​អនាគត​ប្រសិន​​បើ​រាជរដ្ឋាភិបាល​មិន​មាន​​វិធានការ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ម៉ឹងម៉ាត់​ទេ​នោះ​។

លោក​ក៏​បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​ពី​យន្តការ​អន្តរជាតិ​ក្នុង​ករណី​ដែល​ភាគី​វៀតណាម​មិន​គោរព​ទៅ​លើ​គោលការណ៍​អធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា​ដូច​នេះ​។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​លោក វ៉ា គឹមហុង បាន​ឆ្លើយតប​ថា​រាជរដ្ឋាភិបាល​បាន​ខិតខំ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ហើយ​បើ​ទោះបី​ជា​នៅ​ពុំ​ទាន់​មាន​លទ្ធផល​ប៉ុន្តែ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​​លើក​យក​​បញ្ហា​ព្រំដែន​នេះ​មក​ជជែក​​គ្នា​​បន្ត​ទៀត​ក្នុង​អំឡុង​​កិច្ចប្រជុំ​ចុង​ខែ​ធ្នូ​នេះ។

លោក​បាន​ថ្លែង​ថា៖ «​គេ​ធ្វើ​ហើយ​តែ​វា​មិន​ទាន់​បាន​លទ្ធផល​មិន​ចាំបាច់​ឯកឧត្តម សុន ឆ័យ ទៅ​ទេ​គេ​កំពុង​ធ្វើ​ហើយ​តែ​វា​មិន​ទាន់​បាន​លទ្ធផល​​នៅ​ឡើយ»។

មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី​លោក ឆាយ ធី បាន​ថ្លែង​ថា​មក​ទល់​​ពេល​នេះ​ស្រះ​ទឹក​នោះ​វៀតណាម​​នៅ​ពុំទាន់​បាន​លុប​វិញ​តាម​កិច្ចព្រមព្រៀង​នៅ​ឡើយ​បើ​ទោះបី​ជា​ពលរដ្ឋ​វៀតណាម​មិន​បាន​ធ្វើ​សកម្មភាព​ដាំ​ដំណាំ​បន្ត​ទៀត​​ក៏ដោយ។

ទោះ​យ៉ាង​ណា​លោក​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពន្លឿន​នីតិវិធី​យ៉ាង​ណា​ជំរុញ​ឲ្យ​វៀតណាម​លុប​ស្រះ​នោះ​ឲ្យ​បាន​ឆាប់​ព្រោះ​ការ​ព្រងើយ​កន្តើយ​​លើ​បញ្ហា​នេះ​នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ទឹកដី​នា​ពេល​អនាគត។

លោក​បាន​ថ្លែង​ថា៖ «បើ​សិន​រដ្ឋាភិបាល​មិន​បាន​តាមដាន​ឲ្យ​មាន​ការ​​អនុវត្ត​ទេ​យើង​ឃើញ​ថា​វៀតណាម​មិន​មាន​បំណង​ណា​លុប​ទេ។ អ៊ីចឹង​សូម​ឲ្យ​កម្ពុជា​ជំរុញ​ទៅ​លើ​កិច្ចព្រមព្រៀង​ឲ្យ​វៀតណាម​​លុប​ឲ្យ​បាន​ឆាប់​កាន់តែ​ល្អ​ព្រោះ​​យើង​ឃើញ​ថា​ការ​​ព្រងើយ​កន្តើយ​​នេះ​នឹង​ធ្វើ​ឲ្យ​ខាង​ភាគី​វៀតណាម​ចំណេញ​ទៅ​វិញ​ទេ​ដែល​យូរ​ទៅ​អាច​ក្លាយ​ជា​ចំណុច​តំបន់​ដី​របស់​គេ​ដែល​ប្រជាជន​គេ​រស់នៅ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ហើយ​គេ​អាច​បន្លំ​​ធ្វើ​ចម្ការ​ធ្វើ​អី​គេ​នឹង​ថា​ដី​នោះ​ជា​ដី​របស់​​គេ​ហើយ​​»។

ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ចុះ​ទៅ​ទីតាំង​ដែល​​វៀតណាម​បាន​ជីក​ស្រះ​នោះ​​ម្តង​រួច​មក​ហើយ​កាលពី​ដើម​ខែ​មិថុនា​ក្រោយពី​ទទួល​បាន​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ដោយ​រកឃើញ​ថា​មាន​រណ្តៅ​ស្រះ​ទឹក​ចំនួន​ ៨​ ទំហំ​ប្រមាណ ៤ ​ម៉ែត្រ​គុណ​នឹង​ ៨ ​ម៉ែត្រ​ និង​ជម្រៅ​ប្រមាណ ៣​ ទៅ ​៤ ម៉ែត្រ​ដែល​បាន​ជីក​នៅ​តំបន់​ហាមឃាត់​ក្នុង​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ជាប់​នឹង​ប្រទេស​វៀតណាម​ស្ថិត​ក្នុង​​ឃុំ​យ៉ាណាង ស្រុក​ដាក់កឺ ខេត្ត​យ៉ាឡាយ។

ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​នេះ​ក្រសួង​​ការបរទេស​កម្ពុជា​បាន​ចេញ​កំណត់​ទូត​ចំនួន​ ២ ដើម្បី​តវ៉ា​ទៅ​ប្រទេស​វៀតណាម​ដែល​បាន​ចូល​មក​​ជីក​ស្រះ​នៅ​តំបន់​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ច្បាស់​លាស់។ ក្រោយ​មក​ប្រទេស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ពី​បញ្ហា​ព្រំដែន​នេះ​ហើយ​ភាគី​វៀតណាម​បាន​សន្យា​ថា​នឹង​ពិនិត្យ​ពី​ការ​ជីក​ស្រះ​ទាំងនោះ៕


What Next?

Recent Articles

5 Responses to "បក្ស​ប្រឆាំង​ក្រើន​រំឭក​រដ្ឋាភិបាល​រឿង​វៀតណាម​មិន​ទាន់​លុប​ស្រះ​នៅ​រតនគិរី"

  1. namrequire says:

    The government can’t even do anything when drunken Youn beat the officer at the border, how they can do a big job like this?

  2. Anonymous says:

    = តើ ហេតុអ្វី បានជា ខ្មែរ ខ្លះ ឆ្កួត អំណាច មិនការពារ ទឹកដី ព្រៃឈើ របស់ខ្លួន ដូច ស្តេច ថៃ !

    = ប្រទេស ថៃ គេ រីកចំរើន គ្រប់ វិស័យ សេដ្ឋកិច្ច ពេទ្យ មានគុណភាព សាលារៀន មានគុណភាព

    ផ្លូវ ថ្នល់ ផ្លូវ ភ្លោះ ធំៗ ទាំងគូៗ ផ្លូវ រថភ្លើង ខ្វែងខ្វាត់

    ទឹកដី ធំ គង់វង្ស …………………………………… !!!!!!!!!!!!!

  3. Anonymous says:

    តើ ក្មេងជំនាន់ក្រោយ របស់កម្ពុជា អាច ស្រឡាញ់ ទឹកដី ដូច ក្មេងជំនាន់ក្រោយ របស់វៀតណាម ឬ ទេ

    ???????????????????????????????????????????????????????????????????????????????????

    ?????????????????????????????????????????????????????????????????????????????????????

  4. VengSreng(chorngAhkheit) says:

    ឣា សំរ៉ែ ហេងសំរឹន ឣាខ្មែរក្រហម ឣាក្បត់ជាតិ បំផ្លាញជាតិទូលក្តិតយួនបៀមក្តឣាខ្វាក់ហុនសែន

    ឣាមុខខ្មៅគគ្រេចដូចឣាចម៌យួនគួរឣោយខ្ពើម

  5. people says:

    fucking veitcong are the robber&killer”’. cambodian people must take this veitcong politicians to ICC because veitcong used their dog to killed all khmer people in pol=pot time and till now.since veitcong invade cambodia 1979 veitcong robbed all properties in cambodia and used their dog to killed more and more so all former K-R include hor nam veit must go to K-R court in phnom-penh or ICC . GOD bless all cambodian people’