ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី2 ធ្នូ 2015, 07:53 PM
http://vodhotnews.com
ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក លោក William Heidt ជួបលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅព្រឹកថ្ងៃពុធនេះ (រូបថតពីស្ថានទូតអាមេរិក)
ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក លោកWilliam Heidt នៅព្រឹកថ្ងៃពុធនេះ បានប្រគល់សារតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាដល់លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីនិងជាប្រធានព្រឹទ្ធសភា ដោយប្តេជ្ញាថានឹងបន្តពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកចេញផ្សាយនៅថ្ងៃពុធនេះ លោក Heidt ជំនួសលោកWilliam Todd បានប្រាប់លោក សាយ ឈុំ ថា "ដោយភាគីទាំងសងខាងមានសុឆន្ទៈ សហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាអាចធ្វើការជាមួយគ្នាបានយ៉ាងច្រើន ដើម្បីពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា"។ បើតាមសេចក្តីប្រកាសព័ត៌មាន លោកឯកអគ្គរដ្ឋទូតHeidt មានប្រសាសន៍ថា៖ “តាំងពីយើងបានមកដល់ប្រទេសកម្ពុជា កាលពីខែកញ្ញា យើងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរីកចម្រើននៅកម្ពុជា ក្នុងរយៈពេល១៥ឆ្នាំកន្លងមកនេះ។ ខ្ញុំរីករាយនឹងធ្វើការជាមួយរាជរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងប្រជាជនកម្ពុជា ដើម្បីកសាងទំនាក់ទំនងកាន់តែរឹងមាំរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា”។
គួរបញ្ជាក់ថាលោកHeidt បានទទួលការយល់ព្រមឲ្យធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាពីព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៥ ហើយបានស្បថចូលបំពេញការងារនៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០១៥។ លោកមានភរិយាជាជនជាតិខ្មែរផងដែរ។
កន្លងទៅ នៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភារបស់អាមេរិក លោកWilliam Heidt បានសន្យាថាលោកនឹងយកចិត្តទុកដាក់ចំពោះការបោះឆ្នោតនៅកម្ពុជានិងបញ្ហាការរឹតត្បិតសង្គមស៊ីវិលសម្រាប់អាណត្តិបេសកកម្មរបស់លោកនៅកម្ពុជា។ លោកសន្យាថានឹងយកចិត្តទុកដាក់លើទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងអាមេរិក កិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាល បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ លោកក៏បានសន្យាថានឹងចូលរួមចំណែកជួយកម្ពុជាឲ្យមានការបោះឆ្នោតមួយ សេរី ត្រឹមត្រូវនិងយុត្តិធម៌។
កាលពីថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោកសង្ឃឹមថាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកលោក William Heidt នឹងយល់ដឹងពីកម្ពុជាឲ្យបានច្រើនជាងលោក William Toddដែលទើបតែបញ្ចប់បេសកកម្មរបស់លោកកាលពីកន្លងទៅ។ លោក ហ៊ុន សែន ថាលោករុញទ្រាន់នឹងការលើកឡើងរបស់លោក William Todd ពីការផ្លាស់ប្តូរនៅកម្ពុជា៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Dear United Nations Secretary-General Ban Ki-moon
Hun Sen and his spoke man always disrespect, blame and curse at all the U.N. special reporters for human right on Cambodia; they keep insulting and look down over and over again to any U.N. special reporter sent to Cambodia; example Mr. Surya Prasad SUBEDI, Mr. Yash GHAI, Mr. Peter LEUPRECHT, Mr. Thomas HAMMARBERG, Mr. Michael KIRBY, and now turn to Ms. Rhona Smith. So, what does this mean? Are all the UN reporters for human rights sent to Cambodia bad? Are they all not capable to work? Do they all lie or misleading the Human Rights situation in Cambodia? The answer is no; they all are experience, professional and moral. By reporting the true, dictator Hun Sen does not like it. Hun Sen always wants to kick out any UN special reporter who reports the true , reveals his dictatorship and demand for a change of a new one, but any new replacement of UN special reporter to Cambodia see the same fact about Cambodian human rights situation and dare to report the true. One UN reporter is not right for Hun Sen; other is not right for him; still another is not right and none of them are right for him!! At his stage, we can clearly see that Hun Sen is really a dictator. Dictator Hun Sen is the problem and not any one of the UN special reporter for human right on Cambodia are the the problem. Mr. UN secretary, please review the history of this issue, and use the UN power to remove Bloody dictator Hun Sen from power.
Your Move is Greatly Appreciated
Cambodian Student from a Country Side of Cambodia
There are a lot of temptations out there. Scratch us and in return there a lot of imagine things will fall on you.