ក្រសួងអប់រំប្រកាសចាត់វិធានការអ្នកទទួលសំណូកធ្វើលិខិតបញ្ជាក់ការសិក្សា​

ដោយ៖​ ញឹម សុខន​ | ថ្ងៃព្រហស្បតិ៍ ទី3 ធ្នូ 2015, 11:40 AM
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

ក្រសួងអប់រំប្រកាសចាត់វិធានការលើ​អ្នកដែលបានឃុ​បឃិតគ្នាធ្វើ​លិខិតប​ញ្ជាក់​ការសិក្សាខុសច្បា​ប់ឲ្យ​បេក្ខជនប្រឡងដែល​បាន​បែកធ្លាយនៅខេត្តបាត់ដំបង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី២ខែធ្នូនេះបានឲ្យដឹងថាក្រសួងនេះបាន​ប​ង្កើតគណៈ​កម្មកា​រ​កោសល្យវិច័យដើម្បីពិនិត្យនិងស្រាវជ្រាវភាពមិនប្រក្រតីដែលបា​នបែ​ក​​ធ្លាយ​នៅ​ខេត្ត​​​​បា​​ត់ដំបង។

ក្រសួងអប់រំបញ្ជាក់ថាការបង្កើតក្រុមស្រាវជ្រាវនេះដោយយោងតាមការចុះផ្សាយគេហទំព័រ Fresh News កាលពីថ្ងៃ​ទី១​ខែធ្នូ​នេះថាមានបេក្ខជនម្នាក់នៅវិទ្យាល័យមួយនៅខេត្តបា​​ត់ដំបងបាន​​​​ចំ​ណា​យ​ប្រាក់៦៥០ដុល្លារជាថ្នូរនឹងការធ្វើលិខិត​បញ្ជាក់​ការ​​សិក្សាថាបានប្រឡងជាប់បាក់ឌុបខណៈ​បេក្ខ​ជន​រូបនោះបានប្រឡងធ្លាក់កាលពីឆ្នាំ២០១៤។

ប្រធានមន្ទីរអប់រំខេត្តបាត់ដំបងលោក ងី សែត អះអាងថាលោកបានដឹងព័ត៌មាននេះប៉ុន្តែលោកថាភា​ព​​​​​​​មិន​​​ប្រក្រតី​នៃ​ការ​ធ្វើ​លិខិតបញ្ជាក់ការសិក្សាខុសច្បាប់យុវ​សិស្ស​ឈ្មោះ ​សាត សេរីបុត្រ នេះមិន​ជាប់​​ពាក់ព័ន្ធនឹងមន្ទីរអប់រំនោះទេ។

លោកបន្តថា៖ “គាត់ប្រលងធ្លាក់មែន មន្ទីរអប់រំចេញលិខិតជូនគាត់បញ្ជាក់ថាធ្លាក់បាក់ឌុបស៊ីញ៉េដោយខ្ញុំក៏ប៉ុន្តែអាជាប់ហ្នឹង​មន្ទីរអប់រំអត់មានសិទ្ធិទេមានតែក្រសួងចេញវិញ្ញា​​​​​បនបត្របញ្ជាក់ការសិក្សាជូន”។

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប្រចាំខេត្តបាត់ដំបងលោក ម៉ែន សុធៃ ស្តីបន្ទោសថាកា​រប​ណ្តែ​ត​បណ្តោយ​ឲ្យ​មាន​ការ​សូកប៉ាន់ដើម្បីទិញសញ្ញាបត្របែបនេះលោកថាធ្វើឲ្យខូចមុខមា​​ត់រដ្ឋា​ភិ​បា​ល​​​ដែល​​ប្រកាសធ្វើកំណែ​ទម្រង់លើគុណភាព​អប់​រំនៅកម្ពុជា។

លោក ម៉ែន សុធៃ ជំរុញឲ្យក្រសួងអប់រំយុវជននិងកីឡាចាត់វិធានការករណីនេះឲ្យមានប្រសិទ្ធិភាពដើ​ម្បី​​​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ដែលលោកថាកំពុងរាលដាល។

លោកបន្ថែមថា៖ “មនុស្សដែលអត់មានសមត្ថភាពវាទៅជាបានសញ្ញាប័ត្រមួយដោយការដោះដូរហ្នឹងលុយការដោះដូរហ្នឹង​អ្វីមួយវាអត់សមចឹងវាធ្វើឲ្យវិស័យអប់រំយើងហ្នឹងសិស្សលែងចង់រៀនមានន័យថាអាងចឹងមួយៗបោះបង់ការសិក្សាចោល​ចឹង​អាងតែយកលុយអាងតែយករបស់មកដោះដូរវាធ្វើឲ្យវិស័យអប់រំយើងមានបញ្ហាតាំងពីមុនរហូតមកដល់ពេលនេះ”។

យ៉ាងណាក៏ដោយក្រសួងអប់រំអះអាងថាក្នុងករណីរកឃើញថាបុគ្គលិកអប់រំណាម្នាក់បានប្រព្រឹត្តនូ​វកំ​ហុ​ស​នេះពិតមែនក្រុម​ប្រឹក្សា​​វិន័យនឹងដាក់ទណ្ឌកម្មវិន័យផ្នែករដ្ឋបាលតាមច្បាប់ស្តីពីសហ​លក្ខន្តិកៈ​មន្ត្រីរា​ជ​ការ​​ស៊ីវិល។

ជាងនេះទៅទៀតក្រសួងអប់រំអះអាងទៀតថានឹងពិនិត្យកែសម្រួលនិតិវិធីនិងពង្រឹងបែបបទ​នៃការចេ​ញ​​វិញ្ញា​​​​​បនបត្រ​បណ្តោះ​អាសន្ន​ធម្យមសិក្សាទុតិយភូមិឡើងវិញដើម្បី​ចៀសវាង​ករណីក្លែងបន្លំដូចដែល​កើ​ត​​ឡើង​កន្លងមកនេះ៕

សូម​សរសេរ​មក​កាន់​លោក ញឹម សុខន តាម​រយៈ​ sokhorn@vodhotnews.com

What Next?

Recent Articles

3 Responses to "ក្រសួងអប់រំប្រកាសចាត់វិធានការអ្នកទទួលសំណូកធ្វើលិខិតបញ្ជាក់ការសិក្សា​"