មេធាវី​៖ លោក  ហ៊ុន ម៉ាណែត​​ ត្រូវ​បាន​ចេញដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​នៅ​អាមេរិក​

ខេមបូឌា ដេលី

cam-photo-sovannara-channa-WEB-ONLY-800x533


មេធាវី​​​ដែល​កំពុង​រៀប​ចំករណី​នាំ​​​យក​​​លោក​​​ ហ៊ុន ម៉ាណែត កូន​​​ប្រុស​​​ច្បង​​​របស់​​​លោក​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​រដ្ឋា​ភិបាល​កម្ពុជា​ទៅ​​​កាត់​ទោស​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ចំពោះ​​​ការ​​​ដាក់ពន្ធនាគារ​​​​មិន​​​ត្រឹម​​​ត្រូវ​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ដីកា​​​បង្គាប់​​​ឲ្យ​​​ចូល​​​ខ្លួន​​​មួយ​ត្រូវ​​​បាន​​​អនុវត្ត​​ផ្លូវ​​​ការ​​​ហើយ​​​បាន​​​អះ​​​អាង​​​ថា ករណី​​​នេះ​​​អាច​​​ដំណើរ​​​​​​ការ​​​ទៅ​​​មុខ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​។

លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​ជា​ពល​រដ្ឋ​អាមេរិក​ ​​​ត្រូ​​​វ​​​បាន​​​ជាប់​​​ពន្ធនា​គារ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ពី​​​បទ​​​កុបកម្ម​​​ដោយ​​​សារ​​​វត្ត​​​មាន​​​របស់​​​លោក​​​នៅឯ​​​ការ​​​តវ៉ា​​​មួយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​ ដែល​​​បាន​​​ប្រែ​​​ក្លាយ​​​ជា​​​ហិង្សា​​​។ លោក​​​កំពុង​​​ដាក់​​​ពាក្យ​​​​​ប្តឹង​​​ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត ​​​និង​​​រដ្ឋាភិបាល​​​​​​ទាម​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​ដែល​​​​​​បណ្តាល​​​មក​​​ពី​​​ “ការ​​​ធ្វើ​​​ទារុណកម្ម​​​​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​ ការ​​​ឃុំ​​​ខ្លួន​​​ហួស​​​ពី​​​ផ្លូវ​​​ច្បាប់ និង​​​រយៈ​​​ពេល​​​យូរ​​​”។

ថ្លែង​​​តាម​​​ទូរស័ព្ទ​​ពីទីក្រុង​​​ឡូសអែន​​​ជឺឡេស (Los Angeles) កន្លែង​​​ដែល​​​ក្រុម​​​គ្រួសារ​​​​​​របស់​​​លោក មាជ សុវណ្ណារ៉ា រស់​​​នៅ​​​និង​​​​​​ជា​​​កន្លែង​​​ដែល​​​ករណី​​​នេះ​​​ត្រូវ​​​បាន​​​ប្តឹង​​ក្នុង​​​​តុលាការ​​​សហព័ន្ធ​​​អាមេរិក​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ ​មេធាវី​ ម័រតុន សក្លា បាន​​​និយាយ​​​​ថា ​​​អ្នក​​​ប្រគល់​​​ដីកា​​​​​​ម្នាក់​​​ឈ្មោះ ផូល ហាយ៉េស បាន​​​ប្រគល់​​​​ដីកា​​​បង្គាប់​​​ឲ្យ​​​ចូល​​​ខ្លួន​​​ទៅ​​​ឧត្តម​​​សេនីយ៍​​​​​​ឯក​ ហ៊ុន ម៉ាណែត កាល​​​ពី​​​ថ្ងៃ​​​សៅរ៍។​​​ ​​​

ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​សហរដ្ឋ​​​អាេមរិក ដើម្បី​​​ជួប​​​ជា​​​មួយ​​​សហគមន៍​​​ខ្មែរ​​​នៅ​​​ទី​​​នោះ ហើយ​​​បាន​​​រៀប​​​ចំ​​​អាហារ​​​ពេល​​​ល្ងាច​​​នៅ​​​ភោជនីយដ្ឋាន ​​​La​​ Lune ក្នុង​​​ទី​​​ក្រុង​​​ឡុង​​​ប៊ិច កាល​​​ពី​​​យប់​​​ថ្ងៃ​​​​​​សៅរ៍ ស្រាប់​​​តែ​​​ពេលនោះ​បុរស​​​ម្នាក់​​​ត្រូវ​​​បាន​​​វាយ​​​ដំ​​​ដោយ​​​អង្គរក្ស​​​របស់​​​លោក ដែល​តម្រូវ​​​ឲ្យ​​​នគរបាល​​​មូល​​​ដ្ឋាន​​​ធ្វើ​​​អន្តរាគមន៍។

លោក សក្លា​​​ បាន​​​និយាយ​​​ថា បុរស​​​នោះ​​​គឺ​​​លោក ហាយ៉េស។ រូប​​​ភាព​​​វីដេអូ​​​តាម​​​ប្រព័ន្ធ​​​អីុនធឺណិត​​​បង្ហាញ​​​ថា នគ​​​របាល​​​ក្រុង​​​ឡុង​​​ប៊ិច​​​បាន​​​បាញ់​​​ឧស្ម័ន​​​បង្ហូរ​​​ទឹក​​​ភ្នែក​​​ដាក់​​​អង្គរក្ស​​​លោក ហ៊ុន មា៉ណែត និង​​​ក្រុម​​​អ្នក​​​តវ៉ា​​​បន្ទាប់​​​ពី​​​លោក ហាយ៉េស ត្រូវ​​​បាន​​​វាយ​​​ដំ​​​ដោយ​​​ក្រុម​​​អង្គរក្ស​​​ ខណៈ​​​ពេល​​​ប្រគល់​​​ដីកា​​​បង្គាប់​ឱ្យ​ចូល​​​ខ្លួន​​​ដល់​​​គាត់​។

លោក សក្លា បាន​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​បាន​​​ទៅ​​​ជួប​​​គាត់​​​នៅ​​​ថ្ងៃ​​​នេះ” ដោយ​​​ពន្យល់​​​ថា ​​​លោក​​​ ហាយ៉េស នឹង​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​។ “គាត់​​​កំពុង​​​ព្យាបាល​​​បន្ទាន់​​​​​​​ ដោយសារ​រង​របួស​យ៉ាង​​​​ខ្លាំង​នៅ​ក្នុង​​​ការ​វាយ​​​ប្រហារ​​​នោះ​​​។ ​​​គាត់​​​ កំពុង​ត្រូវ​​​បាន​​​តាម​​​ដាន​​​យ៉ាង​​យកចិត្ត​ទុក​ដាក់​​​​ដោយ​​​សារ​​​របួសត្រង់​​​ឆ្អឹង​​​ខ្នង​​​ និង​​​ក្បាល” ។

លោក​បាន​បន្ថែម​ថា “​ប៉ុន្តែ ខ្ញុំ​​​ត្រូវ​​​បង្ហាញ​​​ថា ហេតុការណ៍​​​នេះ​​​បាន​​​កើត​​​ឡើង​​​​នៅ​​​ពេល​​​គាត់​​​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​ពីរបី​​​ហ្វីតប៉ុណ្ណោះ​ពី​​​លោក ហ៊ុន ​ម៉ាណែត ហើយ​​​គាត់​​​បាន​​​ប្រាប់​​​ខ្ញុំ​​​នៅ​​​ព្រឹក​​​នេះ​ថា គាត់​បាន​​​​​ឈោង​​​​ដៃ​​​ឆ្វេង​​​របស់​គាត់​​​ហុច​​​​ឯកសារ​​​ឲ្យទៅ​​​លោក ​​​ហ៊ុន ​​​ម៉ាណែត​​​ សម្រាប់​​​រឿង​​​ក្តី​​​តុលាការ​​​នេះ។

លោក​​​បាន​​​បន្ត​​​​ថា “គាត់​​​​​​បាន​​​ហៅ​​​ឈ្មោះ ​​​ហ៊ុន ម៉ាណែត ហើយ​​​ពេល​​​នោះ​​​អង្គរក្ស​​​បាន​​​រុញ​​​គាត់​​​ដួល​​​លើ​​​ដី​​​តែ​​​ម្តង​​​។ ប៉ុន្តែ នីតិវិធី​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​តម្រូវ​​​ឲ្យ​​អ្នក​​​​ស្ថិត​​​ចម្ងាយ​​​​​​១០​​​ហ្វីតពី​​​ចុង​​​ចោទ​​​”។

លោក សក្លា ដែល​​​ផ្អែក​​​ករណី​​​របស់​​​លោក​​​​​​លើ​ការ​​​លើក​​​លែ​ង​​​នៅ​​​ក្នុង​​​ច្បាប់​​​អភ័យ​​​ឯកសិទ្ធិ​​​រដ្ឋ​​​ក្រៅ​​​ប្រទេស​​​អាមេរិក​​​​​​ ចំពោះ​​​សកម្ម​​​ភាព​​​ខុស​​​ឆ្គង​​​ដែល​​​បង្ក​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ប្រជាជន​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​ថា ​​​ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត ​​​​​​មាន​​​ពេល​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​៩ ខែ​​​ឧសភា​​​ដើម្បី​​​បង្ហាញ​​​ប្រាប់​​​តុលាការ​​រដ្ឋ​កាលីហ្វ័រញ៉ា​​​ថា តើ​​​គាត់​​​មាន​​​គម្រោង​​​ការ​​​ពារ​​​ខ្លួន​​​ ឬ​​​យ៉ាង​​​ណា?។ លោក​បាន​បន្ថែម​ថា “លោក ​​​ហ៊ុន ​​​ម៉ាណែត ​​​ត្រូវ​​​ឆ្លើយ​​​បំភ្លឺ​​​ចំពោះ​​​ដីកា​​​កោះ​​​នេះ ​​​គាត់​​ត្រូវ​​​​​ផ្តល់​​​ការ​​​ឆ្លើយ​​​តប​​​ជា​​​លាយ​​​លក្ខណ​​​៍អក្សរ​​​ដល់​​​តុលាការ​​​ប្រឆាំង​​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​រូប​​​គាត់​​​​។គាត់​​​ត្រូវ​​​និយាយ​​​ក្នុង​​​លក្ខ​​​ខណ្ឌ​​​ទូទៅ​​​ថា តើ​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​គាត់​​​ជាអ្វី​​​”។

លោក សក្លា បាន​និយាយ​ថា ប្រសិន​​​បើ​​​​​​មិន​​​មាន​​​ការ​​​ឆ្លើយ​​​តប​​​ចំពោះ​​​ដីកា​​​បង្គាប់​​ឲ្យ​​​ចូល​​​ខ្លួន​​​ទេ​​​នោះ​​​ បញ្ហា​​​អាច​​​ធ្វើ​​​តាម​​​ការ​គ្រោង ​ទុក​ នៅ​ពេល​​​លោក ហ៊ុន សែន ត្រូវ​​​បាន​​​ប្តឹង​​​ក្នុង​​​តុលាការ​​​ក្រុង​​​ញូវយ៉ក​​​ក្នុង​​​​​​ឆ្នាំ​​​២០០៥ ​​​ចំពោះ​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​ការ​​​វាយ​​​ប្រហារ​​​ដោយ​​​គ្រាប់​​​បែក​​​ឆ្នាំ​​​១៩៩៧​ទៅ​លើ​​​ការ​​​តវ៉ា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យលោក Ron Abney ​​​ជាជាតិ​អាមេរិករង​របួស​ ដែលលោក​​​​ក៏​​​​​ត្រូវ​​​បាន​​​តំណាង​​​ដោយ​​​លោក សក្លា ផង​​​ដែរ​​​។

ដោយ​​​សំដៅ​​​ដល់​​​សំណើសុំ​​​ឲ្យ​​​ចេញ​​​សេចក្តី​​​ សម្រេច​​​ប្រឆាំង​​​ចុង​​​ចោទ​​​ដែល​​​មិន​​​ឆ្លើយ​​​តប​​​លោក សក្លា​​​ បាន​​​និយាយ​​​ថា “នៅ​​​ក្នុង​​​​​​ករណី​​​នោះ​​​​​​​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​ គឺ​​​លោក ​​​ហ៊ុន ​​​សែន ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ក្នុង​​​រយៈ​​​ពេល​​​៣០​​ថ្ងៃ​​​ទេ ហើយ​ជា​លទ្ធផល ‘សេចក្តីសម្រេច​’ ត្រូវ​​​បាន​ធ្វើឡើង”។

លោក​​​បាន​​​និយាយ​​​ថា “ចៅ​​​ក្រម​​​ហៀបនឹង​​​​​​ចេញ​​​សាល​​​ក្រម​​​កំបាំង​​​មុខ​​​​​​ប្រឆាំង​​​​​​​​លោក ហ៊ុន ​​​សែន ​​​ទៅ​​​​ហើយ ហើយ​​​ពេល​​​​​​នោះ​​​លោក​​​​​​បាន​​​​​​​​​ជួល​​​ការិយាល័យ​​​មេធាវីដ​​​៏​​​ធំ​​​មួយ​​​ក្នុង​​​ទីក្រុង​​​ញូវយ៉ក​​​ឲ្យ​​​ការ​​​ពារ​​​គាត់​​​ ហើយ​បាន​ច្រាន​ចោល​​​​សេចក្តីសម្រេច​នោះ”។

លោក​បាន​បន្ថែមថា “នៅ​​​ក្នុង​​​រឿង​ក្តី​​​​របស់​​​គាត់​​​ មេធាវី​​​បាន​​​ផ្អែក​​​លើ​​​​​​អភ័យ​​​ឯកសិទ្ធិ​​​ជា​​​ប្រមុខ​​​រដ្ឋ​​​។ យើង​​​ជំទាស់​​​នឹង​​​ចំណុច​​​នោះនៅ​​​ក្នុង​​​តុលាការ​​​ នៅ​​​ពេល​​​លោក ហ៊៊ុន សែន និង​​​លោក សម រង្ស៊ី ឈានដល់​​​ដំណោះស្រាយ​​​ផ្ទាល់​​​ដែល​​​បាន​​​បញ្ចប់​​​រឿងក្តី​​​​នោះ​​​”។​​​

លោក Abney នៅ​ទីបំផុត​​​បាន​​​​​​ដក​​​​​​ពាក្យ​​​បណ្តឹង​​​នោះ ជា​ផ្នែក​មួួយ​​​នៃ​​​កិច្ច​​​ព្រមព្រៀង​​​ដែល​អនុញ្ញាត​​​ឲ្យ​​​លោក សម រង្ស៊ី ដែល​​​និរទេស​​​ដោយ​​​ខ្លួន​​​ឯងទទួល​​​បាន​​​ការ​​​លើក​​​លែង​​​ទោស​​​ចំពោះ​ការ​កាត់​ឲ្យ​ជាប់​ទោស​ព្រហ្ម​​​ទណ្ឌ និង​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ។

លោក សក្លា បាន​​​​​​និយាយ​​​ថា លោក​​​ជឿ​​​ថា ​​​បណ្តឹង​​​ចុង​​​ក្រោយ​​​របស់​​​លោក​​​មាន​​​សុពល​​​ភាព​​​​​​ដោយសារតែ​​​​​​មាន​​​ករណី​​​លើក​​​លែង​​​មួយ​​​ដែល​​​មាន​​​នៅ​​​ក្នុង​​​ច្បាប់​​​អភ័យ​​​ឯកសិទ្ធិ​​​រដ្ឋ​​​ក្រៅ​​​ប្រទេស​​​អាមេរិក។

លោក​​​បាន​​​និយាយ​​​ថា “ខ នោះ​​​ចែង​​​ថា ​រដ្ឋាភិបាល​​​​​​បរទេស​​​​​​ដែល​​​បាន​​​ប្រព្រឹត្ត​​​កំហុស​​​ស៊ីវិល​​​នៅ​​​ប្រទេស​​​ក្រៅ​​​​​​ដែល​​​មាន​​​ផល​​​ប៉ះ​​​ពាល់​​​​​​នៅ​​​អាមេរិក​​​​ ច្បាប់​​​នោះ​​​មាន​​​ការ​​​លើក​​​លែង​​​តាម​​​គោលការណ៍​​​អភ័យ​​​ឯកសិទ្ធិ​​​រដ្ឋ​​​ក្រៅ​​​ប្រទេស​​​ ហើយ​​​អនុញ្ញាត​​​ឲ្យ​​​ប្តឹង​​​រដ្ឋាភិ​​​បាល​​​នោះ”។

លោក សក្លា បាន​​​និយាយ​​​ថា ទោស​​​ជាប់​​​ពន្ធនាគារ​​​២០​​​ឆ្នាំ​​​របស់​លោក មាជ សុវណ្ណារ៉ា បាន​ធ្វើ​​​ទុក្ខ​​​ទោស​​​រូប​​​គាត់​​​តាម​​​ច្រើន​​​វិធី។ លោក​​​បាន​​​និយាយ​​​ថា វិធី​​​មួយ​​​គឺ​​​ខាង​​​ហិរញ្ញវត្ថុ​​​គ្រួសារ​​​របស់​​​គាត់​​​​​​រង​​​ការ​​​ខាត​​​បង់​​​លុយ​​​កាក់​​​ច្រើន​​​ណាស់​​​ដោយសារតែ​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​យូរ​​​របស់​​​គាត់​​​ផ្អែក​​​លើ​​​មូល​​​ដ្ឋាន​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​ ពួក​​​គេ​​​បាន​​​បាត់​​​បង់​​​ផ្ទះ​​​របស់​ខ្លួន។ មាន​​​ការ​​​ប៉ះពាល់​​​ខាង​​​ផ្លូវ​​​ចិត្ត​​​ធ្ងន់​​​ធ្ងរ​​​​​​ដល់​​​គ្រួសារ​​​របស់​​​គាត់”។

ឧត្តម​​​សេនីយ៍ឯក ហ៊ុន ម៉ាណែត មិន​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​ទេ​​​កាលពី​​​ម្សិលមិញ។

ក៏​​​ប៉ុន្តែ លោក​​​ ផៃ ​​​ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការគណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​និយាយ​​​ថា លោក សក្លា បាន​​​ប្រឌិត​​​​​​រឿង​​​ក្តី​​​​​​​​​ស្មុគ​​​ស្មាញ​​​ពិបាក​​​យល់​​​ដើម្បី​​​រក​​​លុយ។

លោក​​​ ផៃ ស៊ីផាន បាន​​​និយាយ​​​ថា “មេធាវី​​​ រូប​​​​​​នេះ​​​​​​ចេះ​​​តែ​​​បង្កើត​​​រឿង​​​ឲ្យ​​​បាន​​​ច្រើន​​​ដើម្ប​​​ី​​​ ជំរុញ​​​វា​​​តាម​​​រយៈ​​​បណ្តាញ​​​ព័ត៌មាន​​​ក្នុង​​​បំណង​​​ប្រមូល​​​លុយ​​​ពី​​​ពល​​​រដ្ឋ​​​ខ្មែរ​​​សញ្ជាតិ​​​អាមេរិក។ ចូរ​​​គិត​​​អំពី​​​យុត្តាធិការ។ យើង​​​មាន​​​យុត្តាធិការ​​​របស់​​​យើង​​​ផ្ទាល់​​​ ហើយ​​​វា​​​ខុស​​​ពី​​​យុត្តាធិការ​​​អាមេរិក”។

លោក​បាន​និយាយ​ថា “ហ៊ុន ម៉ាណែត ក៏​​​មិន​​​មាន​​​អី​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​ មាជ ​​​សុវណ្ណារ៉ា ​​​ហើយ​​​ពួក​​​គេ​​​​​​បាន​​​ប្រឌិត​​​បញ្ហា​​​នេះ​​​ឡើង ​​​ពីព្រោះ​​​គាត់​​​នៅ​​​ទី​​​នោះ។ ទី​​​២​​​ ខ្ញុំ​​​មិន​​​ជឿ​​​ថា​​​អាមេរិក​​​នឹង​​​បណ្តោយ​​​ឲ្យ​​​មាន​​​រឿង​​​អ្វី​​​មួយ​​​កើត​​​ឡើង​​​ចំពោះ​​​ក្រុម​​​មន្ត្រី​​​បរទេស​​​ថ្នាក់​​​ខ្ពស់​​​ដូច​​​ ហ៊ុន ម៉ាណែត ទេ”។

ឧត្តម​​​សេនីយ៍ឯក ហ៊ុន ម៉ាណែត តាម​​​ពិត​​ពី​​​មុន​​​មក​​​មិន​​​ដែល​​​​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​របស់​​​លោក ​​​មាជ សុវណ្ណារ៉ា ទេ ហើយ​​​ករណី​​​របស់​​​លោក ​​​សក្លា ​​​មិន​​​បាន​​​ផ្តល់​​​ភ័ស្តុ​​​តាង​​​ក្រៅ​​​ពី​​​អ្វី​​​ដែល​​​ខ្លួន​​​ចាត់​​​ទុក​​​ថា ជា​​​ជំហរ​​​ល្អ​​​របស់​​​គាត់​​​ ដោយ​​​សារ​​​ការ​​​ជាប់​​​ទាក់​​​ទង​​​របស់​​​គាត់​​​ទៅ​​​នឹង​​​ឪពុក​​​របស់​​​គាត់ ក្នុង​​​ពេល​​​មាន​​​រឿង​​​ពុក​​​រលួយ​​​ក្នុង​​​កង​​​កម្លាំង​​​សន្តិសុខ។ មិន​​​ត្រឹម​​​តែ​​​ឧត្តម​​​សេនីយ៍ឯក ​​​ហ៊ុន ​​​ម៉ាណែត ដែល​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ជា​​​ចុង​​​ចោទ​​​​​​នៅ​​​តុលាការ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ ​​​រដ្ឋាភិ​​​បាល​​​កម្ពុជា​​​ក៏​​​ដូច្នោះ​​​ដែរ។

លោក​​​ សក្លា បាន​​​និយាយ​ថា​ លោក​​​កំពុង​​​ដំណើរការ​​​កោះ​​​ហៅ​​​រដ្ឋាភិបាល​​​​​​ឲ្យ​​​ចូល​​​ខ្លួន ដោយ​​​ធ្វើ​​​ការ​​​តាម​​​រយៈ​​​ក្រសួង​​​ការ​​​បរទេស​​​អាមេរិក។

ស្ថាន​​​ទូត​​​អាមេរិក​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​​​​​​​​​​មិន​​​បាន​​​ឆ្លើយ​​​​​​តប​​​ទៅ​​​នឹង​​​សំណួរ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​កាល​​​ពីម្សិលមិញ​​​ទេ។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋាភិបាល​​​ បាន​​​និយាយ​​​ថា “លោក​​​មិន​​​បារម្ភ​​​អំពី​​​រដ្ឋាភិបាល​​​ត្រូវ​​​គេ​​​ប្តឹង​​​នោះ​​​ទេ។ លោក​​​បាន​​​​​​និយាយ​​​ថា”គាត់​​​កំពុង​​​ព្យាយាម​​​បរិហារកេរ្តិ៍​​​យើង​​​ ដោយ​​​និយាយ​​​​​​អ្វី​​​ៗ​​​ជា​​​​​​ច្រើន​​​ ដូច​​​ ហ៊ុន ម៉ាណែត​​​ ជា​​​ភេរវជន​​ជាដើម។ ប៉ុន្តែ ​​​ហ៊ុន ម៉ាណែត​​​ បាន​​​ទទួល​​​ការ​​​អប់រំ​​​នៅ​​​ West Point។ រឿង​​​នេះ​​​គ្មាន​​​មូលដ្ឋាន​​​ទេ។ វា​​​នឹង​​​មិន​​​បាន​​​ការ​​​ទេ”។

នគរបាល​​​នៅ​​​ក្រុង​​​ឡុង​​​ប៊ិច​​​ មិន​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណើ​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​អំពី​​​ថា តើ​​​ខ្លួន​​​កំពុង​​​សើុប​​​អង្កេត​​​ការ​​​អះអាង​​​ដែល​​​ថា អង្គរក្ស​​​របស់​ឧត្តម​​​សេនីយ៍​​​ឯក ហ៊ុន ម៉ាណែត វាយ​ប្រហារ​​​លោក​​​ Hayes ជា​​​អ្នក​​​ប្រគល់​​​ដីកាកោះ​​​ ឬ​​​យ៉ាង​​​ណា៕ សារុន និង និត

What Next?

Related Articles

21 Responses to "មេធាវី​៖ លោក  ហ៊ុន ម៉ាណែត​​ ត្រូវ​បាន​ចេញដីកា​បង្គាប់​ឱ្យ​ចូលខ្លួន​នៅ​អាមេរិក​"

  1. ព្រអាណាចក្រមហាចំឡែកខុសគេ says:

    បើមែនដល់ពេលអវសាន្តរបស់ពួកក្បត់ជាតិហើយ!!!!!

  2. អំណាចឪពុករបស់អ្នក មានអានុភាពបានត្រឹមតែនៅក្នុងស្រុកខ្មែរ តែប៉ុណ្ណោះ។ ឪពុករបស់

    អ្នកកំពុងតែឲ្យកូនជាទីសំណព្វ ដើរចូលទៅក្នុងអន្ទាក់បទល្មើសនៃសំណាញ់ច្បាប់ស្ថិតនៅ

    ក្នុងតំបន់ជាប្លុកទំនាស់មនោគមន៏វិជ្ជានៃមហាអំណាច។ បន្តិចទៀត អាចនឹងមានភរិយានៃ

    ពលរដ្ឋខ្មែរ-នៅបរទេសដទៃជាច្រើននាក់ទៀតដាក់ពាក្យបណ្ដឹងបន្ថែមបន្ទុកបទល្មើសទៅ

    លើកូនសំណព្វចិត្តរបស់អ្នកយ៉ាងធ្ងន់ធ្ងររហូតដល់មានទោសហួសមួយជីវិត។ ពីធីសង្ក្រាន

    ឆ្នាំថ្មីប្រពៃណីខ្មែររបស់ឪពុកអ្នក ទោះបីជាសប្បាយក៏ត្រូវតែញញឹមសើចលេងសមហើយ។

    ចេះឯង ឲ្យក្រែងចេះគេ ហើយបើអ្នកសាងបាប បុណ្យមិនអាចជួយអ្នកវិញបានរួចឡើយ។

    អ្នកធ្លាប់តែក្អេងក្អាងកោងកាចទៅលើអ្នកដទៃនៅក្នុងស្រុករបស់អ្នក តែពេលនេះនៅខាង

    ក្រៅស្រុក តើអ្នកចង់បង្វិលកាណុងកាំភ្លើងបេអិមដែលអួតថាមិនមែនអេតចាយបែរមុខទៅ

    រកសហរដ្ឋអាមេរិកដែរឬទេ ? គ្រានេះគឺជាទុក្ខព្រួយដ៏ធ្ងន់លើសទុក្ខមានប្រពន្ធពីរធំជាងគិរី

    ហើយដូចជាត្រូវបណ្ដាសារបស់អ្នករងគ្រោះជនជាតិខ្មែរ ដែលត្រូវបានអតីតការដឹកនាំនៃ

    មនោគមន៏វិជ្ជាកុម្មុយនិស្តរបស់អ្នកកាប់សម្លាប់ជីវិតមនុស្សស្លូតត្រង់ខ្មែរអស់រាប់លាននាក់

    ដើម្បីតែអំណាចនៅក្នុងរយៈពេលជាច្រើនដំណាក់កាលជាយូរយារណាស់មកហើយ…។

    .

      

  3. people says:

    KAMAR’ GOD bless all cambodian people’ New year the haknu mann will punish bad people and look after the good people’

  4. យុទ្ឋជនពលី says:

    ខ្ញុំមិនប្រាកដថាទង្វើរបស់ពួកក្រុមនេះ អាចរួចផុតពីច្បាប់របស់អាមេរិក (ពួកគេអាចធ្វើអ្វីបានតាមតែចិត្តនៅកម្ពុជា) តែនេះជាទឹកដីអាមេរិក មិនអាចមានពួកម៉ាក់កាវ/ជើងកាង/បងធំធ្វើអ្វីស្រេចតែចិត្តបានទេ។ បុរសជំពាក់ធ្មេញមាសគេ ក៏ដឹងច្បាស់ខ្លះៗថា ការគោរពសិទ្ឋិមនុស្ស និងតុលាការនៅអាមេរិក គេអនុវត្តយ៉ាងដូចម្តេច? គឺមិនមានស្តង់ដាពីរទេ

  5. Anonymous says:

    Bad attitude!
    Bodily harm is a crime committed by body guard in United States. Whether the accusation is a dream or not, it is remained to be heard.
    Laws is power in the States, where power preteds to be laws in Cambodia.
    Time will tell everyone!.

  6. ប្រជាពលរដ្ឋ says:

    ក្មួយ ហ៊ុន ម៉ាណែត កំពុង ដើរ ផ្លូវខុសហើយ = មុខងារ កងទ័ព មិនទៅព្រំដែន ការពារទឹកដី បែរជា

    មកធ្វើនយោបាយ បែប ប្រជាភិថុត ទៅវិញ ! តើ ជាគំនិត ឪ កំហូច ហ៊ុន សែន ឬ ? !

  7. ?? says:

    most democracy country in the world the law is very expensive no one can be on top of the law like Cambodia. this will showing all Cambodian no one democracy leaders can interpret the law just to suit their wrong doing. now I can see some thing is coming down it is coming bigger then what you can think of . when it come whit the law suit from the STATE they really sour of all evident is good enough to prosecute the cases. I knew HUN SEN and his group can do any thing they want in Cambodia at present time but they can not get away from the world’s justice. it is a big mistake whit MANET and his bodies guard did in the STATE they can not get away from it. HUN SEN was in the black list of US investigate for many cases . I want to see if he can get away like the curt of law in Cambodia . HAS……. what going up have to come down this prediction is coming true. every one is believing in it excepting HUN SEN and his followers.

  8. CountryStudent says:

    U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
    They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries

    The United State government must not grant U.S visa to both Hun Sen and Hun manet.
    Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years

    Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
    My point is please don’t let him get away from the U.S system of justice

  9. ? says:

    មន្រ្តីរដ្ឋាភិបាល​កម្ពុជា​មិន​មាន​ការ​បារម្ភ​ថា​សមត្ថកិច្ច​សហរដ្ឋអាមេរិក ឃាត់ខ្លួន​កូនប្រុស​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ ហ៊ុន ម៉ាណែត តាម​ពាក្យ​បណ្តឹង​របស់​សាច់ញាតិ​មន្ត្រី​បក្ស​ប្រឆាំង ដាក់​ទៅកាន់​តុលាការ​សហរដ្ឋអាមេរិក​ឡើយ។
    ពីព្រោះ ហ៊ុន ម៉ាណែតជាកូនរបស់ ហ៊ុន សែនទេ មិនមែនជាកូនរបស់ ពួកយើងជាមន្រ្តីក្រោមបង្គាប់
    ហ៊ុន សែនឯណា ហ៊ុន ម៉ាណែតងាប់ក៍ងាប់ទៅ វាជាប់គុកក៍ជាប់ទៅ អោយតែពួកយើងបាននៅធ្វើមន្រ្តីបក្សប្រជាជនសម្ងំស៊ីពែទទួលលាភសក្ការៈ ។
    ទៅរៀននៅ West Pointមិនមែនមានន័យថា ទៅធ្វើអោយអ្នកដទៃមានរបួសស្នាមហើយគ្មានទោសដូច
    ពួកមន្រ្តីយូកូងបាតផ្សាររបស់ ហ៊ុន សែនដើររំលោភវាយបាញ់ដូចនៅក្នុងស្រុកខ្មែរទេ កុំច្រឡំ !

  10. ពេលវេលាទំនាយដល់ says:

    ផឹកទៅពូជដល់វិនាសន្តិមួយពូជនិង៧សន្តាណរួមមួយបក្សបូកចិនយួនសៀមបារាំងផងដែរ
    ដែលបានបំផ្លិចបំផ្លាញប្រទេលខ្មែរសុំថែមពូជត្រសក់ផ្អែមដែលឥឡូវក្លាយជាពូជត្រសក់ផ្អូមហើយ៕

  11. Anonymous says:

    ប្អូន ហ៊ុន ម៉ាណែត អោយតែធ្វើ នយោបាយ បាតដៃប្រលាក់ឈាម ដូច ឪពុក នឹងត្រូវវិនាសខ្លួនអែង

    ទាំងក្មេង ជាមិនខាន !

  12. See Welfare says:

    Have you all heard of Diplomatic Immunity?

  13. dingdong says:

    មីកាហៀងរាំមិនបានយូរទេ ព្រោៈកើតរោកហៀរ ទឹក ឈាម នឹងខ្ទុះ ចេញពី រុន ផ្នែកខាងក្រោម រុននោម នេះ ប្រហែល មានការ រលៀកនឹងដំបៅក្នុងរុននោមត្រពោកវាហើយ វាប្រើសំឡីឣណាមយ័ តែនៅតែជោកនឹងហៀរតក់ៗមកដី នេះជាការ ស្មោករោគបំផុតចំពោៈឣ្នកដែលដឹង ចំណែកឣាកាចាស់ខ្វាក់ហុនសែនវិញ កើតរោគហ៊ារ ទឹកនោមមិនដឹងខ្លួន វាត្រូូវស្លៀកខោទឹកនោម ពេលដេកយប់ វាត្រូូវថង់ប្លាស្ទិកក្តោបក្តវា ព្រោៈពេលលេច
    នោមមកមឹនដឹងខ្លួនទេ ស្រាប់តែពេញថង់តែម្តង បែកធ្លាយពីមាសីុនឆ្លុះ តាមព្រះលានយន្តហោៈនៅបរទេស នឹងតាមពេទ្យ នឹងតាមប្រភពផ្សេងទៀត

  14. អំណាចមិនមែនចាំបាច់ទាល់តែមានឋានៈកិត្តិយសខ្ពង់ខ្ពស់ និងមានកម្លាំងសេដ្ឋកិច្ចទើប

    កកើតទៅជាអំណាច នោះឡើយ។ សូមអនុញ្ញាតលើកយកបទបង្ហាញពីបទពិសោធន៏នៃ

    បុគ្គលជាអ្នកគ្រប់គ្រងសិទ្ធិតូចទាបក្នុងស្ថាប័នជំនាញរបស់រដ្ឋម្នាក់ គ្មានបក្សពួក មិត្តភ័ក្ដ្រ

    ជាអ្នកធ្វើធំ មានតែប្រាក់ខែរបស់ប្រជាជាតិខ្មែរបន្តិចបន្តួច តែគាត់ចេះធ្វើខ្លួនគាត់ ឲ្យមាន

    អំណាច នៅពេលមានបុគ្គលជាមនុស្សអាក្រក់ ហើយមានសំអាងអ្នកដឹកនាំថ្នាក់ខ្ពង់ខ្ពស់

    លួចជួយគាំទ្រ ឈរនៅពីខាងក្រោយ ដោយសារគេបានបង្កបង្កើតការងារអសកម្ម ធ្វើឲ្យ

    ប៉ពាល់ដល់កិច្ចខិតខំប្រឹងប្រែង  ក្នុងនាមជាអ្នកគ្រប់គ្រងការងារ  ធ្វើឲ្យបានល្អត្រឹមត្រូវ ។

    ពិតមែនតែគាត់មានទឹកមុខទុក្ខព្រួយ ស្រងូតស្រងាត់ក្រៀមក្រំដ៏ធ្ងន់ធ្ងរ ប៉ុន្តែមិនមែនមាន

    ន័យថា គាត់សុញគំនិត គិតអ្វីៗលែងឃើញ អស់ផ្លូវរកច្រកល្ហកដែលត្រូវដើរ ហើយត្រូវតែ

    សុខចិត្តឱនលំទោនឲ្យមនុស្សដ៏អាក្រក់គ្របដណ្ដប់ទៅលើទង្វើដ៏ត្រឹមត្រូវរបស់គាត់នោះ

    ទេ គឺទឹកមុខរបស់គាត់កំពុងរិះគិតគ្រប់វិនាទី តើគាត់ត្រូវមានទង្វើអ្វី ដើម្បីជាការសងសឹក

    ឆ្លើយតបនឹងអំពើរបស់មនុស្សអាក្រក់ដែលបានប្រព្រឹត្តប៉ះពាល់លើកិច្ចខិតខំប្រឹងប្រែងដ៏

    ត្រឹមត្រូវ របស់គាត់។​ ទីបំផុត ដោយសារភាពមានៈរបស់គាត់ គឺបានធ្វើឲ្យថ្នាក់ដឹកនាំខាង

    លើទទួលស្គាល់ថា គាត់គឺជាបុគ្គលមានអំណាចម្នាក់ចេះប្រើសម្ដីគំរាមដោយយកជំនាញ

    ការងារទទួលបន្ទុករបស់គាត់ដែលអាចធ្វើអោយអង្គភាពមួយទៅជាអសកម្មក្ស័យធន បើ

    សិនណាថ្នាក់ដឹកនាំនៅតែកាន់ជើងចំពោះបុគ្គលធ្វើអាក្រក់តទៅទៀត។ … ដូច្នេះ មនុស្ស

    មានទឹកចិត្តពុះពារយ៉ាងនេះ បើសិនជាគាត់មានកម្លាំងសេដ្ឋកិច្ច គឺគាត់អាចទៅជាមនុស្ស

    ម្នាក់ដូចជា ( បុរសខ្លាំង ) នឹងគេផងដែរ។ យ៉ាងណាមិញ បទបង្ហាញជូនដូចខាងលើ គឺចង់

    ដាស់តឿនដល់ស្មារតីអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់នៃគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាដែល

    បច្ចុប្បន្ននេះបានទទួលនូវភាពរឹងមាំខាងកម្លាំងសេដ្ឋកិច្ចជាអ្នកដឹកនាំហើយ តើមកពីអ្វីបាន

    ជានៅតែបណ្ដែតបណ្ដោយឲ្យសត្រូវបន្តការប្រព្រឹត្តអំពើអាក្រក់ទៅលើសមាជិកស្របច្បាប់

    របស់ខ្លួន ម្ដងហើយ ម្ដងទៀត ឥតឈប់ឈរ ដោយគ្មានការវាយបកសងសឹង ឆ្លើយតបនឹង

    ទង្វើប៉ះពាល់ទៅលើក្របខណ្ឌនៃសមត្ថកិច្ចស្របច្បាប់របស់បក្សខ្លួន ហើយសូមកុំដោះសា

    ឲ្យសោះថា អាអ្នកថាវាមិនដូចអាអ្នកធ្វើ ឬមួយ អ្នកដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេស

    កម្ពុជាសម្ងំព្រោះដល់ត្រើយសុខសាន្ដរបស់គ្រួសារខ្លួនឯង លែងចង់រវល់គិតគូដល់កិច្ចការ

    ជួយសង្គ្រោះប្រជាជាតិខ្មែរដែលស្ទើរតែរេចរឹលរលាយអស់ទៅហើយ ? ៕

      

     

  15. Tor says:

    ជូត Floor នៅ West Point ទេដឹង។រាងទ្រើកៗអែណាទៅបានជាប់ West Point ហ្នោះ!។តាមពឹតគេអោយជាប់ៗទៅកូននាយករដ្ធមន្រ្តីទៅហើយ។

  16. Serey says:

    Dear, Sorclar

    You are dreaming in the day time.
    When you make fire, you are also make smoke .
    No fire = No smoke

    Thanks.

  17. kidkid says:

    Military must neutral and protect territory, If you do politic you have to resigne from military

  18. CountryStudent says:

    It was the day that Khmer Rough Hun Sen and Pol Pot took over Phnom Penh and started implementing the communist rule to everywhere in Cambodia. They began to genocide people, tortured, forced labor work with famine, no doctor, no medication, no freedom and devastated Cambodia into a year of zero.That was the crimes against humanity

  19. Solo melody says:

    អនិច្ចារ!

  20. Anonymous says:

    ចង់ឃើញច្បាប់អាមេរិកកាត់ទោសកូនជនផ្ដាច់ការនេះណាស់