ដោយ លោក ញឹម សុខន | ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦ ម៉ោង 2:28 PM
http://vodhotnews.com

ពួកខ្មែរក្រហម (រូបភាពដោយ Monatio)
កាលណានិយាយពីថ្ងៃ១៧មេសាគេត្រូវនិយាយពីខ្មែរក្រហម។ តាមសៀវភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យរបស់អ្នកនិពន្ធ ឌី ខាំបូលី បោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ២០០៧ថា “ខ្មែរក្រហម” គឺជាឈ្មោះដែលសម្ដេចព្រះ នរោត្តម សីហនុ មានព្រះរាជបន្ទូលសំដៅទៅលើក្រុមកុម្មុយនីស្តដែលប្រឆាំងនឹងព្រះអង្គនៅទសវត្សរ៍ឆ្នាំ១៩៦០។ ឈ្មោះផ្លូវការរបស់ក្រុមនេះគឺ បក្សកុម្មុយនីស្តកម្ពុជា ដែលចូលកាន់កាប់ប្រទេសកម្ពុជានៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
ក្រោយ១៧មេសារបត់នយោបាយនៅឥណ្ឌូចិនបានផ្លាស់ប្ដូរ។ កម្ពុជានិងវៀតណាមមានជម្លោះព្រំដែននឹងគ្នា ហើយចិនបានក្រសោបយកទំនាក់ទំនងផ្ដាច់មុខជាមួយកម្ពុជាប្រជាធិបតេយ្យ។
ច្រកចេញចូលមកកាន់កម្ពុជាមានតែតាមរយៈទីក្រុងប៉េកាំងមួយគត់។ ផលិតផលកសិកម្មខ្មែរយ៉ាងច្រើនលើសលុបត្រូវដោះដូរជាមួយនឹងសព្វាវុធរបស់ចិនដើម្បីយកទៅធ្វើសង្គ្រាមជាមួយវៀតណាម ខណៈដែលពលរដ្ឋខ្មែរទូទាំងប្រទេសរស់ក្នុងទុរភិក្សអត់ឃ្លាន។
តើពួកខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃ១៧មេសាដោយរបៀបណា?
តាមការសិក្សាមានកត្តារួមផ្សំជាច្រើនដែលជាបុព្វហេតុនាំឲ្យពួកខ្មែរក្រហមទទួលបានជ័យជម្នះដូចជា៖
១. របត់នយោបាយពិភពលោកដែលសម័យកាលនោះចលនាគាំទ្រកុម្មុយនីស្តរីកចម្រើនខ្លាំង។
២. ការបង្ក្រាបអ្នកប្រឆាំងយ៉ាងធ្ងន់ធ្ងរនៅអំឡុងទសវត្សរ៍១៩៦០ ដូចជាករណីសម្លាប់នៅត្រពាំងក្រឡឹងនិងការបង្ក្រាបនៅសំឡូតជាដើម។
៣. រដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ជាកត្តាជំរុញឲ្យព្រះអង្គងាកទៅសហការជាមួយពួកខ្មែរក្រហមធ្វើឲ្យអ្នកគាំទ្រព្រះអង្គរត់ចូលទៅក្នុងចលនាខ្មែរក្រហមកាន់តែច្រើនឡើងដែលជាបុព្វហេតុធំបំផុតធ្វើឲ្យចលនានេះទទួលបានជ័យជម្នះ។
៤. អំពើពុករលួយនៅសម័យលោកសេនាប្រមុខ លន់ នល់ ក៏ជាកត្តាជំរុញចិត្តបញ្ញវន្តដែលស្អប់ខ្ពើមអំពើនេះងាកទៅគាំទ្រពួកកុម្មុយនីស្តខ្មែរក្រហមដែលគេគិតថាជាជនស្អាតស្អំ។
ពាក់ព័ន្ធនឹងរបត់នយោបាយពិភពលោកវិញ អ្នកវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា កាលណានិយាយពី១៧មេសា គឺត្រូវនិយាយពីការកកើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០។
ត្រង់ចំណុចនេះបណ្ឌិតវិទ្យាសាស្ត្រនយោបាយរូបនោះបានបន្ទោសលើភាពល្ងង់ខ្លៅរបស់អ្នកនយោបាយខ្មែរដែលទៅចាប់ដៃគូជាមួយវៀតណាម ដែលលោកគិតថាជាប្រទេសមិនដាច់ស្រឡះមានភាពវាក់វិនហើយរហូតដល់ផ្ដល់ដែនដីកម្ពុជាដែលជាដែនដីសុវណ្ណភូមិទៅឲ្យពួកយៀកកុងមករស់នៅរាប់សែននាក់។
លោក សុខ ទូច ឲ្យដឹងទៀតថានៅពេលនោះមិនត្រឹមផ្តល់ទឹកដែនដីឲ្យគេជ្រោកកោណនោះទេថែមទាំងចិញ្ចឹមទាំងបាយ ទាំងទឹកទាំងជម្រក គឺដោយសារតែបុព្វហេតុនៃបក្សកុម្មុយនីស្តឥណ្ឌូចិននេះឯង។ លោកបណ្ឌិតបន្ថែមថាកុម្មុយនីស្តខ្មែរ គ្មានមនោគមច្បាស់លាស់ទេ គឺដើរតាមគេជាហេតុធ្វើឲ្យគេទាញយើងធ្លាក់ទៅក្នុងសង្គ្រាមយ៉ាងមហន្តរាយ។
លោកថា៖ “គេបានទាញយើងឲ្យធ្លាក់ទៅក្នុងរណ្តៅកម្មុយនីស្ត គេរួមកម្លាំងគ្នាវាយសហរដ្ឋអាមេរិក ដើម្បីបណ្តេញសហរដ្ឋអាមេរិក។ នៅពេលហ្នឹងបើសិនជាខ្មែរមានគំនិតយកអ្នកនយោបាយធំៗជាអាការដឺម៉េចធំៗធ្វើជាការពិគ្រោះ ពេលហ្នឹងយើងអាចទទួលបានជោគជ័យដូចប្រទេសថៃអញ្ចឹង ពីដើមគេយកប្រទេសថៃធ្វើជាចំណុចសម្រាប់ទប់ស្កាត់របបកុម្មុយនីស្តទេ ក្រោយមកគេយកកម្ពុជាធ្វើជាចំណុចទប់ស្កាត់របបកុម្មុយនីស្តវិញ”។
លោកបណ្ឌិតបន្ថែមថាការរីកចម្រើនរបស់ខ្មែរជាគុជនៅអាស៊ីក្នុងអំឡុងទសវត្សរ៍១៩៦០ ដោយសារតែពួកបស្ចិមប្រទេសចង់ជួយខ្មែរ យកខ្មែរជាចំណុចទប់ស្កាត់ការរីករាលដាលនៃរបបកុម្មុយនីស្ត ក្នុងនោះចិនបានជួយធ្វើពេទ្យចិន រុស្សីជួយធ្វើផ្លូវធ្វើមន្ទីរពេទ្យ ជួយសាលាតិចណូ ឆេកូជួយរោងចក្រអគ្គិសនី រោងចក្រធ្វើកង់ឡាន រោងចក្រក្រដាស ចំណែកអាមេរិកវិញ ជួយធ្វើផ្លូវជាតិលេខ៤ជាដើម។
ប៉ុន្តែលោកថា ខ្មែរបានបាត់បង់ឱកាសនេះដោយចាប់សត្រូវឲ្យទៅវ៉ៃអាមេរិកធ្វើឲ្យអាមេរិកដកចំណុចទប់ស្កាត់នេះទៅដាក់នៅប្រទេសថៃវិញ។
តាមឯកសារទស្សនាវដ្ដីស្វែងរកការពិតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានសម្ភាសអតីតកម្មាភិបាលខ្មែរក្រហមដែលនៅរស់រានមានជីវិតឲ្យដឹងថា ពួកគេភាគច្រើនចូលរួមក្នុងចលនាខ្មែរក្រហមគឺតាមរយៈការអំពាវនាវរបស់សម្ដេចឪព្រះ នរោត្តម សីហនុ ពីទីក្រុងប៉េកាំងនៅឆ្នាំ១៩៧០។

សាស្ត្រាចារ្យប្រវត្តិសាស្ត្រខ្មែរលោក សំបូរ មាណ្ណារ៉ា ក៏មានប្រសាសន៍ស្របគ្នានឹងលោកបណ្ឌិត សុខ ទូច ដែរថារឿងរ៉ាវថ្ងៃ១៧មេសាវាជាប់ពាក់ព័ន្ធនឹងការបង្កើតបក្សកុម្មុយនីស្តឥណ្ឌូចិននៅឆ្នាំ១៩៣០ ហើយរឿងរ៉ាវវាអូសបន្លាយរហូតដល់ថ្ងៃទី១៧មេសា១៩៧៥ ក្នុងនោះគេពង្រីកអ្នកគាំទ្រខ្លួនឲ្យកាន់តែច្រើនឡើងៗ ហើយធ្វើឲ្យខ្មែរស្អប់គ្នាទៅវិញទៅមក។
ពាក់ព័ន្ធនឹងករណីទី២រឿងសម្លាប់អ្នកប្រឆាំងនៅត្រពាំងក្រឡឹងនិងនៅសំឡូតជាដើម លោកសាស្ត្រាចារ្យយល់ថាវាជានយោបាយដើម្បីការពារកុំឲ្យមានការរីករាលដាលនូវចលនាឆ្វេងនិយមខ្លាំង។ ថ្វីបើលោកយល់ថានោះជាការរំលោភបំពានលើសិទ្ធិមនុស្ស ប៉ុន្តែលោកបន្ថែមថានៅលើពិភពលោកនេះមានរឿងរ៉ាវធំៗជាងនេះទៅទៀត។
ពាក់ព័ន្ធនឹងចំណុចទី៤ឯណោះវិញ លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍បន្តថារបប លន់ នល់ បានបង្កើតគំនិតអាត្មានិយមយ៉ាងខ្លាំង ពួកទាហានបង្កើតអំពើពុករលួយជាប្រព័ន្ធលួចជំនួយអាមេរិកាំងធ្វើឲ្យប្រទេសជួបវិបត្តិ មានបាតុកម្មមិនឈប់ឈរ ហើយសង្គ្រាមកាន់តែរោលរាលឡើង។
លោកថា៖ “នេះហើយជាបញ្ហាដែលយើងត្រូវរៀនសូត្រសូមកុំឲ្យមានអញ្ចឹងទៀតដើម្បីកុំឲ្យមាន១៧មេសា ពីព្រោះអា១៧មេសានេះជោគជ័យតែពួកកុម្មុយនីស្តខាងពួកឆ្វេងនិយម និយមលទ្ធិកុម្មុយនីស្តនិយមហ្នឹង ពីព្រោះគេមើលឃើញភាពខ្សោយរបស់អ្នកគ្រប់គ្រងនៅរបបសាធារណរដ្ឋខ្មែរហ្នឹង គឺពុករលួយ គិតតែពីកេងប្រវ័ញ្ច គិតតែឆ្ងាញ់ពីកេរ្តិ៍ដំណែលរបស់ជាតិ មិនគិតពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជនហ្នឹងឯង”។
បើប្រៀបធៀបបុព្វហេតុដែលនាំឲ្យពួកខ្មែរក្រហមទទួលបានជ័យជម្នះនិងព្រឹត្តិការណ៍ក្នុងសង្គមយើងបច្ចុប្បន្នដែលមានអំពើអយុត្តិធម៌ក្នុងសង្គម ប្រជាពលរដ្ឋត្រូវបណ្ដេញចេញពីលំនៅដ្ឋាន ធនធានធម្មជាតិត្រូវបំផ្លាញ ពលរដ្ឋដែលចូលរួមតស៊ូមតិ ជំរុញឲ្យធ្វើកំណែទម្រង់រដ្ឋខ្លះត្រូវគេគប់គ្រាប់បែកដាក់ក្នុងក្រុមអ្នកតវ៉ា ដូចជាករណីបោកគ្រាប់បែកនៅមុខមន្ទីររដ្ឋសភា បង្កឲ្យមានអ្នកតវ៉ាស្លាប់និងរងរបួស ប្រធានសហជីពដ៏ល្បីល្បាញលោក ជា វិជ្ជា ការបាញ់សម្លាប់តារាចម្រៀង ពីសិដ្ឋ ពីលីកា ដោយមិនទាន់មានអ្នកទទួលខុសត្រូវ តើមានអ្វីខុសគ្នាពីព្រឹត្តិការណ៍មុន១៧មេសា?
តើព្រឹត្តិការណ៍១៧មេសាអាចជាមេរៀនសម្រាប់អ្នកនយោបាយខ្មែរបច្ចុប្បន្នដែរឬទេ? តើអ្នកនយោបាយខ្មែរនៅតែបន្តឲ្យមានអំពើអយុត្តិធម៌ក្នុងសង្គម អំពើពុករលួយអូសបន្លាយដល់ពេលណា? ឬមួយក៏អ្នកនយោបាយខ្មែរបច្ចុប្បន្នភ្លេចស្រមោល១៧មេសាទៅហើយ?
ហេតុ ដែលពួក លន់ នល់ ពុករលួយ ខ្លាំង ដោយសារមាន ពួកខ្មែរក្រហម ធ្វើ រនុកក្នុង
បង្កើតអំពើពុករលួយ !
រឿង ខ្មែរ កើតសង្គ្រាម រវាង ខ្មែរ ជាមួយ ខ្មែរ នៅឆ្នាំ ១៩៧០ – ១៩៧៥ ដោយសារ អ្នកនយោបាយ ខ្មែរ
ខ្លះ អោយ យួន យៀកកុង តាំងទ័ព នៅព្រំដែន ខ្មែរ រាលដាល បង្កាត់ភ្លើងសង្គ្រាម ពេញប្រទេស ខ្មែរ តែ
ម្តង ទៅ ( មេរោគ ធំ គឺ មកពី យួនយៀក យួនវៀតណាម ជាអ្នក ប្រើល្បិច នៅពី ក្រោយ ខ្មែរ ល្ងង់ )
អ្នកគ្រប់គ្រងនៅរបបសាធារណរដ្ឋខ្មែរហ្នឹង គឺពុករលួយ គិតតែពីកេងប្រវ័ញ្ច គិតតែឆ្ងាញ់ពីកេរ្តិ៍ដំណែលរបស់ជាតិ មិនគិតពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាជននឹងឯង។
ចុះសម័យនេះវិញ?
ម្នាក់ដើរមុខឡាននេះ រាងដូច ហ៊ុន ប៊ុនណាល់ ម៉្លេះ!!!
The worst enemy of the Khmer Nation, and LET NOBODY FORGET, was SIHANOUK. He was the master of Khmer Rouge as quoted in the above – តាមឯកសារទស្សនាវដ្ដីស្វែងរកការពិតរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាដែលបានសម្ភាសអតីតកម្មាភិបាលខ្មែរក្រហមដែលនៅរស់រានមានជីវិតឲ្យដឹងថា ពួកគេភាគច្រើនចូលរួមក្នុងចលនាខ្មែរក្រហមគឺតាមរយៈការអំពាវនាវរបស់សម្ដេចឪព្រះ នរោត្តម សីហនុ ពីទីក្រុងប៉េកាំងនៅឆ្នាំ១៩៧០។
Sihanouk was also the most stupid Khmer politician by allowing vietcongs to establish santuaries in Cambodia to fight the South Vietnamese and the US, again quoted above – ត្រង់ចំណុចនេះបណ្ឌិតវិទ្យាសាស្ត្រនយោបាយរូបនោះបានបន្ទោសលើភាពល្ងង់ខ្លៅរបស់អ្នកនយោបាយខ្មែរដែលទៅចាប់ដៃគូជាមួយវៀតណាម ដែលលោកគិតថាជាប្រទេសមិនដាច់ស្រឡះមានភាពវាក់វិនហើយរហូតដល់ផ្ដល់ដែនដីកម្ពុជាដែលជាដែនដីសុវណ្ណភូមិទៅឲ្យពួកយៀកកុងមករស់នៅរាប់សែននាក់។
លោក សុខ ទូច ឲ្យដឹងទៀតថានៅពេលនោះមិនត្រឹមផ្តល់ទឹកដែនដីឲ្យគេជ្រោកកោណនោះទេថែមទាំងចិញ្ចឹមទាំងបាយ ទាំងទឹកទាំងជម្រក គឺដោយសារតែបុព្វហេតុនៃបក្សកុម្មុយនីស្តឥណ្ឌូចិននេះឯង។
The CPP was the Khmer Rouge, and the Khmer Rouge is the CPP – so why wait everyone, kick their asses out of Cambodia NOW!!!!
It was the day that Khmer Rough Hun Sen and Pol Pot took over Phnom Penh and started implementing the communist rule to everywhere in Cambodia. They began to genocide people, tortured, forced labor work with famine, no doctor, no medication, no freedom and devastated Cambodia into a year of zero.That was the crimes against humanity
U.S authority must be very careful of Hun Manet and his gang because now, they are finding a way to escape from the United states to get away from the U.S. law. Hun Manet and his team so-called gangsters came to America unofficially. The United State government did not invite them.
They went to America as regular tourists; they came to look for supporters , establish CPP branch in America and to divide Khmer community in the whole U.S. They made a big mistake by coming to America, the country of lawful and justice; and dared to brutally to attacked and assault of American citizen. All U.S citizen protected by law. You can’t just come and break the law of the U.S. This is the case of murdered attempt . It can not be tolerated in what so ever when a bunch of foreigners conducted a private and unofficial visit to the state and dare to brutally assault to American. It must not happen in America. Don’t be like me ; I am living in Cambodia under dictator rule; I hope one day Cambodia will be changed soon. Sometimes I hide my- self and cried for freedom and justice like other citizens in other countries
The United State government must not grant U.S visa to both Hun Sen and Hun manet.
Hun Sen was Khmer Rough bloody hand communist commander, and now Vietnamese puppet, dictator, killer, criminal, never follow Paris Peace agreement and Cambodian law ; he is above the law of Cambodia; Hun Sen is the traitor of Cambodia; He never go by true democracy, He severely abuse human rights; he is the biggest corruption in the world. He is the master of drug trafficking , he devastated Cambodia by cutting the tree and dig mineral for his own wealth family and cronies. Note: Hun Sen has ruled Cambodia for 37 years
Hun Sen Promoted his own son(Hun Manet) to be three-star general and head of an anti-terrorist agent over many senior experienced and much more qualified men than Hun Manet for helping Hun Sen to hold power in place for a long time and later on pass it to Hun Manet. By helping his father Hun Manet has been involved with the same crimes as his father
My point is please don’t let him get away from the U.S system of justice
ជ័យយោសម្តេចអូវ អាណាមិនទៅដុតផ្ទះចោល។ ( អាណាមិនទៅ=អាណាមិនរត់ចូលព្រែតាមសំដីស្តេចសីហនុ )។ ជាពាក្យប្រកាសដោយពួកខ្មែរក្រហមក្នុងសម័យនោះ។