ដោយ ជុន ច័ន្ទបុត្រ
2016-04-17
RFA

ទិដ្ឋភាពនៅតាមវត្តមួយចំនួនក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មេសា។ Photo: RFA
![]()
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរនិយមធ្វើពិធីបុណ្យចូលឆ្នាំថ្មីនៅខែចេត្រ ក៏ប៉ុន្តែកាលពីសម័យដើម ខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំនេះជាពីរលើក។ លើកទីមួយ គិតតាមដំណើរព្រះច័ន្ទ និងការផ្លាស់ឈ្មោះសត្វប្រចាំឆ្នាំ។ ចូលលើកទីពីរ គិតតាមដំណើរព្រះអាទិត្យ។ ដូច្នេះហើយ បានជាការចូលឆ្នាំលើកដំបូង ត្រូវនឹងថ្ងៃទីមួយនៃខែចេត្រ ឯចូលឆ្នាំលើកទីពីរវិញនោះ មិនសូវទៀងទាត់ទេ ជួនកាលត្រូវថ្ងៃទី១៣ ជួនកាលត្រូវថ្ងៃទី១៤ ខែមេសា ក៏ប៉ុន្តែជាទូទៅ ច្រើនតែត្រូវទៅលើថ្ងៃទី១៣ ជារឿយៗជាង។
សព្វថ្ងៃនេះ ប្រជាជនខ្មែរនិយមយកវេលាប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំជាឱឡារិកតែនៅថ្ងៃចូលឆ្នាំជាលើកទីពីរនេះទេ គឺនៅថ្ងៃទី១៣ ឬថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ គេធ្វើឡើងចំនួនបី ឬបួនថ្ងៃ តាមការកំណត់របស់ក្រុមស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា។
មានប្រទេស៦ ទៀតនៅទ្វីបអាស៊ី នេះ ដែលប្រារព្ធពិធីបុណ្យចូលឆ្នាំស្របពេលជាមួយខ្មែរដែរ គឺប្រទេសថៃ ប្រទេសឡាវ ប្រទេសភូមា សិរីលង្កា ផ្នែកខ្លះនៃប្រទេសឥណ្ឌា និងផ្នែកខ្លះនៃប្រទេសចិន ក៏ប៉ុន្តែការចុះមកដល់នៃទេព្ដាឆ្នាំថ្មីនៃប្រទេសទាំងនោះ មានការខុសៗគ្នាទៅតាមទម្លាប់ ជំនឿ និងប្រពៃណីនៃប្រទេសទាំងនោះ។
ចំពោះប្រជាជាតិខ្មែរវិញ បុព្វហេតុដែលនាំឲ្យគេបញ្ចប់ឆ្នាំចាស់ ហើយចូលឆ្នាំថ្មីនេះ លោក អ៊ឹម បុរិន្ទ ដែលជានាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរនៃក្រសួងធម្មការ និងសាសនា មានប្រសាសន៍ថា មានដើមកំណើតពីរឿងកបិលមហាព្រហ្មភ្នាល់គ្នាជាមួយនឹងធម្មបាលកុមារ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់ លោក ជុន ច័ន្ទបុត្រ អំពីប្រវត្តិនៃពិធីបុណ្យចូលឆ្នាំដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ព្រឹត្តិការណ៍ចុងក្រោយនៃកម្មវិធីអង្គរសង្ក្រាន្ត
- ប្រវត្តិនិងអត្ថន័យបទភ្លេងកន្ទ្រឹមនៅរដូវបុណ្យចូលឆ្នាំខ្មែរ
- ពលរដ្ឋខ្មែរនិយមសែនចិននិងសែនទទួលទេព្ដាឆ្នាំថ្មីផង
- មូលហេតុនៃការធ្លាក់ចុះការនិយមលេងល្បែងប្រជាប្រិយខ្មែរ
- ពលរដ្ឋខេត្តបន្ទាយមានជ័យនិយមតន្ត្រីស្គរដៃ
- ទំនៀមទម្លាប់រៀបចំពិធីស្រង់ព្រះក្នុងថ្ងៃបុណ្យចូលឆ្នាំ
- ទិដ្ឋភាពកម្មវិធីអង្គរសង្ក្រាន្តនៅថ្ងៃទី១៤ មេសា
- ពលរដ្ឋខេត្តបាត់ដំបងស្នើឲ្យសមត្ថកិច្ចទប់ស្កាត់ល្បែងគប់ទឹក
- ស្ថានភាពតាមវត្តអារាមមួយចំនួននៅភ្នំពេញ
- អាជ្ញាធរខេត្តសៀមរាបពង្រាយកម្លាំងសន្តិសុខជាង៣ពាន់នាក់ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
មីកាហៀងរាំមិនបានយូរទេ ព្រោៈកើតរោកហៀរ ទឹក ឈាម នឹងខ្ទុះ ចេញពី រុន ផ្នែកខាងក្រោម រុននោម នេះ ប្រហែល មានការ រលៀកនឹងដំបៅក្នុងរុននោមត្រពោកវាហើយ វាប្រើសំឡីឣណាមយ័ តែនៅតែជោកនឹងហៀរតក់ៗមកដី នេះជាការ ស្មោករោគបំផុតចំពោៈឣ្នកដែលដឹង ចំណែកឣាកាចាស់ខ្វាក់ហុនសែនវិញ កើតរោគហ៊ារ ទឹកនោមមិនដឹងខ្លួន វាត្រូូវស្លៀកខោទឹកនោម ពេលដេកយប់ វាត្រូូវថង់ប្លាស្ទិកក្តោបក្តវា ព្រោៈពេលលេច
នោមមកមឹនដឹងខ្លួនទេ ស្រាប់តែពេញថង់តែម្តង បែកធ្លាយពីមាសីុនឆ្លុះ តាមព្រះលានយន្តហោៈនៅបរទេស នឹងតាមពេទ្យ នឹងតាមប្រភពផ្សេងទៀត