មេបក្ស​ប្រឆាំង​ថា ​អភ័យ​ឯកសិទ្ធិ​គ្មាន​ន័យ

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​សប្តាហ៍​មុន។ រូបថត AFP

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​កាល​ពី​សប្តាហ៍​មុន។ រូបថត AFP




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​រិះគន់​អង្គ​នីតិប្បញ្ញត្តិ​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែល​​បាន​អនុញ្ញាត​ឲ្យ​អង្គ​នីតិប្រតិបត្តិ​ចាប់​ខ្លួន​​​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខហួរ និង​តំណាងរាស្រ្ត​លោក អ៊ុំ សំអាន ដោយ​​បាន​ហៅ​ការ​ចាប់​ខ្លួន​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា​អភ័យ​ឯកសិទិ្ធ​​របស់​តំណាងរាស្ត្រ​គ្មាន​ន័យ​។

ថ្លែង​ទៅ​កាន់​មនុស្ស​រាប់រយ​នាក់​ក្នុង​ពិធី​បុណ្យ​បង្សុកូល​ឧទ្ទិស​កុសល​ខួប​លើក​ទី​ ៤១ ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាត់បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​នៅ​វាល​ពិឃាត​​ជើងឯក​កាលពី​ម្សិលមិញ​អតីត​សមាជិក​ព្រឹទ្ធសភា​លោក គង់ គំា ប្រធាន​គណបក្ស​ សម រង្ស៊ី និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ប្រើ​​ពាក្យ​រិះគន់​ខ្លាំងៗ​លើ​រដ្ឋសភា​ដែល​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​តំណាង​រាស្រ្ត​​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន កាលពី​ថ្ងៃ​ទី​ ១១ ខែ​មេសា​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​របស់​​គាត់​លើ​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​ដែល​មាន​ភាព​ចម្រូង​ចម្រាស។

លោក គង់ គាំ បាន​​បញ្ជាក់​​ថា​ដោយសារ​តែ​​អភ័យ​ឯកសិទិ្ធ​គ្មាន​តម្លៃ​ដែល​មិន​អាច​ការពារ​តំណាង​រាស្រ្ត​​បាន​នោះ​ទើប​លោក​​បាន​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​អង្គ​នីតិប្បញ្ញត្តិ​ផង​ដែរ។

លោក​លើក​ឡើង​ថា៖ «ឥឡូវ​នេះ [យើង] មិន​ដឹង​ថា​ស្អី​ជា​អង្គ​នីតិប្បញ្ញតិ្ត​ទេ​ [រដ្ឋាភិបា​ល] ចង់​ដាក់​ខ្នោះ [សមាជិក​រដ្ឋសភា] ​ពេល​ណា​ក៏​បាន​​។ ដោយសារ​តែ​ដាក់​ខ្នោះ​ពេល​ណា​ក៏​បាន​ខ្ញុំ​បាន​លាលែង​ពី​តំណែង​។ តើ​ធ្វើ​ដើម្បី​អ្វី? អភ័យ​ឯកសិទ្ធិ​គ្មាន​ន័យ [ខ្ញុំ] នៅ​ធ្វើ​ជា [តំណាងរាស្ត្រ] ​ដើម្បី​អ្វី»។

លោក គង់ គំា បាន​ជំរុញ​ឱ្យ​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​​ជាតិ​​គិត​ពី​​វប្បធម៌​សន្ទនា​ហើយ​បែរ​មក​​ជួបប្រជុំ និង​ពិភាក្សា​គ្នា​ឡើង​វិញ​ដោយសារ​មាន​បញ្ហា​ជាតិ​ជាច្រើន​ដែល​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ដោះស្រាយ​រួម​​គ្នា។

លោក​បញ្ជាក់​ថា៖ «នៅ​ព្រឹទ្ធសភា​គ្មាន​ពេល​វិនិច្ឆ័យ​បកស្រាយ​អ្វី​​ទេ​ឲ្យ​តែ​ [អង្គ​នីតិប្រតិបត្តិ​] ថា​ចាប់​ចាប់​ភ្លាម។ ដូច្នេះ​តើ​​អង្គនីតិប្បញ្ញតិ្ត​ជា​ស្អី? គ្មាន​​នីតិរដ្ឋ​ទេ​ដូច្នេះ​ត្រូវ​​តែ​ផ្លាស់ប្តូរ​ដើម្បី​ឱ្យ​មាន​នីតិរដ្ឋ​​ត្រឹមត្រូវ​»។

ឆ្លើយតប​នឹង​ការ​ចោទប្រកាន់​មក​លើ​លោក អ៊ុំ សំអាន ក្នុង​រឿង​ក្តី​ព្រហ្មទណ្ឌ​​ក្នុង​បញ្ហា​ព្រំដែន​លោក គង់ គំា បាន​ចំអក​ថា​ការ​ចោទប្រកាន់​នេះ​គឺ «ខ្មោច​យក​បាយ​មក​លាប​​មាត់​ពពែ​»​។

ទន្ទឹម​នឹង​នេះ​ដែរ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ប្រដូច​មេដឹកនាំ​បច្ចុប្បន្ន​ទៅ​នឹង​​ខ្មែរ​ក្រហម​ដោយ​ថ្លែង​ថា​មេដឹកនាំ​បច្ចុប្បន្ន​ជា​អតីត​ខ្មែរ​ក្រហម​ដែល​នៅ​តែ​ប្រើ​វប្បធម៌​ខ្មែរ​ក្រហម​ប៉ុន្តែ​លោក សម រង្ស៊ី មិន​បាន​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​ណា​ម្នាក់​នោះ​ទេ​។

លោក​បាន​ថ្លែង​តាម​វីដេអូ​ខន់ហ្វ្រើរិន​ថា៖ «ប៉ុល ពត ​បាន​បាត់​ខ្លួន​ហើយ​ប៉ុន្តែ​ដោយ​មេដឹកនាំ​បច្ចុប្បន្ន​ជា​អតីត​កម្មាភិបាល ឬ​មេបញ្ជាការ​យោធា​ខ្មែរ​ក្រហម​ផ្នត់​គំនិត​ខ្មែរ​ក្រហម​នៅ​តែ​បន្ត​មាន​ក្នុង​ចំណោម​មេដឹកនាំ​កម្ពុជា​ដូច​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ដោយ​វប្បធម៌​ហិង្សា​ និង​និទ្ទណ្ឌភាព​ដែល​បាន​កើត​ចេញ​ពី​វប្បធម៌​សង្គ្រាម​របស់​ប៉ុលពត​…»។

ប៉ុន្តែ​អ្នក​នាំពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ការពារ​នីតិវិធី​​របស់​រដ្ឋសភា​ក្នុង​ការ​សម្រេច​​អនុញ្ញាត​ឱ្យ​អង្គនីតិប្រតិបត្តិ​បន្ត​រឿង​ក្តី​របស់​សមាជិក​រដ្ឋសភា​ដោយ​លោក​លើក​ឡើង​ថា​រដ្ឋសភា​គ្រាន់តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ហើយ​ថា​ស្ថាប័ន​នេះ​មាន​អំណាច​​សម្រេច​ថា​តើ​ឱ្យ​អាជ្ញាធរ​បន្ត​នីតិវិធី​ឬ​អត់​?

លោក​ថា៖ «រដ្ឋសភា​បាន​ពិនិត្យ​មើល​ករណី​ដែល​ [អាជ្ញាធរ] បាន​​ធ្វើ​របាយការណ៍​មក​ [រដ្ឋសភា] ពិនិត្យ​មើល​​ភ័ស្តុតាង​ហើយ​មើល​​សកម្មភាព​របស់​លោក អ៊ុំ សំអាន ហើយ​ធ្វើ​សេចក្តី​សម្រេច​»។

ទោះ​យ៉ាង​ណា​លោក ប៉េងឡុង បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​​ការ​ចោទ​​របស់​លោក សម រង្ស៊ី ដោយ​ថា​​ការ​លើក​ឡើង​នោះ​គ្រាន់តែ​ជា​​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​ប៉ុណ្ណោះ​។

អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​លោក​ សុខ ឥសាន និង​អ្នក​នាំ​ពាក្យ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​លោក​ ឈាង វុន មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។

អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្តរជាតិ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​ដែល​រហូត​មក​ដល់​ពេល​នេះ​កើន​ដល់​ ១៦ នាក់​ថា​ជា​រឿង​នយោបាយ​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​កាន់​អំណាច​ដើម្បី​​ដាក់​សម្ពាធ​​គណបក្ស​ប្រឆាំង​​ដែល​ជា​គូប្រជែង៕ TK

What Next?

Recent Articles

4 Responses to "មេបក្ស​ប្រឆាំង​ថា ​អភ័យ​ឯកសិទ្ធិ​គ្មាន​ន័យ"

  1. ? omen ? says:

    ប្រសិនបើលោក ហ៑ុន សែន មិនគោរពអភ័យឯកសិទ្ធិតំណាងរាស្រ្តទេនុះ! គណបក្សប្រឆាំងគួរ ពិចារណាលុបបំបាត់ចោលនៅអភ័យឯកសិទ្ធិតំណាងរាស្រ្តទាំងអស់ក្រោយគណបក្សនេះ! cnrp !កាន់អំណាច នៅឆ្នាំ ២០១៨ទើបល្អហើយស្រួលដោះស្រាយនៅអ្វីដែល cnrp ត្រូវដោះស្រាយ ។ មើលចុះលោក ហ៑ុន សែន ធ្វើអ្វីៗស្រាច់តែចិត្ត ! ពេលនេះគេកំពុងរុញគាត់អោយដល់កំពូលហើយ គឺកំពូល ផ្ដាច់ការ នឹង កំពូលក្រាញអំណាច។យល់អោយច្បាស់លោក ហ៑ុន សែន ត្រូវយល់អោយច្បាស់គេកំពុងរុញលោកអោយដល់កំពូលហើយ។

  2. មហាឆ្គួតជាកញ្ខប់ says:

    ​អភ័យ​ឯកសិទ្ធិ​មាន​ន័យសំរាប់បក្សអញគ្រួសារអញនិងប្រជាជនយួននិងចិន!!!!!

  3. Khmer love khmer says:

    Good comments. Therefore, we must continue changing this regime through election. Work together for change. We need freedom and real liberty, development and peace.

  4. ? says:

    មិនអាចរកពាក្យល្អអ្វីបញ្ចេញមតិជាមួយមេដឹកនាំសត្វតិរច្ឆានអត់ពូជអំបូរបានទេ
    ព្រោះវាថោកទាបហួសហេតុពេក ជាង៣០ឆ្នាំកាន់អំណាចនៅតែរក្សាគំនិតថោកទាបអត់ពូជដដែល។
    ពាក្យដែលអាចនិយាយទៅកូនមីចោអាយះកណ្ដួយ ហ៊ុន សែន នីងពួកកូនមីចោអាយះកណ្ដួស្អុយ
    បក្សប្រជាជនមានតែពាក្យថា ពួកមន្រ្តីកូនមីអាយះកណ្ដួស្អុយគគ្រុកបក្សប្រជាជន
    គឺជាពូជកណ្ដួយម៉ែវាថោកទាបបំផុតក្នុងលោកនេះ កូនចៅមីឆ្កែអត់ពូជ កូនចៅអាឆ្កែចុយម្រ៉ាយ
    ហ៊ុន សែននេះថោកទាបចុយម៉ែវារហូតដល់ងាប់ហ្មង់ ។