លោក​ ហ៊ុន សែន រិះគន់​អ្នក​វិភាគ​ថា​​ គ្មាន​សមត្ថភាព​ស្មើ​កូន​របស់​លោក

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​នៅ​ខេត្ត​ស្ទឹងត្រែង​កាលពី​ម្សិលមិញ​។ ហុង មិនា




ភ្នំពេញប៉ុស្តិ៍

ស្ទឹងត្រែងៈ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​វាយប្រហារ​ធ្ងន់ៗ​លើ​អ្នក​វិភាគ​ម្នាក់​​ដោយ​លោក​ចាត់ទុក​ថា​គ្មាន​សមត្ថភាព​ស្មើ​នឹង​កូនប្រុស​ទាំង​ ៣ ​របស់​លោក និង​ប្រាប់​​ឲ្យ​អ្នក​វិភាគ​សិក្សា​រដ្ឋធម្មនុញ្ញ​បន្ថែម​មុន​ពេល​វិភាគ​លើ​ការ​អត្ថាធិប្បាយ​របស់​លោក ជា​អ្វី​ដែល​អ្នក​វិភាគ​ម្នាក់​ថា​មាន​គំនិត​ចង្អៀត​ចង្អល់​។

ថ្លែង​ក្នុង​ឱកាស​ចូលរួម​ពិធី​បិទ​ទ្វារ​ទឹក​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ក្នុង​ខេត្ត​ស្ទឹងត្រែង​កាលពី​ម្សិលមិញ​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ខ្លាំងៗ​លើ​អ្នក​វិភាគ​ដែល​លោក​ថា​អ្នក​វិភាគ​នោះ​ហ៊ាន​ប្រដៅ​លោក​ហើយ​បាន​ជំរុញ​ឲ្យ​អ្នក​វិភាគ​ដែល​លោក​មិន​បាន​បញ្ចេញ​ឈ្មោះ​ទៅ​សិក្សា​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ច្បាស់​សិន​មុន​មក​ប្រដៅ​លោក​។

ការ​ថ្លែង​នេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ប្រតិកម្ម​របស់​លោក​ទៅ​នឹង​ការ​រិះគន់​ពី​សំណាក់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ដែល​លោក​ថា អ្នក​វិភាគ​ខ្លះ​ឲ្យ​លោក​ប្រជុំ​សភា​ជា​មុន​សិន​មុន​ធ្វើការ​ឆ្លើយតប​។

លោក​ថា​៖ «​ក្នុង​ករណី​គេ​ឈ្លានពាន​កុំ​ថា​ឡើយ​ដល់​ទៅ​ [​ប្រជុំ​សភា​] ​បើ​គេ​ឈ្លាន​ពាន​អត់​មាន​ត្រូវការ​ប្រជុំ​សភា​ផ្អាក​ការ​ប្រជុំ​សភា​ទាំងអស់​គ្មាន​ត្រូវការ​ប្រជុំ​សភា​ទេ​។​»

លោក​បន្ថែម​ថា​៖ «​វា​មិន​ដែល​ម៉ែ​អាណា​គ្រាន់​តែ​ទៅ​ប្រតិកម្ម​ជាមួយ​នឹង​បរទេស​ជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ខ្មែរ ហើយ​ឲ្យ​ទៅ​សុំ​សភា​។ វា​មិន​ដែល​»​។

ដោយ​ប្រៀបធៀប​ពី​សមត្ថភាព​​កូន​ប្រុស​ទាំង​ ៣ ​របស់​លោក​គឺ​លោក​ ហ៊ុន ម៉ាណែត ដែល​មាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​យោធា និង​មាន​តួនាទី​ជា​នាយរង​សេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក​ ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ និង​ ហ៊ុន ម៉ានិត ជា​អគ្គនាយក​ចារកម្ម​ទៅ​នឹង​អ្នកវិភាគ លោក ហ៊ុន សែន ថ្លែង​ថា​ពួកគេ​គ្មាន​សមត្ថភាព​ស្មើ​នឹង​កូនប្រុស​លោក​ដែល​បាន​ទទួល​សញ្ញាបត្រ​ខាង​យោធា​ទេ​។

លោក​ថា​៖ ​«​អស់​លោក​សមត្ថភាព​ប៉ុន​លោក​មិន​បាន​ស្មើ​នឹង​កូន​របស់​ខ្ញុំ​ទេ​។ ​បណ្ឌិត​របស់​អស់​លោក​មិន​បាន​ស្មើ​កូន​របស់​ខ្ញុំ​ទេ ខ្ញុំ​សុំ​ប្រដៅ​។ អស់​លោក​ពូកែ​ហើយ តែ​លោក​មិន​មាន​បណ្ឌិត​ខាង​យោធា​ទេ​ខុស​គ្នា​កន្លែង​នេះ​…​។ កុំ​មក​លេង​ជាមួយ ហ៊ុន សែន ដែល​ជា​ឪពុក​នោះ​លេង​ត្រឹម​តែ​កូន​ខ្ញុំ​រើស​ទៅ​កូនប្រុស​ ៣ ​នាក់​រើស​មួយ​ណា​ក៏​បាន​ដែរ​ខ្លួន​លេង​តទល់​ទៅ​ជាមួយ​កូន​ប្រុស​របស់​ខ្ញុំ​»​។

លោក​នាយក​រដ្ឋមន្ត្រី​បន្ថែម​​ថា​អ្នក​វិភាគ​ទាំង​នោះ​ «​កំពុង​តែ​​ធ្វើ​ខុស​» ​ដោយ​បាន​បកស្រាយ​លើស​សិទ្ធិ​ផ្ដាច់​មុខ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​។

លោក​ថ្លែង​បែប​ចំអក​ថា​៖ «​ឱ​! អ្នក​វិភាគ​ហើយ ហើយ​បណ្ឌិត​ទៀត​ខ្លួន​ឯង​ជា​អ្នក​វិភាគ ធ្វើ​ជា​អ្នក​ច្បាប់ ប៉ុន្តែ​ហ៊ាន​បកស្រាយ​រដ្ឋធម្មនុញ្ញ​ដែល​ជា​សិទ្ធិ​ផ្ដាច់​មុខ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៅ​វិញ​។ ​អ៊ឹចឹង​ខ្លួនឯង​ជា​អ្វី​ទៅ​? កំពុង​តែ​ធ្វើ​ខុស ហើយ​ខ្លួន​ឯង​ចាត់​ទុក​ជា​អ្នក​ត្រឹមត្រូវ​។ ការ​បកស្រាយ​រដ្ឋធម្មនុញ្ញ​គឺជា​សិទ្ធិ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​មែន​ជា​សិទិ្ធ​អ្នក​វិភាគ​ទេ​»​។

ដោយ​ហាក់​ចាត់​ទុក​ថាមពល​លោក​នៅ​រឹងមាំ និង​ជ័យជម្នះ​​ក្នុង​ការ​បោះឆ្នោត លោក ហ៊ុន សែន បាន​អះអាង​ថា​លោក​នឹង​នៅ​បន្ត​ដឹកនាំ​ប្រទេស​សម្រាប់​​អាណត្តិ​ក្រោយៗ​ទៀត​ដោយ​គ្មាន​បញ្ហា​។

លោក​ថា​៖ «​ខ្ញុំ​ជឿជាក់​លើ​ខ្លួន​​ឯង​ថា​យ៉ាង​តិច​ណាស់​ខ្ញុំ​រស់នៅ​​បាន​ ៣០ ​ឆ្នាំ​ទៀត​ដែរ​។ អ៊ីចឹង​ការ​បន្ត​ធ្វើ​នាយករដ្ឋមន្ត្រី​ ១០ ​ឆ្នាំ​ទៀត​មិនមែន​ជា​បញ្ហា​លំបាក​សម្រាប់​ខ្ញុំ​ទេ​»​។

អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា​លោក​មិន​ដឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​សំដៅ​លើ​អ្នក​វិភាគ​រូប​ណា​នោះ​ទេ តែ​ថា​ការ​អត្ថាធិប្បាយ​គឺ​ «​សិទ្ធិ​បញ្ចេញមតិ​» ​របស់​អ្នក​វិភាគ​ម្នាក់ៗ​។

លោក​ថា​៖ «​គេ​ជា​អ្នក​ចេះ​ដឹង​អ្នក​ខ្វល់ខ្វាយ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​បកស្រាយ​»​។

លោក​បាន​ហៅ​ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន ថា​មាន​គំនិត ​«​ចង្អៀត​ចង្អល់​» និង​មាន​អំនួត​លើ​កូនប្រុស​របស់​ខ្លួន ហើយ​ថា​រាល់​ព្រឹត្តិការណ៍​ធំៗ​របស់​ជាតិ​រដ្ឋាភិបាល​គួរ​រាយការណ៍​ជូន​សភា​ជាតិ​ជា​មុន​។

លោក​បាន​ថ្លែង​បន្ត​ថា​៖ «​បើ​សិន​ជា​មាន​ព្រឹត្តិការណ៍​ធំៗ អ៊ីចឹង​គេ​ឲ្យ​ជម្រាប​សភា​ជាតិ​ឲ្យ​ដឹង​…​ការ​ជម្រាប​ទៅ​សភា​គឺ​ធ្វើ​តាមរយៈ​ការ​ជម្រាប​រាយការណ៍​»៕

រាយការណ៍​បន្ថែមៈ ​ម៉ិច ដារ៉ា


Contact author: បែន សុខហ៊ាន

What Next?

Related Articles

19 Responses to "លោក​ ហ៊ុន សែន រិះគន់​អ្នក​វិភាគ​ថា​​ គ្មាន​សមត្ថភាព​ស្មើ​កូន​របស់​លោក"

  1. :( says:

    អួតក្អេងក្អាងស្អីទេលោកបណ្ឌិត បើលោកខ្លាំងមែនដឹកនាំប្រទេសកុំអោយសុំជំនួយគេកុំខ្ចីលុយគេ
    ធនធានធម្មជាតិអស់ឡើងឈើ តំបន់ទេសចរណ៌ជួលអោយស៊ីលុយលើក្បាលហើយធ្វើឯងខ្លាំងស្អី
    បើគ្រាន់បើធ្វើក្រុងភ្នំពេញពេលភ្លៀងកុំអោយលិចទឹកទៅខ្ញុំសរសើរ។

  2. បណ្ឌិតសុំជំនួយគេ says:

    Number 1 in this world forever 2. បណ្ឌិតក្អេងក្អាង

  3. Anonymous says:

    All HUN family are well and educate, some from US, UK and other, mostly Western knowledge. Sadly, HUN SEN himself is the main root of non education person. His degree given to him because of his corruption, trator, violence, land grap, dictatorship to keep and hold his long power, known as the strong Man. He can speak more than 2 languages: KHMER, broken English, and broken VIET.
    HUN SEN Must Go!!!!!???
    A lot of places you can go, ICC. First and then go to hell when the sun start rising. ??????????? Made in the USA.

  4. ?omen? says:

    មុខ ហ៊ុន សែន នេះពូកែណាស់ខាងធ្វើបាបគេហើយនិងធ្វើចោរលួចជាតិ!អាកូនអ្នករៀនវាមិនអួតផងបែជាអាឪអួតខុសទំនងអួតតែរឿងកាប់ចាក់កូនរៀនខាងយោធាវាចេះតែខាងយោធាតែខាងអ្វីផ្សេងវាមិនចេះទេ ពីថ្ងៃនេះតទៅកុំភ្លើទៀត ហ៊ុន សែន បើមិនចង់អោយគេថា។

  5. ?? says:

    HUN SEN think he is a great leader of this nation and a powerful leader in the world. but the question is who give that credit to him . let reveal all his action be for he came in powers and up until now. at first we Cambodian knew he was a former Khmer rue fighter for communist Vietcong. his secret leadership was great by communist Vietcong since 1952 when the war spreading in to Cambodia in 1970 his master Vietcong came to fight whit LON NOL the republican of Cambodia in order to recue king NORODAM SIHANOU till 1973 at that time they are fighting white communist POL POT that supported by CHINA. POL POT pushed Vietcong out of the country the only Khmer Vietcong ‘s brain washed was in and among POL POT the communist from CHIA. my question to all Cambodian is >>> white this secreted political movement which one among the two communist was those genocidal of our poor nation????????????. for me I have no thought that both of them are involved. now in this day and minute what do all Cambodian seeing????? I’m seeing HUN SEN a former Khmer rue fighter came in powers for many decade acting he was a GOD saving this poor nation and he wanted all Cambodian sacrificing for him to be GOD forever . so sad Cambodian can see his evil action that he is truly enemy of his own nation . all Cambodian can judge what was wrong when this former Khmer rue jungle fighter came in powers. Vietcong put this fake GOD in powers in 1979 after they invaded for teen years they have to get out because of PARIS peace agreement. without PARIS peace agreement Cambodia is over . now it come to my question to our Cambodian ??? what was left after Vietcong withdraw from Cambodia???? for me I see they stole our property , our sole , and sadly they keep their germ to ruin this nation till the end. the germ is HUN SEN and his leadership I do not have to pin point every act that was happening in decade ago. please judge what was wrong and what was right after 1979 ???? what Cambodia gain and also what Cambodia lost???? I’m warning to our Cambodian inside the country please be aware of the war of politic in Cambodia it can be worse then the war that they are fighting white weapon . democratic for Cambodia and peace to all Cambodian GOD bless them all

  6. rayuthlee says:

    សម្តីបុរសស្រវឹងនឹងអំណាចគឺគ្មានបានការ ឬគ្មានតម្លៃយកមកពិចារណា ។ គ្មានពេលណាដែល​បុរសល្មោភនឹងអំណាចម្នាក់នេះ យល់ពីការរិះគន់បែបស្ថាបនា និងនិយាយបូរបាច់អួតតែពីរឿងខ្លួន និងក្រុមគ្រួសាររបស់បុរសម្នាក់នេះទេ ។ បុរសម្នាក់នេះ បានកំពុងតែភិតភ័យខ្លាចចាញ់ឆ្នោត និងបាត់បង់អំណាចរបស់ខ្លួនឡើយ ។​ បើនិយាយពីសមត្ថភាពដឹកនាំប្រទេសវិញគឺមិនពូកែទេ តែពូកឌែខាងអួត និងគំរាមសម្លុតចាប់ចង់តែប៉ុណ្ណោះ ។

  7. Anonymous says:

    ជនអន្ធពាលសែនផ្តាច់ការ សែនអគតិ សែនពុករលួយ សែនអយុត្តិធម៏ នេះជីវិតមិនអមតៈទេ។ ប្រវត្តិសាស្ត្រនឹងចារទុក អំពើអាក្រក់សែនឃោឃៅរបស់គាត់និងបក្សពួក។

  8. Chourn says:

    ពាក្សថាបណ្ឌឹតវាមិនសំខាន់នោះទេសំខាន់គឺចេះឲ្យពិតប្រាកដកុំចេះឡប់ៗហើយមកអួតប្រាប់គេថា ខ្លួនជាអ្នកចេះជាងគេ។ ចង់ដឹងថាមនុស្សណាជាអ្នកចេះពិតប្រាកដងាយស្រួលណាស់គឺជាទូទៅ អ្នកចេះពិតប្រាកដគេមិនដែលនិយាយថាគេចេះនិងឆ្លាតជាងគេនោះទេ ផ្ទុយទៅវិញអ្នកដែលចេះ ដែរតែចេះឡឺកឺគឺតែងតែអួតខ្លួនឯងប្រាប់គេថាខ្ញុំនេះកូនៗខ្ញុំនេះគឺចេះជាងគេគឺចេះមហាលោត ផ្លោះចេះមហាអស្ចារ្យ ចេះចុយម្រាយអាចេះជាងគេនៅលើលោក។

  9. Chourn says:

    មនុស្សបើល្ងង់ហើយដូចមនុស្សខ្វាក់អញ្ចឹង

  10. Anonymous says:

    HUN SEN did not know how to control illegal immigrations and the border control. YOUN and Siam even Laos take advantage of taking Cambodia land. Shame on you, Fu.. Prime minister talk like shit ….. Hun Sen must go!!!!!!!!!!!
    Youn on the top of his head!!!!!! Hun Sen must go!!!!!?

  11. monica says:

    I got a silly and very low education leader. Poor Cambodian people.

  12. ដំរីក៏ខ្វាក់ទ្រម៉ាក់ក៏ឆ្គួត says:

    គ្មានអីអ៊ួត គឺថាដើម្បីគឺថា៕

  13. PHKA says:

    កូនអញទាំងអស់ ជុៈអាចម្ម ក៍ក្រអូបដែរ ពួកអាមាតនាំគ្នារើសដាក់ចានទៀតផង។

  14. people says:

    Veitcong mafia dictator never know how to lead the country but veitcong germs who hiding in this puppet government steering and one eye dictator know only how to killed ,how to jail ,how to accused ,and how to made a dirty tricks like his animal veit boss.This veitcong mafia dictator is the former khmer rough killer and his crimes are so much we can’t count them so he will go to hell soon.GOD bless all cambodian people’

  15. Anonymous says:

    Hun Sen,
    You know only how to speak. Your speech is very low, sometimes is so high but all of your speeches are priceless. You cannot handle the truth. Talk and do differently. What school did you attend to get Father Of Doctors. Shame on you, Shame on your family, Shame to all cambodians. You are so coward to face the real democracy(Cambodians).
    I think this is the right time for you to go and prepare yourself to accept the fact, the world are watching you very closed.
    May God continue to bless the real democracy of Cambodia.
    Message from VFA( The Voice From America ).

  16. Anonymous says:

    យើងមិនត្រូវការមេឃាតករនេះឲ្យដឹកនាំប្រទេសទេ។

  17. Anonymous says:

    ជនកាកសំណល់ផ្តាច់ការដែលនៅសេសសល់ចុងក្រោយក្នុងពិភពលោក។

  18. ចំរើន says:

    ឪហ៊ុនភ្នែក១ជាបណ្ឌឹតអត់សាលា គេហៅខ្លួនឯងថាឪបណ្ឌឹត ឯកូនទាំង៣ជាបណ្ឌឹតសាលាយោធាអាមេរីកម្នាក់និងសាលាយោធាបារាំង២នាក់ . គឺស៊ុទ្ធតែជាពូជបណ្ឌឹតអាយ៉ងយួននិងចិន . យួនចូលពេញស្រុកតែពួកបណ្ឌឹតមើលមិនឃើញ មកមើលឃើញតែកំហុសខ្មែរគ្នាឯង .សូមបងប្អូនប្រយ័ត្ន , របបកម្មុយនិស្ត(បបរ១វែកចែកគ្នា២នាក់)ត្រឡប់មកវិញហើយ .

  19. Anonymous says:

    No Comunist China in Cambodia,
    Hun Sen must go,
    No dictatorship in Cambodia,
    Take Hun Sen to ICC.
    Free and Fair election,
    Free KEM SOKHA,
    These messages has been demanded by the KHMERs Rally around the world.
    Thank you all who spent their valuable time for participating the Rally. Khmers now is United.