សហរដ្ឋអាមេរិកប្រកាសនឹង​ព្យួរ​​ជំនួយខ្លះរបស់ខ្លួនដល់កម្ពុជា

នយោបាយ

រូប​ឯកសារ៖ លោកស្រី Sarah Huckabee អ្នក​នាំ​ពាក្យ​សេតវិមាន។


វីដេអូខ្លី VOA៖ ស.រ.អា សម្រេច​កាត់​ជំនួយ​ទៅ​កម្ពុជា​ដោយសារ​លិទ្ធិ​ប្រជាធិបតេយ្យ​ដើរ​ថយ​ក្រោយ

វីអូអេខ្មែរ (វីដេអូ)
02 មិនា 2018

សហរដ្ឋអាមេរិក បាន​សម្រេច​កាត់បន្ថយ​ជំនួយ​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា ក្រោយពី​ សេតវិមាន​ចាត់ទុក​ថា លិទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ បាន​ដើរ​ថយ​ក្រោយ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​សេតវិមាន ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពីរ​ថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត​ព្រឹទ្ធសភា ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​ទាំងស្រុង ក្នុង​ពេល​ដែល​គណបក្ស​ជំទាស់ និង​មេដឹកនាំ​ក្រុម​ជំទាស់​ត្រូវ​គេ​ដក​សិទ្ធ​មិន​ឲ្យ​ចូលរួម៕


កែសម្រួល​ចុង​ក្រោយ 28 កុម្ភៈ 2018
VOA Khmer
វីអូអេខ្មែរ

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​ទន្ទឹម​ពេល​គ្នា​ ដែល​អង្គការ​ជាតិ​និង​អន្តរជាតិ​ រួម​ទាំង​ក្រុម​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ផង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន ដោយ​ចាត់​ទុក​ការ​បោះឆ្នោត​ព្រឹទ្ធសភា​របស់​កម្ពុជា ថា​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​និង​មិន​ស្រប​ច្បាប់។

សហរដ្ឋ​អាមេរិក​ប្រកាស​នឹង​ព្យួរជំនួយ​អភិវឌ្ឍ​មួយ​ចំនួនដល់​ប្រទេស​កម្ពុជា ក្រោយ​ពី​អ្វី​មួយ​ដែល​សេតវិមាន​ចាត់​ទុក​ថា ​ជា​ការ​វិវត្ត​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថ្មីៗ​នេះ។ នេះ​បើ​យោង​តាម ​សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

ការិយាល័យ​អ្នក​នាំ​ពាក្យ​សេតវិមាន​របស់​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង​ថា ការ​វិវត្ត​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ថ្មីៗ​នេះ បាន​បង្ក​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​សហរដ្ឋ​អាមេរិក​ ដោយ​រួម​ទាំង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ដែល​ «‍មិន​បាន​តំណាង​ឲ្យ​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា»​ នោះ​ទេ។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃអាទិត្យ​នោះ មិន​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ​ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ប្រកៀកប្រកិត​បំផុត​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ដោយ​សារ​គណបក្សប្រឆាំង​នេះ ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​មុន។ ជា​លទ្ធផល គណបក្ស​កាន់​អំណាច បាន​ឈ្នះ​អាសនៈ​ទាំង​អស់​នៅ​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភាសម្រាប់​អាណត្តិ​ថ្មី​នេះ។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា «‍ដំណើរ​ថយក្រោយ​ទាំង​នេះ បាន​ញ៉ាំង​ឲ្យ​សហរដ្ឋ​អាមេរិក​ពិនិត្យ​ឡើងវិញ​នូវ​ជំនួយ​របស់​ខ្លួន​ដល់​កម្ពុជា ដើម្បី​ធានា​ថា​ប្រាក់​ពន្ធ​ដែល​ពលរដ្ឋ​អាមេរិក​បាន​បង់​ទាំង​អស់ នឹង​មិន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​អាកប្បកិរិយា​ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ‍»។

តាម​រយៈ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​ដល់​ប្រទេស​កម្ពុជា​នេះ សហរដ្ឋ​អាមេរិក​នឹង​ព្យួរ​ឬ​កាត់បន្ថយ​កម្មវិធី​ផ្តល់​ជំនួយ​អភិវឌ្ឍ​ជាច្រើន ដូចជា​ខាង​យោធា​ ខាង​ហិរញ្ញវត្ថុ និង​កម្មវិធី​អភិវឌ្ឍ​របស់ ​USAID ជាដើម។ កម្មវិធី​ទាំង​នេះ មាន​គោលដៅ​ជួយ​គាំពារ​ខាង​ពន្ធដារ​ ការ​បង្កើន​សមត្ថភាព​អាជ្ញាធរ​មូលដ្ឋាន និង​យោធិន​កម្ពុជា​ ដែល​សុទ្ធ​តែ​មាន​ទំនាក់ទំនង​ទៅ​នឹង​ការ​វិវត្ត​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​សេតវិមាន។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ធ្វើ​ឡើង​ទន្ទឹម​ពេល​គ្នា​ ដែល​អង្គការ​ជាតិ​និង​អន្តរជាតិ​ រួម​ទាំង​ក្រុម​សមាជិក​សភា​អឺរ៉ុប​មួយ​ចំនួន​ផង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន ដោយ​ចាត់​ទុក​ការ​បោះឆ្នោត​ព្រឹទ្ធសភា​របស់​កម្ពុជា ថា​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​និង​មិន​ស្រប​ច្បាប់។

VOA មិន​ទាន់​អាច​ទាក់​ទង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ឆ្លើយតប​ភ្លាមៗ​ បាន​នៅ​ឡើយ​ទេ គិត​មក​ត្រឹម​យប់​ថ្ងៃ​អង្គារ​នេះ។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ប្រាប់​ VOA កន្លង​មក​ថា សហរដ្ឋ​អាមេរិក​និង​សហគមន៍​អឺរ៉ុប មាន​លក្ខណៈ​«កាន់​ជើង‍» គណបក្ស​ប្រឆាំង ក្នុង​ការ​រឹតត្បិត​ឬ​ការ​គាប​សង្កត់​មក​លើ​រដ្ឋាភិបាល​កម្ពុជា។

«‍យើង​ដឹង​ហើយ​ថា អាមេរិកាំង គឺ​ជា​មេខ្លោង​ធំ ហើយ EU [European Union] មួយ​ចំនួន​ហ្នឹង ក៏​វា​នៅ​អែប​មេខ្លោង​ធំ​ហ្នឹង​ដែរ​ ដើម្បី​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​នៅ​កម្ពុជា​ហ្នឹង​ឯង»។

ទាំង​សហគមន៍​អឺរ៉ុប ទាំង​សហរដ្ឋ​អាមេរិក បាន​ប្រកាស​ដក​ជំនួយ​ខាង​ការ​បោះឆ្នោត​ទាំង​អស់​របស់​ខ្លួន​ដល់​កម្ពុជា​រួច​ទៅ​ហើយ។​

​ប៉ុន្តែ សេចក្តី​ថ្លែងការណ៍​របស់​សេត​វិមាន​របស់​អាមេរិក បញ្ជាក់​ថា សហរដ្ឋ​អាមេរិក នឹង​បន្តគម្រោង​ជា​ច្រើន ដើម្បី​គាំពារ​ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​គម្រោង​ខាង​សុខាភិបាល កសិកម្ម​ ការ​បោសសម្អាត​មីន និង​ការ​លើកកម្ពស់​អង្គការ​ស៊ីវិល​ជាដើម។

សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែក​ជា​ទឺក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សុខុមាលភាព​សង្គម សេដ្ឋកិច្ច​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ។ នេះ​បើ​ផ្អែក​តាម​សេចក្តី​ថ្លែងការណ៍​ដដែល៕

What Next?

Recent Articles

4 Responses to "សហរដ្ឋអាមេរិកប្រកាសនឹង​ព្យួរ​​ជំនួយខ្លះរបស់ខ្លួនដល់កម្ពុជា"

  1. Serey says:

    On Wed/Feb/2018

    Dear all,

    We know, you know, every one know, U.S.A. and its partner led the world with bloody tear and deadly ……….ect.
    Who follow is alive.
    Who do not follow must be died.
    Now it’s 21th century, it is time to end U.S.A. era.
    This century the entire world have to change and clean up !.
    All the bad thing must be gone!.
    God bless all Cambodian to take over on this!.
    Cheer!!!.

    Thank a lots.

  2. Anonymous says:

    A strong one bad eye is the real deal of Communist, this type of cancer must be removed because of dumb and dumber, none educated and stupid degrees that earned from junkyard school, what ashame leadership that the one fucking eye ? pretends to be a smart asshole to control the new map line that draw by his boss , YOUN.

  3. Anonymous says:

    USA…..USA…..USA….???.?????????????????????
    Thank you, president TRUMP.????

  4. Anonymous says:

    Hun Sen must go, ………….Do or die, it is up to you, Hun Sen and allies with families
    Has…Has….Ha………….A KVAK goes down………………”…………. to the ground.