ដោយ ម៉ៅ សុធានី
2018-02-27
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។ Photo courtesy of SPM Facebook’s page
អនុប្រធានសហជីពសេរីកម្មករកម្ពុជា លោក ម៉ាន់ សេងហាក់ អំពាវនាវសុំឲ្យរបបលោក ហ៊ុន សែន បន្តអនុវត្តដោះស្រាយបញ្ហាកម្មករជាប្រចាំ ដែលរងគ្រោះដោយសារថៅកែរោងចក្ររត់ចោលមិនបានបើកប្រាក់ខែអោយ។
លោក ម៉ាន់ សេង ហាក់ លើកឡើងថា លោកចង់ឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយផ្ដល់ប្រាក់ទូទាត់ជំនួសម្ចាស់រោងចក្រ ដល់កម្មករទាំងនេះ ឲ្យបានទៀងទាត់ ដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មករ៖ «សម្រាប់ទស្សនៈរបស់ខាងខ្ញុំ បើសិនជាគាត់មានគោលដៅដូចជាម្ចាស់រោងចក្ររត់ចោលអ៊ីចឹង តាំងពីដើមមក គឺជាការប្រសើរហើយ។ ដោយសារបច្ចុប្បន្ននេះ គាត់បានចុះជួបកម្មករជារៀងរាល់អាទិត្យ ហើយគាត់ដឹងរោងចក្រមួយចំនួនរត់ចោល។ ប៉ុន្តែឲ្យគាត់ធ្វើអ៊ីចឹងរហូត។ លុយបុរេប្រទាន គឹជាលុយរដ្ឋាភិបាល មិនមែនលុយផ្ទាល់ខ្លួនគាត់ទេ…»។
នៅមុនការបោះឆ្នោតសកលឆ្នាំ ២០១៨ខាងមុខនេះ លោក ហ៊ុន សែន បានសំដែងការយកចិត្តទុកដាក់លើកម្មករជាជាងពេលក្រោយការបោះឆ្នោត។ ប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន បានដកស្រង់សម្ដី អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ឲ្យដឹងកាលពីថ្ងៃទី២៧ ខែកុម្ភៈថា លោក ហ៊ុន សែន បានផ្តល់ថវិកាបុរេប្រទានរបស់រដ្ឋ ចំនួន ៤លាន៦សែនដុល្លារ ដើម្បីទូទាត់ប្រាក់បៀវត្ស ដល់កម្មករជាង ៤ពាន់នាក់ ដែលម្ចាស់រោងចក្រចំនួន៩ បានរត់ចោល។ លោកបន្តថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានណែនាំមន្ត្រីពាក់ព័ន្ធ ឲ្យចុះត្រួតពិនិត្យទ្រព្យសម្បត្តិ និងត្រៀមទូទាត់ថវិកាជូនកម្មករ ចាប់ពីសប្ដាហ៍ក្រោយនេះតទៅ៕
house is a perfect idiot, it’s sad for these workers victims of the crepulery of the employer
the $ 4 MILLION it’s not his money it’s the Khmer money Proof of bankruptcy and the failure this government
Suppose this $ 4million belongs to HUN Sen since when Hun Sen was an entrepreneur One can think that this arent comes from the extortion of dirty money traffic ect
Sad for this Khmer people
we’re fed up thinking about his name we want to throw up
គ្រាន់តែជាល្បិចមួយថ្មីទៀតដើម្បីទាក់ទាញទឹកចិត្តកម្មករតាមរយះយកលុយទៅទិញទឹកចិត្តតាមរូប ភាពឃុបឃិតគ្នារវាងរដ្ឋាភិបាលនិងថៅកែរោងចក្រ។ ដំបូងរដ្ឋាភិបាលបញ្ជារឲ្យយរោងចក្ររត់ចោល ហើយក្រោយមករដ្ឋាភិបាលធ្វើជាចូលទៅដោះស្រាយយកមុខមាត់។ តាមពិតរាល់ក្រុមហ៊ុនមករកសុី នៅស្រុកខ្មែរនិមួយៗរដ្ឋាភិបាលតម្រូវឲ្យយក្រុមហ៊ុននោះដាក់តម្កល់លុយនៅធនាគារជាតិព្រោះនៅ ពេលមានហានិភ័យកើតឡើងដូចជាថៅកែរោងចក្ររត់ចោលនោះគេត្រូវយកលុយដែតម្កល់ទាំង នោះ មកបើកឲ្យកម្មករ៕ ដូច្នេះលុយដែលបើកឲ្យកម្មករទាំងនោះគឺមិនមែនលុយរដ្ឋាភិបាលនោះទេ។