រដ្ឋមន្ត្រី​ការបរទេស​​ជប៉ុន​​ជំរុញ​​ឲ្យ​​លោក ហ៊ុន សែន ​ធានា​ថា​​ការ​បោះឆ្នោត​​នឹង​ធ្វើ​ឡើង​​ដោយ​​យុត្តិធម៌​

ដោយ វណ្ណ សុគន្ធា
09/04/2018
RFI

media
រដ្ឋមន្រ្តី​ការបរទេ​សជប៉ុន​ជួប​ពិភាក្សា​ជាមួយ​លោកនាយករដ្ឋមន្រ្តី​ហ៊ុន សែន​ កាល​ពីថ្ងៃទី​៨ ​មេសា​
@PM Hun Sen Facebook Page


នៅក្នុង​ជំនួប​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តា​រ៉ូ កូ​ណូ (Taro Kono)បាន​ជំរុញ​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឲ្យ​ធានាថា ការបោះឆ្នោត​សកល​របស់​កម្ពុជា​នាពេល​ខាងមុខនេះ នឹងធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌។ ជាការ​ឆ្លើយតប​វិញ លោក​ ហ៊ុន សែន បាន​អះអាង​នៅ​ចំពោះមុខ​លោក តា​រ៉ូ កូ​ណូ ថា​ការបោះឆ្នោត​នៅ​ចុងខែ​កក្កដា​ខាងមុខ​នឹងមាន​ភាពសេរី និង​យុត្តិធម៌។

ព័ត៌មាន​ស្តី​ការជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ធានា​ពី​ការបោះឆ្នោត​ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​ការបទេស​ជប៉ុន​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ដោយ​ទូរទស្សន៍​ជប៉ុន​ NHK។ ទូរទស្សន៍​ជប៉ុន​NHKនេះ បាន​ចុះផ្សាយ​ថា ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​អំពី​ភាពយុត្តិធម៌​នៃ​ការបោះឆ្នោត​នៅ​កម្ពុ​ជានា​ខែកក្កដា​ខាងមុខនេះ​ដោយសារតែ​មានការ​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំ​បំផុត​កាលពី​ឆ្នាំទៅ។ ដូច្នេះហើយ រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក តា​រ៉ូ កូ​ណូ (Taro Kono) បាន​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ ហ៊ុន សែន ធានាថា ការបោះឆ្នោត​នាពេលខាងមុខ​នឹងធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌។ លោក តា​រ៉ូ កូ​ណូ (Taro Kono) បាន​គូសបញ្ជាក់ថា ការបោះឆ្នោត​គួរតែ​ឆ្លុះបញ្ចាំង​ពិតប្រាកដ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ បើតាម​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះអាង​ប្រាប់​លោក​ថា ការបោះឆ្នោត​នាពេលខាងមុខ​នេះ នឹងធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌។

គួរ​បញ្ជាក់ថា មុន​មកដល់​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នេះ លោក​រដ្ឋមន្ត្រី​លោកតា​រ៉ូ កូ​ណូ(Taro Kono) ធ្លាប់បាន​បញ្ជាក់ប្រាប់​ស​មា​ជិ​ក​ព្រឹទ្ធសភា​ជប៉ុន​ថា ជំហរ​របស់​រដ្ឋាភិបាល​ជប៉ុន​គឺ​នៅតែ​បន្ត​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អាច​ទទួលយកបាន​នៅ​កម្ពុជា។ លោក តា​រ៉ូ កូ​ណូ ក៏​សង្ឃឹមថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នឹង​អាច​ដោះស្រាយបាន​តាមរយៈ​ការជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ខ្លួនឯង។ ការលើកឡើង​របស់លោក​ តា​រ៉ូ កូ​ណូ​នាពេលនោះ ធ្វើឡើង​ស្របពេល​ដែល​កូនស្រី​លោក​ កឹម សុខា គឺ​កញ្ញា​ កឹម មនោ​វិទ្យា កំពុងស្ថិត​នៅក្នុង​ប្រទេស​ជប៉ុន​ដើម្បី​ស្វែងរក​ការជួយ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ជប៉ុន​ចំពោះ​បញ្ហានយោបាយ​នៅ​កម្ពុជា។ បញ្ហានយោបាយ​នៅ​កម្ពុជា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​រំលាយ និង​លោក​កឹម សុខា ដែលជា​ប្រធាន​បក្ស​ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ។

ជុំវិញ​បញ្ហានយោបាយ​នៅ​កម្ពុជា​នេះ លោក​រដ្ឋមន្ត្រី​បរទេស​ជប៉ុន បាន​អះអាង​ប្រាប់​ក្រុមអ្នកកាសែត​ថា ប្រទេស​ជប៉ុន គឺជា​មិត្ត​យូរអង្វែង​មួយ​របស់​កម្ពុជា ដូចនេះ ជប៉ុន​មិន​ចង់ឃើញ​ប្រទេស​កម្ពុជា​ប្រឈមមុខ​នឹង​ការរិះគន់​ឡើយ។ លោកតា​រ៉ូ កូ​ណូ បាន​សង្កត់ធ្ងន់​បន្ថែម​ទៀតថា ប្រទេស​ជប៉ុន​នឹង​នៅតែ​បន្ត​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន ​NHK។ ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​ដំណើរ​ទស្សនកិច្ច​មួយថ្ងៃ​នៅ​កម្ពុជា​កាលពី​ថ្ងៃអាទិត្យ លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ក៏បាន​ចុះហត្ថលេខា​ផ្តល់ជំនួយ​បន្ថែម​ដល់​កម្ពុជា​ប្រមាណ​ជា៩០លាន​ដុល្លារ​អាមេរិក​ផងដែរ៕

What Next?

Recent Articles

4 Responses to "រដ្ឋមន្ត្រី​ការបរទេស​​ជប៉ុន​​ជំរុញ​​ឲ្យ​​លោក ហ៊ុន សែន ​ធានា​ថា​​ការ​បោះឆ្នោត​​នឹង​ធ្វើ​ឡើង​​ដោយ​​យុត្តិធម៌​"

  1. Sam says:

    Don’t worry Nippon Sumarai. CPP guarrantee for free and fair election because CPP does not expect any party, except dissoled CNRP, can equally challenge CPP in 2018 election.

  2. Anonymous says:

    Phay Si Phan said “Have money, have justice”.
    Free and fair election, CPP will dominate because there is no opposition party, CNRP.
    Hun Sen will be elected as “Chairman Hun”. Srok Rumdoul will have no change because of the strong Fuc….ng bad eye, ????, in power… Time to change is now, don’t stay calm or your home will be replaced by Hun Sen’ s Boss.

  3. people says:

    VOTE in cambodia??? What a joke ‘ Veitcong mafia dictator never allowed anybody or any countries to disturb his power ‘ that mean veitcong mafia dictator do anything for his own power not for the nation ‘so voting in cambodia is the fake ‘ and everything in cambodia are fake ‘.GOD bless all good people’

  4. Anonymous says:

    100% guarantee, even JP government will became duper.