លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​និង​តាម​ចាប់​ខ្លួន​ អ្នក​រៀប​គម្រោង​បំផ្ទុះ​គ្រាប់​បែក​​ នៅភ្នំ​ពេញនិង​សៀម​រាប

លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលកំពុងចែកសញ្ញាបត្រកាលពីព្រឹកមិញ។ រូបថតៈ ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី ១០ ខែ​មេសា​នេះ​​ បាន​បញ្ជាឲ្យ​ស៊ើប​អង្កេត និង​ តាម​ចាប់​ខ្លួន​សមា​ជិក​ក្រុម​រណ​ស្សិ​រំដោះ​ជាតិ​ខ្មែរ​ ដែ​លលោ​កថា​ បាន​រៀប​គម្រោង​ធ្វើ​​ភេរវ​កម្ម​​បំផ្ទុះ​គ្រាប់បែក​នៅ​រាជធានី​ភ្នំពេញ និង ​ខេត្ត​សៀ​មរាប នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ តាម​បទ​បញ្ជា​របស់​ឈ្មោះ​ សម សេរី ដែល​កំពុង​រស់នៅ​និរទ្ទេស​នៅ​ប្រ​ទេស ​ដា​ណឺ​ម៉ាក​។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ដល់​និស្សិត​សា​កល​វិទ្យា​ល័យ​ជាតិ​គ្រប់គ្រ​ង​ ប្រមាណ​ជាង​ ៣​០០០​ នាក់​ នៅកោះ​ពេជ្រ ក្នុង​រាជ​ធានី​ភ្នំពេញ លោក​នាយក​រដ្ឋ​មន្ត្រី​បានថ្លែងថា ​​លោក​បាន​ដឹង​មុន​ពី​​គម្រោង​​បំផ្ទុះនេះ​ ដោយ​គម្រោង​ទី​ ១​ ក្រុម​នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​ ១២​ ខែ​មេសា ​នៅរ​មណី​យ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​វត្តភ្នំ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។

លោក​ថ្លែង​ថា៖ «យប់​មិញ​ ខ្ញុំ​បាន​បញ្ចេញ​ព័ត៌មាន​សម្ងាត់ទៅ​ឲ្យ​អភិ​បាល​ក្រុង​​ដឹង​ហើយ។ ខ្ញុំ​សូម​ប្រកាស​ផែនការ​លោក​ឯង​ទាក់​ទង​នឹង​បញ្ហា​ថ្ងៃ ១២ នៅ​វត្ត​ភ្នំ អ្នកឯង​ត្រូវ​ប្រយ័ត្ន ខ្ញុំ​គ្រប់គ្រង​សភា​ពការណ៍​បាន​មុន​ហើយ​ អាហ្នឹង​អា​មេ​ក្បត់ជាតិ​មួយ​ ឈ្មោះ ​សម សេរី ​កំពុង​បញ្ជា​មក​ឲ្យ​បង្ក​សកម្ម​ភាព​បំ​ផ្លុះ បាន​បញ្ជូន​ទៅ​ឲ្យ​ផ្នែក​ពាក់​ពន្ធ​ហើយ។ អា​ហ្នឹង​ទាក់ទង​ទៅ​គេង​នៅ​ឯណា​ ដាក់​វា​ ព្រោះ​វាច​ង់​បង្ក​ឲ្យ​មាន​សំឡេង​ផ្ទុះ! ប៉ុន្តែ​ផែន​ការ​អ្នក​ឯង​ ខ្ញុំ​បាន​ចាប់​យក​រូប​មុន​ទៅហើ​យ។​ អ្នក​ឯង​ប្រុង​ធ្វើ​នៅ​ភ្នំពេញ ​ហើយក៏​អ្នក​ឯង​ប្រុង​ធ្វើ​នៅ​សៀម​រាប ប៉ុន្តែ​អា​អ្នក​ដែល​ប្រុង​ធ្វើ វា​ថា​ធ្វើ​វា​មិន​កើត … ក្រែង​លោវា​ទៅ​ទាញ​អ្នក​ណា​យក​ទៅ​ធ្វើ​ទៀត ​អ្នក​ដែល​ទទួល​បទ​បញ្ជា​ថា​ធ្វើ​វា​មិនកើ​ត អា​ហ្នឹង​ត្រូវ​ដាក់​វា»​។

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​បាន​ថា ​ការ​គ្រប់​គ្រង​អំណាច មិនមែនជា​បញ្ហា​រឿង​ធម្មតា​​នោះទេ ពេល​ហ្នឹង​ត្រូវ​ដឹងថា​ កម្លាំង​ប្រដាប់​អាវុធ​ទាំង​ឡាយ​ឈរនៅ​ទទួល​ទេវតា មិនបាន​ជួបជុំ​ក្រុម​គ្រួសារ​ទេ នៅ​ការពារ​បងប្អូន​តាម​ដង​ផ្លូវ ​ដើម្បី​ឲ្យ​បង​ប្អូន [មាន​សុវត្ថិ​ភាព] ប៉ូលិស​ចរាចរណ៍​ នៅ​ឈ​រហាល​រ​ថ្ងៃ​ដើម្បី​បញ្ជា​ចរាចរណ៍​ កង​ទ័ព​របស់​យើង​នៅ​ឈ​រ​តាម​ព្រំដែន​នៅ​ឡើយ​ទេ​ដើម្បី​ការ​ពារ​ជាតិ សេចក្ដី​សុខ​របស់​ប្រជា​ជន​តម្រូវ​ឲ្យ​កម្លាំង​ប្រ​ដាប់​អារ​វុ​ធ​របស់​យើង​ត្រូវ​ឈរ​ជើង​ជាប់​ដោយ​មិន​មាន​ការ​ជួ​បជុំ​ក្រុម​គ្រួសារ​ទេ»​។

រណ​ស្សិ​រំដោះ​ជាតិ​ខ្មែរ​គឺជាចលនា​ប្រឆាំង​នឹង​រាជ​រដ្ឋាភិ​បាល​កម្ពុជា​ដឹក​នាំ​ដោយ​ឈ្មោះ ​សម ​សេរី ​ដែល​បាន​បង្កើត​រដ្ឋាភិ​បាល​និ​រ​ទ្ទស​​នៅ​ប្រទេស​ដា​ណឺ​ម៉ាក ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា«ចលនា​ខុស​ច្បាប់»។ សមា​ជិក​ជា​ច្រើន​រូប​របស់​ចលនា​នេះ​កំពុង​ជាប់​ពន្ធ​នាគារ​នៅ​កម្ពុជា​លើ​សំណុំ​រឿង«រួម​គំនិត​ក្បត់»។

នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទ​ថារិទ្ធិ អ្នក​នាំពា​ក្យអ​គ្គស្នង​ការ​ន​គរ​បាលជា​តិថ្លែង​ថា លោ​កកំ​ពុងជា​ប់​រវល់​មិន​ទាន់​អាច​ធ្វើអ​ត្ថាធិ​ប្បាយ​​បាន​នៅឡើ​យទេ​នៅព្រឹ​កនេះ​៕​​


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

3 Responses to "លោក​នាយក​រដ្ឋ​មន្ត្រី​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​និង​តាម​ចាប់​ខ្លួន​ អ្នក​រៀប​គម្រោង​បំផ្ទុះ​គ្រាប់​បែក​​ នៅភ្នំ​ពេញនិង​សៀម​រាប"

  1. akvac says:

    we want to laugh while reading the statement of this jerk
    But who will throw explosive device to cause panic. Opposition does not have weapons of war The plausible hypothesis
    Coup mounted to accentuate the repression
    Blow from his own camp
    Blow to eliminate part of his clan
    a chea’s sim clan eliminated
    b ann sok clan almost eliminated
    c the next target can be SAR KHENG
    d DI TRALOG it is necessary to obliterate that his father was to assassinate, he waits for the beautiful day and he knows that it is his beautiful father HUN SEN who was behind this assassination
    The hypothesis that must be eliminated from entry THE OPPONENTS
    Hun Sen can talk with the pig

  2. ?? says:

    that what I mean >>>>>>>>>> this old dump buffalo had his old wound and he is worry about some one come to hurt him. sooner or later we can see what is black and what is white . GOD bless Cambodia

  3. people says:

    What a joke’ haha What a dirty tricks of veitcong mafia dictator’haha ‘ this dirty tricks he play for a long time since U N came and now start to do again to kill khmer again and again ‘ What a veitcong mafia’ he will go to hell soon’.GOD bless all good people’