លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧
រដ្ឋសភាអាមេរិកបានអនុម័តច្បាប់មួយដោយស្នើដាក់ទណ្ឌកម្មប្រឆាំងប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំបក្សកាន់អំណាចចំនួន ១៦នាក់ផ្សេងទៀត មិនឲ្យជាន់ដីអាមេរិក ជុំវិញអ្វីដែលអាមេរិកចោទថា បានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន មួយចេញផ្សាយកាលពីថ្ងៃម្សិលមិញ ឲ្យដឹងថា គណៈកម្មាការសភាអាមេរិកទទួលបន្ទុកកិច្ចកាបរទេសបានអនុម័ត «ច្បាប់ស្ដីពីប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨» ដោយថា ច្បាប់នេះមានគោលបំណងលើកកម្ពស់សិទ្ធិសេរីភាពផ្នែកនយោបាយ ដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកលោក Edward Randall Royce បានស្នើដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំកំពូលៗ ក្នុងជួររដ្ឋាភិបាលកម្ពុជា ដោយហាមមិនឲ្យជាន់ទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដោយចោទថា អ្នកទាំងនោះបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
មេដឹកនាំកំពូលៗ ដែលរដ្ឋសភាអាមេរិកស្នើដាក់ទណ្ឌកម្ម រួមមាន លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការបរទេស លោក ប្រាក់ សុខុន ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង កូនទាំងពីររបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត និងលោកស្រី ហ៊ុន ម៉ាណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ប្រធានកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង និងអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ជាដើម។
ច្បាប់ថ្មីដែលអនុម័តដោយគណៈកម្មាការកិច្ចកាបរទេសនេះ នឹងត្រូវបញ្ជូនបន្ដទៅព្រឹទ្ធសភាអាមេរិក ដើម្បីត្រួតពិនិត្យ មុននឹងដាក់ជូនទៅប្រធានាធិបតី លោក ដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង កញ្ញា កឹម មនោវិទ្យា គាំទ្រការអនុម័តច្បាប់ថ្មីនេះ ដោយថា វានឹងជំរុញឲ្យមានទណ្ឌកម្មប្រឆាំងមន្ដ្រីជាន់ខ្ពស់កម្ពុជា ដែលមានជាប់ពាក់ព័ន្ធអំពើរំលោភសិទ្ធិមនុស្ស និងធ្វើឲ្យខូចដល់ដំណើរការប្រជាធិបតេយ្យ។
កញ្ញាបន្ដថា ប្រតិកម្មពីអន្ដរជាតិនេះ នឹងជួយពង្រឹងស្មារតីប្រជាពលរដ្ឋកម្ពុជាឲ្យមានភាពក្លាហាន និងគ្មានការភិតភ័យ ខណៈ ការបោះឆ្នោតនឹងមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា រដ្ឋសភាសហរដ្ឋអាមេរិក មាននិន្នាការនយោបាយទៅរកអតីតគណបក្សប្រឆាំង។ លោកក៏អះអាងទៀតថាមេដឹកនាំកម្ពុជា មិនមានប្រាក់ដាក់តម្កល់នៅធនាគារអាមេរិកឡើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុកថាការអនុម័តច្បាប់ថ្មីនេះ ថា បំពានលើអធិបតេយ្យភាពកម្ពុជា និងមិនអាចទទួលយកបាន និងស្នើឲ្យសហរដ្ឋអាមេរិក ពិចារណាឡើងវិញចំពោះករណីនេះ។
រីឯអ្នកនាំពាក្យក្រសួងយុត្ដិធម៌ លោក គឹម សន្ដិភាព ក៏មានប្រតិកម្មប្រហាក់ប្រហែលគ្នានេះផងដែរ។
កាលពីខែមិថុនាឆ្នាំ២០១៨ រដ្ឋាភិបាលអាមេរិក តាមរយៈក្រសួងរតនាជាតិ បានជូនដំណឹងពីការបង្កកទ្រព្យសម្បត្តិលោក ហ៊ីង ប៊ុនហៀង ដោយចោទមន្ដ្រីជាន់ខ្ពស់កម្ពុជារូបនេះ ថា បានបញ្ជាឲ្យកងអង្គរក្សវាយប្រហារលើប្រជាពលរដ្ឋកម្ពុជាដែលគ្មានអាវុធ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ រួមទាំងការវាយបង្ក្រាបលើក្រុមបាតុករ កាលពីឆ្នាំ២០១៣ និងការព្រួតវាយលើអតីតតំណាងរាស្ដ្របក្សប្រឆាំង ២រូប នៅមុខវិមានរដ្ឋសភា កាលពីឆ្នាំ២០១៥៕
Hanoi is not the right destination, neither Russia nor pekin nor dubai, singapore at the worst
This freeze of assets and this band of mafia of this former high-ranking Khmer Rouge HUN SEN is a blow to their entourage material and moral problems
Material for current expenses how to make withdrawals especially in the US?
Morales all these aborts their friends, acquaintances will move away from them, they will be considered as plague
Hun sen hailed himself as unassailable but the Westerners in particular the Americans drew the bitter experience Hun sen reasoned like a toad in a well
For the moment it is the corommpus who think themselves unassailable and eternal After these are these so-called dishonest entrepreneurs, it is necessary to specify here
Do not forget especially once the names are blacklisted, not only in the US but international they are going to have a hard time getting by It’s them to prove their innocent This will be another debate
They will retort but money has been laundered we must remember not to forget that the movement of capital is well traced
we are not talking about Hig bun Heurng nor sar kheng they are cretins of second but like maneth mana we do not even pass Singapore all these banks will have to justify to the US Treasury The reference currency is the $ nor the yuan neither the dong nor the ruble And € in Europe Europe already has an observatory of the transactions of the dirty capital
In short we come back later