ដោយ អេង គីមហុង
26/07/2018
RFI

លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ
@សហការី
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដឹកនាំដោយ លោក អ៊ូ ច័ន្ទរ័ត្ន នៅថ្ងៃព្រហស្បតិ៍នេះ បានចុះទៅជួបសួរសុខទុកអតីតសហការីធ្លាប់រួមការងារជាមួយគ្នាដោយរួមមានលោក អ៊ុំ សំអាន និងលោក មាជ សុវណ្ណរ៉ា ជាដើម។ ក្រោយបញ្ចប់ជំនួប លោក អ៊ូ ច័ន្ទរ័ត្ន បានស្នើឲ្យអាជ្ញាធរធ្វើការដោះលែងអ្នកជាប់ឃុំទាំង១៥នាក់ ឲ្យមុនការបោះឆ្នោត ខណៈការបោះឆ្នោតជាតិនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។
ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៦ខែកក្កដានេះ លោក អ៊ូ ច័ន្ទរ័ត្ន បានគូសបញ្ជាក់ជាថ្មីថា មូលហេតុដែលលោកទទូចឲ្យរដ្ឋាភិបាលដោះលែងសកម្មជន និងអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឲ្យបានមុនការបោះឆ្នោតថ្ងៃទី២៩ខែកក្កដា ក៏ព្រោះតែពួកគេនៅមានឱពុក ម្ដាយ បងប្អូន ប្រពន្ធកូន ត្រូវរ៉ាប់រងទទួលខុសត្រូវ។
ម្យ៉ាងការទទួលទោសរបស់ពួកគេក៏ល្មមសមគួរ ដែលត្រូវដោះលែងហើយដែរ។ តើលទ្ធភាពនៃការដោះលែងពួកគេអាចទៅរួចដែរឬទេ លោក អ៊ូ ច័ន្ទរ័ត្ន នៅតែមានសង្ឃឹម ប្រសិនបើរដ្ឋាភិបាល មានឆន្ទៈនៅក្នុងការដោះលែង។
ឆ្លើយតបនឹងការលើកឡើងដូច្នេះកន្លងមក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចធ្លាប់អះអាងហើយថា លទ្ធភាពនៃការដោះលែងអ្នកជាប់ឃុំមុនការបោះឆ្នោតគឺជារឿងមិនអាចទៅរួចទេ។ ហើយក៏គ្មានប្រទេសណាធ្វើការដោះលែងអ្នកទោស និងអ្នកជាប់ចោទនោះដែរ។ ដូច្នេះពួកគេមានតែបន្តជាប់ឃុំទៅតាមការកំណត់របស់តុលាការ។ នេះបើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
ដោយឡែកចំពោះចំណាប់អារម្មណ៍របស់អ្នកជាប់ឃុំ មុនការបោះឆ្នោតដែលត្រូវបានទម្លាយចេញដោយលោក អ៊ូ ច័ន្ទរ័ត្ន ក្នុងថ្ងៃនេះដែរ គឺពួកគេចាត់ទុកថា ការចេញទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត គឺជាសិទ្ធស្របច្បាប់របស់ពលរដ្ឋ។
សូមបញ្ជាក់ថា លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិបានប្រើពេលវេលាប្រមាណជាជិត២ម៉ោង ដើម្បីជួបសួរសុខទុកសកម្មជនមួយចំនួនក្នុងចំណោមសកម្មជនទាំង១៥នាក់ នៅមណ្ឌលអប់រំកែប្រែ«ម១»។ លោក អ៊ូ ច័ន្ទរ័ត្ន បានកត់សម្គាល់ថា លក្ខខណ្ឌនៃការជួបសួរសុខទុកមានការរឹតត្បឹត និងតឹងតែង។ អំពីស្ថានភាពសុខភាពរបស់ពួកគេវិញត្រូវបាន លោកអ៊ូ ច័ន្ទរ័ត្ន មើលឃើញថា មានភាពល្អប្រសើរ។
គួររំឮកឡើងវិញថា អ្នកជាប់ឃុំទាំងនោះមានជាអាទិ៍ លោក អ៊ុំ សំអាន ត្រូវបានឃុំខ្លួននៅក្នុងសំណុំរឿងព្រំដែន, លោក មាជ សុវណ្ណរ៉ា និងសកម្មជនជាយុវជន១១នាក់របស់អតីតគណបក្សសង្គ្រោះជាតិត្រូវបានឃុំខ្លួននៅក្នុងសំណុំរឿងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។ ហើយត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសកាលពីខែកក្កដា ឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ចាប់ពី៧ទៅ២០ឆ្នាំ៕
អាមួយនេះឡប់សតិដឹង ?
ដោះលែងវាទាល់តែយូរ ហើយយារទៀតឯណោះ !
ចាប់លែងៗ តើការអនុវត្តន៏ច្បាប់ ឲ្យក្លាយទៅជាប្រទេសនិតិរដ្ឋពេញលេញនៅឯណា ?
អាពួកប្រឆាំងភ្លើចុយតាម៉្រាយអញ្ចឹង កោតធ្វើតំណាងរាស្រ្តកើតដែរវ៉ី !