រូបភាពពីហេ្វសប៊ុកលោកនយករដ្ឋមន្ត្រី ហ៊ុន សែន
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្តេជ្ញាថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងប្រជាធិបតេយ្យ ខណៈសហរដ្ឋអាមេរិកនិងជប៉ុន ប្រកាសដកខ្លួនមិនឃ្លាំមើលការបោះឆ្នោនៅអាណត្តិថ្មីនេះ។
នៅថ្ងៃអាទិត្យនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ ប៉ុន្តែក្រុមប្រទេសលោកសេរី ដែលធ្លាប់ឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា មានជប៉ុន សហរដ្ឋអាមេរិក និងសភាពអឺរ៉ុប ផងនោះ បានប្រកាសមិនបញ្ជូនអ្នកសង្កេតការណ៍មកឃ្លំាមើលការបោះឆ្នោតនៅអាណត្តិថ្មីនេះទេ ក្រោយពីគបក្សប្រឆាំងធំជាងគេនៅកម្ពុជា ត្រូវគេបាត់ចេញពីឆាកនយោបាយ។
ប៉ុន្តែមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញមុខតាមបណ្តាញសង្គម អំពាវនាវជាថ្មីទៀត ឲ្យពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោក និងបានសន្យាពីការលើកកម្ពស់ផ្នែកជីវភាព សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ហៅការប្តេជ្ញាចិត្តនេះ អាចទាក់ទាញទឹកចិត្តម្ចាស់ឆ្នោតមួយចំនួនបាន។ ប៉ុន្តែលោកថា ការប្តេជ្ញាចិត្តនេះអាចនឹងជួបបញ្ហា បើក្រុមប្រទេសលោកសេរីមិនទទួលស្គាល់រដ្ឋាភិបាលថ្មី កើតក្រោយបោះឆ្នោត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ហៅការអំពាវនាវរបស់មេដឹកនាំបក្សកាន់អំណាចនេះថា ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយថាជាង២០ឆ្នាំមកនេះ រដ្ឋាភិបាលមិនទាន់បានធ្វើឲ្យប្រសើរពីការគោរពសិទ្ធិមនុស្ស នេះនៅឡើយទេ បើទោះបីជាកម្ពុជា បានផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក៏ដោយ។
មិនមែនមានតែសហរដ្ឋអាមេរិក និងប្រទេសជប៉ុនទេ ដែលបង្ហាញជំហមិនជឿលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជាបច្ចុប្បន្ននោះ សូម្បីតែសហភាពអឺរ៉ុបដែលមានសមាជិក២៨ប្រទេស ក៏គំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញដែរ ប្រសិនបើពួកគេរកឃើញថា រដ្ឋាភិបាលពិតជាមិនបានធ្វើឲ្យប្រសើរឡើងវិញ ពីការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនោះ។
ករណីនេះអ្នកជំនាញសេដ្ឋកិច្ច បានដាក់ការព្រួយបារម្ភថា បើសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ដោយសារតែរបត់ នយោបាយពេលនេះមែន កម្មករក្នុងវិស័យកាត់ដេរជិត១លាននាក់ ប្រឈមនឹងអត់ការងារធ្វើ ។
This guy so funny’ has ‘ he the worse dictator in cambodia after ah communist king si hak nouk ‘.
how can we Cambodian trust this animal we knew this evil has been murder so many innocent people . every word that come out from his stinky mouth just to make believe that he is the only GOD saving this nation and all Cambodian life. please look at all his evil action from 1979 up till now ,my question is do we Cambodian are too dump to understand what going on in this frigidity nation. we Cambodian knew that HUN SEN was involved in murder of innocent Cambodian . HUN SEN can be a genocidal leader that hidden in POL POT regime . we Cambodian understand that the situation in Cambodia right now is more dangerous then ever. it is life and dead situation that every Cambodian have to come together if not that mean the end of it. my respect to reunite this nation is so slime , sorry why I said that?? I knew Cambodian right now is losing in what we call unity every thing is far a part to get together as a great nation again. 2018 election is a life and dead situation my massage to all Cambodian in two day we will know what going on . Cambodia can be a beginning of the last that can be too late to save this poor nation. as a Cambodian my life is full of sorrow to the lost of my families and also to the lost of unity of this poor nation. from now on all I have to do is>>> praying for all innocent Cambodian inside the country safe and sound nothing going to happen to them . I also pray to GOD to save our nation and our innocent people. GOD bless you all