មេធាវី​២​នាក់​ដែល​មាន​ស្នាដៃ​ប្ដឹង​រំលាយ​បក្ស​ប្រឆាំង​ទទួល​បាន​តួនាទី​ធំ​ក្នុង​របប​ឯកបក្ស

ដោយ អាស៊ីសេរី
2018-11-14

លោក​មេធាវី គិត តិច តំណាង​ដោយ​អាណត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​មុខ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA
លោក​មេធាវី គិត តិច តំណាង​ដោយ​អាណត្តិ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​មុខ​សាលាឧទ្ធរណ៍ កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៧។ Photo: RFA


មេធាវី​២​នាក់ ក្នុងចំណោម​៥​នាក់ ដែល​មាន​ស្នាដៃ​ជួយ​របប​ក្រុងភ្នំពេញ ប្ដឹង​រំលាយ​គណបក្សប្រឆាំង កាលពី​ឆ្នាំមុន ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ តាម​សំណើ​លោក ហ៊ុន សែន មេដឹកនាំ​របប​ឯក​បក្ស​ក្រុងភ្នំពេញ។

លោក​មេធាវី គី តិច ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី បន្ថែម​ពីលើ​មុខងារ​បច្ចុប្បន្ន។ ចំណែក​លោក​មេធាវី លី ច័ន្ទតុលា ក៏​ត្រូវ​បាន​លោក ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ ផ្ដល់​តំណែង ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​ឲ្យ​ដែរ តែ​មាន​ឋានៈ​ត្រឹម​ស្មើ​រដ្ឋមន្ត្រី។ ថ្វីបើ​មេធាវី​ទាំងពីរ ត្រូវ​បាន​តែងតាំង ជា​ក្រុមប្រឹក្សា​អ្នកច្បាប់ ក្រោម​បង្គាប់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប៉ុន្តែ មេធាវី​៣​នាក់​ផ្សេងទៀត ដែល​ជួយ​ជ្រោមជ្រែង​ប្ដឹង​រំលាយ​គណបក្ស​ប្រឆាំង គឺ លោក​មេធាវី គង់ ទីលីន មេធាវី សាន់ ជួយ និង​លោក​មេធាវី ចេង ប៉េងហាប់ មិន​ឃើញ​មានឈ្មោះ​តែងតាំង​ទេ។

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​តែងតាំង​ក្រុមប្រឹក្សា​អ្នកច្បាប់ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​១២ វិច្ឆិកាប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៤ វិច្ឆិកា បង្ហាញ​ថា ព្រះមហាក្សត្រ​បាន​យល់ព្រម​តាម​សំណើ​លោក ហ៊ុន សែន តែងតាំង សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់ ចំនួន​៤៥​នាក់

ដោយ​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប៊ិន ឈិន ជា​ប្រធាន និង​តែងតាំង​ទីប្រឹក្សា ១០​នាក់ ឲ្យ​ក្រុមប្រឹក្សា​អ្នកច្បាប់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "មេធាវី​២​នាក់​ដែល​មាន​ស្នាដៃ​ប្ដឹង​រំលាយ​បក្ស​ប្រឆាំង​ទទួល​បាន​តួនាទី​ធំ​ក្នុង​របប​ឯកបក្ស"

  1. Anonymous says:

    All Cambodian people must remember this face. This guy is a monster who is working very closely with his boss Vietnam. This guy is worst than pol pot because he just not trying to kill democracy but giving Cambodia to Vietnam and China.

  2. Anonymous says:

    The crook promoted their crooks people so they are the same ‘