លោក សម រង្ស៊ី ​អំពាវ​នាវ​ជា​ថ្មី​កុំ​អោយ​មន្រ្តី​អតីត​បក្ស​​ប្រឆាំង​​ទាំង​​១១៨​​នាក់​​ស្នើ​​សុំ​​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើង​វិញ​

ដោយ វណ្ណ សុគន្ធា
08/01/2019
RFI

media
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ
@Sam Rainsy Facebook Page


អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ លោក​ សម រង្ស៊ី កាល​ពី​យប់​មិញ​បាន​ចេញ​សារ​អំពាវនាវ​ដល់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​កុំ​ឲ្យ​ចាញ់​បោក​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន តាម​រយៈការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ការ​អំពាវ​នាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​វិសោធន​កម្ម​ច្បាប់​បើក​ផ្លូវ​ឲ្យ​មន្រ្តី​អតីត​បក្ស​ប្រឆាំង​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​បាន ទើប​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​។ 

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក លោក​ សម រង្ស៊ី តាំង​នាម​ជា​ប្រធានស្តី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវ​នាវ​ទៅ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨ រូប កុំ​ទន់​ជ្រាយ កុំ​ចាញ់​បោក លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន កុំ​ចូល​ទៅ​បម្រើ​អំណាច​ផ្តាច់​ការ ដោយ​មិន​ដឹង​ខ្លួន​។ មិន​តែ​ប៉ុណ្ណោះ លោក​ សម រង្ស៊ី បាន​ជំរុញ​ឲ្យ​ពួក​គេ​យក​គម្រូ​តាម​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​តែ​ចេញ​ពី​ពន្ធ​នាគារ ដែល​លោក​អះអាង​ថា យុវជន​ទាំង​នោះ​បាន​ប្តេជ្ញា​បន្ត​ការ​តស៊ូ​តទៅ​ទៀត​។

ជា​ការ​កត់​សម្គាល់ សារ​របស់​លោក​ សម រង្ស៊ី​ នេះ ធ្វើ​ឡើង​ស្រប​ពេល​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទើប​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ០២ ​ខែ​មករា ឆ្នាំ​២០១៩​។ ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ ត្រូវ​កែ​មក​ថា​ បុគ្គល​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ នឹង​អាច​ទទួល​បាន​នូវ​សិទ្ធិ​មក​វិញ បន្ទាប់​ពី​ផុត​រយៈ​ពេល​នៃ​ការ​ហាម​ឃាត់ ដែល​កំណត់​ដោយ​សាល​ដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវ​បាន​ផ្តល់​នីតិស​ម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្រ្តី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​។

ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​អង្គារ៍​នេះ ក្រសួង​មហាផ្ទៃ​ពុំ​ទាន់​ទទួល​បាន​នូវ​សំណើ​ណា​មួយ​ពី​មន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១៨​នាក់​នៅ​ឡើយ​ទេ​។ នេះ​បើ​តាម​បញ្ជាក់​របស់​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​។ លោក ខៀវ សុភ័គ បាន​អះអាង​បន្ថែម​ថា នៅ​ពេល​នេះ​ ក្រសួង​មហា​ផ្ទៃ​កំពុង​រង់​ចាំ​សំណើ​របស់​ពួក​គេ ដើម្បី​ពិនិត្យ និង​ពិចារណា ដើម្បី​ស្នើ​សុំ​លើក​លែង​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​ឡើង​វិញ​។ លោក​សង្កត់​ធ្ងន់​ថា លោក​ ខៀវ សុភ័គ ក្រសួង​មហាផ្ទៃ​មិន​អាច​ស្នើ​អ្វី​បាន​ទេ បើ​សិន​ពួក​គេ​មិន​ដាក់​សំណើ​មក​នោះ​។

តាម​លោក​ខៀវ សុភ័គ ការស្នើ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​អាចធ្វើ​ទៅបាន លុះត្រា​ណា​ពួកគេ​គោរព​ទៅតាម​សាលដីកា​របស់​តុលាការ​កំពូល​កម្ពុជា។ និយាយ​ដល់​ចំណុច​នេះ លោក​បង្ហើប​ថា លោក​ អេង ឆៃអ៊ាង និង​លោកស្រី ​មួរ សុខ​ហួរ ដែល​សុទ្ធតែជា​អនុប្រធាន​អតីត​គណបក្សប្រឆាំង ប្រហែល​មិនអាច​ត្រូវ​ស្នើ​លើកលែង​ការហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​បានឡើយ ព្រោះ​ពួកគេ​បាន​ប្រឆាំងនឹង​សាលដីកា​របស់​តុលាការ​នាពេល​កន្លងមក៕

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ​អំពាវ​នាវ​ជា​ថ្មី​កុំ​អោយ​មន្រ្តី​អតីត​បក្ស​​ប្រឆាំង​​ទាំង​​១១៨​​នាក់​​ស្នើ​​សុំ​​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើង​វិញ​"

  1. so socheath says:

    អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯង !
    ————–
    យើងចងចាំមិនភ្លេចទេកាលពី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ នូវព្រឹត្តិការណ៍នៃការបះបោរបះបោរ ធ្វើកុប្បកម្មដ៏ហិង្សាដឹកនាំដោយ ទណ្ឌិត សម ង្សី – កឹម សុខា និងបក្ខពួកដែលយកប្រជាជន និងកម្មករ និយោជិត មកធ្វើជាផ្លូវក្រាលដោយឈាម ដើម្បីប្លន់យកអំណាចក្រោមឡេះ ទាមទារដំឡើងប្រាក់
    ឈ្នួល១៦០ដុល្លារ នៅផ្លូវវ៉េងស្រេង ហើយដែលការធ្វើកុប្បកម្មដ៏ហិង្សានេះ កើតឡើងនៅពាក់កណ្តាល
    អធ្រាត្រ ដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មអហិង្សា របស់កម្មករ និយោជិតឡើយ។
    ការធ្វើកុប្បកម្មដ៏ហិង្សាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសមួយចំនួន ព្រមទាំងបង្ករឲ្យ
    មានការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងឯកជន បើយើងពិនឹត្យឲ្យស៊ីជម្រៅទៅ វា ជាអំពើកុប្បកម្មផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបែបបដិវត្តន៍ពណ៌ ដូចនៅបណ្តា
    ប្រទេស នៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។
    សម្រាប់ព្រឹត្តិការណ៍ដ៏ហិង្សានេះ កាលនោះ ប្រសិនជារាជរដ្ឋាភិបាល មិនចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាទេនោះ ហានិភ័យអាចនឹងកើតមានឡើងនៅកម្ពុជា ធ្ងន់ធ្ងរបំផុត ។
    ព្រោះថាសន្តិភាពជាតិទាំងមូលនឹងត្រូវបំផ្លាញ ភាពច្របូកច្របល់ក្នុងសង្គមនឹងកើតឡើង ហើយគ្រោះមហន្តរាយ នៃការកាប់សម្លាប់គ្នាដោយអត់រើសមុខ នឹងកើតឡើង ហើយវានិងបង្កើតឡើងនូវវិនាសកម្មដល់ជិវិត
    ពលរដ្ឋស្លូតត្រង់ដែលគ្មាននរណាម្នាក់និងនឹកស្មានស្មានដល់។
    ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នាពេលបច្ចុប្បន្ននេះ បានទទួលយ៉ាងពេញលេញ នូវសុខសន្តិភាព ពោលគឺស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ស្ថេរភាពមីក្រូហិរញ្ញវត្ថុ ហើយដែលសមិទ្ធិផលទាំងអស់នេះ គឺពិតជាស្នាដៃសម្រេចបាន ជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រជាជនកម្ពុជា ចាត់ទុកជា អគ្គមហាបុរសរដ្ឋ ប្រមុខដឺកនាំនៃកម្ពុជា ដែលបានប្រែក្លាយប្រទេសជាតិមួយនេះដែលធ្លាប់តែកំសត់ ទុក្ខសោក
    ពេញដោយសង្គ្រាមវឹកវរ និងប្រល័យពូជសាសន៍ ឲ្យទៅជាប្រទេសមានភាពស្ញប់ស្ញែង លើឆាកអន្តរជាតិ
    ទៀតផង ។
    ពិតណាស់ សមិទ្ធិផលដែលនឹកស្មានមិនដល់ ពោលគឺនៅពេលបច្ចុប្បន្នប្រទេសកម្ពុជា មានការរីក
    ចម្រើនលើគ្រប់វិស័យ។ សម័យមាស ពេជ្រដូចបច្ចប្បន្ននេះ វាជាពេលវេលាដែលប្រជាជនកម្ពុជា គ្រប់រូប ត្រូវបន្ដថែរក្សាឲ្យបាននូវសុខ សន្ដិភាព ពិសេសវាទទួលបានពីការធ្វើពលិកម្មពីសំណាក់ប្រមុខដឹកនាំ
    ជាតិសម្តេចតេជោហ៊ុនសែន ដែលយកជិវិតទៅប្តូរ និងយកបានមកដោយលំបាកនេះឡើយ។
    ដូច្នេះការចង់នាំកម្ពុជាឱ្យធ្លាក់ទៅរកគ្រោះមហន្តរាយ គ្មានអ្នកណាក្រៅពីជនក្បត់ជាតិឈ្មោះ ទណ្ឌិតសម រង្ស៉ី
    ឈ្មោះ កឹម សុខានិងបក្សពួកនោះទេ។
    ក្រុមជនទាំងនេះ ត្រូវតែនាំខ្លួនមកកាត់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ដោយដាក់គុកមួយជិវិតដើម្បីជម្រះដល់
    ទុក្ខសោកនៃវិញ្ញាណក្ខន្ធ អ្នកស្លាប់ និងរបួស ដោយមិនអាចអត់អោនឲ្យបាន ។
    ព្រោះថាបាតុកម្មយ៉ាងហឹង្សាដែលរៀបចំឡើងដោយសមរង្ស៊ី- កឹម សុខា សហជីព ក្រុមសហជីព វន់ ពៅ រ៉ុងឈុន និងពួក មន្ត្រីសង្គមស៊ីវិល ទទួលបន្ទុកសិទ្ធិមនុស្ស មានអាដហុក លីកាដូជាដើម ដែលនាំឲ្យមានមនុស្សរងរបួស
    ស្លាប់ ជនរងគ្រោះទាំងនោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។
    អ្នកបាចអង្កាមច្រាសខ្យល់ លទ្ធផលដែលទទួល គឺស្រោចលើខ្លួនឯងដូច្នេះហើយ ។ព្រោះថារវាងនយោបាយ និងច្បាប់ គេមិនអាចបន្លែបន្លំ លាយឡំចូលគ្នា ដូចពួកបក្សក្បត់ជាតិសង្គ្រោះជាតិ
    ធ្លាប់លើកឡើងដើម្បីគេចវេសពីផ្លូវច្បាប់នោះដែរ ៕