អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង​គំរាម​សកម្មជន​បក្ស​ប្រឆាំង​​ដល់​ផ្ទះ ឱ្យ​ឈប់​ជួប​ជុំ​ថ្លែង​សារ​នយោបាយ

ដោយ មាន ឫទ្ធិ
2019-07-30
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ម៉ក់ យ៉ាន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បវេល​​ជាប់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​ជាមួយសមាជិក​បក្ស នៅ​ឃុំ​ខ្នាច​រមាស ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១២។ រូប៖ ហ្វេសប៊ុក​ Sor Chandeth
លោក ម៉ក់ យ៉ាន សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បវេល​​ជាប់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​ជាមួយសមាជិក​បក្ស នៅ​ឃុំ​ខ្នាច​រមាស ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ២០១២។ រូប៖ ហ្វេសប៊ុក​ Sor Chandeth


អាជ្ញាធរ​ឃុំ​នៅ​ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ចំនួន២​នាក់​​ នៅ​រសៀល​ថ្ងៃ​ទី​២៩​កក្កដា​ នាំ​គ្នា​ទៅ​ហាមឃាត់​សមាជិក​ក្រុម​ប្រឹក្សា​​ស្រុក​បវេល​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ដល់​ផ្ទះ​ឱ្យ​ឈប់​​ជួប​ជុំ​គ្នា​ថ្លែង​សារ​នយោបាយ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត​។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ ថា​ជា​ការ​គំរាមកំហែង​បំភិតបំភ័យ​​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បវេល​​ជាប់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ក់ យ៉ាន ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី២៩ កក្កដា ជំទប់​ទី១ ឃុំ​បវេល​គឺ​លោក​ យ៉ាត​ យ៉េន​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ម្នាក់​ទៀត ចូល​ទៅ​គំរាម​កំហែង​លោក​ដល់​ផ្ទះ​រសៀល​ថ្ងៃ​ដដែល​នេះ ឱ្យ​ឈប់​ប្រមូល​ផ្ដុំ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជួប​ជុំ​គ្នា​ថ្លែង​សារ​នយោបាយ​គ្រប់​រូបភាព។ លោក​បន្ត​ថា អាជ្ញាធរ​ឃុំ​ចូល​ទៅ​ហាម​ឃាត់​លោក​ដោយសារ​កាល​ពី​ថ្ងៃ​ទី២៨ កក្កដា​កន្លង​ទៅ​ មាន​សកម្មជន​គណបក្សប្រឆាំង​ប្រមាណ ២០នាក់ បាន​ជួប​ជុំ​គ្នា​ ថ្លែង​សារ​ដោយ​ការ​ព្រួយបារម្ភ​ខ្លាច​សហគមន៍​​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ ហើយ​ថត​ជា​ឃ្លិប​វីដេអូ​បង្ហោះ​តាម​ហ្វេសប៊ុក៖ «ខ្ញុំ​យល់​ឃើញ​ថា​ អាជ្ញាធរ​បំភិតបំភ័យ​ក្នុង​ការ​បញ្ចេញ​របស់​ពួកខ្ញុំ។ យើង​ខ្ញុំ​កាល​បី​ម្សិលមិញ​ធ្វើ​ការ​ប្ដេជ្ញា​ដែរតើ គឺ​យើង​ជា​ប្រជាពលរដ្ឋ​នៅ​ស្រុក​បវេល​នៅ​ខេត្ត​បាត់ដំបង​ សូម​កុំ​អឺរ៉ុប​បិទ​អីប៊ីអេ (EBA) និង ជីអេសភី​ (JSP) របស់​អាមេរិក​តែ​ប៉ុណ្ណឹង​ទេ​ ហើយ​គាត់​សួរ​តើ​មាន​និយាយ​អី​ក្រៅ​ពី​នេះ​ទៀត​ទេ មាន​គាំទ្រ​ប្រធាន​សម រង្ស៊ី​នាយអាយ​អី​ទេ ខ្ញុំ​ថា អត់​ទេ»

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​​ បន្ត​ថា អាជ្ញាធរ​ធ្វើ​បែប​នេះ​ដោយសារ​ពួកគាត់ ជា​សកម្មជន​គណបក្ស​ប្រឆាំង បាន​​ជួប​គ្នា​ពង្រឹង​សាមគ្គីភាព​ជា​ប្រចាំ​ ស្រប​ពេល​ដែល​ពលរដ្ឋ​នៅ​តែ​គាំទ្រ​ពួកគាត់​ ដែល​ជា​ឆ្អឹង​ទទឹង​ករ​របស់​អាជ្ញាធរ​គណបក្ស​កាន់​អំណាច។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ជំទប់​ទី​១​ឃុំ​បវេល​គណបក្ស​ប្រជាជន​កម្ពុជា លោក យ៉ាត យ៉េន ប្រាប់​អាស៊ី​សេរី​ថា លោក​មិន​បាន​ទៅ​គំរាមកំហែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ដោយ​គ្រាន់​តែ​ទៅ​សាកសួរ​អំពី​មូលហេតុ​ដែល​ពួកគាត់​ជួប​ជុំ​គ្នា​ ដើម្បី​ធ្វើ​របាយការណ៍​ដាក់​ទៅ​ថ្នាក់​លើ​តាម​ភារកិច្ច​របស់​ខ្លួន​ប៉ុណ្ណោះ។លោក​បន្ត​ថា សកម្មជន​ទាំង​នោះ​ជួប​ជុំ​គ្នា​ជា​ច្រើន​នាក់​ដោយ​មិន​បាន​សុំ​ច្បាប់​ពី​អាជ្ញាធរ​នោះ​ទេ៖ «សិទ្ធិ​នយោបាយ​ជា​រឿង​របស់​គាត់​ធ្វើ​ម៉េច​ធ្វើ​ទៅ​ ប៉ុន្តែ​ការ​ជួប​ជុំ​គ្នា​ក្នុង​មូលដ្ឋាន​គេ​ចង់​ថា តើ​សកម្មភាព​នោះ​យ៉ាង​ម៉េច​ដែរ ព្រោះ​ពួកគាត់​ជា​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ គេ​រំលាយ​អស់​ហើយ​ ខ្លាច​ពួកគាត់​ធ្វើ​អី​វា​ខុស​ពី​ច្បាប់។ អីចឹង​គាត់​កំណត់​ថា គាត់​ប្រជុំ​ពី​អី​និយាយ​ពី​អី? គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា​ និយាយ​អំពី​កុំ​ឱ្យ​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA គាត់​និយាយ​ក្នុង​នាម​ជួយ​រដ្ឋាភិបាល​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជួប​ជុំ​គ្នា​ថ្លែង​សារ​ព្រួយបារម្ភ​ពី​ការ​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA នេះ មិន​បាច់​សុំ​ច្បាប់​ពី​អាជ្ញាធរ​នោះ​ទេ ​ព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ យល់​ថា​ ទង្វើ​របស់​អាជ្ញាធរ​ទៅ​វិញ​ទេ​ដែល​ជា​អំពើ​ខុស​ច្បាប់​ ដោយ​បាន​គំរាម​កំហែង​បិទ​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៖ «ពួកគាត់​រាល់​ថ្ងៃ​ជា​ប្រជាពលរដ្ឋ​ធម្មតា​តើ​ ហើយ​ក៏​អត់​មាន​ស្ថិត​ក្នុង​បម្រាម​ដែល​ហាម​មិន​ឱ្យ​ធ្វើ​នយោបាយ ១១៨​នាក់ ដែល​ហាម​ធ្វើ​នយោបាយ​អី​ដែរ ហើយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ធម្មតា​ទេ​ អីចឹង​គាត់​មាន​សិទ្ធិ​ដូច​ជា​ពលរដ្ឋ​ដទៃ​ទៀត។ ការ​ជួប​គ្នា​បើ​គេ​ជួប​នៅ​លំនៅឋាន​គេ​អត់​មាន​អី​ទេ​ តែ​បើ​ពួកគាត់​ជួប​ជុំ​រៀបចំ​ផែនការណ៍​ដែល​មាន​ចែង​ក្នុង​ បាន​ជួប​ជុំ​ខុស​ច្បាប់​ តែ​គ្រាន់​តែ​ការ​ជួប​ជុំ​សម្ដែង​ការ​ព្រួយបារម្ភ​ទៅ​លើ​ការ​ផ្ដេច​EBA អត់​បាន​ខុស​ច្បាប់​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​​​សុំ​ឱ្យ​បើ​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​ពលរដ្ឋ​ឡើង​វិញ ដើម្បី​ពួកគាត់​មាន​សិទ្ធិ​ជួប​ជុំ​គ្នា​និង​ការ​សម្ដែង​មតិ​ជា​សាធារណៈ។

ទោះ​ជា​មាន​ការ​គំរាម​កំហែង​​យ៉ាង​នេះ​ក្ដី​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​បវេល​ អះអាង​ថា ពួកគាត់ នឹង​ជួប​ជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​របស់​សមាជិក​គណបក្ស​ប្រឆាំង​សាជាថ្មី​ទៀត​នៅ​ពេល​ឆាប់ៗ ។បន្ថែម​ពី​នេះ​ទៀត ពួក​គាត់​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​ដែរ​ ដើម្បី​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង​គំរាម​សកម្មជន​បក្ស​ប្រឆាំង​​ដល់​ផ្ទះ ឱ្យ​ឈប់​ជួប​ជុំ​ថ្លែង​សារ​នយោបាយ"

  1. so socheath says:

    អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
    កាដួយម៉ែអ្ហែងស្អីទេអ្ហា !
    អ្ហែងចាំទេ អាពូជឆ្កែ !
    កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
    ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
    អាពូជសំផឹង ចេះតែមានហ្មង !
    មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
    អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
    ******
    socheat So, [01.08.19 07:57]
    ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
    អំពើក្បត់ជាតិ
    ***
    នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
    សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
    នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
    នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
    ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
    គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
    កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
    អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
    សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
    បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
    ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
    ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
    “ការផ្លាស់ប្តូរ”។
    បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
    នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
    សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
    មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
    ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
    ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
    សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
    សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
    សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។

    ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
    ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
    ផ្កាឈូក។
    ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
    អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
    ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
    ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
    ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
    សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
    លើកលែងឡើយ ៕