មេដឹកនាំ​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ទិញ​អាវុធ​ពី​ចិន​៤០​លាន​ដុល្លារ​​ទុក​បង្ក្រាប​ពលរដ្ឋ

ដោយ មាន ឫទ្ធិ
2019-07-31
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ Photo: RFA


លោក សម រង្ស៊ី ថា លោក ​ហ៊ុន សែន ទិញ​អាវុធ​ពី​ចិន​ដើម្បី​ទុក​បង្ក្រាប​ពលរដ្ឋ​ខ្លួន​ឯង


មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ថ្កោលទោស​លោក ហ៊ុន សែន រឿង​ចំណាយ​លុយ​ជិត ៤០​លាន​ដុល្លារ​អាមេរិក ទិញ​សព្វាវុធ​ពី​ក្រុង​ប៉េកាំង។ លោក សម រង្ស៊ី ចោទ​ថា លោក ហ៊ុន សែន ទិញ​អាវុធ​ពី​ចិន​នេះ គឺ​ដើម្បី​ទុក​យក​ទៅ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ដែល​ប្រឆាំង​នឹង​របប​ខុសច្បាប់​របស់​លោក។

មួយថ្ងៃ​ក្រោយ​លោក ហ៊ុន សែន ទម្លាយ​អាថ៌កំបាំង​រឿង​របប​របស់​លោក​កំពុង​បញ្ជា​ទិញ​អាវុធ​ពី​ចិន​រាប់​ម៉ឺន​ដើម លោក សម រង្ស៊ី ថ្កោលទោស​ការ​ចំណាយ​នេះ ដែល​លោក​អះអាង​ថា មិន​មាន​ភាព​ចាំបាច់​ទាល់តែសោះ នៅ​ពេល​ដែល​កម្ពុជា​ពុំ​មាន​ការ​គំរាមកំហែង​ពី​ខាងក្រៅ​ណាមួយ​នោះ។

ក្នុង​សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​៣០ កក្កដា លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ទិញ​អាវុធ​ពី​ចិន​នេះ គឺ​ដើម្បី​ទុក​បង្ក្រាប​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស ដែល​ប្រឆាំង​នឹង​របប​របស់​លោក ដោយសារតែ​ពលរដ្ឋ​ស្អប់ខ្ពើម​របប​ពុករលួយ និង​អយុត្តិធម៌​មួយ​នេះ​។ លោក សម រង្ស៊ី បន្ត​ថា លោក ហ៊ុន សែន គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ប្រើ​អំពើ​ហិង្សា ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំហឹង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។

ថ្លែង​ក្នុង​នាទី​វេទិកា​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ទី​៣០ កក្កដា លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កាន់តែ​ផ្ដាច់ការ​ទៅៗ តាមរយៈ​ការ​គាំទ្រ​ចិន អាច​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​ចិន និង​ទិញ​អាវុធ​ពី​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ គឺ​មិន​ខុស​ពី​សម័យ ប៉ុល ពត នោះ​ទេ៖ «លោក ហ៊ុន សែន ទិញ​ពី​ចិន ចំណាយ​លុយ​ខ្មែរ​ទិញ​ពី​ចិន តែ​យក​មក​ប្រើ​ប្រាស់​ដើម្បី​សម្លាប់​ខ្មែរ​។ អត់​មាន​ទៅ​ការពារ​ទឹកដី​អី​ទេ​ពីព្រោះ​ប្រទេសជិតខាង​យើង គឺ​ប្រទេស​សមាជិក​អាស៊ាន ហើយ​ប្រទេស​អាស៊ាន​ហ្នុង គេ​អត់​មាន​ទៅ​ធ្វើ​សង្គ្រាម ឬ​មក​ប៉ះពាល់​យើង​ទេ​…​។ គឺ​លោក ហ៊ុន សែន គាត់​ព្រួយបារម្ភ ពី​កម្លាំង​របស់​ប្រជារាស្ត្រ កម្លាំង​ប្រជារាស្ត្រ​មិន​ពេញចិត្ត​របប​គាត់ ចង់​ងើប​តតាំង​របប​គាត់ អ៊ីចឹង​ហើយ​បាន​ជា​គាត់​ត្រូវ​ទិញ​អាវុធ​ពី​ចិន ដើម្បី​បង្ក្រាប​ប្រជារាស្ត្រ​ខ្លួនឯង»

កាលពី​ថ្ងៃ​ទី​២៩ កក្កដា លោក ហ៊ុន សែន បាន​ទម្លាយ​ឱ្យ​ដឹង​ក្រោយពី​បាន​បាត់​មុខ​មួយ​រយៈ​ថា លោក​បាន​ចំណាយ​ថវិកា​ទិញ​សព្វាវុធ​ថ្មី​ជិត​៤០​លាន​ដុល្លារ​អាមេរិក ពី​ចិន ដែល​ថវិកា​នេះ គឺជា​ថវិកា​បន្ថែម​លើទឹក​ប្រាក់ ២៩០ លាន​ដុល្លារ​ដែល​ចិន​បាន​ផ្តល់​ជំនួយ​លើ​វិស័យ​យោធា​ដល់​កម្ពុជា​កាលពី​ពេល​មុន។ លោក ហ៊ុន សែន ថា លោក​ពុំ​មាន​អ្វី​ត្រូវ​ខ្លាច​ជុំវិញ​រឿង​ដែល​លោក​ទើប​បញ្ជា​ទិញ​អាវុធ​ពី​ចិន​នេះ​ទេ ព្រោះ​ក្នុងនាម​ជា​ប្រទេស​មួយ កម្ពុជា​ត្រូវការ​អាវុធ​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព និង​ការពារ​ជាតិ៖ «ខ្ញុំ​ចង់​ពង្រឹង​សមត្ថភាព​កងទ័ព​ខ្ញុំ មាន​ខ្លាច​អី​មកដល់​កំពង់សោម​អ្នកឯង​មើល​ក៏​មើល ទៅ ឃើញ​ក៏​ឃើញ​ទៅ វា​មាន​ស្អី​ប្រទេស​ណា​គ្មាន​កាំភ្លើង​នៅ​លើ​លោក​នេះ​តើ​ប្រទេស​ណា​អត់​កាំភ្លើង​…?។ កាំភ្លើង​នៅ​កម្ពុជា​វាចាស់ៗ​បន្តិច​ហើយ អ៊ីចឹង​ខ្ញុំ​ឱ្យ​ទិញ​ប៉ុន្មាន​ម៉ឺន​ដើម​ថែមទៀត​យក​មក​ស្តុក​ទុក បំពាក់​ដោះ​អា​ចាស់​បញ្ចេញ​អា​ថ្មី​យក​អា​ចាស់​មក​ជួសជុល​តើ​ប្រទេស​មួយ​អត់​កាំភ្លើង​យ៉ាង​ម៉េច»

យ៉ាងណាក៏ដោយ​សម្រាប់​លោក សម រង្ស៊ី ការ​ចំណាយ​ប្រាក់​ដល់​ទៅ​ជិត ៤០​លាន​ដុល្លារ​ដើម្បី​ទិញ​អាវុធ​ពី​ចិន នឹង​នាំមក​នូវ​គ្រោះថ្នាក់​ពីរ​យ៉ាង​សម្រាប់​កម្ពុជា​។ គ្រោះថ្នាក់​ទី​១ លោក សម រង្ស៊ី ថា គឺជា​ការ​ប្រើ​កម្លាំងយោធា និង​គ្រឿងសាស្ត្រាវុធ​ពី​ចិន ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ប្រឆាំង​របប​លោក ហ៊ុន សែន។ រីឯ គ្រោះថ្នាក់​ទី​ពីរ លោក សម រង្ស៊ី ផ្ដល់​អំណះអំណាង​ថា ជា​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ និង​យោធា​កាន់តែ​តានតឹង​ឡើង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារតែ​លោក ហ៊ុន សែន គាំទ្រ​នយោបាយ​វាតទី​និយម​របស់​ចិន។

កន្លង​មក ជុំវិញ​នយោបាយ​វាតទី​និយម​របស់​ចិន​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​អះអាង​ថា លោក ហ៊ុន សែន កំពុង​បណ្ដែតបណ្ដោយ​ឱ្យ​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​ឈ្នាន់​ដើម្បី​ឈ្លានពាន​ប្រទេស​ទី​បី ស្រប​ពេល​ដែល​ចិន​កំពុង​មាន​ជម្លោះ​រ៉ាំរ៉ៃ​ក្នុង​រឿង​ដណ្ដើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​មានការ​ដណ្ដើម​យក​ឯករាជ្យ​របស់​កម្ពុជា ពី​ប្រទេស​ចិន មក​ឱ្យ​ខ្មែរ​គ្រប់គ្រង​វិញ ដោយ​ថា កម្ពុជា​មិន​ត្រូវ​ចូល​ដៃ​បម្រើ​នយោបាយ​ឈ្លានពាន​របស់​ចិន​នោះ​ទេ។

ការប្រកាស​ទម្លាយ​រឿង​ទិញ​អាវុធ​ពី​ចិន​ជិត ៤០​លាន​ដុល្លារ​នេះ ធ្វើឡើង​តែមួយ​សប្ដាហ៍ ក្រោយ​ពី​សារព័ត៌មាន​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ឈ្មោះ The Wall Street Journal បាន​លាតត្រដាង​ផ្អែកលើ​ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​អាមេរិកាំង និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​ជា​សម្ងាត់​ជាមួយ​ចិន​រយៈពេល​៣០​ឆ្នាំ អនុញ្ញាត​ឱ្យ​ចិន​ប្រើប្រាស់​ផ្តាច់​មុខ​នូវ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ខេត្ត​ព្រះសីហនុ។ ភ្លាមៗ របប​លោក ហ៊ុន សែន បាន​ចេញមុខ​ច្រានចោល​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ព័ត៌មាន ដែល​របប​នេះ​ចាត់ទុកថា​ជា​ព័ត៌មាន​ប្រឌិត និង​មាន​ចេតនា​អាក្រក់​ប្រឆាំង​នឹង​កម្ពុជា​។ ក៏ប៉ុន្តែ របប​នេះ ពុំបាន​ប្ដឹងផ្ដល់​នឹង​សារព័ត៌មាន​អាមេរិក​មួយ​នេះ​ឡើយ​។ ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​របស់​លោក តែង​អះអាង​ថា កម្ពុជា​គ្មាន​ភាព​ចាំបាច់​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ព្រោះ​កម្ពុជា​ពុំ​មាន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ឡើយ ហើយ​ថា ការ​ធ្វើ​នេះ ជា​ការ​ផ្ទុយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ​ចិន បាន​ចេញ​មុខ​មក​ទាត់​ចោល​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា កិច្ចសហការ​យោធា​រវាង​ចិន និង​កម្ពុជា​នេះ មាន​ភាព​បើកចំហ តម្លាភាព និង​មិន​សំដៅ​យក​ប្រទេស​ទី​បី​ណាមួយ​ធ្វើជា​គោលដៅ​នោះ​ទេ។

ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ក្នុង​វិស័យ​យោធា​ជាមួយ​មហាអំណាច​ចិន និង​ព័ត៌មាន​នៃ​ការ​ឈាន​ទៅ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា​នេះ កំពុង​ក្លាយ​ជា​ក្តី​កង្វល់​ខ្លាំង​របស់​សហរដ្ឋអាមេរិក។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា រឿង​របប​លោក ហ៊ុន សែន ចំណាយ​លុយ​ជិត​៤០​លាន​ដុល្លារ​អាមេរិក ទិញ​សព្វាវុធ​ពី​ចិន​នេះ គឺជា​ទឹកប្រាក់​ស្ដួចស្ដើង​សម្រាប់​ប្រទេស​ចិន​។ ក៏ប៉ុន្តែ លោក​ថា ទង្វើ​នេះ​ស្ដែង​ឱ្យ​ឃើញ​នូវ​សញ្ញា​នៃ​ការ​ប្ដេជ្ញា​ចិត្ត​គ្មាន​ទី​បញ្ចប់​នៃ​ទំនាក់ទំនង​ផ្អែមល្ហែម​រវាង​ក្រុងភ្នំពេញ និង​ក្រុង​ប៉េកាំង។

ជារឿយៗ ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា កម្ពុជា​នឹង​ក្លាយជា​ចំណុច​ស្នូល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ ប្រសិនបើ​ហ៊ាន​ឈាន​ទៅ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "មេដឹកនាំ​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ទិញ​អាវុធ​ពី​ចិន​៤០​លាន​ដុល្លារ​​ទុក​បង្ក្រាប​ពលរដ្ឋ"

  1. so socheath says:

    អាពូជពាលអៀ សុផលនេះ មិនទាន់បាត់ ហៀរសំបោរ មិនដឹងជាមកវិភាគ
    កាដួយម៉ែអ្ហែងស្អីទេអ្ហា !
    អ្ហែងចាំទេ អាពូជឆ្កែ !
    កាលបោះឆ្នោតត្រាំ អាពូជឆ្កែអ្ហែងហ្នឹង វិភាគថា ដូណាល់ត្រាំ មិនអាចឈ្នះការបោះឆ្នោត ហ៊ីលឡារីគ្លីនតុនទេ ។ ចុងចប់យ៉ាងម៉េចដែរអាពូជឆ្កែ ។ ឯណាទៅ ពាក្យភ្នាល់ជាមួយអញ
    ថាអ្ហែងឈប់នៅអាមេរិក បើត្រាំឈ្នះឆ្នោតនោះ ៕
    អាពូជសំផឹង ចេះតែមានហ្មង !
    មិនដឹងវិភាគសិរម៉ែអ្ហែងស្អី សាស្រ្តាចាររ្យសិរម៉ែអ្ហែងស្អី បើឡប់តែរហូតអញ្ចឹងនោះ ?
    អ្ហែងមើលឲ្យច្បាស់ អាពូសំផឹង !
    ******
    socheat So, [01.08.19 07:57]
    ដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេសគឺជា
    អំពើក្បត់ជាតិ
    ***
    នៅពេលដែលខ្ញុំបាទជាអ្នកនិពន្ធសរសេរអត្ថបទនេះ គឺចង់ធ្វើការរំលឹកថា
    សមរង្ស៊ីដែលជានិច្ចកាលចង់នាំបដិវត្តន៍ផ្កាម្លិះ ចូលមកកម្ពុជា នោះគឺសម រង្ស៊ី បានប្តេជ្ញាចិត្តថា ដាច់ខាតសមរង្ស៊ីត្រូវតែត្រឡប់មកកម្ពុជាវិញ ទោះបីជាសមរង្ស៊ីត្រូវប្រឈមនឹងការចាប់ខ្លួនក្តី។
    នៅក្នុងដំណើរការនៃការប្រមូលទិន្ន័យដើម្បីគាំទ្រដល់ការបរំលឹកនេះ ដំបូងត្រូវផ្តោតជាសំខាន់លើការការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីកម្ពុជា ថាមានសារះសំខាន់យ៉ាងណា ដើម្បីបញ្ចៀសការបង្ហូរឈាមមួយ ដែលអាចនឹងកើតមាន ដោយសារតែការវិលត្រឡប់របស់សម រង្ស៊ី បើសិនជាគ្មានការលើកលែងទោសទេនោះ។
    នៅក្នុងទិដ្ឋភាពចំពោះមុខ ចំណាត់ការតាមផ្លូវច្បាប់ចំពោះសម រង្ស៊ី ដែលមានទោសជាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការចាប់ខ្លួនភ្លាម បើសិនជាគាត់វិល
    ត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសពីព្រះមហាក្សត្រ។
    គណបក្សកាន់អំណាច សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចចិត្តក្នុងរឿងមួយនេះ ដោយ សម្តេចហ៊ុន សែន បានរំលូតការប៉ុនប៉ងរបស់សមរង្ស៊ីនៅក្នុងការនាំយកបដិវត្តន៍ផ្កាម្លិះ ឬក៏បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ មកកាន់ប្រទេស
    កម្ពុជា ដោយប្រើហ្វូងមនុស្ស ដើម្បីបះបោរ និងដណ្តើមអំណាចរួចហើយ ព្រោះថា ការលើកលែងទោសដល់សម រង្ស៊ី គឺជាការលះបង់ អំពីគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គម។
    អតីត គណបក្សសង្គ្រោះជាតិ មិនអាចចូលមកកាន់អំណាចបានឡើយ តាមរយ:ការបោះឆ្នោត នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ការបះបោរ គឺជាផ្លូវតែមួយគត់ដែលអាចជួយពួកគេបាន បើសិនជាការវាយតម្លៃ របស់ខ្ញុំអ្នកនិពន្ធពិតជាត្រឹមត្រូវមែននោះ ។
    សម រង្ស៊ី មានផែនការយូរមកហើយ នៅក្នុងការដឹកនាំប្រទេស តាមរយ:ការ
    បះបោរ តាមលំនាំអ្វីដែលកើតមាន នៅប្រទេសអារ៉ាប់ ដែលកំពុងតែជាប់ផុងនៅក្នុងវិបត្តិដោយសារតែការធ្វើបដិវត្តន៍ទាំងនោះ។
    ហេតុអ្វីមានការវិភាគថា សម រង្ស៊ី ចង់ឲ្យមានការបះបោរ ដូចជា បដិវត្តន៍ផ្កាម្លិះនៅអារ៉ាប់ ?
    ដោយពិនិត្យថយក្រោយ ទៅរកអតីតកាលប៉ុន្មានឆ្នាំមុន នៅពេលដែលប្រទេសទុយណេស៊ី បានផ្ទុះបដិវត្តន៍មួយ ដែលហៅថា បដិវត្តន៍ផ្កាម្លិះ ចាប់ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១០ ហូតដល់ថ្ងៃទី១៤ ខែមករាឆ្នាំ២០១១ និង សកម្មភាពរបស់សម រង្ស៊ី ៧ខែក្រោយពេលនោះ គេនឹងអាចងាយគិតថា មេបក្សប្រឆាំងរូបនេះ ដែលធ្លាប់ល្បីឈ្មោះ ជាដង្ខៅបាតុកម្ម គឺរង់ចាំតែពេលវេលាទុំជោរប៉ុណ្ណោះ ដើម្បីឈានដល់ការបះបោរនៅក្នុងប្រទេសកម្ពុជា ដោយមិនខ្វល់ថា នឹងមានការបង្ហូរឈាមមនុស្ស ឬយ៉ាងណាឡើយ ដើម្បីបុព្វហេតុអ្វីដែលក្រុមសម រង្ស៊ី ហៅថា
    “ការផ្លាស់ប្តូរ”។
    បដិវត្តន៍ផ្កាម្លិះ បានផ្ទុះនៅប្រទេសទុយណេស៊ី នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១០ រហូតដល់ថ្ងៃទី ១៤ខែមករាឆ្នាំ២០១១ ដោយបង្ខំឲ្យប្រធានាធិបតី បេន អាលី បានលាលែងពីតំណែង។ ប៉ុន្តែរហូតមកទល់ពេលនេះ ទុយណេស៊ី ស្ថិតនៅក្នុងវិបត្តិនៅឡើយ។ ការបះបោរនោះ បានរាលដាលដល់ប្រទេសអារ៉ាប់ ដែលផ្ទុះចេញជាអ្វីដែលគេហៅថា បដិវត្តន៍ រដូវផ្ការីកនៅអារ៉ាប់ ដែលនាំទៅដល់ការដួលរលំរបស់មេដឹកនាំប្រទេសអេហ្ស៊ីប លីប៊ី ស៊ីរី និង យេមែនផងដែរ។
    នៅពេលមានការដួលរលំតៗគ្នាបែបនេះ សម រង្ស៊ី ចាប់ផ្តើមមានគំនិតចម្លងយកបដិវត្តន៍បែបនោះ មកកាន់ប្រទេសកម្ពុជា ដោយមិនខ្លាចអំពីផលលំបាកដែលបណ្តាលមកពីការបះបោរបែបនោះឡើយ។ នៅថ្ងៃទី២១ ខែកក្កដា
    សម រង្ស៊ី បានធ្វើដំណើរទៅកាន់ប្រទេសទុយណេស៊ី ដើម្បីរៀនសូត្រ និងដកពិសោធន៍ អំពីរបៀបដឹកនាំការបះបោរនៅប្រទេសនោះ។
    មកដល់ប្រទេស មិនញញើត នឹងប្រកាសត្រង់ៗអំពីទស្សនកិច្ចរបស់គាត់នៅទីនោះ ហើយថែមទាំងបង្ហាញអំពីចេតនានៃការរៀបចំការបះបោរនៅកម្ពុជា តាមមេរៀនទស្សនកិច្ចដ៏កម្ររបស់សមរង្ស៊ីមួយនេះ ដែល នៅថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១១ គណបក្សសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយ ដែលនិយាយ
    ត្រង់ៗអំពីចេតនារៀបចំអ្វីដែលគេហៅថា “អំណាចប្រជាជន” ដោយចង់ឲ្យមានបដិវត្តន៍ តាមលំនាំបដិវត្តន៍ “រដូវផ្ការីកនៅអារ៉ាប់” កើតមាននៅកម្ពុជា ដែលកំពុងតែធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យស្រាប់ហើយនោះ។
    ជាមួយនឹងចំណងជើង សម រង្ស៊ី នៅប្រទេសទុយណេស៊ី ដើម្បីរៀបចំ អំណាចប្រជាជន នៅកម្ពុជា សេចក្តីថ្លែងការណ៍កាលនោះរបស់ គណបក្សសម រង្ស៊ី បានឲ្យដឹងថា សមរង្ស៊ីអំពាវនាវឲ្យមានអ្វីដែលហៅថា សម្ព័ន្ធភាពប្រជាជន ដើម្បីផ្តួលរំលំមេដឹកនាំ ដែលកាន់អំណាចច្រើនទសវត្សរ៍។
    សកម្មភាពថ្មីៗនាពេលនោះរបស់ សម រង្ស៊ី គឺបានព្យាយាមប្រមូលកម្លាំងគាំទ្រពីយុវជន សម្រាប់សុបិនមួយនេះរបស់គាត់ និងគណបក្សប្រឆាំងរបស់គាត់ ។ ឥឡូវនេះសម រង្ស៊ី បានស្រែកអួតពីការសម្រេចចិត្តហ៊ានប្រឈមនឹងការចាប់ដាក់គុក នៅពេលគាត់វិលត្រឡប់មកវិញ។ សមរង្ស៊ីនៅបាននិយាយពីមនុស្សជាច្រើនពាន់នាក់ ដើម្បីទៅទទួលគាត់ផងដែរ។
    សាកគិតទៅមើល នឹងមានអ្វីកើតឡើង បើសិនជាប៉ូលិស តាំងចិត្តធ្វើតាម
    សាលក្រមតុលាការ ហើយចាប់ខ្លួន សម រង្ស៊ី ។តើអ្នកគាំទ្រសមរង្ស៊ី បណ្តោយឲ្យប៉ូលិសចាប់ខ្លួនសមរង្ស៊ីទេ ។ ពេលនោះ មនុស្សគ្រប់គ្នា នឹងធ្លាក់ចូលក្នុងអន្ទាក់ របស់សម រង្ស៊ី ព្រោះថាការប៉ះទង្គិចគ្នាប្រាកដជាកើតឡើង ដែលនាំមកនូវផលវិបាកដែលគ្មានគ្មាននរណានឹកស្មានដល់ឡើយ។

    ជាមួយគ្នានេះ សម រង្ស៊ី នឹងអាចផ្តល់លេសគ្រប់គ្រាន់សម្រាប់ការដុតបញ្ឆេះ
    ការបះបោរមួយ តាមអ្វីដែល សម រង្ស៊ី ធ្លាប់គិត។ ការបះបោរជាចំហមួយ នឹងអាចប្រកាសឡើងនៅពេលនោះ ហើយអាចនឹងរុញច្រានកម្ពុជា ឲ្យធ្លាក់ក្នុងវិបត្តិនយោបាយដ៏សែនធ្ងន់ ឬសង្គ្រាមស៊ីវិលដូចដែលអ្វីបានកើតនៅប្រទេសអារ៉ាប់ទាំងឡាយ ដែលឆ្លងកាត់បដិវត្តន៍ផ្កាម្លិះ ឬបដិវត្តន៍រដូវផ្ការីក ឬក៏បដិវត្តន៍
    ផ្កាឈូក។
    ទស្សនាវដ្តី The Economist បាននិយាយថា ប្រទេសទុយណេស៊ី ប្រទេស
    អេហ្ស៊ីប ប្រទេសលីប៊ី ប្រទេសយេមែន និងប្រទេសស៊ីរី ដែលកើតមានបដិវត្តន៍ គឺគ្មានប្រទេសណាមួយ រហូតមកទល់ពេលនេះ មានស្ថិរភាពនយោបាយ ឬលទ្ធិប្រជាធិបតេយ្យដ៏ត្រឹមត្រូវទេ។ ការតវ៉ា បាតុកម្ម អំពើហិង្សា កុប្បកម្ម ភេរវកម្ម កំពុងញាំញីប្រទេសទាំងនោះ ពិសេសប្រទេសស៊ីរី ស្ថិតនៅក្នុងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ និងវិនាសកម្មឥតគណនា ។
    ប្រទេសកម្ពុជាដែលត្រូវគេចាត់ទុកថា កំពុងតែធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវនោះ មិនគួរនឹងធ្វើដំណើរតាមផ្លូវប្រទេសអារ៉ាប់ទាំងនោះឡើយ។
    ការរក្សាសន្តិភាពជាតិ គឺជាកាតព្វកិច្ចរបស់ប្រជាជនកម្ពុជាគ្រប់រូប ។
    ការបំពេញបេសកកម្មជាតិណាមួយ របស់កងយោធពលខេមរភូមិន្ទ មិនមែនជាការគំរាមកំហែងនោះទេ ។
    សម្រាប់ការដើរតាមគំនឹត សម រង្ស៊ី ដើម្បីបំផ្លិចបំផ្លាញសន្តិភាព សម្រាប់ប្រទេស គឺជាអំពើក្បត់ជាតិ ដែលត្រូវតែកាត់ទោសតាមច្បាប់អាជ្ញាសឹកដោយគ្មានការ
    លើកលែងឡើយ ៕

  2. ឈាមអ្នកគាំទ្រ says:

    ក្នុងនាមខ្ញុំជាពលរដ្ឋដែរស្រលាញ់សន្តិភាពនិងប្រជាធិបតេយ្យ!ខ្ញុំចង់និយាយពាក្យត្រង់ថាកាទិញសព្វាវុធបន្ថែមវាគ្រាន់តែជាយុទ្ធសាស្រ្តគោះប៉ោតដេញចាបតែប៉ុន្នោះ។តែយ៉ាងណាក៏ដោយបើក្នុងនាមជាអ្នកដឹកនាំមួយរូបដែកំសាកគ្មានភាពច្បាស់លាស់ក្នុងការដឹកនាំនោះថ្ងៃក្រោយទោះជាលោកផ្តាច់ជ្ញាចិត្តយ៉ាងណាក៏លែងមានអ្នកជឿទៀតហើយ។យ៉ាងណាចុងឆ្នាំ២០១៩នេះគឺជាពេលកំណត់នៃជីវិតនយោបាយរបស់លោកសមរង្សី។បើខ្លាចកុំធ្វើ បើធ្វើកុំខ្លាច។