ដោយ សុជីវី
2019-10-25
អាស៊ីសេរី

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ RFA
មន្រ្តីគណបក្សកាន់អំណាចថា មេដឹកនាំបក្សប្រឆាំងគ្មានតួនាទីចរចាជាមួយអាជ្ញាធរថៃ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា លោក មិនជឿថា រដ្ឋាភិបាលប្រទេសថៃ យល់ព្រម ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលក្នុងដីថៃឡើយ បើទោះជាខំរកវិធីចរចាបែបណាក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីបក្សប្រឆាំងថា ទោះមេដឹកនាំបក្សប្រឆាំងចូលកម្ពុជា តាមច្រកណា ក៏ដោយ ក៏មានពលរដ្ឋខ្មែររាប់ម៉ឺននាក់ នឹងវិលចូលកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា។
លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលថៃ នឹងមិនជ្រើសយកគណបក្សប្រឆាំង ដែលរដ្ឋាភិបាលនៃរបបលោក ហ៊ុន សែន ចាត់ទុកជាក្រុមឧទ្ទាមក្រៅច្បាប់នោះឡើយ។ លោក ចំអកថា ក្រុមគណបក្សប្រឆាំង គ្មានឋានៈអ្វីទៅចរចាជាមួយរដ្ឋាភិបាលថៃទេ ហើយការដែលថៃ មិនចាប់ខ្លួន អ្នកទាំងនោះជាការល្អប្រសើរបំផុតហើយ៖ «»
ការលើកឡើងនេះ ក្រោយពេលអនុប្រធានគណបក្សសង្គ្រោះជាតិ ២នាក់ប្រកាសថា បក្សប្រឆាំងរក្សាជំហរដដែល គឺចង់វិលចូលកម្ពុជាតាមច្រកព្រំដែនថៃ ដោយមានពលករខ្មែរក្រៅប្រទេសចូលរួមអមដំណោះ។ បច្ចុប្បន្នគណបក្សនេះ កំពុងចរចាការទូត ជាមួយរដ្ឋាភិបាលថៃ ដើម្បីយកទីតាំងព្រំដែនដឹកនាំកម្មករវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។ អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា បក្សប្រឆាំងចង់ធ្វើដំណើរឆ្លងកាត់ព្រំដែនថៃទៅកម្ពុជា អត់មានការផ្លាស់ប្ដូរទេ ហើយកំពុងធ្វើការងារ ទាំងការទូត និងកិច្ចការផ្សេងទៀត ជាមួយរដ្ឋាភិបាលថៃ។
បើទោះជារបបក្រុងភ្នំពេញ បានខិតខំប្រឹងប្រែង ផ្ញើសាលក្រមតុលាការ សុំឲ្យរដ្ឋាភិបាលថៃ ជួយចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងចំនួន ៩នាក់ តាមការចោទប្រកាន់របស់តុលាការរបបលោក ហ៊ុន សែន ក៏ដោយ ក៏រដ្ឋាភិបាលថៃ មិនបានចាប់ខ្លួនពួកគេ តាមសំណើឡើយ។ រដ្ឋាភិបាលថៃ មិនបានឃាត់ខ្លួនអ្នកស្រី មូរ សុខហួរ ឬចាប់បញ្ជូនឲ្យកម្ពុជាឡើយ ដោយគ្រាន់តែបង្គាប់ឲ្យចាកចេញពីប្រទេសថៃវិញ។ មេដឹកនាំបក្សប្រឆាំង ៩នាក់ ដែលរបបក្រុងភ្នំពេញ ស្នើសុំឲ្យរដ្ឋាភិបាលថៃ រដ្ឋាភិបាលសមាជិកអាស៊ានផ្សេងទៀត ជួយចាប់ខ្លួន គឺលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហ៊ូ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក នុត រំដួល លោក ឡុង រី និងអ្នកស្រី ជូឡុង សូមូរ៉ា។
ក្រៅពីរដ្ឋាភិបាលប្រទេសថៃ រដ្ឋាភិបាលប្រទេសជាសមាជិកអាស៊ានផ្សេងទៀត មិនបានបញ្ជាក់ថា ពួកគេបានទទួល ឬយល់ព្រមទទួលដីកា តាមសំណើរបស់របបក្រុងភ្នំពេញ ឬអត់ទេ។ ចំណែកក្រុមមេដឹកនាំបក្សប្រឆាំង នៅតែអាចធ្វើដំណើរទៅមកក្នុងប្រទេសអាស៊ានមួយចំនួន បានដោយសេរី។
ពាក់ព័ន្ធសំណើរបស់របបក្រុងភ្នំពេញនេះ មន្ត្រីបក្សប្រឆាំងនៅប្រទេសថៃប្រាប់ថា ក្រុមសេរីនិយម ក្នុងប្រទេសថៃ មិនសុខចិត្តទេ និងបានកោះហៅរដ្ឋាភិបាលថៃ ទៅសួរនាំពីករណីហាមប្រាម មិនឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិចូលប្រទេសថៃ។
ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃ លោក លី រតនៈរស្មី អះអាងបន្ថែមថា ក្រោយការហាមប្រាម អ្នកស្រី មូរ សុខហួរ ក្រុមអ្នកសេរីនិយម បានកោះហៅរដ្ឋាភិបាលថៃ ទៅសួរនាំ។ តែយ៉ាងណា លោកប្រាប់ថា បើទោះរដ្ឋាភិបាលថៃ ឲ្យមេដឹកនាំបក្សប្រឆាំងទាំង ៩នាក់ ចូលតាមដីថៃ ឬមិនអាចចូលបាន ក៏ពលករទាំងអស់បានប្ដេជ្ញាថា នឹងវិលត្រឡប់ទៅទាមទារលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី៩ វិច្ឆិកា តាមការកំណត់ដដែល។
លោក លី រតនៈរស្មី ប្រាប់ថា បើទោះ មេដឹកនាំគណបក្សប្រឆាំង វិលចូលប្រទេសកម្ពុជា តាមផ្លូវណាក៏ដោយ ក៏លោកនឹងដឹកនាំពលកររាប់ម៉ឺននាក់ វិលចូលកម្ពុជា តាមច្រកព្រំដែនថៃដដែល៖ «»
គិតត្រឹមថ្ងៃទី២៥ តុលា នៅសល់រយៈពេល ១៥ថ្ងៃទៀត ដល់ថ្ងៃកំណត់ លោក សម រង្ស៊ី និងក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ សន្យាវិលចូលប្រទេសកម្ពុជា។ លោក លី រតនៈរស្មី អះអាងទៀតថា មានពលករខ្លះ បានចូលទៅដល់កម្ពុជាជាបណ្ដើរៗ ហើយ ដើម្បីត្រៀមទទួល លោក សម រង្ស៊ី ពីខាងក្នុងប្រទេស។
អ្នកវិភាគនយោបាយ លោក គឹម សុខ សង្កេតឃើញថា រដ្ឋាភិបាលថៃ មិនប្រើវិធានការដាច់ណាត់ ឬផ្អៀងទៅរកខាងណាឡើយ គឺថៃ ប្រើវិធីសាស្ត្រឈរផ្លូវកណ្ដាលក្នុងករណីនេះ។ លោកថា រដ្ឋាភិបាលថៃបង្ហាញជំហរមិនឲ្យមេដឹកនាំបក្សប្រឆាំងចូលប្រទេសគេ ដើម្បីរក្សាទំនាក់ទំនងការទូតជាមួយកម្ពុជា និងដើម្បីកុំឲ្យរបបលោក ហ៊ុន សែន ថា ថៃ ធ្វើខុសគោលការណ៍អាស៊ាន។ ប៉ុន្តែថៃ ក៏មិនចាប់ខ្លួន មេដឹកនាំបក្សប្រឆាំងដែរ ដើម្បីកុំឲ្យមានទំនាស់ជាមួយលោកសេរី។
លោក គឹម សុខ ថា បើទោះយ៉ាងណាក្ដី រដ្ឋាភិបាលថៃ នឹងមិនរឹតបន្តឹងខ្លាំងលើអ្នកប្រជាធិបតេយ្យឡើយ គឺនៅតែអាចបង្កលក្ខណៈឲ្យសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គ្រាន់តែមិនឲ្យជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយធំ ដល់រាប់ម៉ឺននាក់។ ចំពោះមេដឹកនាំបក្សប្រឆាំងទាំង ៩នាក់វិញ លោក គឹម សុខ យល់ថា រដ្ឋាភិបាលថៃ ក៏នឹងមិនធ្វើទុក្ខបុកម្នេញពួកគេ តាមសំណើរបស់របបក្រុងភ្នំពេញដែរ៖ «»
ថ្វីបើមកដល់ពេលនេះ របបក្រុងភ្នំពេញបង្ហាញថា គ្មានបំណងមិនបិទព្រំដែន ឬមិនចេញបញ្ជាហាមក្រុមហ៊ុនយន្តហោះដឹកមេដឹកនាំបក្សប្រឆាំងទាំង ៩នាក់ តែរបបនេះបានព្រមានថា នឹងបើកយុទ្ធនាការបង្ក្រាប ឬឈានដល់កម្ទេច បើសិនរបបនេះ យល់ថា មានសកម្មភាពរដ្ឋប្រហារ នៅថ្ងៃ លោក សម រង្ស៊ី វិលចូលកម្ពុជានោះ។ តែយ៉ាងណាក្ដី តំណាងរាស្ត្រសហរដ្ឋអាមេរិក បានព្រមានតបវិញថា នឹងប្រើទណ្ឌកម្មធ្ងន់ធ្ងរ បើរបបលោក ហ៊ុន សែន ហ៊ានចាប់ខ្លួន វាយបង្ក្រាប ឬបាញ់សម្លាប់ក្រុមអ្នកប្រជាធិបតេយ្យទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប៉ូលិសចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀតនៅព្រំដែនថៃពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងរយៈពេលជាង ២៦ឆ្នាំកន្លងមក ប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ
- ពលរដ្ឋខ្មែរនៅបារាំងគ្រោងធ្វើបាតុកម្មទាមទារឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
- អនុប្រធានបក្សសង្គ្រោះជាតិថា កំពុងចរចាការទូតជាមួយថៃ ដើម្បីយកទីតាំងព្រំដែនដឹកនាំកម្មករវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា
- របបភ្នំពេញបង្ហាញការហ្វឹកហ្វឺនកងកម្លាំងសម្រាប់ត្រៀមបង្ក្រាបដំណើរនិវត្តរបស់មេបក្សប្រឆាំង
- មេដឹកនាំពលរដ្ឋនៅកូរ៉េខាងត្បូងអះអាងថា ពលករជាច្រើននៅទីនេះ យល់ព្រមអមដំណើរលោក សម រង្ស៊ី
- លោក ស ខេង ប្រកាសឲ្យបន្តចាប់ខ្លួនអ្នកចូលរួមទទួលមេបក្សប្រឆាំង
- សកម្មជនបក្សប្រឆាំងមួយចំនួននៅខេត្តបន្ទាយមានជ័យរត់គេចខ្លួនបន្ទាប់ពីប៉ូលិសគំរាមឱ្យសារភាពឈប់គាំទ្រលោក សម រង្ស៊ី វិលចូលស្រុក
- ឯកអគ្គរដ្ឋទូតអាមេរិកថ្មីជួបប្រជុំជាលើកដំបូងជាមួយលោក ហ៊ុន សែន
- ភរិយាសកម្មជនបក្សប្រឆាំងនៅខេត្តបាត់ដំបងថា មន្ត្រីរបបក្រុងភ្នំពេញមិនឱ្យជួបប្ដីកំពុងមានជំងឺក្នុងពន្ធនាគារ
Cambodian should investigate this guy history. we Cambodian knew this CPP is Vietcong slave no though about it. please look at the ease border this Vietcong slave open for Vietnamese to come at any where any time. at the west border there are some military here and there along the border . we also knew there are a lot of military are inside the country . the question is ??what did they do >>HAS…HAS . they are protected the foreigner company’s land that HUN SEN gave what he call economic concession land . all those land was grant even if the poor Cambodian living there or their village . right now Cambodian going out of their country looking for work to survive and more Vietnamese moving in also Chinese. I know soon it will be Cambodia just only name but Cambodian no longer own it . the question is??who own it >>I quest SOK ESAN relative . sorry I love SOK ESAN so much just about swallow him and keep in my ass.
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
Cambodia and her people is in the cage of Veitcong mafia dictator and his groups so khmer people can’t do anything ‘ they live in the cage of mafia groups without any free speech or free protest because they (mafiagroups) are scaring of democracy ,scaring of justice, scaring of own criminals ‘