អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល មិន​ភ្ញាក់​ផ្អើល ដែល​មន្ត្រី​រដ្ឋា​ភិបាល​មាន​ប្រាក់​ច្រើន ដើម្បី​ទទួល​បាន​សញ្ជាតិ​លើស​ពី​១​

ដោយ សួង សុខភារី
25/10/2019
RFI

media

 អ្នកនាំពាក្យរដ្ឋាភិបាល មិនភ្ញាក់ផ្អើល ដែលមន្ត្រីរដ្ឋាភិបាលមានប្រាក់ច្រើន ដើម្បីទទួលបានសញ្ជាតិលើសពី ១ (@សហការី)


អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ ផៃ ស៊ីផាន យល់ថា​ ការ​មាន​សញ្ជាតិ ២ របស់​មន្ត្រី​ជាន់ខ្ពស់រ​ដ្ឋាភិបាលកម្ពុជា មិន​មាន​រឿងអ្វីគួរឲ្យ​ភ្ញាក់ផ្អើលនោះទេ ព្រោះថាកម្ពុជា គ្មាន​ច្បាប់​ រឹតត្បិត​នរណាម្នាក់ មិន​ឲ្យ​មាន​សញ្ជាតិ ២នោះឡើយ​។ ការ​លើកឡើង​របស់លោក​ ផៃ ស៊ីផាន នេះ គឺបន្ទាប់​ពីមានការចុះផ្សាយ​របស់​សារព័ត៌មានអង់គ្លេស Reuters ថាសែស្រឡាយ​​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាលមួយ​ចំនួន​ កំពុង​មាន​សញ្ជាតិ​ ២ និង​កំពុង​បន្ត​ដំណើរការ​សុំសញ្ជាតិនោះ ពីប្រទេសស៊ីប (Cyprus)។ 

លោក​ ផៃ ស៊ីផាន បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះថា ការ​មានសញ្ជាតិ ២របស់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​សាច់ញាតិ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​មិន​មែន​ជារឿង​អ្វី​ធំដុំ គួរយក​មក​កកូរកកាយ​ទេ ព្រោះថា​សញ្ជាតិ ២ គឺជាផល​ប្រយោជន៍របស់​ប្រទេសនីមួយៗ។

លោក ​ផៃ ស៊ីផាន ដែលមាន​សញ្ជាតិ​ខ្មែរ និង​អាមេរិកផងនោះ បាន​បន្ត​ថា ការ​មាន​សញ្ជាតិ​ ២ របស់​បុគ្គលម្នាក់ៗ គឺអាចផ្តល់​លទ្ធភាព​សម្រាប់ការបន្តាក់ទុន ភាពងាយ​ស្រួល​ក្នុងការ​រស់នៅ ឬ ​ការសិក្សា ដែលជាទិសដៅសេដ្ឋកិច្ចសុទ្ធសាធ មិនមែនជាទិសដៅនយោបាយ​នោះទេ។

សូម​រម្លឹកជូនថា កាល​ពី​សប្តាហ៍​មុន ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters បាន​ចុះផ្សាយ​អត្ថបទ​បែបស៊ើបអង្កេតយ៉ាងវែងមួយ​ថា ក្មួយ​ស្រី​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​លោកស្រី ហ៊ុន គីមឡេង ដែល​ជា​អ្នក​ជំនួញ​ម្នាក់ ​នៅ​កម្ពុជា បាន​ទទួល​សញ្ជាតិ​ស៊ីប។ ហើយ​កូន​ស្រី និងស្វាមី​របស់​លោក​ស្រី គឺ​លោក ​នេត សាវឿន អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​ កំពុង​ស្នើ​សុំ​សញ្ជាតិ​នេះ​ដូច​គ្នា។ ចំណែក​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន ​បាន​ស្នើ​សុំ​សញ្ជាតិ ខណៈ​ដែល​លោក​ឧកញ៉ា ឡៅ ម៉េងឃីន ​ព្រឹទ្ធ​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប និង​ភរិយា​របស់​លោក ក៏​បានទទួល​សញ្ជាតិ​ពី​សាធារណរដ្ឋ​ស៊ីប​នេះ​ផង​ដែរ។

តាំងពីឆ្នាំ ២០១៣មក ប្រទេសស៊ីប បាន​កំណត់​ផ្តល់​សញ្ជាតិ​ដល់ពលរដ្ឋ​បរទេស ដែលបាន​វិនិយោគក្នុងប្រទេសនេះ ក្រោម​ទំហំ​ទឹកប្រាក់​យ៉ាងតិចបំផុត ២លានអឺរូ ឬ ប្រមាណ ២,២លានដុល្លារអាមេរិក ដើម្បីទទួលសញ្ជាតិ​ស៊ីប។ ​​លិខិតឆ្លងដែនរបស់​ពលរដ្ឋ​ស៊ីប ​មាន​ឥទ្ធិពល​លើ​​ទិដ្ឋាការ​ចេញ​ចូល​ដោយ​សេរី ​ក្នុង​ប្រទេសចំនួន ១៧៣លើពិភពលោក ដោយ​ក្នុងនោះ រួមមាន​ទាំងចក្រភពអង់គ្លេស និង​សហភាពអឺរុបទៀត​ផង។

What Next?

Recent Articles

2 Responses to "អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល មិន​ភ្ញាក់​ផ្អើល ដែល​មន្ត្រី​រដ្ឋា​ភិបាល​មាន​ប្រាក់​ច្រើន ដើម្បី​ទទួល​បាន​សញ្ជាតិ​លើស​ពី​១​"

  1. Sam says:

    It is nothing wrong legally with a Cambodian official to hold dual citizenship. But it is morally despicable and shameful for CPP top echelon(s) which has been a long standing real patriot mouthpiece to forceful advocate for one citizen devotion. It finally sound like ACTION SPEAK LOUDER THAN WORD.
    A monk who preaches a complete devotion for Buddha principles but turns out that he is a drunken yard and womanizer. How that sound?
    It is not surprised for my 62 years old lifetime to hear all the stories from Cambodian politicians who every day preach patriotism and love to the country. NO NEW and good news is no news.

  2. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។