ដោយ ខែ សុណង
2019-10-26
RFA

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ញ៉យ ចំរើន (ឆ្វេង) និងលោក គង់ សភា ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ក្រោយពេលលោកទាំង២ត្រឡប់មកពីព្យាបាលរបួសវិញ។

Photo: RFA
ថ្ងៃនេះកាលពី៤ឆ្នាំមុនតំណាងរាស្ត្រគណបក្សប្រឆាំងពីរនាក់ ត្រូវក្រុមអង្គរក្សរបស់លោក ហ៊ុន សែន ព្រួតគ្នាវាយនៅមុខរដ្ឋសភាបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា អំពើហិង្សានេះលោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចយល់ថា ករណីហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងនោះ អាចជាការរៀបចំរបស់ក្រុមគណបក្សប្រឆាំង ដើម្បីទម្លាក់កំហុសមកលើលោក ហ៊ុន សែន ទៅវិញទេ។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដែលរងបួសនៅមុខរដ្ឋសភាកាលពីបួនឆ្នាំមុនអះអាងថា រយៈពេលបួនឆ្នាំមកនេះ ពួកគេនៅតែឈឺចុកចាប់ព្រោះតុលាការមិនបានផ្ដល់យុត្តិធម៌ និងមិនបានវែកមុខអ្នកបញ្ជាយកមកផ្ដន្ទាទោសតាមច្បាប់។
អ្នកតំណាងរាស្ត្រជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិ លោក គង់ សភា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៦ ខែតុលាថា លោកនៅតែចងចាំព្រឹត្តិការណ៍វាយធ្វើបាបលើរូបលោក និងក្រុមការងារលោកម្នាក់ទៀត។ លោកចោទប្រកាន់ថា ជនដៃដល់ដែលត្រូវតុលាការផ្ដន្ទាទោសគ្រាន់តែជាឧបករណ៍របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោកយល់ថា អ្នកបញ្ជាឱ្យពួកគេប្រព្រឹត្តិអំពើហិង្សានេះគឺលោក ហ៊ុន សែន តែម្ដង៖ «គេ(លោក ហ៊ុន សែន) បានបញ្ជាពីស្រុកបារាំងគឺជាភស្តុតាងមួយសម្រាប់តុលាការស៊ើបអង្កេត»។
កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៥ កន្លងទៅ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គង់ សភា និង លោក ញ៉យ ចំរើន ត្រូវកងអង្គរក្សលោក ហ៊ុន សែន ព្រួតគ្នាវាយទាត់ធាក់យ៉ាងដំណំរហូតដល់បាក់ខ្ទង់ច្រមុះនិងបែកភ្នែកខាងស្តាំ ខណៈដែលពួកគេបានចេញពីប្រជុំនៅឯមន្ទីររដ្ឋសភាជាតិក្នុងទីក្រុងភ្នំពេញ។
ជនដៃដល់ដែលបានប្រព្រឹត្តអំពើហិង្សាទៅលើអ្នកតំណាងរាស្ត្រទាំងពីរនេះមានឈ្មោះ លោក ចាយ សារិទ្ធ ម៉ៅ ហឿន និង សុត វណ្ណនី។ ពួកគេជាកងអង្គរក្សលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ។

ជនជាប់ចោទវាយតំណាងរាស្ត្របក្សសង្គ្រោះជាតិ ពេលបញ្ជូនចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ (ពីឆ្វេង៖ ម៉ៅ ហឿន សុត វណ្ណនី និង ចាយ សារិទ្ធ)។RFA/Brach Chev

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ការចោទប្រកាន់របស់លោក គង់ សភា មកលើលោក ហ៊ុន សែន គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានត្រឹមត្រូវ និងគ្មានភស្តុតាងពិតប្រាកដ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ចោទប្រកាន់វិញដោយសារសង្ស័យថា ករណីនេះអាចជាការរៀបចំរបស់គណបក្សប្រឆាំងខ្លួនឯងដើម្បីទម្លាក់កំហុសមកលើលោក ហ៊ុន សែន។ ទោះជាយ៉ាងណា លោក សុខ ឥសាន ថ្លែងថា លោកគ្មានភស្តុតាងអាចបញ្ជាក់ថា នេះជាទង្វើរបស់គណបក្សប្រឆាំងឡើយ ដោយលោកគ្រាន់តែសំអាងទៅលើហេតុផលថា លោក ហ៊ុន សែន ជាអ្នកដឹកនាំប្រទេសមិនព្រឹត្តិទង្វើអាក្រក់បែបនេះទេ៖ «ហេតុផលគឺអ្នកដែលអត់ទទួលខុសខាងការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទេដែលហ៊ានធ្វើករណីហ្នឹង ដើម្បីដាក់កំហុសលើអ្នកដែលមានតួនាទីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ»។
អ្នកវិភាគបញ្ហានយោបាយលោក គឹម សុខ ដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសហ្វាំងឡង់យល់ថា ផ្អែកលើរឿងដែលកើតឡើងនោះ គឺអាចជាការរៀបចំរបស់លោក ហ៊ុន សែន ។ លោក គឹម សុខ សង្កេតឃើញថា តុលាការមិនបានដាក់ទោសជនប្រព្រឹត្តដែលជាក្រុមអង្គរក្សលោក ហ៊ុន សែន ឱ្យជាប់ទោសធ្ងន់ធ្ងរនោះទេ ប៉ុន្តែបែរជាបានឡើងតួនាទីទាំងអស់គ្នាវិញ ក្រោយពេលចេញពីពន្ធនាគារ៖ «សមហេតុសមផលត្រង់ថា អ្នកដែលវាយតំណាងរាស្ត្រនោះជាប់គុក ហើយមានសេរីឡូឡាក្នុងគុកស្រេចតែចិត្ត ចំណុចទី២ អ្នកវាយតំណាងរាស្ត្រពេលចេញពីគុកហើយត្រូវគេដឹងថាជាមនុស្សរបស់លោក ហ៊ុន សែន ហើយឡើងបុណ្យឡើងស័ក្ដិ»។
សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសឱ្យជនជាប់ចោទទាំង៣នាក់ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែអនុវត្តទោសរយៈពេល១ឆ្នាំប៉ុណ្ណោះ ក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តហិង្សាមានស្ថានទម្ងន់ទោសលើក្រុមតំណាងរាស្ត្រ។ ពួកគេត្រូវបានដោះលែងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោយតុលាការសម្រេចព្យួរទោសដែលនៅសល់ចំនួន ៣ឆ្នាំទៀត។
ក្រោយពីចេញពីពន្ធនាគារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយដំឡើងឋានន្តរសក្ដិដល់លោក សុត វណ្ណី និងលោក ម៉ៅ ហឿន ពីវរសេនីយ៍ទោទៅជាវរសេនីយ៍ឯក ចំណែកលោក ចាយ សារិទ្ធ ត្រូវបានដំឡើងពីវរសេនីយ៍ឯកទៅជាឧត្ដមសេនីយ៍ផ្កាយ១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចធ្វើការដោយឯករាជ្យបាននៅឡើយ
- អ្នកតំណាងរាស្ត្របក្សប្រឆាំងមិនមានជំនឿលើប្រព័ន្ធតុលាការចំពោះសំណុំរឿងហិង្សាកាលពី ៤ឆ្នាំមុន
- លោក វន់ ពៅ ស្នើក្រសួងការងារអន្តរាគមន៍ពន្លឿនបញ្ចប់ក្ដីក្ដាំរបស់លោកនៅយ៉ាកជីង
- សមត្ថកិច្ចមិនទាន់រកឃើញជនដៃដល់ដែលវាយធ្វើបាបសកម្មជនគណបក្សប្រឆាំង
- រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយគ្មានការពិគ្រោះយោបល់ពេញលេញ
- រដ្ឋសភាឯកបក្សនឹងឱ្យសង្គមស៊ីវិលចូលរួមពិនិត្យមើលច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- តុលាការមណ្ឌលគិរីនឹងយកសំណុំរឿងជនជាតិភាគតិចជាមួយក្រុមហ៊ុនបារាំងមកជំនុំជម្រះឡើងវិញ
- រដ្ឋសភាឯកបក្សត្រៀមបើកសម័យប្រជុំពិភាក្សាពង្រាងច្បាប់ស្ដីពីរបបសន្តិសុខសង្គម
- មន្ត្រីជាន់ខ្ពស់អាដហុកប្ដេជ្ញាដាក់បណ្ដឹងបរិហារបន្ថែមទៀត ទោះរងការប្តឹងបកពីក្រុមអ្នកពាក់ព័ន្ធបទល្មើស
- មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរបង្កើតស្ថាប័នត្រួតពិនិត្យវត្ថុតាងឱ្យបានត្រឹមត្រូវ
I have no though about it no one can buy me to believe them HUN SEN was an evil man in every murder case of his politician opposition party. too bad that our nation having this kind of bottom class of uneducated person to be a leader of this poor nation. I swear to GOD I’m going every where in the world it shameful to me to say I’m a Cambodian. even those HUN SEN spoken in Cambodian language the whole world knew how bad his word was. in the meeting or any student ceremony in media speak HUN SEN under estimated that the world can not understanding what he said. that was a stupid of him every leader in the world when they speak they wanted every one to hear every word they said. in HUN SEN cases I noted when he read his speak is ok that was because of some one wrote for him but so sad when he took that statement out there it come his real speak from his hard it was 200% evil. shame on me and some of HUN SEN followers also because they are the same nation. I knew every thing was fake HUN SEN was not a hero saving Cambodian life instated he was Cambodian enemy. the question is who was the hero saving Cambodian from the killing field ?? the PARIS peace agreement was saving Cambodian and it’s nation witch was the king father trying so hart until it come true . what did Cambodian saw about HUN SEN we Cambodian never knew who HUN SEN was. from 1979 Vietcong military was kicked Khmer rue out of the country that what we knew it was not only CPP military alone but the question is did Vietcong can take over this nation?? my answer is no the reason why?? Vietcong can not take one nation to be their because of international law that right they have to let it go after ten years of their invaded . what did Cambodian saw what Vietcong took from Cambodia just about every thing excepted tin can left over and not even that they order HUN SEN to gave them one big island KOK TRAL and a lot of land along the border . come on Cambodian we are not that dump we knew what was going on . it was 100% the killing field was cam from Vietcong and Chinese communist policy . please wake up HUN SEN just a dictator he was not a Cambodian hero his families are having too much monies they will run to live some where and they do not care about Cambodia any more. as I ‘m seeing Cambodia right now lost it sovereignty 50%to the communist China and Vietnam . soon it will be over if Cambodia having the same evil leader. GOD bless Cambodia
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា