អ្នកឃ្លាំមើល​ចង់​ឃើញ​មេដឹកនាំ​របប​ភ្នំពេញ​ទប់​ស្កាត់​អំពើពុករលួយ​ដើម្បី​ផ្ដល់​ចំណូល​ថវិកា​ជាតិ

ដោយ ខែ សុណង
2019-10-26
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ថ្លែង​ប្រាប់​អ្នក​កាសែត​ក្នុង​កម្មវិធី​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​សិក្សា​រៀបចំ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ការ​បូម​ខ្សាច់​នៅ​ខេត្ត​កោះកុង ដែល​រៀបចំ​ដោយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​សណ្ឋាន​គារ អ៊ីនធឺ ខនធីណិនថល ភ្នំពេញ (Inter Continental Phnom Pehn) នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA


របប​ក្រុងភ្នំពេញ​បាន​សន្និដ្ឋាន​ថា ថវិកា​ជាតិ​ឆ្នាំ​២០២០ ខាងមុខនេះ ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឱ្យ​រដ្ឋាភិបាល​អាច​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម និង​ដោះស្រាយ​បញ្ហា​ជាច្រើន​របស់​ជាតិ និង​ប្រជាពលរដ្ឋ​បាន។ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ជំរុញ​ដំឡើង​ប្រាក់ខែ​អប្បបរមា​ដល់​មន្ត្រី​រាជការ គ្រូបង្រៀន កម្មករ និយោជិក ប៉ុន្តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សារពើពន្ធ ដើម្បី​ឱ្យ​ពលរដ្ឋ​រួចផុត​ពី​កាតព្វកិច្ច​បង់ពន្ធ​។ ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម​យល់ថា រដ្ឋាភិបាល​មិន​ទាន់​ដោះស្រាយ​ចំ​គោលដៅ​បញ្ហា​នៅ​ឡើយ។

អ្នកឃ្លាំមើល​សង្គម​ចង់​ឃើញ មេដឹកនាំ​របប​ក្រុងភ្នំពេញ​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ និង​ជំរុញ​ការ​ការពារ​និង​គ្រប់គ្រង​ធនធានធម្មជាតិ ដែល​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ប្រទេស ជាជាង​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ ដើម្បី​ឱ្យ​ពលរដ្ឋ​រួចផុត​ពី​កាតព្វកិច្ច​បង់ពន្ធ​។​

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា ប្រសិនបើ​រដ្ឋាភិបាល​ទប់​ស្កាត់​បញ្ហា​អំពើពុករលួយ និង​ប្រើ​វិធានការ​តឹងរ៉ឹង​ក្នុង​ការ​គ្រង​ធនធានធម្មជាតិ ទើប​ជា​ការ​ផ្ដល់​ប្រយោជន៍​ធំ​ដល់​ប្រជាពលរដ្ឋ ហើយ​និង​អាច​ផ្ដល់​ចំណូល​ចូលជាតិ​បាន​ច្រើន​ថែមទៀត៖ «យើង​មើល​ទំហំ​នៃ​ប្រាក់​បៀវត្ស​ដែល​ជាប់​ពន្ធ ចំនួន​អ្នក​ដែល​មាន​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​នោះ​ក៏​មិន​ច្រើន​ដែរ ទោះបីជា​ជាប់​ពន្ធ ក៏ដោយ​អ្នកមាន​ប្រាក់​បៀរ​វត្ស​ច្រើនជាង ៣​រយ​ដុល្លារ​យោង​តាម​គោលការណ៍​បច្ចុប្បន្ន​នេះ បើ​គេ​មាន​ប្រាក់​បៀវត្ស ៤​រយ​ដុល្លារ​អត្រា​នៃ​ការ​ជាប់​ពន្ធ​តែ​១​រយ​ដុល្លារ​ទេ ហើយ​សិន​ជា​កាត់​លើ​ពន្ធ​កូន ប្រពន្ធ​ទៀត ក៏​ជាប់​ពន្ធ​តិច​ដែរ។ យើង​មើល​ឃើញ​ថា វិធានការ​របៀប​នេះ ហាក់បីដូចជា​មានការ​ទាក់ទាញ​ការចាប់អារម្មណ៍​តិចតួច។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​សុក្រ​ទី ២៥ តុលា បាន​អនុម័ត​«​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០» ជាង ៨​ពាន់​លាន​ដុល្លារ (៨.២២៣) កើន​ឡើង​ជិត​២៣​ភាគរយ (២២.៧%) បើ​ប្រៀបធៀប​នឹង​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៩។ របប​លោក ហ៊ុន សែន បាន​បង្កើន​ថវិកា​លើ​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​របៀបរៀបរយ​សង្គម ប្រមាណ​ជាង ១០​ភាគរយ ស្មើនឹង​ទឹកប្រាក់​ជិត​ពីរ​ពាន់​លាន​ដុល្លារ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ជំរុញ​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា​ដល់​មន្ត្រី​រាជកា​រ គ្រូបង្រៀន កម្មករ និយោជិក ប៉ុន្តែ​ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សារពើពន្ធ ដើម្បី​ឱ្យ​រួច​ផុត​ពី​កាតព្វកិច្ច​បង់ពន្ធ នៅ​ឆ្នាំ​២០២០។

លោក ហ៊ុន សែន ថ្លែង​ថា នឹង​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា​ដល់​មន្ត្រី​រាជការ គ្រូបង្រៀន កម្មករ និយោជិក ហើយ​នឹង​មិន​យក​ពន្ធ​លើ​ប្រាក់​បៀវត្ស​ដែល​ស្ថិត​ក្នុង​ក​ម្រឹត​អប្បបរមា រួម​ទាំង​ប្រកាស​មិន​យកពន្ធ​លើ​ដី​កសិកម្ម​របស់​កសិករ​ដែល​បង្កបង្កើនផល​ជា​លក្ខណៈ​គ្រួសារ​ឡើយ​។ លោក​បញ្ជា​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លើក​សំណើ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះ​នៃ​ច្បាប់​ស្ដីពី​សារពើពន្ធ ដោយ​មិន​រំលេច​នូវ​ប្រាក់​បៀវត្ស​ជាប់​ពន្ធ​ប្រចាំខែ និង​អត្រា​ពន្ធ ដើម្បី​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​កំណត់​កាតព្វកិច្ច​បង់ពន្ធ​ដោយ​អនុក្រឹត​វិញ ដើម្បី​ជួយ​សម្រួល​បន្ទុក​ដល់​មន្ត្រី​រាជការ និង​កម្មករ និយោជិក៖ «រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នឹង​មិន​យកពន្ធ​លើ​ប្រាក់​បៀវត្ស​សម្រាប់​មន្ត្រីរាជការ និង​កម្មករ និយោជិក ដែល​ស្ថិត​ក្នុង​កម្រិត​អប្បបរមា​ជា​រៀង​រហូត ជាមួយ​នឹង​គោល​នយោបាយ​មិន​យកពន្ធ​លើ​ដី​កសិកម្ម​របស់​កសិករ​ដែល​បង្ក​បង្កើន​ផល ជា​លក្ខណៈ​គ្រួសារ​ដែល​គណបក្ស​ប្រជាជន​បាន​នឹង​កំពុង​អនុវត្តន៍​តាំង​ពី​ដើម​រៀង​រហូត​មកដល់​បច្ចុប្បន្ន ហើយ​និង​បន្ត​អនុវត្ត​តទៅ​ទៀត ដរាបណា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល។

ប៉ុន្តែ​លោក សន ជ័យ ថា អ្នក​មាន​កាតព្វកិច្ច​ជាប់​ពន្ធ​គឺជា​អ្នក​ដែល​មាន​ប្រាក់ខែ​លើស​ពី ៣០០​ដុល្លារ​ឡើង​ទៅ ដូច្នេះ​ការពិចារណា​ទម្លាក់​ការ​អនុគ្រោះ​ពន្ធ​លើ​ប្រាក់ខែ គឺ​មាន​ផលប្រយោជន៍​តិចតួច​ប៉ុណ្ណោះ​ដោយសារ​បរិបទ​ស្ថានភាព​ប្រាក់ចំណូល​របស់​ពលរដ្ឋ​បច្ចុប្បន្ន គឺ​អ្នកមាន​ប្រាក់ខែ​ក្រោម​៣០០​ដុល្លារ មាន​ចំនួន​ច្រើនជាង​។ រីឯ​អ្នកមាន​ប្រាក់ខែ​លើស​ពី​៤០០​ដុល្លារ ចំនួន​ទឹកប្រាក់​ដែល​ជាប់​កាតព្វកិច្ច​បង់​គឺ​តិចតួច​ប៉ុណ្ណោះ​។ លោក​បន្ត​ថា ការ​លើក​កម្ពស់ និង​គិត​ពី​វិស័យ​កសិកម្ម ដោយ​ឱ្យ​ប្រជាកសិករ​អាច​រៀន​ជំនាញ​ថ្មី និង​ការ​គិតគូរ​រក​ទីផ្សារ​កសិផល​នៅ​លើ​ទីផ្សារ​ពិភពលោក រួម​ទាំង​ការ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​EBA គឺជា​រឿង​សំខាន់។

លោក សន ជ័យ ក៏​ចង់​ឃើញ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ នេះ​ផ្ដោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​របប​សន្តិសុខ​សង្គម​ដើម្បី​ធានា​ថា រាល់​កាតព្វកិច្ច​ដែល​សហគ្រាស​បាន​បំពេញ បាន​រួម​ចំណែក​ដល់​សុខភាព​របស់​និយោជិក បង្កើន​គុណភាព​សេវា​សុខាភិបាល ដើម្បី​ឱ្យ​អ្នក​ក្រីក្រ​មានឱកាស​ទទួល​បានការ​ថែទាំ ការ​ព្យាបាល​ឱ្យ​បាន​ពេញលេញ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​មណ្ឌល​សុខភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អ្នកឃ្លាំមើល​ចង់​ឃើញ​មេដឹកនាំ​របប​ភ្នំពេញ​ទប់​ស្កាត់​អំពើពុករលួយ​ដើម្បី​ផ្ដល់​ចំណូល​ថវិកា​ជាតិ"

  1. Anonymous says:

    Haha’ so funny man’ you can’t do anything because this country is in the leader ‘s of corruption ‘ so the corrupted leader can’t get id off them because he himself so corrupted ‘ haha like King-kork lork thnam sreng ‘ haha .

  2. so socheath says:

    ល្ខោនអត់រោង
    *******
    ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
    របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
    អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
    របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
    មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
    នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
    តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
    និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
    ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
    សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
    ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
    ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
    បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
    តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
    វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
    ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
    អត់ប្រយោជន៍ ។
    ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
    ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
    ដែលនឹកស្មានមិនដល់ !
    *******
    កម្ពុជា ជារដ្ឋអធិបតេយ្យ !
    ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
    ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
    ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
    សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
    ១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
    ២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
    ៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
    ៤. បង្កើតកម្លាំងប្រដាប់អាវុធ។
    ៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
    ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
    ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
    សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
    គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
    ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា