ដោយ សេក បណ្ឌិត
2019-10-27
RFA

លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្ត នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ
ប្រជាពលរដ្ឋមួយចំនួននៅខេត្តបន្ទាយមានជ័យរិះគន់អាជ្ញាធរខេត្ត ដែលបានហាមឃាត់មន្ត្រីក្រោមឱវាទ មិនឱ្យសុំច្បាប់សម្រាកចេញទៅក្រៅប្រទេសចាប់ពីចុងខែតុលានេះដល់ថ្ងៃទី១៣ វិច្ឆិកាខាងមុខ។ ពលរដ្ឋថា នេះជាការកៀរគរមន្ត្រីដើម្បីត្រៀមទប់ស្កាត់ពលរដ្ឋទៅចូលរួមអមដំណើរថ្នាក់នាំគណបក្សប្រឆាំងធ្វើមាតុភូមិនិវត្តន៍នៅពេលខាងមុខ។
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យលើកឡើងថា ស្រដៀងគ្នាថា មន្ត្រីរាជការនិងប្រជាពលរដ្ឋមិនពេញចិត្តចំពោះបម្រាមរបស់អាជ្ញាធរខេត្ត ដែលមិនអនុញ្ញាតឱ្យមន្ត្រីរាជការក្រោមឱវាទចេញទៅក្រៅប្រទេស អំឡុងពេលនៃការគ្រោងវិលត្រឡប់មកកម្ពុជាវិញរបស់ លោក សម រង្ស៊ី។
ប្រជាពលរដ្ឋនៅក្រុងសិរីសោភ័ណម្នាក់ថ្លែងសុំមិនឱ្យបញ្ចេញឈ្មោះ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួនឱ្យដឹងនៅថ្ងៃទី២៧ តុលាថា ស្ថានការណ៍នៅក្នុងស្រុកកាន់តែតឹងតែងហើយ ទើបបានជាអាជ្ញាធរហាមមន្ត្រីគ្រប់ស្ថាប័នក្នុងខេត្តនេះមិនឱ្យសុំច្បាប់សម្រាកចេញទៅក្រៅប្រទេស។ ពលរដ្ឋរូបនេះយល់ថា ការធ្វើបែបនេះបានប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់មន្ត្រីតូចតាច ដូចជាកូនរបស់លោកជាដើម ដែលមានគម្រោងចង់ទៅលេងក្រៅប្រទេស ប៉ុន្តែត្រូវផ្អាកទៅវិញ ព្រោះរងសំពាធពីមន្ត្រីថ្នាក់លើ៖ «ខ្ញុំនិយាយជាអាជ្ញាកណ្ដាល បើមិនឱ្យច្បាប់ឈប់ទេវា ប៉ះពាល់សតិអារម្មណ៍ហើយ ព្រោះពីដើមមកអ្នកណាចង់ឈប់ៗទៅ។ ឥឡូវនេះសូម្បីតែសិស្សមិនទាន់បានចូលរៀនផង ព្រោះអីវាយោងទៅតាមសភាពការណ៍សព្វថ្ងៃ ហើយការធ្វើបែបនេះវាខុសប្រក្រតី។ ធម្មតាក្មេងតែភ្ជុំហើយចូលកងវិញហើយ តែនេះមិនទាន់បានចូលផង គឺថ្ងៃទី១១វិច្ឆិកាបានចូលរៀន»។
លោកបន្ថែមទៀតថា ប្រជាពលរដ្ឋនិងមន្ត្រីរាជការជាច្រើននាក់នៅក្នុងខេត្តបន្ទាយមានជ័យមិនពេញចិត្តនឹងបទបញ្ជារបស់អាជ្ញាធរខេត្តនោះទេ។ លោកបន្តថា ការហាមឃាត់នេះ អាចដោយសារអាជ្ញាធរព្រួយបារម្ភខ្លាចលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍តាមព្រំដែនកម្ពុជាថៃក្នុងខេត្តបន្ទាយមានជ័យ ទើបបានជាអាជ្ញាធរត្រៀមមន្ត្រី ដើម្បីទប់ស្កាត់ប្រជាពលរដ្ឋទៅទៅទទួលថ្នាក់ដឹកនាំគណបក្សប្រឆាំង។
ចំណែកពលរដ្ឋនៅខេត្តបន្ទាយមានជ័យម្នាក់ទៀតដែលសុំមិនឱ្យបញ្ចេញឈ្មោះដែរនោះថ្លែងថា បទបញ្ជារបស់អាជ្ញាធរខេត្តនេះ គឺជារឿងនយោបាយធ្វើឡើងដើម្បីផ្គាប់ចិត្តចៅហ្វាយនាយរបស់ខ្លួនគឺលោក ហ៊ុន សែន ដើម្បីទប់ស្កាត់មន្ត្រីរាជការមិនឱ្យទៅចូលរួមស្ដារប្រជាធិបតេយ្យជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅថ្ងៃទី៩ វិច្ឆិកាខាងមុខ៖ «ខ្ញុំយល់ថាវាខ្លាចប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទទួលលោកសម រង្ស៊ី ត្រឡប់មកកម្ពុជា។ ខ្ញុំយល់ឃើញថាការត្រឡប់មកកម្ពុជាគឺជាការត្រឹមត្រូវ វាមិនមានអីខុសច្បាប់ទេ ព្រោះអ្នកដែលខុសច្បាប់គឺមានតែរបបក្រុងភ្នំពេញជាអ្នកខុសច្បាប់ខ្លាំងមែនទែន»។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ ដោយសារអាជ្ញាធរខេត្តបន្ទាយមានជ័យបានចេញសេចក្ដីប្រកាសហាមឃាតមន្ត្រីគ្រប់ស្ថាប័ន អភិបាលស្រុក និងមេឃុំ ចៅសង្កាត់ នៅក្នុងខេត្តនេះ មិនឱ្យសុំច្បាប់ឈប់សម្រាក និងការធ្វើដំណើរចេញទៅក្រៅប្រទេសចាប់ពីថ្ងៃទី២៤ តុលា រហូតដល់ថ្ងៃទី១៣ វិច្ឆិកា ខាងមុខ។ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បញ្ជាក់នៅក្នុងលិខិតជូនដំណឹងចុះថ្ងៃទី២៤តុលាថា ក្រសួងមហាផ្ទៃមិនអនុញ្ញាតច្បាប់ឱ្យមន្ត្រីទាំងឡាយឈប់សម្រាកចាប់ពីថ្ងៃជូនដំណឹងនេះទៅ លើកឡើងតែករណីមានជំងឺធ្ងន់ធ្ងរប៉ុណ្ណោះទើបអនុញ្ញាតឱ្យឈប់សម្រាកបាន។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា បទបញ្ជារបស់អាជ្ញាធរខេត្តនេះ ជាការរឹតត្បិតសិទ្ធិ សេរីភាពរបស់មន្ត្រីរាជការដោយខុសច្បាប់។ លោកបញ្ជាក់ថា អាជ្ញាធរអាចហាមឃាត់មន្ត្រីមិនឱ្យឈប់សម្រាកបាន លុះត្រាតែប្រទេសមានភាពចលាចល និងស្ថិតក្នុងភាពអាសន្នប៉ុន្តែនៅកម្ពុជាមិនដល់ថ្នាក់ ដែលត្រូវអនុវត្តបែបនេះនៅឡើយទេ៖ «អីចឹងខ្ញុំយល់ថានេះវាគ្រាន់លិខិតមួយរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យតែ ព្រោះតាមច្បាប់វិធានការណ៍អភិបាលខេត្តមិនអាចប្រឆាំង ឬធ្វើឱ្យប៉ះពាល់ដល់ខ្លឹមសារកំពូលរបស់ជាតិបានទេ។ អ៊ីចឹងខ្ញុំយល់ថា វិធានការណ៍បែបនេះ វានឹងមិនមានប្រសិទ្ធភាព ហើយក៏ វាមិនតំណាងឱ្យជាតិទាំងមូលដែរ»។
ទោះជាយ៉ាងណាប្រជាពលរដ្ឋមួយចំនួននៅខេត្តបន្ទាយមានជ័យ ថ្លែងថា បើទោះបីជាលោកអភិបាលខេត្តខំរឹតបន្តឹងមន្ត្រីក្រោមឱវាទយ៉ាងណាក៏ដោយ ក៏មិនអាចទប់ស្កាត់កម្លាំងប្រជាពលរដ្ឋទៅអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញបានដែរ។ពួកគាត់បន្ថែមថា មួយរយៈចុងក្រោយនេះ ពលរដ្ឋនៅក្នុងស្រុកតាមដានស្ថានការណ៍នយោបាយស្រុកទេសយ៉ាងដិតដល់ ហើយពួកគេចង់ឱ្យលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍ឱ្យបានឆាប់កាន់តែល្អ ដើម្បីរួមគ្នាស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានឆាប់ ដោយមានគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីអាមេរិក និងអង់គ្លេសមិនបានសន្យាបន្តផ្ដល់ GSP និង EBA ដល់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន
- របបភ្នំពេញប្រកាសបន្តស្វាគមន៍លោក សម រង្ស៊ី ប៉ុន្តែបញ្ជូនដីកាចាប់ខ្លួនទៅសមាជិកអាស៊ាន
- ពលរដ្ឋថា ការឈឺចាប់និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង
- បក្សកាន់អំណាចមិនជឿថារដ្ឋាភិបាលថៃ ព្រមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលក្នុងដីថៃទេ
- ប៉ូលិសចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀតនៅព្រំដែនថៃពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
- ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងរយៈពេលជាង ២៦ឆ្នាំកន្លងមក ប៉ះពាល់ដល់គោលការណ៍នីតិរដ្ឋ
- ពលរដ្ឋខ្មែរនៅបារាំងគ្រោងធ្វើបាតុកម្មទាមទារឱ្យកម្ពុជាគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
- អនុប្រធានបក្សសង្គ្រោះជាតិថា កំពុងចរចាការទូតជាមួយថៃ ដើម្បីយកទីតាំងព្រំដែនដឹកនាំកម្មករវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា
- របបភ្នំពេញបង្ហាញការហ្វឹកហ្វឺនកងកម្លាំងសម្រាប់ត្រៀមបង្ក្រាបដំណើរនិវត្តរបស់មេបក្សប្រឆាំង
- មេដឹកនាំពលរដ្ឋនៅកូរ៉េខាងត្បូងអះអាងថា ពលករជាច្រើននៅទីនេះ យល់ព្រមអមដំណើរលោក សម រង្ស៊ី
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជា
Send to facebook
វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
*******
Anonymous
October 28, 2019 at 8:12 pm
I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
so socheath
October 29, 2019 at 5:53 am
ហាស ! ហាស
ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)