ដោយ ម៉ៅ សុធានី
2019-10-28
RFA

លោក ឃុំ កាន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ ត្រូវនគរបាលខេត្តចាប់ខ្លួន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩។

រូប៖ ហ្វេសប៊ុក Neang Sokhun Page
ភរិយាសកម្មជនគណបក្សប្រឆាំងខេត្តមណ្ឌលគិរីចោទមន្ត្រីប៉ូលិសខេត្តនេះថា ចាប់ស្វាមីរបស់លោកស្រីយកទៅឃុំខ្លួនដោយអយុត្តិធម៌ ព្រោះគាត់មិនទាន់ហូបបាយ និងមិនបានពាក់អាវផង។ លោកស្រីអំពាវនាវដល់អង្គការសង្គមស៊ីវិលជួយតាមដានរឿងនេះជាបន្ទាន់ ដើម្បីជំរុញដល់សមត្ថកិច្ចឱ្យដោះលែងស្វាមីមានសេរីភាពវិញ។ មន្ត្រីអង្គការសង្គមស៊ីវិល ហៅការចាប់ខ្លួននេះថា ជាសកម្មភាពអមនុស្សធម៌ធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សប្រឆាំងដោយខុសច្បាប់។
ប៉ូលិសចាប់បញ្ជូនសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរីជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឃុំ កាន ទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តយ៉ាងតក់ក្រហល់ ក្រោយពីចាប់ខ្លួននៅម៉ោង១រសៀលថ្ងៃទី២៨ តុលា។
ភរិយាលោក ឃុំ កាន គឺលោកស្រី ម៉ន ពឿន ប្រាប់អាស៊ីសេរី ក្រោយពេលប៉ូលិសចាប់ខ្លួនស្វាមីថា ប៉ូលិសនៃស្នងការនគរបាលខេត្តមណ្ឌលគិរី ប្រមាណ ២០នាក់ បានឡោមព័ទ្ធចាប់ស្វាមីលោកស្រីនៅលើផ្ទះក្នុងស្រុកកែវសីមា។ លោកស្រីថ្លែងទាំងអួលដើមកទៀតថា ប្ដីរបស់លោកស្រីទើបត្រឡប់មកពីភ្ជួរដីនៅក្បែរផ្ទះមិនទាន់បានហូបបាយព្រឹកផង ក៏ត្រូវប៉ូលិសចាប់វាយខ្នោះដៃរុញគាត់ឡើងឡានបញ្ជូនចេញពីផ្ទះយ៉ាងតក់ក្រហល់។ លោកស្រីហៅការចាប់ខ្លួនរបស់ប៉ូលិសនេះថា ទង្វើអយុត្តិធម៌មកលើស្វាមី ពីព្រោះគាត់មិនបានធ្វើសកម្មភាពនយោបាយ និងប្រព្រឹត្តខុសច្បាប់អ្វីឡើយ៖ «គេទាញប្ដីខ្ញុំអត់មានខោអាវទេ គាត់ស្លៀកសារុងខោខ្លីក៏គ្មានដែរ ខ្ញុំសុំអង្វរគេឱ្យប្ដីស្លៀកខោអាវសិន គេមិនអោយស្លៀកផង។ គេចាប់ប្ដីខ្ញុំហើយមានតែឱ្យគេសម្លាប់ខ្ញុំម្នាក់ទៀតទៅ។ សូមជួយខ្ញុំផង ខ្ញុំងើបអត់រួចទេ អូនអាណិតខ្ញុំផង កូនចៅខ្ញុំយំពេញផ្ទះ។ ខ្ញុំយ៉ាប់មែនទែនគ្មានលុយមួយរៀលជាប់ខ្លួនខ្ញុំចេញទៅណាអត់រួចទេ»។
លោកស្រីបន្តថា ប៉ូលិសចាប់ខ្លួនស្វាមីបែបនេះប្រៀបដូចសម្លាប់លោកស្រីទាំងរស់ ពីព្រោះលោកស្រីមានជំងឺដេកនៅផ្ទះរាល់ថ្ងៃមិនអាចទៅធ្វើការងាររកប្រាក់ចំណូលបានទេ ដោយពឹងផ្អែកទៅលើស្វាមីដាំដុះផលដំណាំរកប្រាក់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែដល់ពេលប៉ូលិសចាប់ស្វាមីបែបនេះធ្វើឱ្យលោកស្រីគ្មានទីពឹងតែម្ដង។
ស្នងការនគរបាលខេត្តមណ្ឌលគិរី លោក ឡោ សុខា ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនទាន់ដឹងការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះដោយសារមូលហេតុអ្វីនោះទេ៖ «ខ្ញុំអត់ទាន់ដឹងទេចាំមើលខ្ញុំសួរទៅខាងជំនាញខ្ញុំបន្តិចសិន ចាំតិចទៀតខ្ញុំផ្ដល់ឱ្យវិញ បាទខ្ញុំកំពង់នៅប្រជុំបន្តិចសិន»។
មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ប្រទេសប្រជាធិបតេយ្យដែលគោរពច្បាប់ទម្លាប់បានត្រឹមត្រូវនោះ សកម្មជនបក្សរូបនេះនឹងមិនត្រូវបានប៉ូលិសចាប់ខ្លួននោះឡើយ ពីព្រោះលោកថា សកម្មជនបក្សប្រឆាំងទាំងឡាយដែលត្រូវចាប់ខ្លួនកន្លងមកមិនបានធ្វើសកម្មភាពណាមួយផ្ទុយពីច្បាប់កំណត់នោះទេ។ លោកហៅការចាប់ខ្លួននេះថា ជាអំពើអមនុស្សធម៌របស់ប៉ូលិសមកលើសកម្មជនបក្សប្រឆាំងដោយខុសច្បាប់៖ «អ្វីដែលយើងសោកស្ដាយគឺ សមត្ថកិច្ចកម្ពុជាមិនបានអនុវត្តន៍ ឬក៏លើកស្ទួយនូវសិទ្ធិរបស់ប្រជាពលរដ្ឋនោះទេ។ ផ្ទុយទៅវិញចុងក្រោយនេះយើងឃើញការចាប់ខ្លួន គឺហាក់ដូចលែងមានការពិនិត្យតាមនីតិវិធីច្បាប់ហើយ អ៊ីចឹងកាលណាប្រទេសអនុវត្តច្បាប់បែបនេះ វាជាការប៉ះពាល់សិទ្ធិរបស់ពលរដ្ឋកាន់តែធ្ងន់ធ្ងរឡើង។ អង្គការសង្គមស៊ីវិលយើងតែងតែលើកឡើងថា រឿងនេះគឺពាក់ព័ន្ធនឹងជម្លោះនយោបាយវាមិនមែនជារឿងការអនុវត្តផ្ទុយពីច្បាប់អីទេ»។
ទាក់ទងនឹងការចាប់ខ្លួននេះដែរ មន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក សួន ចំរើន ថ្លែងថា កាលពីថ្ងៃទី២៧ តុលា ប៉ូលិសខេត្តមណ្ឌលគិរីបានចាប់ខ្លួនអនុប្រធានប្រតិបត្តិឃុំស្រែព្រះស្រុកកែវសីមាលោក ដូង សំអេត ដោយចោទប្រកាន់រួមគំនិតក្បត់ជាតិ ពាក់ព័ន្ធនឹងគម្រោងទៅចូលរួមអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា។
គិតត្រឹមរសៀលថ្ងៃទី២៨ តុលា មានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៥៧នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ ហើយមានសកម្មជនចំនួន ១៨៦នាក់ផ្សេងទៀត ត្រូវបានកោះហៅទៅបំភ្លឺ និងសមត្ថកិច្ចតាមចាប់ខ្លួន ដោយគ្មានមូលដ្ឋានច្បាប់ច្បាស់លាស់។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងការធ្វើទុក្ខបុកម្នេញ ឬចាប់ខ្លួនពីអាជ្ញាធររបបក្រុងភ្នំពេញ។
លោក សឹង សែនករុណា យល់ថា ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់នេះ មិនមែនជាដំណោះស្រាយនយោបាយនោះទេ ផ្ទុយទៅវិញរឹតតែធ្វើឱ្យអ្នកគាំទ្រគណបក្សនេះ ដែលមានជិតកន្លះប្រទេសក្ដៅក្រហាយ និងស្អប់ខ្ពើមរដ្ឋាភិបាលកាន់តែច្រើនឡើង។ លោកកត់សំគាល់ទៀតថា ប្រជាពលរដ្ឋភាគច្រើនចង់ឱ្យប្រទេសមានប្រជាធិបតេយ្យពេញលេញ និងមានដំណោះស្រាយនយោបាយឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក ដែលជាប្រយោជន៍ជួយដល់សេដ្ឋកិច្ចជាតិ ជាពិសេសធ្វើឱ្យកម្មកររោងចក្របន្តមានការងារធ្វើបានប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្ម នៅថ្ងៃទី៣ វិច្ឆិកា ដើម្បីកៀរគរ និងគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី
- ពលករខ្មែរមួយក្រុមធ្វើការនៅថៃប្ដេជ្ញាទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ
- មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិអះអាងថា កំពុងចរចាជាមួយភាគីថៃ ដើម្បីឲ្យលោក សម រង្ស៊ី ឆ្លងកាត់ទៅកម្ពុជាតាមព្រំដែនថៃ
- ក្រុមយុវជនស្នើរដ្ឋាភិបាល ឱ្យបង្ហាញភាពច្បាស់លាស់រឿងអភិវឌ្ឍន៍តាមបណ្តោយព្រំដែន និងគ្រប់គ្រងព្រំដែនឲ្យរឹងមាំ
- ពលរដ្ឋមួយចំនួនមិនពេញចិត្តនឹងបម្រាមរបស់អភិបាលខេត្តបន្ទាយមានជ័យរឿងមិនឱ្យមន្ត្រីថ្នាក់ក្រោមចេញក្រៅប្រទេស អំឡុងពេលលោក សម រង្ស៊ី វិលត្រឡប់
- មន្ត្រីអាមេរិក និងអង់គ្លេសមិនបានសន្យាបន្តផ្ដល់ GSP និង EBA ដល់កម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ន
- របបភ្នំពេញប្រកាសបន្តស្វាគមន៍លោក សម រង្ស៊ី ប៉ុន្តែបញ្ជូនដីកាចាប់ខ្លួនទៅសមាជិកអាស៊ាន
- ពលរដ្ឋថា ការឈឺចាប់និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង
- បក្សកាន់អំណាចមិនជឿថារដ្ឋាភិបាលថៃ ព្រមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចូលក្នុងដីថៃទេ
- ប៉ូលិសចាប់ខ្លួនសកម្មជនបក្សប្រឆាំងម្នាក់ទៀតនៅព្រំដែនថៃពាក់ព័ន្ធនឹងគម្រោងមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី
Send to facebook
វាជារឿងដែលគួរឲ្យអស់សំណើច ដែលអាមូស( Anonymous)
គឺជាតួអង្គអាក្បត់ជាតិសមរង្ស៊ី និយាយមកកាន់ខ្ញុំបែបនេះ ?
*******
Anonymous
October 28, 2019 at 8:12 pm
I like you so much SO SOCHEATH please let me know your identity or give me your address. I will sending you 1,000.00 US $ just to shut you up not speaking this animal word again . shame on me to have you as Khmer have born at the same country. don’t you understand why we hat you . stop talking that kind of animal word you have the right to speak on some thing you do not like but in human word. in this world every one have their right to express their filling that what I call freedom and human right. do you understand what I mean ??
so socheath
October 29, 2019 at 5:53 am
ហាស ! ហាស
ចង់យកលុយ ១ ០០០ ដុល្លារមកបិទមាត់អញផង ?
កុំថាឡើយ លុយ ១ ០០០ ដុល្លារ មួយកោដិដុល្លារ ក៏អញមិនត្រូវការដែរ ។
អញខ្ពើមណាស់ លុយទុច្ចរឹត បំផ្លាញជាតិ ក្បត់ជាតិ របស់ពួកអ្ហែង អាមូស ! (Anonymous)
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ