សិទ្ធិមនុស្ស
29 តុលា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មតបទៅនឹងការអំពាវនាវរបស់អង្គការការពារសិទ្ធិមនុស្សអន្តរជាតិ សុំឲ្យអាជ្ញាធរដោះលែងសកម្មជនវ័យក្មេងលោក គង់ រ៉ៃយ៉ា និងលោកសួង នាគព័ន្ធ ដោយលើកឡើងថាមានតែតុលាការទេ ដែលអាចសម្រេចក្ដីក្ដាំអ្នកទាំងពីរបាន។ យុវជនទាំងពីរនេះ បានជាប់ឃុំ ដោយសារការចូលរួមរំឭកការបាញ់សម្លាប់លោកកែម ឡី កាលពីខែកក្កដា។ភ្នំពេញ —
ក្រុមមន្ត្រីកម្ពុជាទទួលបន្ទុកយុត្តិធម៌ និងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃអង្គារនេះថា គ្មានអន្តរាគមន៍ណាមួយអាចធ្វើឡើងដើម្បីបើកផ្លូវឲ្យមានការដោះលែងសកម្មជនវ័យក្មេង លោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ ទេ ដែលនេះជាការឆ្លើយតបនឹងការអំពាវនាវកាលពីថ្ងៃច័ន្ទរបស់ ក្រុមអង្គការសិទ្ធិមនុស្សក្រៅស្រុកចំនួនពីរ ឲ្យដោះលែងយុវជនទាំងពីរនាក់នោះ «ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាល មានប្រសាសន៍ថា រដ្ឋាភិបាលគ្មានសិទ្ធិទៅជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នតុលាការនោះទេ។ លោកថាមានតែតុលាការទេ ដែលអាចធ្វើសុភវិនិច្ឆ័យថា យុវជនទាំងពីរនាក់នោះអាចរួចពីការចោទប្រកាន់។
«គឺមានតែតុលាការទេ ដែលមានសិទ្ធិសម្រេច ថាតើត្រូវដោះលែង ឬក៏មិនដោះ ផ្អែកទៅតាមអង្គហេតុ អង្គច្បាប់ ភស្តុតាង សក្ខីកម្ម និងនីតិវិធីច្បាប់ ដែលមានជាធរមាន»។
លោក គង់ រ៉ៃយ៉ា និង លោក សួង នាគព័ន្ធ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ហើយបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនរង់ចាំការជំនុំជម្រះទោស ក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយពីយុវជនទាំងពីរនាក់ បានចូលរួមប្រារព្ធពិធីរំឭកខួបគម្រប់បីឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី។
លោក គង់ រ៉ៃយ៉ា អាយុ២៨ឆ្នាំ ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកនៅថ្ងៃទី៩ ខែកក្កដាឆ្នាំ២០១៩ បន្ទាប់ពីលោកបានផ្សព្វផ្សាយលក់អាវយឺតដែលមានរូបថតលោក កែម ឡី នៅតាមបណ្ដាញ Facebook។
ដោយឡែក លោក សួង នាគព័ន្ធ អាយុ២៩ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងពេលលោកចូលរួមក្នុងការជួបជុំគ្នាដោយសន្តិវិធីមួយនៅហាងម៉ាតមួយក្នុងស្ថានីយ៍ប្រេងសាំងកាល់តិច (CALTEX) ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញ ដែលជាទីកន្លែងនៃការបាញ់សម្លាប់លោក កែម ឡី ទាំងកណ្ដាលថ្ងៃ កាលពី៣ឆ្នាំមុន។
អង្គការ Amnesty International ដែលបានហៅយុវជនទាំងពីរនាក់ថាជា«អ្នកទោសមនសិការ» បានអំពាវនាវឱ្យអាជ្ញាធរខ្មែរ ដោះលែងអ្នកទាំងពីរជាបន្ទាន់និងដោយឥតលក្ខខណ្ឌ។
អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (Asean Parliamentarians for Human Rights) ឬហៅកាត់ថា APHR ក៏បានសម្ដែងការខកចិត្តនឹងតុលាការកំពូលកម្ពុជាកាលពីថ្ងៃចន្ទ ដែលបានពន្យារពេលប្រកាសសេចក្ដីសម្រេចចិត្តរបស់ខ្លួនថានឹងអនុញ្ញាតឲ្យយុវជន គង់ រ៉ៃយ៉ា បានស្ថិតនៅក្រៅឃុំ ឬយ៉ាងណាទៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដំណាលគ្នានោះ អង្គការសិទ្ធិមនុស្សដដែលនេះ ក៏បានទាមទារឲ្យដោះលែងសកម្មជន សួង នាគព័ន្ធ ផងដែរ។
អ្នកស្រី Eva Sundari អតីតសមាជិកសភាប្រទេសឥណ្ឌូនេស៊ី និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights ) ត្រូវគេស្រង់សម្ដីក្នុងន័យដើមថា៖
«ការចោទប្រកាន់ប្រឆាំងនឹងអ្នកទាំងពីរគឺជារឿងឥតសមហេតុផលទាល់តែសោះ។ ករណីរបស់អ្នកទាំងពីរនេះ ស្ដែងឲ្យឃើញថា នៅប្រទេសកម្ពុជាសព្វថ្ងៃ នរណាក៏ដោយដែលហ៊ានតែសម្ដែងការគាំទ្រដល់អ្នករិះគន់លោក ហ៊ុន សែន សូម្បីការគាំទ្រក្នុងទម្រង់មិនមានលក្ខណៈគំរាមកំហែងទាល់តែសោះឬតូចតាចបំផុត ក៏នឹងត្រូវជាប់ក្នុងពន្ធនាគារដែរ»។
នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការអំពាវនាវណាមួយ មិនមានឥទ្ធិពលលើសេចក្ដីសម្រេចចិត្តរបស់ស្ថាប័នតុលាការនៅកម្ពុជានោះទេ។
«កម្ពុជាមានច្បាប់របស់ខ្លួនដើម្បីគោរព ហើយនិងដើម្បី នីតិវិធីអ្វីៗតាមផ្លូវច្បាប់…អ្នកទោសយើងទាំងអស់ហ្នឹង ចាំតែដោះលែងតាមគាត់ស្នើសុំ វាទៅជាលែងរដ្ឋ វាលែងជាការគ្រប់គ្រងរដ្ឋហើយហ្នឹង»។
លោក អ៊ុក គឹមសិទ្ធិ អ្នកនាំពាក្យតុលាការកំពូល បដិសេធមិនផ្ដល់ការអធិប្បាយទៅនឹងការអំពាវនាវរបស់អង្គការសិទ្ធិទាំងពីរ ដែលទាមទារឲ្យទម្លាក់ចោលរាល់បទចោទ ប្រកាន់ប្រឆាំងនឹងលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ។
អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានគូសបញ្ជាក់បន្ថែមក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ការឃុំខ្លួនលោក គង់ រ៉ៃយ៉ា និងលោក សួង នាគព័ន្ធ គឺជាផ្នែកមួយនៃការបង្ក្រាបជាប្រព័ន្ធយ៉ាងទូលំទូលាយដែលមិនទាន់បញ្ចប់នៅឡើយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកលើអ្នកមានទស្សនៈផ្ទុយនឹងរដ្ឋាភិបាល។
តុលាការកំពូលប្រទេសកម្ពុជាបានលើកពេលប្រកាសសេចក្ដីសម្រេចថាតើនឹងអនុញ្ញាតឲ្យសកម្មជនវ័យក្មេងលោកគង់ រ៉ៃយ៉ា បានស្ថិតនៅក្រៅឃុំឬអត់នៅថ្ងៃទី៤ ខែវិច្ឆិកាខាងមុខ។ ដោយឡែកករណីសុំនៅក្រៅឃុំរបស់លោក សួង នាគព័ន្ធ តុលាការកំពូលគ្រោងនឹងបើកសវនាការជំនុំជម្រះនៅពាក់កណ្ដាលខែវិច្ឆិកាដដែល៕
ល្ខោនអត់រោង
*******
ដូចខ្ញុំបានវាយតម្លៃស្ថានការណ៍នយោបាយ នៃការសន្យាការវិល
របស់ជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួករួចមកហើយថាវាមិនខ្មេះទេ ។
អាសមរង្ស៊ីជាជនកំសាក ការភូតភរបោកប្រាសចុងក្រោយ
របស់ជនក្បត់ជាតិសមរង្ស៊ី និងបក្សពួក គឺដើម្បីយកលុយ
មូលនិធិ ៣០ម៉ឺនដុល្លារចាយ ក្នុងពេលវេលាចុងក្រោយ
នៃការបញ្ចប់អាជីពនយោបាយរបស់វាជារៀងរហូត។
តើមានអន្តរជាតិណាមួយហ៊ានធានាចំពោះអាក្បត់ជាតិសមរង្ស៊ី
និងបក្សពួកក្បត់ជាតិរបស់វាដើម្បីបំពានលើអធិបតេយ្យរបស់ប្រទេសមួយ
ដែលស្ថិតក្នុងកិច្ចគាំពារតាមច្បាប់អង្គការសហប្រជាជាតិនោះ។
សរុបសេចក្តីមក ទាល់តែសេះដុះស្នែង ទើបសមរង្ស៊ីនិងបក្សពួកហ៊ាន
ចូលកម្ពុជាវិញ។ សម្រាប់ល្បះចុងក្រោយដែលថា និងជំរុញឲ្យសមរង្ស៊ី
ចូលកម្ពុជាថ្ងៃទី៩វិច្ឆិកា វាគ្រាន់តែជាការនិយាយដើម្បី
បោកប្រាស ដើម្បីបោកយកលុយបន្ថែមពីពីអាល្ងង់ខ្លៅ មីល្ងង់ខ្លៅ
តែមានលុយទិញសក្តិ៍ខ្យល់ប៉ុណ្ណោះ។
វា ទាល់តែយូរបានអាក្បត់ជាតិសមរង្ស៊ី និងបក្សពួកក្បត់ជាតិរបស់វា
ហ៊ានមកជាប់គុក និង ឲ្យគេបាញ់ងាប់
អត់ប្រយោជន៍ ។
ដំណឹង សម្រាប់ ពួកអាកាកសំណល់ អតីតបក្សខ្មោចតៃហោងសង្គ្រោះជាតិ
ដែលត្រូវយល់ឲ្យច្បាស់មុនបង្កររឿងហេតុ ដែលនាំគ្រោះដល់ខ្លួន
ដែលនឹកស្មានមិនដល់ !
*******
កម្ពុជា ជារដ្ឋអធិបតេយ្យ !
ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ
ច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា៦ គឺសំដៅដាច់ខាត
ឲ្យមានការគោរពអនុវត្តន៍ ដោយចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើ
សកម្មភាពណាមួយ ដូចខាងក្រោមជាដាច់ខាត៖
១. ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី។
២. ធ្វើវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញ។
៣. ធ្វើប៉ះពាល់សន្តិសុខនៃរដ្ឋ។
៤. បង្កើតកម្លាំងប្រដាប់អាវុធ។
៥. ធ្វើការញុះញង់ដែលអាចនាំអោយមានការបែកបាក់ជាតិ។
ដូច្នេះចលានាណាមួយដែលមានបំណងបំផ្លាញសន្តិភាពជាតិ ដើម្បីផ្តួលរំលំរដ្ឋាភិបាល
ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស
សម្រាប់ឆន្ទះប្រជាពលរដ្ឋ ដែលជ្រើសរើសអ្នកដឹកនាំជាតិ ទោះក្នុងទម្រង់ណាមួយ ក៏ដោយ
គឺដាច់ខាតកម្ទេចចោល ដោយគ្មានការអត់ឱនឡើយ ។
ដូច្នេះ ! ត្រូវចាំឲ្យច្បាស់ពួកអាកាកសំណល់បក្សក្បត់ជាតិសង្គ្រោះជាតិ