លោក ​ហ៊ុន សែន​ ថា​ គ្មាន​ការ​បញ្ឈប់​ការ​កាត់ទោស​​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទេ

នយោបាយ
10 មិនា 2020
ហ៊ុល រស្មី
វីអូអេខ្មែរ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

បើរកឃើញ​ថា​មានទោស​មែននោះ​ លោក កឹម សុខា នឹង​ត្រូវ​យក​ទៅដាក់​នៅមន្ទីរ​ឃុំឃាំង​ផ្សេង​ក្រៅ​ពីមន្ទីរ​ឃុំ​ឃាំង​ត្រពាំង​ផ្លុង​ ដែល​ស្ថិត​នៅ​ក្បែរ​ព្រំប្រទល់​កម្ពុជា​ និងវៀតណាម។ នេះ​ជា​ការ​លើកឡើង​របស់​មេដឹកនាំ​កម្ពុជា​លោក​ ហ៊ុន សែន។

ភ្នំពេញ — នៅ​ថ្ងៃ​អង្គារ​នេះ​ នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ ការ​កាត់​ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក កឹម សុខា​ នឹង​បន្ត​ដោយ​គ្មាន​ការ​ប្រែប្រួល​ ហើយ​បើ​រក​ឃើញ​ថា​មាន​ទោស​មែន​នោះ​ លោក​នឹង​ត្រូវ​យក​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ផ្សេង​ ក្រៅពី​ពន្ធនាគារ​ត្រពាំងផ្លុងដែល​នៅ​ក្បែរ​ព្រំ​ប្រទល់​កម្ពុជា ​វៀតណាម។

សវនា​ការ​កាត់ទោស​លោក កឹម សុខា​ ក្នុងសំណុំ​រឿង​ក្បត់​ជាតិ​ បាន​កំពុង​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ប្រាំពីរ​សប្តាហ៍​មក​ហើយ។ កាល​ពី​សប្តាហ៍​មុន​ តុលាការ​ក្រុង​ភ្នំពេញ​បាន​ផ្អាក​សវនាការ​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្អាក​សវនាការ​នោះ​ទេ។ តែ​សវនាការនឹង​បន្ត​ទៀត​ នៅ​ថ្ងៃទី​១១​ ខែ​មីនា​នេះ។

ថ្លែង​ក្នុងពិធី​ចែក​សញ្ញាបត្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​លោក ហ៊ុន ​សែន​ បាន​លើកឡើង​ពី​ស្ថានភាព​ចុងក្រោយ​នានាពាក់​ព័ន្ធនឹង​ការ​ទប់​ស្កាត់​ការ​ឆ្លងកូរ៉ូណាវីរុស​ ឬ Covid-19​ ​និង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្នុង​ពេល​ដែល​កម្ពុជា​នឹង​ត្រូវបាត់​បង់​២០​ភាគ​រយនៃ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ «អ្វីៗ​ទាំង​អស់​លើកលែង​សព្វាវុធ​» ឬ​ហៅ​កាត់​ថា​ EBA

ភា្ជប់​ជា​មួយ​បញ្ហា​ EBA​ នេះ​ លោក ​ហ៊ុន សែន​ បានមាន​ប្រសាសន៍​ថា​ កម្ពុជា​នឹង​មិន​ស្នើ​សុំ​មក​វិញ​នូវ​ចំណែក​២០​ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ EBA នោះ​ទេ ហើយ​ថា​កម្ពុជា​ក៏​នឹង​មិន​ធ្វើ​តាម​ការ​ទាម​ទារ​របស់​សហភាព​អឺរ៉ុប​កាល​ពី​ពេល​កន្លង​មក​ដែរ។ លោក​បន្ថែម​ថា​ កម្ពុជា​នឹង​មិន​យក​អធិបតេយ្យ​ភាព​ជាតិ​ខ្លួន ទៅ​ដោះ​ដូរ​យក​«ជំនួយ​ ឬភាពអនុគ្រោះ»​ ពី​ប្រទេស​ណាមួយ​ ហើយ​ក៏​គ្មាន​ការ​ផ្អាកការ​កាត់​ទោស​លោក​ កឹម សុខា ​នោះ​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា៖ «មិន​អាច​ឲ្យ​អា​អ្នក​កាត់​ទោស​ អា​អ្នក​ត្រូវ​ជាប់​ទោស​ មិន​បាន​កាត់​ទោស​នោះ​ទេ​ ស្អីឯង​ ដូរ​មិនដូរ​។ អាមុន​បោះឆ្នោត ហ្ហែង​ឃោសនា​ ដូរ​មិន​ដូរ​ហ្ហែង​ឃោស​នា​ត្រូវ​ហើយ​ ដូរ​មិនដូរ​ ដូរ​ អាហ្នឹង​មុន​បោះឆ្នោត​ តែ​ក្រោយ​បោះឆ្នោត​រួច​ហើយ​ ហ្ហែង​មក​ទារ​ដូរ​ អាហ្នឹង​ស្អី​ អាហ្នឹង​ស្អី។ ផែនការ​ផ្តួល​រំលំចុងក្រោយដែល​ថ្ងៃ​ផ្តាច់​ព្រ័ត្រ​ ២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៣​ អាហ្នឹង​ជា​ស្អី​ ដែល​ទីចុង​បំផុត​នាំ​ដល់​មនុស្ស​ស្លាប់​ និង​របួស​ នៅផ្លូវ​វេង​ស្រេង​ អាហ្នឹង​ជា​ស្អី អាហ្នឹង​ជា​ស្អី​ គិត​មិន​ឲ្យ​គេ​កាត់​ហ្អី​ស្អី​ ត្រូវ​តែកាត់​»។

លោក​ ហ៊ុន សែន​ បញ្ជាក់​បន្ថែម​ថា​ ការ​ឃុំខ្លួន​លោក កឹម សុខា​ នៅ​លើក​ក្រោយ​នេះ មិនមែន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​នោះ​ទេ​ តែ​នៅ​កន្លែង​ផ្សេង​ដែល​លោក​មិន​បញ្ជាក់។

លោក ហ៊ុន សែន និយាយ​ថា៖ «ហើយ​ម្តងនេះ​ មិនមែន​ត្រពាំងផ្លុង​ទេ​ ប្រាប់​ឲ្យ​ហើយ​កន្លែង​ផ្សេង​ តាសាល​ក្រម​ចេញ​ក្រឹប​ហើយ​ គឺ​ដាក់​ហើយ​ គ្មាន​ទៅ​ទុក​ទេ»។

លោក ​ហ៊ុន សែន​ ដែល​បង់​ក​ក្រម៉ា​ផង​នោះ បាន​ព្រមាន​ចំៗ​ដាក់​លោក ​រ៉ុង ឈុន​ អតីត​សមាជិក​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​ ហៅកាត់ថា​ (គ.ជ.ប.) ឲ្យ​ឈប់​និយាយ​ពី​ការ​ខាត​បង់​ចំណែក​២០ភាគរយនៃ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA។ លោក​ហ៊ុន សែន​ មានប្រសាសន៍ថា​ ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធនេះ​ មុខតែ​នឹង​បាត់​បង់​ពី​កម្ពុជា​ទៅ​ថ្ងៃ​អនាគត។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «យើង​ក៏បាន​ត្រៀម​ទុកនោះ​ ពីចម្ងាយ​សម្រាប់​ផល​ប៉ះពាល់​ទៅ​លើ​ស្អី​ EBA គេនោះ​ ២០​ភាគរយ​ កម្ពុជា​បញ្ជាក់​ច្បាស់​ហើយ​ថា​ កម្ពុជា​មិន​ទៅ​ស្នើ​សុំ​អា​២០ភាគរយ​ ត្រឡប់​មក​វិញ​ទេ​ សុំ​អាអ្នក​វិភាគ​ ជាពិសេស​ អារ៉ុង ឈុន​នោះ​ និយាយ​ស្តាប់​ឲ្យ​បាន​ គេត្រៀម​បម្រុង​នៅ​ណេះ​ហើយ ឲ្យ​បាត់​ទៅ​អា​២០ភាគ​រយ​នោះ​ កុំ​ទៅខ្វល់»។

លោក រ៉ុង ឈុន​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សភាព​សហជីព​កម្ពុជា​ បាន​ឆ្លើយ​តប​ភ្លាមៗ​ថា​ លោក​ ហ៊ុន សែន​ កំពុង​ចាត់វិធានការ​ឆ្លើយតប​ទៅនឹង​ការ​បារម្ភនានាអំពី​ផលប៉ះពាល់​ដែលលោក​ធ្លាប់​លើកឡើង​កន្លង​មក​ថា​ នឹង​កើត​ឡើងមក​លើ​កម្មករ នៅ​ពេល​កម្ពុជាអាច​ប្រឈម​នឹង​ការបាត់​បង់​ចំណែក​២០ភាគរយ​នៃ​ប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ​ជា​ស្ថាពរ​ នៅខែ​សីហា​ឆ្នាំ​២០២០។

មេដឹកនាំ​សហជីព​រូប​នេះ​យល់​ថា​ រដ្ឋាភិបាល​កម្ពុជា​ គួរ​បំពេញ​ទៅ​តាម​ការ​ទាមទារ​របស់​សហ​ភាព​អឺរ៉ុប​ក្នុង​ការ​កែ​ខៃ​ការគោរព​សិទ្ធិ​មនុស្ស​ និង​នយោបាយ ដែល​នឹង​មិន​ធ្វើ​ឲ្យកម្ពុជា​បាត់​បង់​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ EBA​ ទាំងស្រុង​នោះ​ទេ។

លោក រ៉ុង ឈុន និយាយ​ថា៖ «ការណ៍​ដែល​សម្រប​ខ្លួន​នេះ​មិនមែន​មាន​ន័យ​ថា​ ទៅ​លក់​អធិបតេយ្យ​ភាព​កម្ពុជា​ ឬ​មួយ​ឱន​ក្បាល​ឲ្យ​សហភាព​អឺរ៉ុប​ទេ​ ពីព្រោះ​យើង​បាន​ទទួល​លក្ខខណ្ឌ​ពី​សហភាព​អឺរ៉ុប​កន្លងមក​ហើយ​ បាន​ជាយើង​ បាន​ទទួល EBA​ តាំងពី​ឆ្នាំ​២០០១​ រហូត​មក​ដល់​ពេល​នេះ​ ចឹង​យើង​គ្រាន់តែ​អនុវត្តន៍​ អ្វីដែល​យើង​ធ្លាប់​អនុវត្តន៍​កន្លងមក​ទៅ​ ពេល​ហ្នឹងអា​ EBA ហ្នឹង​ វា​មិនបាត់​បង់​ទៅណាទេ»។

ដោយ​ឡែក​ លោក​ ផែង ហេង សហ​មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​មួយរូប​ មិន​មាន​ប្រតិកម្ម​តប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​នាយរដ្ឋម​ន្ត្រីហ៊ុន សែន​នោះ​ទេ​ ដោយ​សារ​តែ​នីតិវិធីរបស់​តុលាការ​កំពុង​បន្ត​។​ តែលោក​ជឿថា​ កូនក្តី​របស់​លោក​គឺលោក​កឹម សុខា​ មិនបាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក ​ផែង ហេង​ សហ​មេធាវី​មួយ​រូប​ ក្នុង​ចំណោម​មេធាវី​បួន​រូប​របស់​លោក​ កឹម សុខា​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «សម្រាប់​មេធាវី​ គឺ​បាន​លើក​នៅ​ក្នុង​សវនាការ​ ក៏ដូច​ជា​កន្លងមក​ យើង​បាន​លើក​ហើយ​ថា​ វា​ យើង​បាន​ស្នើ​ឲ្យ​ទម្លាក់​ចោល​ កាលចោទ​ប្រកាន់​ហ្នឹង​ ព្រោះ​ថា​ មិន​មាន​ភស្តុតាង​ និង​អង្គហេតុ​គ្រប់​គ្រាន់​សម្រាប់​ធ្វើការ​ចោទ​ប្រកាន់»។

លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ មុន​ការ​បោះឆ្នោតជាតិឆ្នាំ​២០១៨​ ត្រូវបាន​ចោទ​ពី​បទ​ «សន្ទិដ្ឋិភាព» ឬ​រួម​គំនិត​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​ ដោយ​មាន​សហរដ្ឋ​អាមេរិក​នៅ​ពី​ក្រោយ។ ទាំង​លោក​ កឹម សុខា​ និង​សហរដ្ឋ​អាមេរិក​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ៕

What Next?

Recent Articles

4 Responses to "លោក ​ហ៊ុន សែន​ ថា​ គ្មាន​ការ​បញ្ឈប់​ការ​កាត់ទោស​​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទេ"

  1. so socheath says:

    ស្នៀតថ្មីលើតិថីខូវីដ-19(Covid-19) ឬខូរ៉ូណាវីរុស
    (corona virus)របស់ក្រុមប្រឆាំង ដែលចាំបាច់ត្រូវតែកំចាត់ចោល
    ***
    ក្នុងតិថីខូវិដ-19 ប្រទេសកម្ពុជាត្រូវទទួលបានរឿងប្រឌឹតជាច្រើនដើម្បីវាយប្រហារទម្លាក់កំហុសលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រើកាយវិការមនុស្សធម៍ក្នុងការជួយ
    សង្គោះមនុស្សគ្រប់ជាតិសាសន៍ជិតបីពាន់នាក់កនៅលើកប៉ាល់វេស្ទើរ៍ដាម ដែរសាត់អណ្តែតអត់កោះត្រើយលើផ្ទៃសមុទ្រខណះស្បៀងអាហារ ទេកសាបសម្រាប់ប្រើប្រាសដែលមាន
    នៅលើកប៉ាល់ជិតអស់ បង្ខំឲ្យគ្រប់ជាតិសាសន៍ដែលនៅលើកប៉ាល់អស់សង្ឃឹមស្រែទ្រហ៊ោយំ ក្នុងពេលដែលប្រទេសប្រទេសជាច្រើននៅអាស៊ី និងកោះហ្គាមរបស់អាមេរិក
    មិនព្រមឲ្យកប៉ាល់នេះចូលចតស្វែងរកទឹកនិងស្បៀងអាហារដែលក្នុងនោះក៏មានជនជាតិអាមេរិកក៏មានវត្តមាននៅលើកប៉ាល់នោះដែរ ។
    សេចក្តីស្លាប់ដោយការដាច់បាយ ដាច់ទឹក បានរង់ចាំពួកគេក្នុងពេលដ៏ខ្លីខាងមុខ។
    ដូចនេះសម្រាប់ការស្រេកឃ្លានពួកគេអាចស៊ីសាច់សាកសពមនុស្ស ឬសម្លាប់គ្នាស៊ីដើម្បីរស់
    ក៏អាចថាបាន ដែលរឿងនេះប្រាកដណាស់ថាមិនអាចជៀសរួច ប្រសិនបើកប៉ាល់ពួកគេរសាត់លែងមានទិសដៅ ហើយដាច់ស្បៀងអាហារ ។
    សម្រាប់កម្ពុជាហ៊ុនសែន គឺជាអ្នកដែលធ្វើឲ្យពួកគេដែលនៅលើកប៉ាល់រស់ នឹងត្រូវបានអ្នកទាំងនោះសាទរទទួលគុណនិងចាំគុណរដ្ឋាភិបាលកម្ពុជាមិនអាចបំភ្លេចបាន ។
    ជាទូទៅក្នុងអន្តរជាតិ រាប់ទាំងអង្គការសហប្រជាជាតិផងដែរ បានសម្តែងនូវការកោតស្ញប់ស្ញែងចំពោះនយោបាយមនុស្សធម៏របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច
    អគ្គមហាសេនាបតីតេជោហ៊ុនសែន តែវាក៏បានក្លាយជាដុំឆ្អឹងទទឺង ក ពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលជានិច្ចកាលពួកគេតែងបង្កើតហេតុគ្រប់បែបយ៉ាង
    ដើម្បីមួលបង្កាច់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងនិងបញ្ហាសេរីភាព សិទ្ធិមនុស្ស និងពាក្យថាប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ដើម្បីចោទប្រកាន់រដ្ឋាភិបាល។
    ការបរាជ័យលលើផ្លូវ សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលពួក ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលប្រកាន់យកបានបង្ខំឲ្យពួកគេប្រើស្នៀតថ្មីលើតិថីខូវីដ-១៩ នោះគឺទម្លាក់កំហុសដាក់លើហ៊ុនសែន ថាជាអ្នកនាំជម្ងឺវីរុសខូរ៉ូណាមកសម្លាប់អាយុជិវិតប្រជាជនកម្ពុជា ។
    ការដួលសម្លប់គ្រប់រូបភាពនៅតាមដងផ្លូវ ត្រូវបានកើតឡើងជារៀងរាល់ថ្ងៃ តាមផ្លូវ តាមផ្សារ ហើយត្រូវបានក្រុមអតីតបក្សសង្គ្រោះជាតិ និងក្រុមអ្នកកាសែតត្បាញអាយយកមកចុះផ្សាយព្រោងព្រាតតាមបណ្តាញសង្គមfacebookដែលរឿងបែបនេះ ពីដើមឡើយរឿងបែបនេះ មិនដែលកើត មានសោះ ។ តើវាមិនចម្លែក ផ្តើមដល់ការសង្ស័យចំពោះរឿងហេតុដែលត្រូវបានរៀបចំ ដើម្បីបង្កើតរឿងទេឬ ?
    ព្រោះថាអ្នកដឹកនាំរឿង ក្នុងរឿងនេះ ដឹកនាំឆាកសម្តែងហាក់ដូចជាបោកប្រាស ភូតភរមិនគួរឲ្យជឿសោះ។
    ពិតហើយវាពិតជារឿងដែលចម្លែកសម្រាប់ពួក ក្រុមជនក្បត់ជាតិសមរង្ស៊ី ដែលខំប្រឹងប្រែងយ៉ាងសកម្មក្នុងការយករឿងvirus corona ដែលជារឿងសកល យកមកទម្លាក់ដាក់បន្ទុក
    លើការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតិឲ្យកប៉ាល់ទេសចរណ៍វេស្ទើរ៍ដាម ក្នុងហេតុផលមនុស្សធម៏ កុំឲ្យមនុស្សច្រើនជនជាតិរាប់ពាន់នាក់
    ស្លាប់ដោយអត់បាយដែលមានប្រទេសជាច្រើន មិនអនុញ្ញតិឲ្យកបាល់នេះចូតចតក្នុងប្រទេសរបស់ពួកគេ ថាជាការនាំយកនូវvirus corona
    ចូលប្រទេសដើម្បីសម្លាប់ប្រជាជនកម្ពុជា ។
    មិនមែនcorona កើតតែម៉ាប្រទេស ម៉ាតំបន់ទេ។
    ប្រទេសដែលមិនទទួលយកកប៉ាល់វេស្ទើរ៍ដាមឲ្យចូលចតតែបែរបែរជាមានមនុស្សឆ្លង
    virus corona មុនកម្ពុជាក្នុងចំនួនច្រើនករណី ក្នុងពេលដែលកម្ពុជា ទើបរកឃើញ
    មនុស្សម្នាក់ឆ្លងជម្ងឺនេះពីអ្នកធុរៈកិច្ចជនជាតិជប៉ុន ក្នុងប៉ុន្មានថ្ងៃនេះនៅខេត្តសៀមរាប។
    តើវាមានអីភ្ញាក់ផ្អើលទៅ ? ដូចនេះតើចាំបាច់ទេ ដែលពួកនេះខំព្រុសដូចឆ្កែបំពុលសង្គមកម្ពុជា ក្នុងពេលគ្រប់ទ្វីបក្នុងសកលលោកនេះ កំពុងរងផលប៉ះពាល់ពីvirus corona ក្នុងពេលប្រទេសទាំងនោះអត់មានទទួលកប៉ាល់វេស្ទើរ៍ដាម ចូលប្រទេសគេផងនោះ។
    នៅចិន មានមានប្រជាជនច្រើន ពាន់លាននាក់។ អ្នកកើត អ្នកឆ្លងជម្ងឺមាន៣-៤ម៉ឹននាក់
    តើវាជាស្អីទៅ ? វាស្មើប៉ុន្មានភាគរយនៃប្រជាជនចិនដែលគ្មានជម្ងឺ ?
    ហើយជម្ងឺឆ្លងបែបហ្នឹងព្យាបាលមិនជាមែនទេ ?
    វាជារឿងកំសត់ណាស់ ដែលកម្ពុជាមានមេដឹកដឹកនាំ ក៏ដូចជាពួកមន្ត្រីអតីតបក្សក្បត់ជាតិ
    សង្គ្រោះជាតិ មានកំណើតឮជាជនជាតិខ្មែរ តែបានខិតខំប្រើគ្រប់វិធីដើម្បីបំផ្លាញជាតិ
    ខ្លួនឯង ក្នុងបំណងតែមួយគត់ គឺការចង់យកឈ្នះចាញ់បំពេញមហិច្ឆតាស្រេកឃ្លានអំណាចរបស់ពួកគេតែម៉្យាងគត់។
    សរុបសេចក្តីមក ពួកនេះ វាក្រាន់តែជំពូកមនុស្សចៃសង្គមដែលមិនត្រូវបានស្វាគមន៍ដោយប្រជាជនកម្ពុជានោះទេ ៕

  2. Anonymous says:

    This country is in the hands of veitcong mafia dictator and his groups and veitcong germs like so socheat ‘ . the people knew that this country is puppet of youn-hanoi and leaded by veitcong dogs ‘

  3. Anonymous says:

    please ask that evil how many Cambodian’s life have he been murder?????????????????????? I’m so sick to see this evil face for so many decade . OH…GOD .. I’m run out of patient right now

  4. so socheath says:

    សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា៖ «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ»
    (ភ្នំពេញ)៖ សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់ កឹម សុខា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការសួរដេញដោល លើអង្គហេតុនិងអង្គច្បាប់នៅ សាលាដំបូងរាជធានីភ្នំពេញ ដែលបង្ហាញថា កឹម សុខា បានទទួលយកការតតាំងផ្នែកផ្លូវច្បាប់ចំពោះបទចោទប្រកាន់ប្រឆាំងនឹងខ្លួនស្របតាមគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងពេញលេញ ហើយ កឹម សុខា និងបក្ខពួកក៏បានបោះបង់ចោលនូវការញុះញង់តស៊ូតាមដងផ្លូវ ដោយបំពានច្បាប់ដែលពួកគេធ្លាប់តែប្រើប្រាស់ពីអតីតកាល។

    សំណុំរឿងក្បត់ជាតិដែលមិនសូវមានចំណាប់អារម្មណ៍ពីសាធារណជន ហើយគ្មានអ្នកគាំទ្រ ឈរហែរហមដូចពីមុននេះត្រូវបានកម្តៅឱ្យឡើងក្តៅ បន្តិចវិញនៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០ ក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ប៉ាទ្រិក ម័រហ្វី ដែលទើបតែបញ្ចប់បេសកកម្មនៅសហរដ្ឋអាមេរិក ជួបជាមួយព្រឹទ្ធសមាជិកសភាអាម៉េរិកដែលកាន់ឯកសារទាក់ទងកិច្ចការបរទេសជាមួយកម្ពជា និងសហគមន៍ខ្មែរនៅសហរដ្ឋអាម៉េរិក។ ឯកអគ្គរដ្ឋទូតអាម៉េរិករូបនេះ បានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់អ្នកកាសែត ក្រោយខ្លួនបានចូលស្តាប់សវនាការលើសំណុំរឿងក្បត់ជាតិ កឹម សុខា ថា«យើងមានការរំខានចិត្ត ដោយខាងព្រះរាជអាជ្ញាបានលើកឡើងនូវរឿងមិនពិត ដែលត្រូវបានប្រឌិតឡើងទាក់ទងនឹងសហរដ្ឋអាមេរិក»។

    ភ្លាមៗ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានចេញសេចក្តីប្រកាសថា ឆ្លើយតបនឹងការចោទប្រកាន់របស់អគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ក្នុងសំណុំរឿងលោក កឹម សុខា ដោយតំណាងអយ្យការបានបំភ្លឺថា «ក្នុងដំណើរការនៃការជំនុំជម្រះក្តី លើសំណុំរឿងពាក់ព័ន្ធ នឹងជនជាប់ចោទ ឈ្មោះ កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជអាជ្ញាពុំបានចោទប្រកាន់ប៉ះពាល់ទៅលើសហរដ្ឋអាមេរិក រដ្ឋបរទេស ឬភ្នាក់ងារបរទេសណាមួយនោះឡើយ ព្រះរាជអាជ្ញា បានចោទប្រកាន់ទៅលើជនជាប់ចោទឈ្មោះ កឹម សុខា ដែលមានអង្គហេតុ អង្គច្បាប់ ព្រមទាំងមានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ»។

    ការគូសបញ្ជាក់សាជាថ្មីពីសំណាក់តំណាងអយ្យការនៅពេលនេះនឹងអាចធ្វើឱ្យឯកអគ្គរដ្ឋទូតអាមេរិក ប៉ាទ្រិក ម័រហ្វី យល់ច្បាស់ថា ការមានឈ្មោះ សហរដ្ឋអាម៉េរិកនៅក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គឺមិនមែនរាជរដ្ឋាភិបាលកម្ពុជា មិនមែនគណបក្សប្រជាជនកម្ពុជា មិនមែនប្រជាជនកម្ពុជា មិនមែនព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ប៉ះពាល់ដល់សហរដ្ឋអាម៉េរិក ឡើយ ប៉ុន្តែគឺជនជាប់ចោទ កឹម សុខា ខ្លួនឯងដែលបាននិយាយសារភាពនៅក្នុងឃ្លីបវីដេអូននៅ ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៣ ថាដោយថាអ្វីៗដែលខ្លួនធ្វើ សុទ្ធតែមានការគាំទ្រពីសហរដ្ឋអាម៉េរិកឡើងពេញៗមាត់របស់ខ្លួនដោយមោទនភាព និងគ្មានញញើតអ្វីបន្តិចឡើយ។

    កឹម សុខា កាលពីជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានសារភាពថា ខ្លួនធ្វើតាមបញ្ជាសហរដ្ឋអាមេរិក ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដោយយកដូចគំរូប្រទេសយូហ្គោស្លាវី និងសើប៊ី។ កឹម សុខា ត្រូវបានចាប់ខ្លួននៅរំលងអធ្រាតថ្ងៃទី៣ ខែកញ្ញាដោយមន្ត្រីនគរបាលយុត្តិធម៌ក្នុងបទល្មើសជាក់ស្តែងដោយអនុលោក តាម ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ខណៈភស្តុតាងដែលសមត្ថកិច្ចប្រមូលបានគឺបង្ហាញឱ្យឃើញច្បាស់អំពីផែនការសម្ងាត់នៃការការក្បត់ជាតិរបស់ កឹម សុខា និងបក្សពួក។ កឹម សុខា បានសារភាពថា ខ្លួនបានធ្វើការជាមួយអាម៉េរិកតាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ដូច្នេះប្រសិនបើឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថា រំខានចិត្តដោយសារតែមានឈ្មោះប្រទេសខ្លួនក្នុងសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា គួរតែឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកស្តីប្រដៅឱ្យ កឹម សុខា ដោយផ្ទាល់ថា ហេតុអ្វីបានជាជនជាប់ចោទរូបនេះ បានភ្ជាប់សហរដ្ឋអាម៉េរិកនឹងសកម្មភាពរបស់ខ្លួន? ឬស្នើឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យច្បាស់លាស់ថា ចំណុចណាដែលថាសហរដ្ឋអាមេរិក គាំទ្រខ្លួន ផ្តល់អ្នកជំនាញឱ្យមកជួយខ្លួន ហើយថែមទាំង បង្រៀនឱ្យខ្លួនយកគំរូនៃការផ្លាស់ប្តូររបបដឹកនាំ តាមបែបអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី?

    ជាជាងមកឈួលច្រមុះចំពោះតំណាងអយ្យការដែលគ្រាន់តែសាកសួរបន្ថែមលើអ្វីដែល កឹម សុខា បានសារភាព ហើយប្រសិនបើមិនអស់ចិត្តអាចទស្សនាវីដេអូ ភស្តុតាងរយៈពេល១ម៉ោងដែល កឹម សុខា បានដាក់ តើកឹម សុខា ពិតជាបាននិយាយដូច្នេះមែនឬអត់។ ឬមួយក៏ កឹម សុខា និយាយភ្លេចគិតបង្ហាញរឿងពិតចេញមកទាំងអស់ ដោយគ្មានការលាក់ការសម្ងាត់អ្វីសោះដែលនាំឱ្យផែនការដែលបានត្រៀមរៀបចំទុកជាយូរមកហើយនោះ បានបរាជ័យយ៉ាងអាម៉ាស់ និងមិន អាចយកទៅរកស៊ីកន្លែងណាផ្សេងទៀត បានជាមកអាក់អន់ចិត្តជាមួយតំណាងអយ្យការទៅវិញ?

    ប្រតិកម្មតបរបស់ឯកអគ្គរដ្ឋទូតអាមេរិកនេះត្រូវបានគេមើលឃើញថា ជាការច្រឡោតខុសចង្វាក់ ហើយអចមកពីចង់ការពារខ្លួន ឬចង់គ្រលាស់ដៃពីអ្វីដែល កឹម សុខា បានលើកឡើង បានជាបញ្ចេញឥរិយាបថបែបបំពានលើប្រព័ន្ធតុលាការនៃរដ្ឋអធិបតេយ្យមួយ និងចេញមុខការពារយ៉ាងដាច់អហង្ការបែបនេះ។ នេះមិនខុសពីពាក្យទំនៀមបុរាណខ្មែរបានលើកឡើងថា «គោដំបៅខ្នង ក្អែកហើររំលង រំសាយកន្ទុយ» ទេដឹង?

    ប្រសិនបើសហរដ្ឋអាមេរិកចង់ការពារភាពស្អាតស្អំនេះ គួរតែឱ្យ កឹម សុខា បង្ហាញភស្តុតាងឱ្យបានច្បាស់នូវអ្វីដែលខ្លួនបាននិយាយក្នុងវីដេអូភស្តុតាង។ ជនជាប់ចោទ កឹម សុខា ក៏ត្រូវស្វែងរកភស្តុតាងដោះបន្ទុកក្នុងរឿងជាច្រើនទៀត ក្នុងសំណុំរឿងក្បត់ជាតិនេះ ជាពិសេសគឺសកម្មភាពនៅឆ្នាំ ២០១៣ ដែលគណបក្សសង្គ្រោះជាតិនៅពេលនោះដែលមាន សម រង្ស៊ី ជាប្រធាន និងទណ្ឌិត កឹម សុខា ជាអនុប្រធានបានប្រើប្រាស់នយោបាយបង្កចលាចលសង្គមតាមរយៈ ការអុកឡុកលើដំណើរការបោះឆ្នោត និងការបង្កើតឱ្យមានបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត រហូតដល់បង្កហិង្សា។
    សកម្មភាពដែលក្រុមគណបក្សប្រឆាំងបានធ្វើនៅពេលនោះ គឺច្បាស់ណាស់ចេញពីការរៀបចំផែនការដ៏ល្អិតល្អន់ ដោយឈរលើមូលដ្ឋាននៃសៀវភៅមគ្គុទ្ទេស បដិវត្តន៍ពណ៌ ដែលរៀបចំឡើង ដោយលោក ជីន សាប មានចំណងជើងថា «ពីរបបផ្តាច់ការមកប្រជាធិបតេយ្យ»។ លោក ជីន សាប ត្រូវបានពិភពលោកស្គាល់ថា ជាអ្នកបង្កើតទ្រឹស្តីនិងវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌ និងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា ក្រោមរូបភាពញុះញង់ ចលាចល ប៉ុន្តែភ្ជាប់នឹងការប្រើប្រាស់ពាក្យ«អហិង្សា»ជានិច្ច។ ដូច្នេះដើម្បីផ្លាស់ប្តូររបបបានតាមទ្រឹស្តីបដិវត្តន៍របស់ ជីន សាប ក្រុមប្រឆាំងត្រូវនាំគ្នា ផ្សព្វផ្សាយបំភ្លៃថាកម្ពុជា ផ្តាច់ការ គ្មានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមុនសិន។

    អ្វីដែលគេមើលឃើញការលើកឡើងដោយគ្មានសុភវិនិច្ឆ័យរបស់ឯកអគ្គរដ្ឋទូតអាមេរិកថា អយ្យការចោទប្រកាន់សហរដ្ឋអាម៉េរិកគឺគ្រាន់តែជា វីធីសាស្ត្រដើម្បីការពារកេរ្តិ៍ឈ្មោះពីការភ្ជាប់របស់ កឹម សុខាទៅនឹងប្រទេសខ្លួន។

    ម្យ៉ាងទៀតវាពិតជាគួរឱ្យអស់សំណើចដែលជន សង្ស័យក្នុងសំណុំរឿងក្បត់ជាតិម្នាក់ដែលពលរដ្ឋកម្ពុជាថា «កឹម សុខា ក្បត់កម្ពុជាហើយ» ត្រូវបានគេលើកតម្កើងទាំងទទឹងទិសថា មានកេរ្តិ៍ឈ្មោះសមនឹងទទួលបាន នៅទូទាំងពិភពលោកថាជាអ្នកគាំទ្រសិទ្ធិ និងសេរី ភាព។ ជាសេរីភាពនិងសិទ្ធិមនុស្ស ដែលប្រើជាខែលដើម្បីគោលដៅបដិវត្តន៍ពណ៌ប៉ុណ្ណោះ។ នៅពេលនេះដំណើរការនីតិវិធីសំណុំរឿងក្បត់ជាតិរបស់ កឹម សុខា នៅក្នុងដៃតុលាការ គួរតែទុកឱ្យតុលាការធ្វើការងារនេះដោយវិជ្ជាជីវៈ ហើយមាសសុទ្ធមិនខ្លាចភ្លើងមែនទេលោកឯកអគ្គរដ្ឋទូត?

    ដោយ៖ ចៅចាក់ស្មុក
    រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២០