​មេ​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​​ទទួល​​បាន​​គោរម​ងារ ​​«កិត្តិ​​នីតិ​កោសល​​បណ្ឌិត​»​

នយោបាយ | ព័ត៌មានជាតិ | អំពើពុករលួយ
លោក សូរ្យ ជ័យឧត្ដម | ២០ កក្កដា ២០២០ | ម៉ោង ១៥:២៣
VOD

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។

ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង។


មេដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យ៉ិន​ទៀង ត្រូវ​បាន​ផ្ដល់​គោរមងារ​កិត្តិយស​​ពី​ព្រះមហាក្សត្រ​កម្ពុជា​កាលពី​សប្ដាហ៍​កន្លងមក​នេះ។

ក្នុង​ព្រះរាជ​ក្រឹត្យ​ចេញ​កាលពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក ឱម យ៉ិន​ទៀង ត្រូវ​បាន​ព្រះមហាក្សត្រ​សម្ដេចព្រះ​បាទ​បរមនាថ នរោត្ដម សីហ​មុនី ព្រះរាជទាន​គោរមងារ ​«កិត្តិ​នីតិកោសល​បណ្ឌិត»

គោរមងារ​នេះត្រូវ​បាន​ព្រះមហាក្សត្រ​សម្រេច​ព្រះរាជទាន​ទៅដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទៅតាម​ការ​ស្នើសុំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោក ឱម យ៉ិន​ទៀង ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន តែងតាំង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់តាំងពី​ខែឧសភា ឆ្នាំ២០១០មក​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "​មេ​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ​​ទទួល​​បាន​​គោរម​ងារ ​​«កិត្តិ​​នីតិ​កោសល​​បណ្ឌិត​»​"

  1. Anonymous says:

    yes every one in Cambodian communist party CPP is become king there are too many king in this century of AH CHESSTU . WELL I’m waiting when this guy trying to run to the free nation they will pushing them back. I knew soon all Cambodia over sea will buy air ticket to VIETNAME to see their families that left over just like the lower Cambodian land’s person

  2. Anonymous says:

    This beast regime promote only the criminals ‘ because the promoters are criminals too’