យុវជន​និង​​សមាគម​ស្នើ​​សហ​គមន៍​​អន្តរ​ជាតិ​​ជួយ​​អន្តរា​គមន៍​​ករណី​​លោ​ក រ៉ុង​ ឈុន​​

ជម្លោះព្រំដែន | តុលាការ និងច្បាប់ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សេរីភាពបញ្ចេញមតិ
លោក ឃុត សុគន្ធ | ២៤ សីហា ២០២០ |ម៉ោង ១១:៥៣
VOD

ក្រុមអ្នកតវ៉ាកាន់ដៃគ្នាឈរលើកបដានៅមុខការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រុមអ្នកតវ៉ាកាន់ដៃគ្នាឈរលើកបដានៅមុខការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


តំណាង​យុវជន សហជីព និង​ពលរដ្ឋ​ប្រមាណ​ជិត៣០នាក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ស្នើ​សហគមន៍​អន្តរជាតិនិង​ការិយាល័យ​ឧត្តម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា (UNHCR​) ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក រ៉ុង ឈុន និង​អ្នកជាប់ពន្ធ​នា​គារ​មួយចំនួន​ទៀត។

ការ​ស្នើ​នេះបាន​ធ្វើឡើង​តាមរយៈ​ការ​ប្រមូល​ផ្តុំ​ដាក់​ញត្តិនៅ​ការិយាល័យ UNHCR និង​ដើរ​ថ្មើរជើង​ដើម្បី​ដាក់​ញត្តិ​បន្ត​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក្នុងរាជធានី​ភ្នំពេញ។ 

ក្នុង​ញត្តិ​របស់​តំណាង​សមាគម សហព័ន្ធ​និស្សិត សហព័ន្ធ​សហជីព យុវជន និង​ប្រជាពលរដ្ឋ​ទាំងនោះ ដែល​បាន​ដាក់​ជូន​តំណាង​ការិយាល័យ UNHCR អង្គការ​ពលកម្ម​អន្តរជាតិ សហគមន៍​អឺរ៉ុប ឯកអគ្គ​រដ្ឋទូត​នៃ​បណ្តា​ប្រទេស​មួយចំនួន បាន​លើកឡើង​ថា ការ​ចាប់ខ្លួននិង​ការសម្រេច​ឃុំខ្លួនលោក រ៉ុង ឈុន ជា​ទង្វើ​អយុត្តិធម៌ ខណៈ​ដែល​រូប​គាត់បាន​បំពេញការងារ​ជាច្រើនដើម្បី​ការពារ​ផលប្រយោជន៍​សង្គមជាតិនិង​កម្មករ​និយោជិត។

ញត្តិ​ដដែល​នោះបាន​បន្ត​ថា៖ «ទាំងនេះ​គឺជា​សិទ្ធិ​សេរីភាព​របស់​គាត់​ [លោ​ក រ៉ុង ឈុន​] ជា​ថ្នាក់ដឹកនាំ​សហជីពដែល​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ ហើយ​ការ​បញ្ចេញមតិនិង​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​ទូទៅ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។

ករណីនេះ ពួក​គេ​បាន​ស្នើ​ដល់​ស្ថាប័ន​អន្តរជាតិនិង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ ជួយ​អន្តរាគមន៍​ឱ្យ​មានការ​ដោះលែងលោ​ក រ៉ុង ឈុន និង​អ្នក​ផ្សេងទៀតជាបន្ទាន់និង​ឥត​លក្ខ​ខណ្ឌ។ 

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ា​លីន ធ្លាប់​បាន​បញ្ជាក់​នៅក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃទី១៩ ខែសីហា​នេះ​ថា តុលាការជា​ស្ថាប័ន​ឯករាជ្យ គ្មាន​ជន​ណាឬក្រុម​អង្គការ​អន្តរជាតិ​ណាមួយអាច​ដាក់​សម្ពាធនិង​បង្គាប់បញ្ជា​មក​លើ​តុលាការ​បាន​នោះ​ទេ។ 

លោក​បន្ត​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ដាក់​សម្ពាធនិង​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ជនជាប់ចោទនិង​ទម្លាក់​ចោល​បទ​ចោទ មិនមែន​ជា​មធ្យោបាយ​ស្របច្បាប់​ក្នុង​ការ​ការពារ​ជនជាប់ចោទ​នោះ​ទេ ហើយក៏​នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ដែរ​ទៅលើ​ការសម្រេច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​។

លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស រាជធានី​ភ្នំពេញ មួយថ្ងៃ​បន្ទាប់ពី​ការ​ចាប់ខ្លួន ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។

នៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ យុវជន​ចំនួន៦នាក់ដែល​សកម្មក្នុង​ការ​ទាមទារ​ឱ្យ​មានការ​ដោះលែងលោក រ៉ុង ឈុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​នោះ​មាន៤នាក់​ត្រូវ​បាន​ដោះលែង​វិញ ក្រោយ​ពួក​គេ​ព្រម​ចុះ​កិច្ចសន្យា​ឈប់​តវ៉ា រីឯ២នាក់​ទៀតត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​បណ្តោះអាសន្ន។

ដោយឡែក​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័​ណ្ឌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួនកាលពី​ថ្ងៃ១៤ ខែសីហា ឆ្នាំ២០២០ ក្រោម​ការចោទប្រកាន់​ពី​បទ «ញុះញង់​បំភ្លៃ​ការពិត​លើ​បញ្ហា​ព្រំដែន និង​ការចោទប្រកាន់​មួលបង្កាច់​ទម្លាក់កំហុសមក​លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ថា​ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ​លើ​រឿង​ព្រំដែន​កម្ពុជា​-វៀតណាម»


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។


What Next?

Recent Articles

3 Responses to "យុវជន​និង​​សមាគម​ស្នើ​​សហ​គមន៍​​អន្តរ​ជាតិ​​ជួយ​​អន្តរា​គមន៍​​ករណី​​លោ​ក រ៉ុង​ ឈុន​​"

  1. Sosocheath says:

    ដេីរតាមនយោបាយជនក្បត់ជាតិ
    របស់ជនក្បត់ជាតិ និងជនរួមគំនិត
    ក្បត់ជាតិ ជោគវាសនាមានតែមួយ គឺគុក !
    បន្តិចទៀតនិងមានគុកម៉្យាង
    ហៅថាគុកលត់ដំ ។
    ដេីម្បីឲ្យពួកអ្នកដេីរតាម
    នយោបាយក្បត់ជាតិ បានស្គាល់
    ច្បាស់ ពីធាតុពិតនៃគុកអត់ជញ្ជាំងរបស់របបប្រល័យពូជសាសន៍
    ប៉ុលពត តេីវាល្វីង ឬ ផ្អែមល្ហែម
    យ៉ាងណា។ ព្រោះថា ដាក់គុក
    ធម្មតា បាយមានសុីស្រាប់
    អាចម៍មានគេសែង ជនជនក្បត់
    មិនសូវមានការខ្លាចរអា ចំពោះ
    ច្បាប់នោះទេ ។ វាមិនមែនជាទារុណកម្ម តែថា នយោបាយរបស់អាក្បត់ជាតិ សម រង្ស៊ី +អាក្តឆ្កែកឹមសុខា គឺនឹងបង្កេីតរបបប្រល័យពូជសាសន៍ ជាលេីកទី២ នៅលេីទឹកដីកម្ពុជា ។
    ចង់ដឹងថាមែនឬមិនមែន ត្រូវស្តាប់
    សម្តីកឹមសុខា ដែលបានបដិសេធ
    ការប្រល័យពូជសាសន៍ឯង របស់
    របបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យ ចំពោះគុកទួលស្លែង នឹងមណ្ឌលប្រល័យពូជសាសន៍ជេីងឯក ជាតឹកតាងស្រាប់ ។

  2. Anonymous says:

    Kon khmer must rise up and work together and fight the veitcong dogs who accused all kon khmer ‘ . Get up and fighting the hanoi dogs and send them to hell’

  3. so socheath says:

    មិនដឹងថាអញមិនយល់ ឬ អ្ហែងមិនយល់ខ្លួនអ្ហែងទេ អាមូស ! (Anonymous)
    ពាក្យថាឆ្កួត គឺសំដៅលើអាមនុស្សឡប់ ដែល​អញជេរហែកកាដួយម៉ែ​អ្ហែងហើយ
    អ្ហែងឡប់ អត់ចេះឈឺចាប់ក្នុងចិត្ត ហ្នឹងអែង ?
    អញ្ចឹង អ្ហែងឆ្គួត ឬ អញឆ្កួត Anonymous ?