អ្នកកាសែត​ខ្មែរ​ម្នាក់​ទៀត ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ ក្រោយ​រិះគន់​លោក ហ៊ុន សែន

សិទ្ធិ​មនុស្ស
11 វិច្ឆិកា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)
រូបឯកសារ៖ លោក រស់ សុឃិត ចាងហ្វាង​កាសែត​ជាតិ​ខ្មែរ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២០ ពី​បទ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ (ទំព័រហ្វេសប៊ុក)

ភ្នំពេញ —  តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​កាត់​ទោសអ្នក​សារព័ត៌មាន​ម្នាក់ ឈ្មោះ រស់ សុឃិត ឲ្យ​ជាប់ពន្ធនាគារមួយ​ឆ្នាំ​កន្លះ ក្រោយ​លោក​ត្រូវ​បាន​ឃុំ​ខ្លួន ​ចាប់​តាំង​ពី​ខែ​មិថុនា។

លោក រស់ សុឃិត ចាងហ្វាង​សារ​ព័ត៌មាន​ជាតិ​ខ្មែរ​ ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់ពីបទ «ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសបុ៊ក​ រិះគន់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត។

លោក សំ សុគង់ មេធាវី​របស់​លោក រស់ សុឃិត មាន​ប្រសាសន៍​ថា កូនក្តី​របស់​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល។ លោក​បន្ត​ថាកូនក្តី​របស់​លោក​ចាត់​ទុកការ​ផ្តន្ទា​ទោស​នេះ ​ជា​រឿង​អយុត្តិធម៌​មួយ ហើយ​លោក​សម្រេច​ឲ្យប្តឹង​ឧទ្ធរណ៍។

លោក​មេធាវី​ចាត់​ទុក​ការ​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​របស់​កូនក្តី​របស់លោក​ ជា​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ​ ហើយ​កម្ពុជា​មិន​ទាន់​មានច្បាប់បទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​សារព័ត៌មាននោះ​ទេ ដូច្នេះ​មិន​គួរ​មាន​ការ​ប្រើ​ប្រាស់​ក្រម​ព្រហ្មទណ្ឌ​មក​ចោទ​ប្រកាន់​នោះ​ទេ​។

លោក​ថ្លែង​ប្រាប់​ VOA ​ថា៖ «ខ្ញុំ​យល់​ឃើញ​ថា​ការ​ផ្តន្ទា​ទោស​ហ្នឹង ទីមួយ​ យើងអត់​មាន​ច្បាប់​ជាក់​លាក់។ ទីពីរ​ការ​ដែល​គាត់​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ហ្នឹង ជា​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ហ្នឹង​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ»

ហ្វេសប៊ុក​របស់​លោក​ រស់ សុឃិត ​ចាប់​ពី​ថ្ងៃ​ទី​២៣​ ដល់​ថ្ងៃ​ទី​២៥ ​ខែ​មិថុនា ឆ្នាំ​២០២០ ពេល​ដែល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នោះ មាន​ការ​បង្ហោះ​សារ​រិះគន់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​កូន​ប្រុស​របស់​លោក​ គឺ​លោក​ ហ៊ុន ម៉ាណែត។

ក្នុង​ចំណោម​នោះ​មាន​ការ​បង្ហោះ​សារ​មួយ​ដែល​លើក​ឡើង​ថា៖​ «លោក ​ហ៊ុន សែន កំពុង​ទ័ល​ច្រក​រឿង​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ ​គ្មាន​លុយ​សង​ធនាគារ​ ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ធនាគារ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពលរដ្ឋ​ណា​ស្តាប់​តាម​ក្រុម​ប្រឆាំង​ មិន​ព្រម​សង​លុយ​ឲ្យ​ធនាគារ»។ នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មិថុនា ឆ្នាំ​២០២០។​

លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​កាល​នោះ​ថា៖ «ប៉ុន្តែ​ខ្ញុំ​នឹង​គាំទ្រ​ឲ្យ​មាន​ការ​រឹប​អូស​ ប្រសិន​បើ​អ្នក​ដែល​ជំពាក់​ធនាគារ​បន្ត​ការ​ឃោសនា​ចលនា​អ្នក​ដទៃ​ខ្លួនឯង​ ក៏​មិន​បង់​ស្អី​ ក៏​មិន​បង់ ​អ៊ីចឹង​ធនាគារ​ប្តឹង​រឹប​អូស​តែ​ម្តង​ទៅ!»។​

ចំណែក​ការ​បង្ហោះ​មួយ​ទៀត​នៅ​លើ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក ​រស់ សុឃិត ​មាន​អត្ថន័យ​ថា៖​ «លោក​ ហ៊ុន សែន ​នឹង​បាត់បង់​អ្វីៗ​ទាំង​អស់ ​បើ​នៅ​តែ​ចចេស​ចង់​លើក​បន្តុប​កូន​ខ្លួន​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​នោះ!​ យួន​មិន​គាំទ្រ ​ហ៊ុន ម៉ាណែត​ឡើយ»។​

ការ​ផ្តន្ទា​ទោស​លើ​លោក រស់ សុឃិត ជា​ករណី​ទីពីរ​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ​នៃ​ការ​កាត់​ទោសអ្នក​សារ​ព័ត៌មាន ​ដែល​បង្ហោះ​សារ​នៅ​លើ​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​របស់​ពួកគេ។ កាល​ពី​ខែ​តុលា តុលាការ​បាន​កាត់​ទោស លោក សុវណ្ណ រិទ្ធី​ ដែល​ជា​អ្នក​សារ​ព័ត៌មាន​របស់​ TVFB​ ​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ​ ដោយ​សារ​តែ​ការ​ដក​ស្រង់​ពាក្យ​សម្តី​របស់​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បង្ហោះ​តាម​ហ្វេស​ប៊ុក​របស់​លោក រឿង​ដែល​នាយក​រដ្ឋមន្រ្តី​ឲ្យ​លក់​ម៉ូតូ​ទប់​ទល់​នឹង​ជីវភាព​សិន ប្រសិន​បើ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩ ព្រោះ​រដ្ឋាភិបាល​មិន​អាច​ជួយ​ប្រជាពលរដ្ឋ​គ្រប់គ្នា​ទេ។ ប៉ុន្តែទោស​របស់​លោក សុវណ្ណ រិទ្ធី ​ដែល​នៅ​សេស​សល់ ត្រូវ​បាន​ព្យួរ មានន័យ​ថា​លោក​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ។

ចំណែក​លោក​ សុខ ឧត្តម ​ដែល​ជា​អ្នក​សារ​ព័ត៌មាន​នៅ​ខេត្ត​កំពង់ឆ្នាំង​មួយ​រូប ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ដូច​គ្នា​ចំពោះ​សេចក្តី​រាយការណ៍​របស់​លោក​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី ដែល​ត្រូវ​បាន​ប្តឹង​ដោយ​មន្រ្តី​យោធា​ជាន់​ខ្ពស់។ ក្រសួង​ព័ត៌មាន​ក៏​បាន​សម្រេច​បិទ​ស្ថានីយ​វិទ្យុ​របស់​លោក​ផង​ដែរ។ សាលក្រម​របស់​លោក សុខ ឧត្តម នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២០។​

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ចាត់​ទុក​ការ​កាត់​ទោសអ្នក​សារព័ត៌មាន​ជា​បន្ត​បន្ទាប់​ ជា​សញ្ញា​នៃ​ការ​រឹត​ត្បិត​កាន់​តែ​ខ្លាំង​លើ​សេរីភាព​របស់​អ្នក​សារព័ត៌​មាន​ ដែល​នឹង​នាំ​ឲ្យ​ពួកគេ​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា​ការ​កាត់​ទោស​ទៅ​លើ​អ្នក​កាសែត​ជា​បន្ត​បន្ទាប់​នេះ ចង់​មិន​ចង់ វា​អាច​លេច​ចេញ​ជា​រូប​ភាព​គំរាម​កំហែង​មួយ​ទៅ​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ក្នុង​ការ​បំពេញវិជ្ជាជីវៈ​របស់​គាត់»

កាល​ពីដើម​ខែ​វិច្ឆិកា អង្គ​ការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) ​និង​បណ្តុំ​សមាគម​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ជាង​៥០ទៀត បាន​អំពាវនាវ​រួមគ្នា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​សារ​ព័ត៌មាន​ឯករាជ្យ​និង​ផ្តល់​សេរី​ភាព​ពេញលេញ​ដល់​ពួកគេ។ ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​អ្នក​សារព័ត៌មាន ​ដែល​ពួកគេ​ថា «គ្មាន​មូលដ្ឋាន​និង​ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ហេតុផល​នយោ​បាយ»

ជា​ការ​ឆ្លើយ​តប នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយក្រសួង​ព័ត៌មាន​លើក​ឡើង​ថា​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​គឺ «​អនុវត្ត​ទៅ​តាម​អង្គ​ហេតុ និង​អង្គ​ច្បាប់» មិន​មែន​រំលោភ​បំពាន និង​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នោះ​ទេ៕

What Next?

Recent Articles

3 Responses to "អ្នកកាសែត​ខ្មែរ​ម្នាក់​ទៀត ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​កន្លះ ក្រោយ​រិះគន់​លោក ហ៊ុន សែន"

  1. Sosocheath says:

    វាអត់អីចម្លែកទេ ពួកអាល្ងង់ !
    អញ ! ក៏ជាអ្នកសារព័ត៍មានដែរ
    អ្នកសារព័ត៍មាន មិនមានសិទ្ធិដល់ថ្នាក់
    ជាប់គុកមិនបាននោះទេ ។
    វាគ្មានស្លាក មិនបាច់ជាប់គុក មិនបាច់យក
    ទៅបាញ់ចោលនោះឡេីយ ប្រសិនបេីប្រទេស
    នោះមានច្បាប់ប្រហារជីវិត ដែលអ្នកសារព័ត៍មាននោះ
    ប្រព្រឹត្តខុសច្បាប់ ។
    នេះក៏រាប់បញ្ចូលទាំងពួកអង្គការសិទ្ធិមនុស្ស
    ការពារចោរផងដែរ ។
    វាគ្មានច្បាប់ឯណា តម្រូវថាមិនអាចដាក់គុក
    ពួកអាអង្គការសិទ្ធិមនុស្សការពារចោរនេះទេ ។

  2. Anonymous says:

    HASSSSSSSSSSSSSS AH ,,CHESS VEATOV shucking AH..LNGOUNGTU ..HUN SEN ‘s TEKKADOR

  3. so socheath says:

    ក្រុមឧទ្ទាមក្រៅច្បាប់ធ្លាក់ខ្លួន អស់ក្រឡា អន់ជាងស្វាលេងប៉ាហ៊ី !
    ………
    កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើរសុំឲ្យក្រសួងមហាផ្ទៃកម្ពុជាផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ។

    សកម្មភាពនេះពិតជាបានធ្វើឲ្យមហាជនទូទៅផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះដែលនៅទីបំផុត អស់ក្បាច់លោត អស់ក្រឡាដើរក៏ងាកមកប្រើនយោបាយ «ស្វាលេងប៉ាហ៊ី» នៅមុខស្ថានទូតខ្មែរដើម្បីសុំរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ដែលខ្លួនចោទកប់ៗមាត់ថា ផ្តាច់ការហើយប៉ុនប៉ងផ្តួលរំលំនោះ ឲ្យផ្តល់សុពលភាពលិខិតឆ្លងដែន របស់ពួកខ្លួនទៅវិញ។

    មានអ្នកលេងបណ្តាញសង្គមជាច្រើនក៏ដូចជាមហាជនខ្មែរជាទូទៅដែរបាននាំគ្នាផ្ទុះ សំណើចដោយហួសចិត្តនៅ ពេលឃើញក្រុមនេះធ្វើ សកម្មភាពរបៀបបាយបិណ្ឌជាបាយបាត្រ គ្មានគោលដៅនិងមិនដឹងទិសតំបន់ទាល់តែសោះបែបនេះ។

    អ្វីដែលធ្វើឲ្យមហាជនហួសចិត្តនៅត្រង់ថា ៖

    ទី១-ជាទិដ្ឋភាពច្បាប់ ការលុបលិខិតឆ្លងដែនរបស់ឧក្រិដ្ឋជន ដែលមានដីកាចាប់ខ្លួន គឺជា មធ្យោបាយស្របច្បាប់ដើម្បី កុំឲ្យឧក្រិដ្ឋជន អាចធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀតបាន ហើយនេះក៏ជា ស្តង់ដារនៃការអនុវត្តជាទូទៅ សម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោកដែរ។

    ទី២-ការស្នើសុំសុពលភាព លិខិតឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជននៅក្រៅប្រទេសដោយអះអាងថា ដើម្បីខ្លួនអាចវិលត្រឡប់មកឡើងតុលាការនៅកម្ពុជា គឺជារឿងកំប្លុកកំប្លែងគួរឲ្យអស់សំណើច ដោយហេតុថា អ្នកទាំងនោះបានទៅរស់នៅក្រៅប្រទេសតាមរយៈការស្នើសុំសិទ្ធិជ្រកកោននយោបាយ។ ដូចនេះ បើក្រុម មួរ សុខហួរ ពិតជាចង់ត្រឡប់មកកម្ពុជាវិញមែន វាគឺជារឿងដ៏សាមញ្ញបំផុត ដោយពួកគេគ្រាន់តែសុំទៅរដ្ឋបរទេសនោះឲ្យលុបចោលសិទ្ធិស្នាក់នៅ ឬ សិទ្ធិជ្រកកោន នយោបាយដើម្បីក្លាយជាជនអន្តោប្រវេសន៍ខុសច្បាប់ នោះសហរដ្ឋអាមេរិក ឬរដ្ឋបរទេស នោះនឹងច្បាស់ជាចាប់បញ្ជូនមកកម្ពុជាវិញទាំងអស់ជាក់ជា មិនខានឡើយ។ ករណីបែបនេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកធ្វើមកលើពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅខុសច្បាប់នៅអាមេរិករួចទៅហើយដោយគេបានតម្រូវឲ្យធ្វើមាតុភូមិ និវត្តន៍ជាបន្តបន្ទាប់មកកម្ពុជាវិញ។ ជាពិសេសបំផុតនោះគឺក្រុម មួរ សុខហួរ អាចទទួលផល ចំណេញនៅលើគោកដោយ មិនបាច់ខ្វល់ខ្វាយទាល់តែសោះអំពីថ្លៃយន្តហោះ ពីព្រោះរដ្ឋនៃ ប្រទេសដែលពួកគេស្នាក់នៅ នោះ ជាអ្នកចេញអោយទាំងស្រុង។

    ទី៣-ចំពោះរឿងចង់ចូលរួម
    សវនការ ក៏ជារឿងដែលកាន់តែ ងាយស្រួលថែមទៀត ដោយ សារតែពេលនេះ តុលាការរាជធានីភ្នំពេញកំពុងតាមរកមុខអ្នកទាំងនោះដោយមានទាំងដីកា បង្គាប់ឲ្យចាប់ខ្លួនរួចស្រេចទៅហើយ។ ដូចនេះ បើពួកគេ ប្រកាសខ្លួនថា ជាជនអន្តោប្រវេសន៍ខុសច្បាប់ហើយជាឧក្រិដ្ឋជនថែមទៀតនោះ ប្រទេសដែលពួកគេកំពុងស្នាក់នៅច្បាស់ជាសហការណ៍ ចាប់ខ្លួនបញ្ជូនមកកម្ពុជាដើម្បីឡើងសវនាការភ្លាម ហើយភាគីកម្ពុជាច្បាស់ជានឹងត្រៀមឡាន របស់ពន្ធនាគារចាំដឹកអ្នកទាំង នោះមកសវនាការដោយមិន បាច់បង់ថ្លៃអ្វីឡើយ។ មិនតែ ប៉ុណ្ណោះ អាជ្ញាធរកម្ពុជាថែមទាំង ចាត់កម្លាំងមន្រ្តីអនុវត្តច្បាប់ចាំការពារសុវត្ថិភាពអមដំណើរ មួរ សុខហួរនិងគូកន ចូលសវនាការថែមទៀតផង។

    ទី៤៖ បើនិយាយបែបម្យ៉ាងទៀត ក្រុមអ្នកនយោបាយពនេចរមួយក្រុមនេះបានប្រកាសផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងបាន ប្រើប្រាស់មធ្យោបាយនិងល្បិចកិច្ចកលគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្នដួលរលំ។ ពួកគេបានប្រើចលនាតាមទំរង់នៃបដិវត្តន៍ពណ៌ដើម្បីដណ្តើមអំណាចដោយបានប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងដាក់ រដ្ឋាភិបាល និងបានដើរញុះញង់ឲ្យបរទេសអោយដាក់ទណ្ឌកម្មមកលើកម្ពុជាដើម្បីឲ្យរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន រលំរលាយ។

    ប៉ុន្តែទីបំផុត ស្រាប់តែក្រុមដដែលនេះដង្ហែរគ្នាទៅចុច កណ្តឹងស្ថានទូតដែលជាតំណាងរបស់រដ្ឋាភិបាលដើម្បីស្នើសុំឲ្យទទួលស្គាល់លិខិតឆ្លងដែនរបស់ខ្លួនឡើងវិញ។
    ចំពោះទង្វើនេះ យើងអាចទាញ ការសន្និដ្ឋានបានថា ពួកគេពិតជាអស់តម្រិះនិងទាល់ច្រកក្នុងការផ្តួលរដ្ឋាភិបាលលោក ហ៊ុន សែន ហើយ។ ដូច្នេះ ដើម្បីកុំឲ្យស្ងាត់ពេក ពួកគេយករឿងសុំពន្យារសុពលភាពលិខិតឆ្លងដែននេះធ្វើជាឆាកល្ខោនមួយឈុតដើម្បីបានថតរូបមកបង្ហោះក្នុងគោលដៅបោកប្រាស់អ្នកគាំទ្ររបស់ខ្លួនផងនិងបង្កើតជាហេតុផលប្រមូលលុយចាយផងក្នុងស្ថានភាពដែលមេរោគកូវីដ១៩ កំពុងបិទជីពចរហិរញ្ញវត្ថុរបស់អ្នក ដែលធ្លាប់ផ្តល់លុយឲ្យពួកខ្លួនកន្លងមក។

    ទី៥៖ ប្រជាជនកម្ពុជានៅចងចាំយ៉ាងច្បាស់ណាស់ថា កាលពីថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩ ក្រុមដដែលនេះបានប្រកាសវិលចូលស្រុកវិញដើម្បីចាប់លោក ហ៊ុន សែន និងផ្តួលរំលំរដ្ឋាភិបាល ភ្នំពេញ និងផ្លាស់ប្តូររបប។ ប៉ុន្តែ ផែនការនោះក៏ត្រូវទទួលរងការ បរាជ័យយ៉ាងអាម៉ាស់បំផុត។

    ថ្មីៗនេះ ក្រុមដដែលនេះក៏បាន ប្រកាសដំណើរវិលចូលស្រុកជាលើកទី២ក្នុងគោលបំណង ដូចគ្នាគឺចង់មកផ្តួលរដ្ឋាភិបាលដឹកនាំដោយលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងប្តូររបបដឹកនាំនៅកម្ពុជា។ ដូច្នេះសំណួរ សួរថា : បើក្រុមនេះ មានគំរោងមកផ្តួលរដ្ឋាភិបាលដដែល ចុះចាំបាច់អីទៅសុំឲ្យរដ្ឋាភិបាល មួយនេះផ្តល់

    សូជាតិ សូ, [13.11.20 05:55]
    សុពលភាព លិខិតឆ្លងដែនឲ្យខ្លួនធ្វើអ្វី? ម្តេចមិនរង់ចាំដល់ពេលខ្លួនឡើង កាន់អំណាច ចាំធ្វើលិខិតឆ្លងដែនខ្លួនឯងទៅ? តើនេះមិនមែនជានយោបាយវិលក្បុងជាន់កែងខ្លួនឯងទេឬ?

    ទី៦៖ ក្រុមឧទ្ទាមក្រៅច្បាប់មួយដំបរស្វានេះតែងតែប្រកាសក្តែងៗថា សហគមន៍អន្តរជាតិនឹងជួយក្រុមខ្លួនឲ្យបានវិលចូលស្រុកវិញតាមរយៈការដាក់ទណ្ឌកម្មឬគំនាបផ្សេងៗ ទៅលើរដ្ឋាភិបាលក្រុងភ្នំពេញ។ ពួកនេះតែងធ្វើនយោបាយពឹងលើបរទេសទាំងស្រុង ប៉ុន្តែ ទីបំផុតគ្មានបរទេសណាយក
    ចិត្តទុកដាក់ជួយក្រុមឧទ្ទាមក្រៅច្បាប់នេះឡើយ។ តាមមើលទៅ ក្រុមនេះចៀសមិនផុតពីត្រូវផ្ញើវាសនាលើលោក ហ៊ុន សែន ឡើយ ហើយមានតែ លោក ហ៊ុន សែន ម្នាក់គត់ដែលជាអ្នកកំណត់ជោគវាសនារបស់ពួកគេ។

    សរុបមកវិញ សកម្មភាពរបស់ក្រុមឧទ្ទាមក្រៅច្បាប់ចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងវិលក្បុងជាមួយនឹងនយោបាយជាន់កែងខ្លួនឯង។ ពួកគេកំពុងវង្វេងលែងដឹងទិសតំបន់ដោយសារតែនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានគោលដៅរបស់ខ្លួន។ ពួកគេកំពុង តែអស់ក្បាច់ អស់ក្រឡាដើរ ពីព្រោះតែដើរចុះដើរឡើង កូនចៅរបស់ខ្លួន ទាំងត្រី ទាំងសេះ ទាំងទូក ត្រូវគេព័ទ្ធស៊ីស្ទើរ តែអស់ពីក្តារអុកបាត់ទៅហើយ។

    ដូច្នេះ ការចេញមកសម្តែងល្ខោនសុំសុពលភាពលិខិតឆ្លងដែន របស់ក្រុម មួរ សុខហួរនេះ ពិតជាគ្មានអ្វីក្រៅពីការលេងល្បែងស្វាលេងប៉ាហ៊ីដើម្បីទូងស្គរឲ្យអ្នកស្រុកបែរភ្នែកក្រឡេកមើល មកខ្លួនខ្លះកុំឲ្យគេបំភ្លេចចោលតែប៉ុណ្ណោះ ក្នុងខណៈដែល កូវីដ~១៩ កំពុងធ្វើឲ្យប្រជាជន នៅលើពិភពលោកក៏ដូចជានៅកម្ពុជាដែរផ្តោតការយកចិត្តទុកដាក់លើការថែរក្សាការពារសុខភាពនិងជីវភាពរស់នៅរបស់ខ្លួននិងក្រុមគ្រួសារជាអាទិភាព សំខាន់បំផុត។

    ប៉ុន្តែ ល្បែងស្វាលេងប៉ាហ៊ីរបស់ក្រុម មួរ សុខ ហួរ មិនទទួលបាន នូវសមានចិត្តពីអ្នកស្រុកនោះឡើយពីព្រោះប្រជាជនខ្មែរយល់ ច្បាស់ណាស់ថា នេះជាល្បែង នយោបាយអស់លក្ខ៍ណ ដោយមានតួសម្តែងមុខដដែលៗ រីឯអ្នកដឹកនាំរឿងនិងការរៀបចំឈុតឆាកសម្តែងក៏នៅតែដដែលៗគ្មានអ្វីថ្មីគួរអោយទាក់ទាញការចាប់អារម្មណ៍ ទាល់តែសោះ។ និយាយឲ្យចំការសម្តែងរបស់ពួកគេនេះអន់ជាងស្វាលេងប៉ាហ៊ីទៅទៀត ដែលគ្មានតម្លៃសម្រាប់ពលរដ្ឋខ្មែរ តែនៅមានតម្លៃសម្រាប់ការអនុវត្តច្បាប់៕