នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ម៉ិច ដារ៉ា | ២៦ វិច្ឆិកា ២០២០ |ម៉ោង ១៦:៤៩
VOD

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងជំនួបសំណេះសំណាលជាមួយមេធាវីរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្ត នៅវិមានសន្តិភាព ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
សកម្មជនអតីតគណបក្សប្រឆាំង រិះគន់សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថាមនុស្សចាប់ពី៥នាក់ឡើងទៅ អាចមានមនុស្សរបស់លោក ថាជាការគំរាមកំហែងនិងបំបែកបំបាក់។
នៅក្នុងជំនួបសំណេះសំណាលជាមួយមេធាវីរដ្ឋាភិបាលនិងមេធាវីស្ម័គ្រចិត្ត នៅវិមានសន្តិភាព កាលពីថ្ងៃម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈថា បណ្តុំមនុស្ស ដែលចំនួនចាប់ពី៥នាក់ឡើងទៅ គឺអាចមានគ្នារបស់លោកក្នុងនោះហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តថា លោក ហូរ វ៉ាន់ អតីតមន្ត្រីបក្សប្រឆាំង បានផ្ញើសារជាសំឡេងតាមបណ្តាញសង្គម (Group Chat) ពីសហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកតវ៉ានៅកម្ពុជា អំពីផែនការធ្វើបាតុកម្មនៅមុខស្ថានទូតចិន។
លោកបន្តទៀតថា លោកពុំបានលួចថតសំឡេងរបស់លោក ហូរ វ៉ាន់ នោះទេ ព្រោះក្នុងក្រុមឆ្លងឆ្លើយតាមសារក្នុងបណ្តាញសង្គមដែលលោក ហូរ វ៉ាន់ និយាយនោះ ក៏មានមនុស្សរបស់លោកដែរ ហើយបុគ្គលនោះបានយកសំឡេងរបស់លោក ហូរ វ៉ាន់ ផ្ញើទៅលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះថា៖ «ខ្ញុំសូមផ្តាំទៅវិញ នៅក្នុងគ្រុបហ្វេសប៊ុក ហើយនៅក្នុងគ្រុបហ្វេសប៊ុក មានមនុស្សរបស់យើងនៅក្នុងហ្នឹង អ៊ីចឹងវាមានរឿងអីដែលជាអាថ៌កំបាំង បញ្ជាមកតាមគ្រុបហ្វេសប៊ុក មនុស្សឱ្យតែចាប់ពី៥នាក់ឡើងទៅ វាមានមនុស្ស ហ៊ុន សែន នៅក្នុងនោះហើយ កុំឆ្ងល់ពេក។ អ៊ីចឹងវាមានអីជាអាថ៌កំបាំង ព្រោះអ្នកនៅក្នុងក្រុមហ្នុង មានរាប់សិបនាក់ឯណោះ ហើយអ្នកហ្នុង គេបញ្ចេញមកឱ្យយើង។ អ្នកឯងចងក្រុមទៀតទៅ ហើយគេចូលមើលតាមជាមួយអ៊ីចឹង ក្រុមតេឡេក្រាម ក្រុមស៊ូម [Zoom] ក្រុមហ្វេសប៊ុក អាហ្នឹងមានទាស់អី»។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដែរ មានមេធាវីម្នាក់ដែលបាននិយាយថា លោកបានលួចថតសំឡេងរបស់លោក ហូរ វ៉ាន់ ហើយវិនិច្ឆ័យថា លោកបានធ្វើខុសរដ្ឋធម្មនុញ្ញ។
លោកនាយករដ្ឋមន្ត្រី បានចាត់ទុកការលើកឡើងនេះថា ជាភាពល្ងង់ខ្លៅរបស់មេធាវីរូបនោះ ដែលមិនដឹងអង្គហេតុច្បាស់លាស់ ថាតើលោកបានសំឡេងរបស់លោក ហូរ វ៉ាន់ មកពីប្រភពណាឬតាមមធ្យោបាយណាមួយ។
លោកបានបន្ថែមថា ការដែលលោកលើកឡើងពីករណីរបស់លោក ហូរ វ៉ាន់ នេះ ដោយសារលោកចង់ណែនាំដល់មេធាវីស្ម័គ្រចិត្តរបស់លោក ឱ្យដឹងច្បាស់ពីអង្គហេតុជាមុនសិន មុននឹងឈានដល់ការសន្និដ្ឋានពីអង្គច្បាប់ក្នុងការការពារកូនក្តីរបស់ខ្លួន។
អតីតសមាជិកក្រុមប្រឹក្សាស្រុករបស់គណបក្សសង្គ្រោះជាតិ ប្រចាំខេត្តត្បូងឃ្មុំ លោក អ៊ុំ យឿត បាននិយាយថា ជារឿងពិបាកនឹងជឿ ដែលថា លោក ហ៊ុន សែន មានចារកម្មរបស់លោកម្នាក់ ក្នុងចំណោមមនុស្សចំនួន៥នាក់នោះ។
លោកថា៖ «នេះគ្រាន់តែជាអំនួតរបស់គាត់ [នាយករដ្ឋមន្ត្រី] តែប៉ុណ្ណោះ ខ្ញុំមិនបារម្ភនោះទេ។ វាអាចទៅរួច ម្នាក់ក្នុងចំណោម១ ០០០នាក់ ដែលអាចជាចារកម្មរបស់គាត់ ប៉ុន្តែនោះជាជម្រើសរបស់ពួកគេ […] ការលើកឡើងរបស់គាត់ គ្រាន់តែចង់ឱ្យយើងមិនទុកចិត្តគ្នា និងបំបែកបំបាក់យើងតែប៉ុណ្ណោះ»។
អតីតមន្ត្រីមូលដ្ឋាននៅរាជធានីភ្នំពេញ នៃអតីតគណបក្សសង្គ្រោះជាតិ លោក ឃឿន វីរៈ បានលើកឡើងថា សាររបស់នាយករដ្ឋមន្ត្រីដែលលើកឡើងបែបនេះ មិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
លោកថា៖ «ប្រសិនបើគាត់ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ គាត់ត្រូវតែគោរពសិទ្ធនិងសេរីភាពរបស់ប្រជាជន ហើយមិនត្រូវលបស្តាប់ទូរសព្ទរបស់ប្រជាជន និងដាក់ចារកម្មដើម្បីតាមដានប្រជាជន និងប្រជាជនដែលបានតវ៉ាទាមទារសិទ្ធិនិងសេរីភាពរបស់ពួកគេនោះទេ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា សាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលើកឡើងនេះ មិនមែនជាការបំបែកបំបាក់ផ្ទៃក្នុងក្រុមសកម្មជនអតីតបក្សប្រឆាំងនោះទេ ប៉ុន្តែជាការលើកឡើងពីទិដ្ឋភាពជាក់ស្តែងមកបង្ហាញដល់អ្នកទាំងនោះ។
លោកថា៖ «ការលើកឡើងរបស់សម្តេច [ហ៊ុន សែន] ទេ ដែលធ្វើឱ្យក្រុមឧទ្ទាមដេកមិនលក់នោះ ដោយសង្ស័យគ្នាឯងក្បែរក្លៀក […] គោលបំណងរបស់សម្តេចមានប្រសាសន៍ហ្នឹង មិនមែនបំបែកបំបាក់នោះទេឬបំភិតបំភ័យនរណានោះទេ តែនិយាយការពិត ដើម្បីឱ្យក្រុមឧទ្ទាមក្រៅច្បាប់យល់ថា អ្នកឯងចង់លាក់ការណ៍អីក៏ដោយ គឺលាក់អត់ជិតទេ គឺគ្នាអ្នកឯងកំពុងធ្វើការឱ្យសម្តេច»។
អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយយ៉ាងចម្រូងចម្រាសក្នុងឆ្នាំ២០១៧ ហើយអ្នកគាំទ្របានប្រឈមនឹងការចាប់ខ្លួន។ បើយោងតាមអតីតមន្រ្តីគណបក្សនិងស្ត្រីមួយក្រុមដែលបានតវ៉ាជារៀងរាល់ថ្ងៃសុក្រ ទាមទារឱ្យដោះលែងប្តីរបស់ពួកគេ ឱ្យដឹងថា នៅឆ្នាំនេះ យ៉ាងហោចណាស់ មានអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ជិត៣០នាក់ហើយត្រូវបានចាប់ខ្លួន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាមទារឱ្យ លោកស្រីរ៉ូណា ស្មីត Rhona Smith អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គោរពការងារ និងឯករាជ្យភាពរបស់ប្រព័ន្ធតុលាការកម្ពុជា។
តាមសេចក្តីថ្លែងការណ៍ដែល ទទួលបាន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានបេសកកម្ម
អចិន្ត្រៃយ៍កម្ពុជា បានបដិសេធទាំងស្រុងចំពោះការចេញផ្សាយព័ត៌មាន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ របស់លោកស្រីរ៉ូណា ស្មីត Rhona Smith ដែលបានលើកឡើងថា ការបើកសវនការលើអតីតក្រុមប្រឆាំងរយៈពេលប៉ុន្មានថ្ងៃនេះ គឺទំនងជាធ្វើឡើងក្នុងហេតុផលនយោបាយ។
«ទស្សនៈផ្ទាល់ខ្លួនរបស់បុគ្គលដែលអះអាងថាជាអ្នកជំនាញ ប៉ុន្តែមិនមែនជាមន្ត្រីរបស់អង្គការសហប្រជាជាតិ គឺជាការលើកឡើងដែលសម្រាំងយកតែផ្នែកខ្លះ និងបកស្រាយដោយមួលបង្កាច់ មិនផ្អែកលើការពិត។ មានឧទាហរណ៍ អំពីករណីមន្ត្រីគណបក្សកាន់អំណាចជាច្រើន ដែលបានប្រព្រឹត្តខុស ហើយត្រូវបានយកមកឱ្យទទួលខុសត្រូវចំពោះមុខច្បាប់។ ការណ៍នេះសបញ្ជាក់ឱ្យឃើញច្បាស់ថា ការចូលរួមជាមួយគណបក្សនយោបាយ ឬអង្គការមិនមែនរដ្ឋាភិបាលណាមួយ ពុំមែនជាការផ្តល់សិទ្ធិឱ្យ បុគ្គលណាម្នាក់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ វាគឺជាយុត្តាធិការរបស់តុលាការនៅក្នុងការ កំណត់បទចោទ និងបន្តនីតិវិធី ដោយផ្អែកលើមូលដ្ឋាននៃអង្គហេតុនិងអង្គច្បាប់។ ការធ្វើសេចក្ដីសន្និដ្ឋានថា ការបើកសវនាការជំនុំជម្រះលើបុគ្គលណាមួយធ្វើឡើងក្នុងហេតុផល នយោបាយនិងទម្រង់យុទ្ធសាស្ត្របំភិតបំភ័យចំពោះទស្សនៈផ្ទុយគ្នា គឺជាការនិយាយបំផ្លើសនិងជាការ ប្រមាថទាំងស្រុងលើស្ថាប័នតុលាការឯករាជ្យនៃរដ្ឋអធិបតេយ្យ»។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានពន្យល់ថា បទល្មើស «ឧបឃាត» និង «ការញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» មានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៤៥១ និង មាត្រា៤៩៥ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវបានតាក់តែងឡើងដោយមានជំនួយពីអ្នកជំនាញផ្នែកច្បាប់មកពី ប្រទេសលោកខាងលិចផងដែរ។ ចុងចោទមានឱកាសពេញលេញចូលរួមសវនាការ ព្រមទាំងមានសិទ្ធិរកមេធាវីការពារ ដើម្បីបង្ហាញ ទឡ្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក នៅក្នុងប្រព័ន្ធតុលាការ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននូវ ការជំនុំជម្រះត្រឹមត្រូវ ធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ជនជាប់ចោទក៏បានត្រូវគេផ្តល់មេធាវី ការពារសិទ្ធិដោយមិនយកកម្រៃ ប៉ុន្តែពួកគាត់បានសម្រេចយកមេធាវីការពារ តាមជម្រើសផ្ទាល់ខ្លួនវិញ។
កម្ពុជាបញ្ជាក់ទៀតថា ដំណើរការនីតិវិធីរបស់តុលាការចំពោះជនជាប់ចោទ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយផ្អែកទៅលើ បទល្មើសដែលបានចោទប្រកាន់ស្របតាមច្បាប់ ហើយក៏មិនបានពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនិងជួបជុំដោយសន្តិវិធីនោះឡើយ។ បើគេចាត់ទុកការអនុវត្តច្បាប់គឺជាការរឹតត្បិត សេរីភាព នោះគឺជាការបន្ទាបតម្លៃនៃគោលការណ៍នីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានទទូចថា អ្នករាយការណ៍ពិសេសត្រូវគោរពការងារ និងឯករាជ្យភាពនៃ ប្រព័ន្ធតុលាការជាតិ ដែលក្នុងចំណោមនោះ មិនត្រូវធ្វើការវិនិច្ឆ័យជាមុន ឬធ្វើអ្វីដែលជះឥទ្ធិពលលើ លទ្ធផលនៃសំណុំរឿងពាក់ព័ន្ធនឹងបុគ្គលដែលកំពុងរង់ចាំសវនានោះឡើយ។ ការយកចិត្តទុកដាក់ ប្រកបដោយការប្រុងប្រយ័ត្ន និងគោរពនីតិវិធីតុលាការខាងលើ ព្រមជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកទទួលអាណត្តិនីតិវិធីពិសេស ដែលបានគូសបញ្ជាក់អំពីសារឮសំខាន់នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ នឹងជួយឱ្យរដ្ឋទូទៅទាំងអស់ និងកម្ពុជា ជាពិសេស បន្តរក្សានូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការពិតប្រាកដ ជាមួយ អ្នករាយការណ៍ពិសេស៕
this evil is so proud of himself that he though every one love him so much because he is their GOD. but I want to reminding you AH CHHKOUTH.. HUN SEN you are wrong instate people are investigated you about the killing of so many Cambodian . no body else was KBOTHCHEATH only you the evil in Cambodia in this century . look at you destroy your country just about the end now . I’m not proud of the tall building or fancy watch that you have nothing can be compare to the lost of this nation . look every one the tall building are not belonging to Cambodia it belonging to foreigner . soon Cambodian will lost their identity in their own country that they used to live for generation
you are dreaming no Cambodian was that stupid only SO SOCHEATH kind of guy that believing in you the other they knew you are only the KBOTHCHEATH person . stop pointing your fucking finger to every one and say they are KBOTHCHEATH. no one murder Cambodian like you to be Vietnamese’s dog and becoming Vietcong slave . we knew you murder so many Cambodian in K5 Vietcong plane and murder so many Cambodian nationalist . your sentencing should be hanging in front of public
ហាស ! ហាស
មិនបង្អាប់ទេ ទូតស៊ុយអែតហ្នឹងនោះ ។ តែថាបើនៅក៏វាគ្មានចំណេញស្អីដល់ប្រជាជនកម្ពុជាដែរ ?
ប្រជាជនកម្ពុជាត្រូវការមិត្ត ត្រូវការជំនួយអភិវឌ្ឍន៍ជាតិ តែមិនត្រូវការជំនួយ
ប្រកបដោយភាពពិសពុល បំផ្លាញសន្តិភាពជាតិកម្ពុជា ដែលរកបានដោយលំបាកនោះទេ ។
ដូចនេះនៅឬទៅ វាគ្មានអីអស្ចារ្សសម្រាប់កម្ពុជាទេ !
(បង្វែរជំនួយជាង២០លានដុល្លារអាមេរិកពីការជួយរដ្ឋាភិបាលកម្ពុជា មកជួយ
អង្គការសង្គមស៊ីវិល នេះជា សម្តីនាង ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។
(អង្គការសង្គមស៊ីវិលការពារចោរ)