ដោយ ទីន ហ្សាការីយ៉ា
2020-11-30
RFA

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (AFP)
អ្នកនាំពាក្យបក្សកាន់អំណាចថា អ្នកពុលស្រាសល្មមនឹងស្លាប់ព្រោះហ៊ានយកថ្នាំសម្លាប់សត្វល្អិតលាយស្រាផឹក។ ការលើកឡើងបែបនេះ ខណៈពលរដ្ឋស្លាប់ដោយសារពុលស្រាសនៅខេត្តកំពង់ឆ្នាំងបានកើនឡើងដល់ ៧នាក់ហើយ ក្នុងចំណោមអ្នកពុលសរុបចំនួន ១៣១នាក់។
មន្រ្តីអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែទទួលខុសត្រូវលើករណីអាជីវកម្មស្រាស ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាបន្តបន្ទាប់នេះ ជាជាងទម្លាក់កំហុសទៅលើអ្នកទិញ ឬប្រជាពលរដ្ឋ។
ករណីពលរដ្ឋពុលស្រាសស្លាប់នេះ អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា រឿងពុលស្រាសនេះមានច្រើនដងហើយ ហេតុអីពលរដ្ឋមិនរាងចាល។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះបានលើកឡើងបែបនេះ ក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមរបស់លោកថ្ងៃទី២៩ ខែវិច្ឆិកា។ លោកលើកឡើងថា ពលរដ្ឋដែលហ៊ានយកថ្នាំសម្លាប់សត្វល្អិតមកលាយស្រាផឹកនោះ ល្មមនឹងស្លាប់មែន។ លោកបន្តថា៖ «ខ្លួនឯងចង់ស្លាប់ហើយ តើឱ្យនរណាជួយបាន?»។
ឆ្លើយតបនឹងការលើកឡើងរបស់លោក សុខ ឥសាន នេះ អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា លើកឡើងថា បើពលរដ្ឋដឹងថា ស្រាសនោះពុលគ្មានអ្នកណាហ៊ានទិញផឹកនោះទេ។ លោកយល់ថា ការទទួលខុសត្រូវរឿងនេះមួយផ្នែកធំគឺអាជ្ញាធរមានសមត្ថកិច្ចដែលមិនបានត្រួតពិនិត្យត្រឹមត្រូវលើអាជីវកម្មនេះ៖ «យើងគិតថា បើមានពលរដ្ឋណាដឹងថា ស្រាណឹងពុលហើយគឺនៅផឹកឱ្យប៉ះពាល់អាយុជីវិតរបស់ខ្លួនទេ»។
សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកាឱ្យដឹងថា ពលរដ្ឋពុលស្រានៅខេត្តកំពង់ឆ្នាំងសរុបចំនួន ១៣១នាក់ ពុលចូលពេទ្យព្យាបាល ក្នុងនោះស្លាប់ ៧នាក់។ ក្រសួងឱ្យដឹងទៀតថា ក្នុងចំណោមអ្នកពុលស្រាទាំង ១៣១នាក់នេះ ក៏មានស្រ្តី ៦នាក់ដែរ តែមកទល់ពេលនេះ មានអ្នកជាសះស្បើយចំនួន ៩០នាក់ហើយ។ ករណីសង្ស័យពុលស្រាសនេះ កើតឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា នៅឃុំខ្លុងពពក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ហើយមូលហេតុដោយពលរដ្ឋចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសាស្រាស។
ទាក់ទងព័ត៌មានលម្អិតពីករណីនេះ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺបន្ថែមពីប្រធានមន្ទីរសុខាភិបាលលោកបានប្រាក់ វ៉ុន ជាច្រើនដងតាមទូរស័ព្ទនៅថ្ងៃទី៣០ ខែវិច្ឆិកា តែលោកមិនលើកទូរស័ព្ទ។ រីឯរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ក៏មិនអាចទាក់ទងសុំការបំភ្លឺបានដែរ។
អ្នកសម្របសម្រួលទទួលបនន្ទុកឃ្លាំមើលនិងអង្កេត អង្គការលីកាដូ ខេត្តកំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី ប្រាប់ថា អង្គការមិនទាន់បានបើកការអង្កេតលើបញ្ហានេះនៅឡើយទេ ប៉ុន្តែ កំពុងឃ្លាំមើលការអនុវត្តការរបស់សមត្ថកិច្ច៖ «ករណីស៊ីវិលអ៊ីចឹងយើងអត់ចុះទេព្រោះយើងធ្វើទាល់តែមានអ្នកដាក់បណ្ដឹងអាជ្ញាធរឬអាជ្ញាធរគេតាមដានអ៊ីចឹង»។
ក្រោយកើតមានបញ្ហានេះ ក្រសួងសុខាភិបាលចាត់វិធានការហាមការផឹកស្រាស និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រាសជាបន្ទាន់។ ក្រសួងសុខាភិបាលឱ្យដឹងដែរថា ស្ថានការណ៍ចុងក្រោយនេះអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលមានការវិវត្តមកស្ថានភាពល្អប្រសើរវិញហើយ។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ស្នើទៅស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធឱ្យអនុវត្តការងារដែលខ្លួនបានដាក់ឱ្យបានម៉ឺងម៉ាត់ ខណៈបញ្ហានេះតែងកើតឡើងញឹកញាប់ និងបានធ្វើឱ្យពលរដ្ឋបាត់បង់ជីវិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Regardless how those people died, this idiotic comment doesn’t represent the definition of “government ” who needs to take care the people unless they are not human or different nationality.
YES….. I wanted to see how this devil SOK ESAN can do . this ugly guy has been so evil to Cambodian his word alone is making every one getting so angry what will happen if his boss HUN SEN dead I quest this guy will suicide himself also . let see what you SOK ESAN do to all these Cambodian nationalist that you call KBOTH CHEATH . be very carefully all these what you say CHUN KBOTHCHEA will go there and take Vietnamese to take over KAMPOUCHEA
សំដីអាចំកួតដែលមេីលងាយជីវិតមនុស្ស។ ទោះបីអ្នកដែលស្លាប់នោះបានស្លាប់នៅក្នុងរូបភាពយ៉ាងណាក៏ដោយ ក៏យើងមិនត្រូវនិយាយបែបនេះដែរ។ នេះឬចរិតអ្នកដឹកនាំស្រុកខ្មែរ? គួរណាស់តែមានវិធីដេីម្បីរកវិធីទប់ស្កាត់កុំអោយមានករណីគ្រោះថ្នាក់យ៉ាងនេះកេីតឡេីងទៀត បែជាមានមកនិយាយប្រមាទគ្នាទៅវិញ! អាមួយនេះសំដីចេញមកគឹយួនសុទ្ធ។ សំដីថោកជាងអាចម៍ទៀត!
Sometimes it is better not to say anything but for some illiterate people like Sok Eisan who can’t hold his mouth needs to say something to show everyone about his identity and behavior. Sok Eisan is creating more enemies for him and his family and he knows he gains nothing by expressing this kind of comment. Just a little advice to you, Sok Eisan, do you know what happens if some of those victims are related to your gangster members. Scary, isn’t?