ដោយ ទីន ហ្សាការីយ៉ា
2020-12-03
RFA

បណ្ឌិត សេង សារី អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម រូប៖ RFA
អ្នកវិភាគលើកឡើងថា ទោះបីជាលោក កឹម សុខា នៅជាប់បម្រាមរបស់តុលាការក៏ដោយ ក៏លោកហាននិយាយជាងមុន ដោយឈរលើធម៌ អហិង្សា និងចង់បង្រួបបង្រួមជាតិនោះ គឺជាមធ្យោបាយមួយដ៏សំខាន់ ដើម្បីឈានទៅរកដំណោះស្រាយនយោបាយបាននៅពេលខាងមុខ។
ការលើកឡើងរបស់អ្នកវិភាគនេះ នៅក្រោយលោក គឹម សុខា បានអះអាងថា ការបង្រួបបង្រួមជាតិ គឺជាកាតព្វកិច្ច និងជាមុខមាត់ និងកិត្តិយសរបស់ខ្មែរគ្រប់រួប។
អ្នកវិភាគលើកឡើងថា លោក កឹម សុខា ជាតួអង្គមួយសំខាន់នៅក្នុងការសម្របសម្រួលឈានទៅរកការដោះស្រាយបញ្ចប់ជម្លោះនយោបាយនៅពេលខាងមុខ ដោយឈរលើគោលការណ៍បង្រួបបង្រួម និងអហិង្សា។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា បើសិនជាអ្នកនយោបាយខ្មែរ មិនប្រើសារនយោបាយវាយប្រហារគ្នាទៅវិញទៅមកទេនោះ អាចនឹងងាយដល់ការឈានទៅរកការបញ្ចប់ជម្លោះនយោបាយនៅជាប់គាំងរ៉ាំរ៉ៃនេះជាង។ លោកបញ្ជាក់ថា លោក កឹម សុខា ប្រើសារអហិង្សានេះ ក៏ជាជម្រើសមួយក្នុងចំណោមជម្រើសដទៃទៀតដែរ ក្នុងការឈានទៅដល់ការចរចាជាមួយគូបដិបក្ខ៖ «
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១ ធ្នូថា ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ការកម្ចាត់គ្នា «នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា»។
លោក កឹម សុខា បញ្ជាក់ថា បើយើងមិនលើកទឹកចិត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ ខ្មែរអាចរស់នៅដោយ ឯករាជភាព ដោយសុខដុមរមនា និងដោយវឌ្ឍនភាពសម្រាប់ខ្មែរដូចគ្នាគ្រប់រូប។
ការលើកឡើងរបស់លោក កឹម សុខា នៅថ្ងៃទី១ ធ្នូនេះ នៅស្របពេលមេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលនិរទេសខ្លួន ប្រកាសពីផែនការវិលចូលស្រុកវិញ នៅដើមខែមករា ឆ្នាំ២០២១ ខាងមុខ។
សេចក្ដីប្រកាសព័ត៌មានគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១ ធ្នូ បានសម្រេចឲ្យអ្នកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ជាអ្នកដឹកនាំថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិវិលទៅកម្ពុជាវិញនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ខាងមុខ ដើម្បីទៅតាំងរឿងក្ដីនៅតុលាការ។ គណបក្សសង្គ្រោះជាតិបានជ្រើសរើសយកអ្នកស្រី មួរ សុខហួរ ជាអ្នកដឹកនាំសមាជិកគណបក្សប្រឆាំងដទៃទៀតវិលទៅកម្ពុជាវិញនេះ ដោយសារតែអ្នកស្រី មានសញ្ជាតិពីរ អាចប្រើលិខិតឆ្លងដែនអាមេរិកក្រោយពីអាជ្ញាធរលោក ហ៊ុន សែន បានលុបសុពលភាពលិខិតឆ្លងដែនខ្មែររបស់អ្នកស្រី និងម្យ៉ាងទៀតដោយមើលឃើញថា ស្ត្រីមានភាពទន់ភ្លន់ជាងក្នុងការទៅប្រឈមជាមួយរបបលោក ហ៊ុន សែន។
ជាការកត់សម្គាល់ អ្នកស្រី មួរ សុខហួរ បានបង្ហាញភាពទន់ភ្លន់ជាងមុនក្នុងការវិលទៅកម្ពុជាវិញនេះ តែអ្នកស្រីអះអាងថា អ្នកស្រី នៅតែរឹងមាំក្នុងការប្ដេជ្ញាចិត្តដឹកនាំសមាជិកគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសវិលទៅកម្ពុជាវិញនេះ គឺអ្នកស្រី មិនចុះញ៉មឡើយទោះបីជាត្រូវប្រឈមនឹងការចាប់ដាក់ពន្ធនាគារក៏ដោយ៖ «
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិសម្រេចជ្រើសរើសយកអ្នកស្រី មួរ សុខហួរ ជាមេដឹកនាំវិលទៅកម្ពុជាវិញនេះ ជារឿងល្អមួយ ដែលស្ត្រីកាត់បន្ថយនៃការប្រឈមមុខដាក់គ្នានៅក្នុងស្ថានភាពនយោបាយតានតឹងរវាងគណបក្សទាំងពីរ៖ «
ទាក់ទងនឹងសាររបស់លោក កឹម សុខា ដែលចង់បង្រួបបង្រួមជាតិវិញ អ្នកស្រី មួរ សុខហួរ លើកឡើងថា លោក កឹម សុខា ជាមេដឹកនាំប្រកាន់ភ្ជាប់នូវធម៌អហិង្សា។ អ្នកស្រីបន្ថែមថា គណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរអហិង្សាក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងជាប់បណ្ដឹង ដែលរបបលោក ហ៊ុន សែន បានចោទប្រកាន់ពីបទក្បត់ជាតិដែរនោះ បានសរសេរថា ក្នុងកាលៈទេសៈនេះ លោកយល់ច្បាស់ថា លោកមិនមានសិទ្ធិ សេរីភាពពេញលេញចង់ធ្វើអ្វី ចង់និយាយស្តីអ្វី ដើម្បីជាប្រយោជន៍ឲ្យបានច្រើនសម្រាប់មាតុភូមិកម្ពុជា សង្គមខ្មែរ និង ប្រជាពលរដ្ឋខ្មែរជាទីស្រឡាញ់របស់ខ្ញុំឡើយ ក៏ប៉ុន្តែអ្វីដែលលោកអាចធ្វើបាន ដោយមិនរំលោភច្បាប់ទម្លាប់ត្រឹមត្រូវ ឬមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះ គឺ លោកព្យាយាមធ្វើតាមលទ្ធភាព ដើម្បីខ្មែរ ទោះបីមានសមត្ថកិច្ចនៅកន្លែងខ្លះបានសហការល្អបង្កលក្ខណៈងាយស្រួល និងកន្លែងខ្លះទៀតមានការតាមដាន ឃ្លាំមើល ថតរូប ថតសម្លេង សូម្បីតែក្នុងសកម្មភាពមនុស្សធម៌ សកម្មភាពឯកជនជាមួយក្រុមគ្រួសារ កន្លែងស្នាក់នៅ និងពេលទៅធ្វើចម្ការផ្ទាល់ខ្លួនរបស់លោកក៏ដោយ។
លោក កឹម សុខា សរសេរបន្ថែមថា លោកដឹងច្បាស់ថា “ អ្វីដែលលោកអាចធ្វើបាន អ្វីដែលមិនអាចធ្វើបាន ទោះបីមានអ្នកខ្លះប្រឹងរុញច្រានឲ្យលោកចូលក្នុងអន្ទាក់គេក៏ដោយ ក៏លោកនៅតែរក្សាជំហរ អហិង្សា មិនយកខ្មែរណាជាសត្រូវ មិនបង្កជម្លោះ មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងប្រទេសជាតិខ្លួនឡើយ “ ។
សំណេររបស់លោក កឹម សុខា នៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ លោក កឹម សុខា អះអាងថា លោកបានកំណត់ហើយថា «ប្រជាពលរដ្ឋខ្មែរ ជាជនរួមជាតិ ជាជនរួមឈាម ជាបងប្អូនរបស់លោក» ហើយ «ប្រទេសកម្ពុជា ជាមាតុភូមិ ជាទឹកដីកំណើត ជាកន្លែងដែលលោក កើត រស់ និងស្លាប់» ដែលលោកមិនអាចបោះបង់ និងមិនគាំទ្រអ្នកណាដែលបង្ករងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ និងមាតុភូមិកម្ពុជាឡើយ ទោះបីលោកស្ថិតក្នុងស្ថានភាពណាក៏ដោយចុះ។
ទាក់ទងនឹងចំណុចនេះ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ទោះបីជាលោក កឹម សុខា នៅជាប់បណ្ដឹងនៅតុលាការក្ដី តែលោកហ៊ាននិយាយចំៗ ចំពោះការធ្វើទុក្ខបុកម្នេញលើលោក។ លោក ឯម សុវណ្ណារ៉ា បញ្ជាក់ថា ការលើកឡើងរបស់លោក កឹម សុខា ទំនងជាលោកចង់សំដៅទៅលើគណបក្សកាន់អំណាចច្រើនជាង៖ «
លោក កឹម សុខា បានរៀបរាប់ពីសកម្មភាពរបស់លោកនៅក្នុងស្រុកថា ក្នុងរយៈពេលប្រមាណបីខែចុងក្រោយនេះ លោកអាចធ្វើដំណើរទៅតាមមូលដ្ឋានខ្លះ ដើម្បីចូលរួមក្នុងពិធីទំនៀមទម្លាប់ប្រពៃណី សាសនាខ្មែរ បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងបានស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិដោយផ្ទាល់ គឺកាន់តែធ្វើឲ្យលោកអាណិត ស្រឡាញ់ និងដឹងគុណបំផុតចំពោះមាតុភូមិកម្ពុជា និងបងប្អូនជនរួមជាតិខ្មែរ មិនអាចបោះបង់បានឡើយ។ លោក កឹម សុខា សង្កត់ធ្ងន់ថា ទឹកដីយើង មានភូមិសាស្ត្រ និងធនធានធម្មជាតិអំណោយផលល្អណាស់ ឲ្យតែគ្រប់គ្រងបានត្រឹមត្រូវ មិនបំផ្លិចបំផ្លាញ រីឯប្រជាពលរដ្ឋខ្មែរភាគច្រើនជាទូទៅមានទឹកចិត្តល្អគួរឲ្យគោរពស្រឡាញ់ណាស់។
តុលាការរបបលោក ហ៊ុន សែន បានដកសិទ្ធិ លោក កឹម សុខា មិនឲ្យធ្វើនយោបាយជាង៣ឆ្នាំ មកហើយ គិតចាប់ពីថ្ងៃដែលសមត្ថកិច្ចចាប់ខ្លួនលោក កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ថា ឃុបឃិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាល។ មកទល់ពេលនេះ តុលាការនៅមិនទាន់យកសំណុំរឿងលោក កឹម សុខា មកជំនុំជម្រះជាថ្មីទៀតនៅឡើយ ទោះបីជាក្រុមមេធាវីរបស់លោកបានស្នើសុំឲ្យពន្លឿនយ៉ាងណាក៏ដោយ ក៏តុលាការលើកហេតុផលថា មកពីជំងឺកូវីដ១៩ មិនអាចជួបជុំគ្នាច្រើនបាន ខណៈតុលាការបានបើកសវនាការជាទ្រង់ទ្រាយធំជំនុំជម្រះមន្ត្រី និងសកម្មជនបក្សប្រឆាំងជាង ១០០នាក់ កាលពីពេលថ្មីៗ នេះ។
សហរដ្ឋអាមេរិក ធ្លាប់ចេញសេចក្ដីថ្លែងការណ៍អះអាងថា មេបក្សប្រឆាំងលោក កឹម សុខា ជាមនុស្សស្អាតស្អំ និងជំរុញឱ្យអាជ្ញាធរកម្ពុជាផ្តល់សិទ្ធិពេញលេញដល់លោក កឹម សុខា ឡើងវិញ ដោយឥតលក្ខខ័ណ្ឌ។
ក្រុមអ្នកវិភាគលើកឡើងថា មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គួរតែបញ្ឈប់ការលាបពណ៌ និងចោទប្រកាន់គ្នាទៅវិញទៅមក ហើយងាកមកតុចរចាវិញទេ ដែលជាជម្រើសល្អជាងគេ ដើម្បីឈានទៅរកការបង្រួបបង្រួមជាតិពិតប្រាកដវិញបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
WELL .. how can I believing in you ? ? your analysis seem to be not logic according to what was happen for so many decade . I knew about the patience policy but it is not white HUN SEN the leader cam from hell . how can he give up his ambition of being a gangster killer he knew himself if he give up or not it still his responsible any way, that mean he will not responsible of any wrong doing and also he will not trust any one to forgive him . I tell you what?? the intelligent politician have to work out whit the real situation and dealing directly . my last question is how long will you keep up whit your predator, till the pig can fly??
សម្រាប់ដាស់តឿនពួកមីក្តឹតងាយ !
*******
នឹកឡើងត្រូវខ្មាស់ស្រីចំតិញ ជំទយគូថស្ញេញលេចប្រដាប់
គួរចេះខ្មាស់ញាតិមីត្រូវគ្រាប់ យ៉ាប់ពូជមីឡប់វង្វេងក្រោល ។
ត្រូវចេះនឹកខ្មាស់មុនហងជឿ កុំចេះតែល្ងើទយក្តឹតឲ្យ
អាស៊ី-អាខាវាលាត់សើយ ធើពីមុខ-ក្រោយឲ្យសន្យា ។
សន្យាខ្យល់ខ្ចប់ វាសាប់ដូចសប់ សាប់ញាប់ដូចឆ្កែ
សាប់ឲ្យសក្តិ៍ខ្យល់ ពួកអាតាប៉ែ ជាប់ងារក្តឆ្កែ
អាតិរច្ឆាន !