ការអប់រំ | កូវីដ-១៩ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |១៥ ធ្នូ ២០២០ |ម៉ោង ១៤:៤៣
VOD

អនុរក្សឆែកបេក្ខជនមកប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រលងវិទ្យាល័យជាស៊ីម បឹងកេងកង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចឱ្យសិស្សដែលត្រូវប្រឡងបាក់ឌុបក្នុងឆ្នាំ២០២០នេះ ជាប់ទាំងអស់គ្នា ដោយថា ដើម្បីឱ្យពួកគេបានសប្បាយចូលរួមទប់ស្កាត់កូវីដ១៩។
ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យសិស្សថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ជាប់ស្វ័យប្រវត្តិដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលត្រូវបានកំណត់ធ្វើនៅថ្ងៃទី១១ ខែមករាឆ្នាំក្រោយនោះឡើយ ដោយថា ដើម្បីការពារការចម្លងជំងឺកូវីដ១៩។
លោក ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលលោកជ្រើសរើសមធ្យោបាយនេះ ដោយសាររដ្ឋាភិបាលមិនទាន់អាចទប់ស្កាត់បានទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨វិច្ឆិកា ខណៈកម្ពុជាមិនទាន់បានទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ប្រាប់វីអូឌីតាមប្រព័ន្ធតេឡេក្រាមថា ក្រសួងនឹងអនុវត្តទៅតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល។
លោក រស់ សុវាចា ប្រាប់ថា៖ «ក្រសួងអប់រំ យុវជន និងកីឡា គោរពទទួលអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ពិភាក្សាផ្ទៃក្នុងក្រសួង រួចនឹងជម្រាបជូនពីករណីនេះក្នុងពេលឆាប់ៗ»។
លោក រស់ សុវាចា បញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ បេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុប មានចំនួន១២១ ១០៨នាក់ ក្នុងនោះ ស្រី ៦៣ ៩០៨នាក់ និងត្រូវបានបែងចែកថ្នាក់វិទ្យាសាស្ត្រដែលមានបេក្ខជនប្រឡង ៤០ ៧៤៦នាក់ និងថ្នាក់វិទ្យាសាស្ដ្រសង្គមដែលមានបេក្ខជនចុះឈ្មោះប្រឡង ៨០ ៣៦២នាក់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
in HUN SEN regime every one can be the best even those their knowledge is low just like HUN SEN . I knew this bamboo can not become the best bamboo and in another hand it can not growing up because they are so busy to fight for other to be a leader just for powers like HUN SEN
ស្អីគេ? មិនបាច់ប្រឡង? ជាប់ដោយស្វ័យប្រវត្តិ? បន្តិចទៀតស្រុករំដួលនេះនឹងចាប់ផ្តើមផ្ញើរគ្រប់សញ្ញាប័ត្រទាំងអស់ទៅអោយគ្រប់សិស្សានុសិស្សទូទាំងប្រទេសដោយមិនបាច់ត្រូវចូល សាលារៀនឡើយ។ sic!
ពួកអាល្ងង់ ចេះចុយតែម៉ែអ្ហែគឺអញ្ចឹង !
ឲ្យជាប់តាមរយះពិន្ទុប្រឡងត្រីមាស ឬឆមាស តើវាមានខុសស្អីទៅ ?
ប្រឡងគ្រប់មុខវិជ្ជាដូចតែគ្នាអីត់ !
វិញ្ញាសារប្រឡង មិនមែនយកក្រៅមេរៀនដែលបានសិក្សាក្នុងថ្នាក់ឯណា ?
កាលវិភាគសិក្សាទៀតសោត គ្រប់សាលា សិក្សាមុខវិជ្ជាតាមម៉ោងដួចគ្នា តើមែនឬមិនមែន ?
ល្ងង់ចុយតែម៉ែវាអញ្ចឹង បានជាវារលាយ ងាប់តៃហោងអត់ដីកប់ ពួកអាពូជសំផឹង សង្គ្រោះតែកាដួយ សង្គ្រោះតែក្ត !
sorry to say to group of AH …CHESSTU ..HASS in POL POT all these animal was the killer they are so CHESS every word they said was cam from the BHUDHA bible but some of them never knew what it is mean like the word CHATA LESAK right now go ask HENG SAMRIN to translate the word please . yes all I knew they only can say DERMBAI KETHA and KETHA DEMBAI . some time I laughing my ass off when I AH CHESSTU HUN SEN talk to media or advice those young Cambodian in the ceremony . GOD ..HUN NAL call HUN SEN his next name is CHHOUP SAMLAP was so CHESS he spoken about privet jet he said ZET FLY or FESS BOKK oh GOD this animal can speak every language I quest he should be taking after JESUS