នៅសល់តែជាង១ខែទៀតប៉ុណ្ណោះនឹងដាច់ឆ្នាំ ២០១២ នៅមិនទាន់មានម្ចាស់ជំនួយណាសន្យាផ្តល់ថវិកាដល់សាលាក្តីខ្មែរក្រហមសម្រាប់បន្តដំណើរការនៅឡើយទេ។ មិនត្រឹមតែខ្វះថវិកាទាំងស្រុងសម្រាប់ដំណើរការឆ្នាំ ២០១៣ ប៉ុណ្ណោះទេ ប៉ុន្តែ ភាគីអន្តរជាតិនៃសាលាក្តីនេះនៅខ្វះ៤លានដុល្លារទៀតដើម្បីបញ្ចប់ការងារឆ្នាំ ២០១២ ។ នេះជាចំណុចប្រឈមដ៏ធំធេងរបស់សាលាក្តីខ្មែរក្រហម ខណៈដែលសវនាការសំណុំរឿង ០០២ កំពុងដំណើរការ។ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាគ្រោងកោះប្រជុំដើម្បីពិភាក្សាឡើងវិញអំពីបញ្ហាថវិកា។
ថ្ងៃ អាទិត្យ 11 វិច្ឆិកា 2012
ដោយ ប៉ែន បូណា
RFI

ដោយកង្វះថវិកា សវនការសំណុំរឿង ០០២ ត្រូវកាត់បន្ថយពី ៤ថ្ងៃ មកនៅត្រឹម ៣ថ្ងៃក្នុងមួយសប្តាហ៍ ©វណ្ណារ៉ា/RFI
សាលាក្តីខ្មែរក្រហមកំពុងតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរទៅនឹងវិបត្តិថវិកាដោះស្រាយមិនចេញ។ ដើម្បីបន្តដំណើរការឆ្នាំ ២០១៣ ដែលនឹងឈានមកដល់ក្នុងរយៈពេលតែជាង១ខែទៀតនេះសាលាក្តីខ្មែរក្រហមបានលើកគម្រោងថវិកាចំណាយជិត ៤៤ លានដុល្លារ ។ ប៉ុន្តែ រហូតមកទល់ថ្ងៃនេះ គ្មានប្រទេសម្ចាស់ជំនួយណាមួយបានសន្យាបន្តផ្តល់ថវិកាដល់សាលាក្តីកូនកាត់នេះនៅឡើយទេ។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា កុំថាឡើយតែថវិកាឆ្នាំ ២០១៣ សូម្បីតែគម្រោងបញ្ចប់ឆ្នាំ ២០១២ នេះ ភាគីអន្តរជាតិនៅខ្វះសាច់ប្រាក់ចំនួន៤លានដុល្លារទៀត ដើម្បីបង្ហើយការងាររបស់ខ្លួន។ ចំណែកភាគីកម្ពុជាអាចមានថវិកាដំណើរការដល់ដំណាច់ឆ្នាំ។ ប្រឈមមុខទៅនឹងការលំបាកកាន់តែខ្លាំងឡើងក្នុងការរៃអង្គាសថវិកា គម្រោងចំណាយឆ្នាំ ២០១៣ អាចនឹងត្រូវកាត់បន្ថយមួយចំនួនទៀត។ នេះបើយោងតាមមន្ត្រីអ្នកនាំពាក្យដដែល។
សូមបញ្ជាក់ថា ចាប់តាំងពីផ្តើមដំណើរការកាលពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ ២០១១ សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមបានចំណាយថវិកាអស់ជាង ១៤១ លានដុល្លារហើយ។ ក្នុងឆ្នាំ ២០១២ នេះ សាលាក្តីគ្រោងចំណាយជាង ៤៥ លានដុល្លារ ប៉ុន្តែ នៅមិនទាន់មានថវិកាគ្រប់នៅឡើយទេ។ ប្រទេសជប៉ុនបានផ្តល់ថវិកាច្រើនជាងគេដល់សាលាក្តីខ្មែរក្រហមដែលមានទឹកប្រាក់សរុប ៧៥,៩ លានដុល្លារ ឬស្មើនឹង ៤៦ភាគរយនៃចំណាយសរុបរបស់សាលាក្តីទាំងមូល។ បន្ទាប់មកមានប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងអង់គ្លេសជាដើម។
ការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមហាក់មានសកម្មភាពរស់រវើកកាលពីដើមដំបូង ប៉ុន្តែ ចុងក្រោយនេះ ប្រទេសម្ចាស់ជំនួយដែលកំពុងរងវិបត្តិថវិកាខ្លួនឯងយ៉ាងខ្លាំងនោះ មិនសូវបានចាប់អារម្មណ៍ដល់សាលាក្តីនេះទៀតទេ។ ដោយសារបញ្ហាថវិកា សវនាការកាត់ក្តីសំណុំរឿង ០០២ ត្រូវបានកាត់បន្ថយពី៤ថ្ងៃមកនៅត្រឹម៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍។ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាដែលជាភាគីបង្កើតសាលាក្តីខ្មែរក្រហមបានផ្ញើលិខិតទៅកាន់ប្រទេសម្ចាស់ជំនួយទាំងអស់ ដើម្បីសុំឲ្យពួកគេបន្តគាំទ្រសាលាក្តី ប៉ុន្តែ រហូតដល់ពេលនេះ គ្មានប្រទេសណាមួយឆ្លើយតបនៅឡើយទេ។
បើយោងតាមលោក នេត្រ ភក្ត្រា អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាគ្រោងបើកកិច្ចប្រជុំមួយក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាឡើងវិញអំពីបញ្ហាថវិកាដែលជាចំណុចប្រឈមយ៉ាងធំមួយ ដែលអាចនឹងធ្វើឲ្យតុលាការនេះជាប់គាំងទាំងពាក់កណ្តាលទី៕
———————————————




អូសបន្លាយរាប់ឆ្នាំបង្ហិនតែលុយរាប់រយលានដុល្លា។យកលុយទៅជួយអ្នកក្រតោកយ៉ាកនៅស្រុកខ្មែរ
ប្រសើរជាងអោយអស់លោកមេធាវីគ្រប់សាសន៍មកអង្គៀមរាប់ឆ្នាំ។
ប្រជាជនខ្មែររាប់លានអាចជាសាក្សីបាននូវអំពើឃោរឃៅរបស់ពួកអាចង្រៃអស់នេះដឹកនាំភ្លីភ្លឺហិនហោចពេញម៉ាស្រុក។ពេញពិភពលោកនេះគ្មាននរណាដឹកនាំឆ្កួតដូចក្រុមពួកវានេះទេ។
បើស្រុកខ្មែរអត់មានច្បាប់កាត់ទោសប្រហារជីវិតទេដឹកទៅស្រុកចាមព្យួរកដូចសាដាមទៅចប់រឿងសោះ
និងអស់លុយបន្តរទៀត។
តុលាការខ្មែរក្រហមនាំមកនូវការបែកបាក់សង្គមជាតិ ហើយគ្មានបានផលប្រយោជន៍អ្វីសម្រាប់កម្ពុជាប៉ុន្មានឡើយ អ្នក
ដែលចំណេញគឺយួនឯណោះវិញទេ គេបានទាំងដី បានទាំងកិត្តិយស ហើយមិនលុយមួយសេនក្នុងបញ្ហានេះ ។ ដូច្នោះ
តុលាការកូនកាត់មួយនេះ ទៅជានៅបន្តដល់ណា វាបានត្រឹមតែភាពរីងស្ងួតនិងហិនពេលវេលាទាំងអស់ ពីព្រោះឃាដ
ករសម្លាប់ខ្មែរពិតប្រាកដ បានក្លាយជាអ្នកមានគុណចំពោះកម្ពុជាសព្វថ្ងៃ ។
សូមរំលឹកថានេះជាជំរើសរបស់ហ៊ុនសែនដែលចង់កាត់ក្ដីជនឧក្រឹតទាំងនេះក្នុងស្រុកព្រោះខ្លួនអាចលូកដៃអាកាត់បានក្នុងស្ថាប័ណ្ណតុលាការដែលគេចាត់ទុកថាមិនឯករាជនោះ ជាពិសេសអាចទប់ស្កាត់កុំឲ្យឈានដល់០០៣និង០០៤ដែលអាចទាក់ទិនខ្លួន
និងបរិវ៉ាក្នុងជួររដ្ឋាភិបាលដែលជាអតីតខ្មែរក្រហមនិងធ្លាប់មានបាតដៃប្រឡាក់ឈាមដែរនោះ ក្នុងរបបប្រល័យពូជសាសន៍ ហើយក្នុងការកាត់ក្ដីដែលបានអូសបន្លាយជាច្រើនឆ្នាំនេះបានបង្ហិន
ថវិការសរុបអស់ជិតកន្លះពាន់លានដុល្លាហើយរកទីបញ្ចប់គ្មានបើសិនជាឧក្រឹតជនទាំងនេះ
ត្រូវបានកាត់ក្ដីនៅទីក្រុងឡាអេម្លេះត្រូវបានចប់សព្វគ្រប់តាំងតែពីយូហើយចំណាយថវិការអស់
តិចជាងសព្វថ្ងៃនេះទៅទៀត។
ខ្ញុំក៏គិតថាវាអត់ប្រយោជន៏ ព្រោះហាក់ដូចជាមិនសូវបង្ហាញភាពយុត្តិធម៌សំរាបជនរងគ្រោះ ផ្ទុយទៅវីញ បែរជាពួកអាអ្នកធ្វើការនៅទីនោះមានទាំងអស់ ហើយនាំគ្នានូវអំពាវនាវយកជំនួយដោយ ឡេះថាជួយដល់យុត្តិធម៌ សំរាបខ្មែរស្លូតត្រង។
អស់ឲ្យស្រឡះទៅចុះ បើអ្នកដឹកនាំឡើគឺយ៉ាងនេះនោះ។
ឈ្មោះ BaBaBoo និយោយមិនត្រូវ បើបែកបាក់សង្គមខ្មែរ អាណាជាអ្នកធ្វើអោយបែកបែក ឬស លោក?
ខ្ញុំឯកភាពនិងមតិ ឈ្មោះ Visal
ម្យ៉ាងទៀត បើគ្មានសំនុំ003 និង 004 ផង បិទសាក្កីចោរម្សៀតនេះចោលចុះ
អាញ់កោតតែហែងនេះអាអត់ឈ្មោះ ហ៊ានមកនិយាយថាវាប្រើឈ្មោះតែមួយទៀត?
អាញ់ខ្ពើមហែងណាស់វើយ មិនទទួលខុសត្រូវលើកំហុសរបស់ខ្លួន អាញ់ឲ្យវាស្បថ វាមិនហ៊ានផង
ថាវាពិតជាមិនធ្លាប់បានប្រើឈ្មោះបន្លំ និងបង្កើតឈ្មោះពីរបី នោះ ហែងនៅមានមុខថោកនៅទីនេះអួត
ខ្លួនថាល្អទៀត អត់ចេះខ្មាស់គេមែន អាជនថោកទាប ៕
មិនដឹងជាខំរកជំនួយមកកាត់ក្តីអាចម៍ក្តអីទេ អត់ប្រយោជន៍ ខ្ញុំគ្រាន់តែជាប្រជាជនក្រីក្រម្នាក់ក៏ដឹង
ថាមិនបានរកយុត្តិធម៌សម្រាប់ជនរងគ្រោះឡើយ។ឃាតករបាតដៃប្រលាក់ឈាមកំពុងនៅរស់
សព្វថ្ងៃមាន៖ជាស៊ីម ហេងសំរិន ហ៊ុនសែន ហោណាំហុង… តែហ៊ុនសែនសម្លាប់ច្រើនជាងគេនៅ
ជំនាន់ក្រោយ៧៩ដូចជាក៥ និង5-6 កក្កដា ៩៧។បញ្ចប់ត្រឹមនេះទៅកុំនាំគ្នាខាតពេលវេលានិង
លុយដ៏ច្រើនតទៅទៀត។ពីព្រោះថាសាកហៅអ្នកមានឈ្មោះខាងលើមកធ្វើសាក្សីមើលមើគេថា
ប្រមាថថ្នាកនាំឥឡូវ។បើសុំគេបានទុកលុយនោះជួយប្រជាជនក្រីក្រវាប្រសើរជាង។
បើមានឆន្ទះខ្មែរពិតជាស្រឡាញ់ខ្មែរមែន ការប្រើប្រាស់ថវិកាកន្លងមកវាគ្រប់គ្រាន់ទៅហើយ បើយើងសិក្សាឱ្យស៊ីជម្រៅរៀងនេះជារឿងទាក់ទងនឹងប្រទេសយួន ដោយសព្វថ្ងៃនេះ យួនធ្វើ អាណានិគមយ៉ាងត្រជាក់លើកម្ពុជា សូមខ្មែរប្រុស ស្រីទាំងអស់ប្រុងប្រយ័ត្ន CPP៕
បើមានឆន្ទះខ្មែរពិតជាស្រឡាញ់ខ្មែរមែន ការប្រើប្រាស់ថវិកាកន្លងមកវាគ្រប់គ្រាន់ទៅហើយ បើយើងសិក្សាឱ្យស៊ីជម្រៅរឿងនេះជារឿងទាក់ទងនឹងប្រទេសយួន ដោយសព្វថ្ងៃនេះ យួនធ្វើ អាណានិគមយ៉ាងត្រជាក់លើកម្ពុជា សូមខ្មែរប្រុស ស្រីទាំងអស់ប្រុងប្រយ័ត្ន CPP នេះជាការពិត៕
សូមឪយវិនាសឪយឆាបើទៅរបសើអតើប្រយោជន
គ្មានប្រយោជន៍ទេ! មិនឯករាជ្យផងហ្នឹង។ គួរតែដាក់ឈ្មោះថា ដូល្លាការកាត់ក្តខ្មែរក្រហមវិញទើបសមជាង។
គ្មានបានការ កាត់ដល់ ០០៤-០០៥ តែមេខ្មែរក្រហមនៅក្នុងជួររដ្ឋាភិបាលវិញអត់កាតសោះ
ប្រហែលជាមានភាពសប្បាយចិត្តច្រើន ចំពោះអ្នកដែលរារាំង/មិនចង់អោយមានការកាត់ក្តីនេះបន្តទៀត។ ពិសេសនេះអ្នកដែលធ្លាប់និយាយថាកាត់តែមេដឹកនាំកំពូលៗបានហើយ។
តុលាការនេះគ្មានបានប្រយោជន៏ស្អីទេ កន្លងមក គឺបានតែជួយ អាអ្នកធ្វើការនៅទីនោះមានបាន។
ឲ្យវារលម់ទៅលោកអើយ គ្មានបាការអីទេ។