ក្រុមបាតុកររាប់ម៉ឺននាក់ដែលភាគច្រើនជាយុវជននិងកម្មកររោងចក្រ បានហែក្បួនមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ធ្នូ។
ដោយ ទីន ហ្សាការីយ៉ា និង វោហារ ជាតិ
2013-12-24
RFA

កម្មករប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃ២៥ ធ្នូ។ RFA/Mom Sophon
ក្បួនបាតុកម្មលើកនេះធ្វើនៅភាគខាងកើតរាជធានីភ្នំពេញ ដឹកនាំដោយប្រធានបក្ស លោក សម រង្ស៊ី និងអនុប្រធានបក្សលោក កឹម សុខា ចេញដំណើរពីលានប្រជាធិបតេយ្យនៅពេលរសៀល ហែក្បួនឆ្លងស្ពានជ្រោងយចង្វារ តាមផ្លូវជាតិលេខ៦។
ការហែក្បួនថ្ងៃនេះ ធ្វើឡើងដោយថ្មើរជើង ក្រុមបាតុករខ្លះដំប៉ោត ដំធុង ដំស្គរ ស្រែកទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង។
ក្បួនហែបានឈប់ពេលទៅដល់វត្តមួយម្ដុំព្រែកលាភ ហើយលោក សម រង្ស៊ី បានថ្លែងសារនយោបាយអំពាវនាវឲ្យបាតុករទាំងអស់គាំទ្រនៃការទាមទាររបស់បក្សសង្គ្រោះជាតិ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច ដោយលោកសន្យាថា នឹងដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារជូនកម្មករ បើសិនជាបក្សសង្គ្រោះជាតិ បានឡើងកាន់អំណាច។
ក្បួនបាតុកម្មបានវិលត្រឡប់ក្រោយវិញ ពេលមេបក្សសង្គ្រោះជាតិ ថ្លែងសារនយោបាយនៅព្រែកលៀបចប់។
មូលហេតុដែលចំនួនបាតុករកើនឡើងច្រើននៅថ្ងៃទី២៥ ធ្នូ នេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ ប្រាប់អ្នកយកព័ត៌មាននៅទីលានប្រជាធិបតេយ្យថា ដោយសារកម្មកររោងចក្រនានានៅរាជធានីភ្នំពេញ នាំគ្នាមកចូលរួមច្រើន។ លោកថា ការចូលរួមរបស់កម្មករថ្ងៃនេះ ព្រោះកាលពីម្សិលមិញ រដ្ឋាភិបាលមិនបានដំឡើងប្រាក់ខែគោលឲ្យពួកគេបានតែ ៩៥ដុល្លារខុសពីការទាមទាររបស់កម្មករចំនួន ១៦០ដុល្លារ។
ជាងនេះទៅទៀតនោះ កម្មករដែលស្ម័គ្រចិត្តមកចូលរួមធ្វើបាតុកម្មជាមួយបក្សសង្គ្រោះជាតិថ្ងៃនេះ ដើម្បីទាមទារការបោះឆ្នោតឡើងវិញ និងសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ព្រោះពួកគេរំពឹងថា នៅពេលបក្សសង្គ្រោះជាតិឈ្នះ ពួកគាត់នឹងបានទទួលប្រាក់ខែដូចការទាមទារ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ឡេង ម៉ាលី និងលោក ម៉ម មុនីរតន៍ ដែលតាមដានបាតុកម្មនេះដូចតទៅ៖

កម្មករប្រមូលផ្ដុំគ្នានាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣។

កម្មករប្រមូលផ្ដុំគ្នានាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣។

កម្មករប្រមូលផ្ដុំគ្នានាទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៣។

កម្មករប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃ២៥ ធ្នូ។

កម្មករប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃ២៥ ធ្នូ។

កម្មករប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃ២៥ ធ្នូ។

កម្មករប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យ ទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ នៅព្រឹកថ្ងៃ២៥ ធ្នូ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាការធ្វើរដ្ឋប្រហារឬយ៉ាងណា?
- ក្រសួងការងារអំពាវនាវឲ្យកម្មករបន្តប្រក្រតីភាពការងារផលិតកម្ម
- កម្មករជិត១ម៉ឺននាក់នៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែ
- ជនរងគ្រោះដីធ្លីនៅភ្នំពេញបន្តតវ៉ាមុខសាលារាជធានី
- មេដឹកនាំបក្សប្រឆាំងចូលរួមធ្វើបាតុកម្មជាមួយកម្មករនៅស្វាយរៀងនិងកំពង់ចាម
- ការតវ៉ារបស់អតីតអ្នកបឹងកក់ក្លាយជាអំពើហិង្សា
- កម្មករស្ទើរទូទាំងប្រទេសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ខែគោល១៦0ដុល្លារ
- មេដឹកនាំសហជីពនឹងដឹកនាំមហាបាតុកម្មនៅចុងខែធ្នូតវ៉ារឿងប្រាក់ខែកម្មករ
- គ្រូពេទ្យអំពាវនាវឲ្យបាតុករសង្គ្រោះជាតិរក្សាអនាម័យ
បើគ្មានដំណោះស្រាយសមរម្យនោះទេ កម្មករនឹងស្ម័គ្រចិត្តមកចូលរួមធ្វើបាតុកម្មជាមួយបក្សសង្គ្រោះជាតិថ្ងៃនេះ ដើម្បីទាមទារការបោះឆ្នោតឡើងវិញ និងសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ព្រោះគឺរំពឹងថា នៅពេលបក្សសង្គ្រោះជាតិឈ្នះលើបក្សប្រជាជន ពួកគាត់នឹងបានទទួលប្រាក់ខែដូចការទាមទារ។
កម្មករមកធ្វើបាតុកម្មដើម្បីរស់ក្នុងជីវភាពរស់នៅសមរម្យ ថ្លៃថ្នូរទេតើ…??! មិនតវ៉ាទាមទារយកទៅធ្វើមាន ធ្វើបាន ធ្វើវីឡា ទិញឡានហុឺហា ដូចពួកពុករលួយទេ…សួរថាប្រាក់ខែ៨០$ អោយជនពុករលួយចាយមើល តើគ្រប់ទេ១ខែនោះ?
មុននឹងធ្វើអ្វីសូមមេត្តាពិចារណាផងទៅ ក្លិនឆ្អាបឈាម ក្លិនឆ្ងៀមរំសេវ ក្លិនអត់បាយ ធ្វើការហួសកម្លាំង និងក្លិនការកាប់សម្លាប់រង្គាល មិនទាន់ផុតនៅឡើយទេ។
មុននឹងធ្វើអ្វីសូមមេត្តាពិចារណាផងទៅ ក្លិនឆ្អាបឈាម ក្លិនឆ្ងៀមរំសេវ ក្លិនអត់បាយ ធ្វើការហួសកម្លាំង និងក្លិនការកាប់សម្លាប់រង្គាល មិនទាន់ផុតនៅឡើយទេ។
អារឿងហ្នឹងចាំនិយាយជាមួយមនុស្សចាស់ក្នុងឆ្នាំ ១៩៧២ បច្ចុប្បន្នក្មេងៗទើបកើតក្នុង ឆ្នាំ ១៩៩០ អត់
យល់ទេវ៉ើយ សង្គ្រាមអត់យល់! ចង់បានការរស់នៅបានសមរម្យដូចបណ្តាប្រទេសលើពិភពលោក OK!!!!