ដោយ កញ្ញា ខាន់ លក្ខិណា | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦
http://vodhotnews.com

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា កាលពីកន្លងទៅ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាប់រូបលោកថាលោកមិនមានលុយលាក់នៅក្រៅប្រទេសដូចការចុះផ្សាយនោះទេ ដោយថាបើលោកមានលុយនៅក្រៅប្រទេសមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន។
នៅលើប្រព័ន្ធសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ បានសរសេរថារដ្ឋមន្រ្តីយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បានប្រាប់លោកក្នុងពេលទទួលទានអាហារពេលល្ងាចជាមួយរូបលោកថា៖ “បើអ្នកណារកឃើញថាបើលោកមានលុយនៅក្នុងoffshore companiesនៃប្រទេសប៉ាណាម៉ាមែននោះ អ្នកណាដែលរកឃើញអាចយកលុយទាំងអស់នោះបាន បើមិនចង់យកលោកនឹងផ្ទេរលុយទាំងអស់នោះ ទៅមន្ទីរពេទ្យគន្ធបុប្ផា”។
គួបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រូវបានគេរកឃើញឈ្មោះនៅក្នុងបញ្ជី«Panama Paper»ដែលជាការបែកធ្លាយនៃកំណត់ត្រាធនាគារពាក់ព័ន្ធនឹងការ លាក់លុយនៅក្រៅស្រុក។ បុគ្គលមួយចំនួនដែលមានទ្រព្យសម្បត្តិនិងមានអំណាចជាងគេនៅជុំវិញ ពិភពលោកត្រូវបានដាក់នៅក្នុងបញ្ជីមួយនេះ។ ឯកសារបែកធ្លាយនោះត្រូវបានពិនិត្យដោយក្រុមអ្នកសារព័ត៌មានជាង ៣៧០នាក់ មកពីប្រទេសជាង៧០។
ក្រោយសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពីការលាក់លុយនៅក្រៅប្រទេសរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌កាលពីថ្ងៃទី៤ ខែមេសា បានចេញសេចក្តីប្រកាសមួយបដិសេធនឹងការលើកឡើងថារដ្ឋមន្រ្តីបានទិញភាគហ៊ុននៅក្រៅប្រទេស។ នៅក្នុងសេចក្តីប្រកាសដដែល អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សន សោភ័ណ បានបញ្ជាក់ថាមានការចុះផ្សាយថាលោក អង្គ វង្ស វឌ្ឍានា បានចំណាយប្រាក់៥ពាន់ដុល្លារដើម្បីទិញភាគហ៊ុនចំនួន៥ពាន់ក្នុងឆ្នាំ ២០០៧ ក្នុងក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅBritish Virgin Islands។ លោកបញ្ជាក់ថា៖ “ឯកឧត្តមរដ្ឋមន្រ្តីមិនធ្លាប់ស្គាល់ក្រុមហ៊ុនខាងលើនេះ ហើយក៏មិនធ្លាប់បានទិញភាគហ៊ុន ក្នុងក្រុមហ៊ុនបរទសណាមួយឡើយ”។
កាលពីថ្ងៃទី៧ ខែមេសា កន្លងទៅ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង ធ្លាប់លើកឡើងថាលោកបានដឹងពីឯកសារដែលបង្ហាញថារដ្ឋមន្រ្តីក្រសួង យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានទិញភាគហ៊ុននៅក្រៅប្រទេស ដែលត្រូវបានចាត់ទុកថាជាមធ្យោបាយមួយនៃការលាក់លុយក្រៅប្រទេសហើយថាអង្គភាពកំពុងផ្ទៀងផ្ទាត់លើករណីនេះ៕
និយាយ ដូច អត់និយាយ ចិត្តល្អ របៀប ដូច ជនពាល ( លុយក្តៅក្រហាយ អ្ហែងទៅយកមកបាន ជា
របស់អ្ហែង ហើយ ! )
ប្រជាពលរដ្ឋ សុំតែម៉្យាង កាត់ក្តី អោយយុត្តិធម៏ កុំ យកច្បាប់ រដ្ឋធម្មនុញ្ញមកទ្រាប់អង្គុយ ។
$$$$$$$
ភូទគេបានតែខ្លួនឯងបោកមិនបានឡើយ!!!!
សូមលោក កញ្ញារិទ្ធ ឈប់យក ពាក្យលោក អង្គវង្សវឌ្ឍនា ដោយខ្ចីមាត់ប្រើ។
គេមិនដែលធ្វើការអះអាងជំនួសនោះទេ។
មធ្យោបាយនេះ បានប្រើពេលក្រោយបោះឆ្នោតជាតិ ឆ្នាំ ២០១៣ រួចមកហើយ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រាកដជាអះអាង ដោយខ្លួនឯងបាន។
ចំជាមិនដឹងអីមែន។
តើតាមច្បាប់ខ្ឋែរអាចមានទោសទេ?
He talked like anyone can go and take someone’s else money just like that even the money is illegal. Cambodian justice minister who sits on the laws spoke like a child.
The person who found Ang Vong Vathana having money in stock has no right to touch that money; there is law protected. You can’t withdraw that money if you are not the owner of than money.
It should not be about getting that money, but it should be about resingning from your present position of minister of justice if the case is transpirantly found. Do you dare Mr Ang?
Look at his face , the coffin waiting him. Not too long he’ll be sleep in coffin in Wat Tirk Tla…
This guy is so childish!
This guy is so childish!
He work in the big position but talking like childish ‘really funny’ He think cambodian still dumb like 1980 ” because veitcong killing all the intelligentsia ”no mice’ now young gen very cleaver and they knew that justice system in cambodia is the worse corruption in the world’this is king dom of dictator’.GOD bless all cambodian people’
Why those high ranking posotion officials talking nonesense…….????
In laws position but talking with NO laws.
There is NO such thing that anyone can claim possession of anyone else.
Also, Mr. Khanharith should never put Mr.AngVong Vathna’s words into his mouth.
It is not credible to say so. It is talking cheap.
Last election, he also used his position to declare the election result. It is a misleading or inclined to do so.
Samneang
Khanharith does not care for the nation… he only cares for….What a waste… and shame to Khmer ancestors…
លូនឱនក្បាលធ្វើមុំចង្ក្រាន
លូនឱនក្បាលធ្វើមុំចង្ក្រាន
ប្រជាពលរដ្ឋ រាប់លាននាក់ ក្រ អ្នកខ្លះ ចំណាកស្រុកទៅធ្វើការនៅ ប្រទេសក្រៅ ទាំងលំបាក ឆ្លងកាត់
ឧបស័គ្គ ជាច្រើន , ចំណែក ហ៊ុន សែន សប្បាយ ក្អេងក្អាង លើគំនរ ទុក្ខ របស់ ប្រជាពលរដ្ឋ រាល់ថ្ងៃ !
Looked to Corruption peoples face is like this.
which bank allow others person to get your own money that deposited ???
are you okay ?
និយាយដូចកូនក្មេង បើទោះជារកលុយនោះឃើញក៏យកមិនបានដែរព្រោះមិនមែនម្ចាស់ លោករដ្ឋមន្ត្រីយុត្តិធម៌នេះអាចមានលុយរាប់លានដុល្លារលាក់បាំងនូវកន្លែងផ្សេងៗច្រើនទៀត…
Idiot,
យកលុយទាំងអស់យ៉ាងម៉េចទៅ។ គ្រាន់តែរឿងស្រីញី យកយន្តការសភា ភាវរកម្ម អង្គភាពប្រឆាំងអំពើ ពុករលួយតុលាការ សារពត័មាន។ សំរាប់មេតុលាកា បើរកឃើញ ត្រូវកាត់ ទោសដោយបង្កកទ្រព្យសម្បត្តិមួយពូជ និងចាប់បង្ខំដាក់ទោសជាទំងន់ ដោយរួមរ័ក្សរហូត ដល់ស្លាប់ ដោយត្រូវប្រើថ្នំាវីយ៉ាក្រា រៀងរាល់ ២ម៉ោងម្តងៗ។ នេះជាកិត្តិយសទោសសំរាប់មេក្រសួងយុត្តិធម័។
កុំឡប់ពេក។