កម្ពុជា​ជំរុញ​ការបង្កើត​សេចក្ដីថ្លែងការណ៍​រួម ស្ដីពី សិទ្ធិ​ពលករ​ទេសន្ដរប្រវេសន៍​អាស៊ាន

ថ្ងៃទី 4 ឧសភា 2012
ដោយ: រតនា
CEN

កិច្ចប្រជុំ​របស់​គ​ណៈ​កម្ម​ការអនុវត្ត​សេចក្ដីថ្លែងការណ៍​របស់​អាស៊ាន ស្ដីពី បញ្ហា​លើកកម្ពស់ និង​ការពារ​សិទ្ធិ​ពលករ​ទេសន្ដរប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២

កិច្ចប្រជុំ របស់ គ ណៈ កម្ម ការអនុវត្ត សេចក្ដីថ្លែងការណ៍ របស់ អាស៊ាន ស្ដីពី បញ្ហា លើកកម្ពស់ និង ការពារ សិទ្ធិ ពលករ ទេសន្ដរប្រវេសន៍ នៅ ព្រឹក ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១២

ភ្នំពេញ: លោក ហូ វុ​ឌ្ឍី អគ្គនាយករង​នៃ​ក្រសួង​ការងារ បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២ ថា កិច្ចប្រជុំ​នៅពេលនេះ គឺជា​ការប្រជុំ​របស់​គ​ណៈ​កម្ម​ការអនុវត្ត​សេចក្ដីថ្លែងការណ៍​របស់​អាស៊ាន ស្ដីពី បញ្ហា​លើកកម្ពស់ និង​ការពារ​សិទ្ធិ​ពលករ​ទេសន្ដរប្រវេសន៍​។ លោក​បញ្ជាក់ថា នេះ​ជា​កិច្ចប្រជុំ​លើក​ទី​៥ ដែល​ធ្វើឡើង​នៅក្នុង​ចំណោម​កិច្ចប្រជុំ​មួយក្រុម នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន លើក​ទី​២២​។​

​លោក ហូ វុ​ឌ្ឍី បាន​បញ្ជាក់ថា កិច្ចប្រជុំ​សម្រាប់​ការលើកកម្ពស់ និង​ការពារ​សិទ្ធិ​ពលករ​ទេសន្ដរប្រវេសន៍ លើក​ទី​៥ ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់ តាំងពី​ប៉ុន្មាន​ឆ្នាំមុន​។ មូលហេតុ​នៃ​ការកើតឡើង​នៃ​កិច្ចប្រជុំ​នេះ ដោយសារ​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន មានការ​បារម្ភ​ចំពោះ​ការការពារ​ពលករ​ទេស​ន្ដ​រ​ប្រវេសន៍​។ នៅក្នុង​ការបារម្ភ​នេះដែរ ក្នុង​ឆ្នាំ​២០០៧ នាទី​ក្រុង​សែ​អ៊ូ​ល ប្រទេស​កូរ៉េ ថ្នាក់ដឹកនាំ​គ្រប់​ប្រទេស​បាន​ប្រជុំ ហើយ​បង្កើត​សេចក្ដីថ្លែងការណ៍ ស្ដីពី ការការពារ​សិទ្ធិ​ពលករ ហើយ​ដើម្បី​អនុវត្ត​សេចក្ដីថ្លែងការណ៍​នេះ ទើប​បង្កើត​ឡើងជា​គណៈ​កម្ម​ការ អនុវត្ត​ឧបករណ៍​សេចក្ដីថ្លែងការណ៍ សិទ្ធិ​ពលករ​របស់​អា​ស៊ាន​។​

Photo by CEN

លោក ហូ វុ​ឌ្ឍី អគ្គនាយករង​នៃ​ក្រសួង​ការងារ

​លោក​បន្តថា គណៈកម្មការ​នេះ​បាន​ប្រជុំ​ពិភាក្សាគ្នា​ចំនួន ៥ លើក​រួចហើយ ពិនិត្យ​លើ​សេចក្ដីព្រាង ហើយ​កិច្ចប្រជុំ​ថ្មីៗ​នេះ​នៅ​សិង្ហ​បុរី សម្រេចបាន​សេចក្ដីព្រាង​មួយ ជាង​សេចក្ដីព្រាង​ឧ​បរ​កណ៍​របស់​អាស៊ាន ដើម្បី​យកទៅ​ប្រើប្រាស់​ការពារ​សិទ្ធិ​ពលករ នៅ​ឆ្នាំ​២០១៥​។ លោក​បន្ថែមថា សេចក្ដីព្រាង​នេះ នឹង​បន្ត​ពិភាក្សាគ្នា​រយៈពេល​ពីរ​ថ្ងៃ ពីថ្ងៃ​ទី​៤-៥ ខែឧសភា នៅ​ក្រុងភ្នំពេញ ហើយ​លទ្ធផល​នឹង​ទទួលបាន​នៅ​ថ្ងៃស្អែក​។​

Photo by CEN

កិច្ចប្រជុំ​របស់​គ​ណៈ​កម្ម​ការអនុវត្ត​សេចក្ដីថ្លែងការណ៍​របស់​អាស៊ាន ស្ដីពី បញ្ហា​លើកកម្ពស់ និង​ការពារ​សិទ្ធិ​ពលករ​ទេសន្ដរប្រវេសន៍ នៅ​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២

​លោក​បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​សេចក្ដីព្រាង​នោះ ផ្ដោត​សំខាន់បំផុត​លើ​ការការពារ​សិទ្ធិ​ពលករ​ជំនាន់ នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន ជៀសវាង​កុំ​ឲ្យ​មានការ​ជួញដូរ ឬ​ការ​ធ្វើបាប​ពលករ​ខុសច្បាប់ ទោះបី​ប្រទេស​បញ្ជូន​ពលករ ប្រទេស​ទទួល​ពលករ ត្រូវអនុវត្ត​ច្បាប់ និង​សេចក្ដីថ្លែងការណ៍​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​សិទ្ធិ​ពលករ ពីព្រោះ​ពលករ​ដែល​ធ្វើការ​ទាំងនោះ មិនមែន​ផ្ដល់​ផលប្រយោជន៍​សម្រាប់តែ​ប្រទេស​ដែល​ទទួល​ពលករ​នោះទេ​។​

​ចំពោះ​ការបណ្ដុះបណ្ដាល​សមត្ថភាព​ពលករ ដើម្បី​បញ្ជូន​ទៅកាន់​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ សម្រាប់​ប្រទេស​កម្ពុជា គឺជា​បន្ទុក​របស់​ក្រសួង​អប់រំ និង​ក្រសួង​ការងារ ត្រូវតែ​ជំរុញ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​។ លោក ហូ វុ​ឌ្ឍី បានបញ្ជាក់​ទៀតថា “​មកដល់ពេលនេះ​មាន​យុវជន​ជាច្រើន បានទទួល​ការបណ្ដុះបណ្ដាល​ជំនាញ ទាំង​ក្នុង​ប្រព័ន្ធ ទាំង​ក្រៅ​ប្រព័ន្ធ​។ ខ្ញុំ​ជឿថា ពី​ពេលនេះ ដល់​ឆ្នាំ​២០១៥ យុវជន​របស់​យើង​នឹងមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​ប្រកួតប្រជែង​ទីផ្សារការងារ នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​”​។​

​សេចក្ដីថ្លែងការណ៍​ស្ដីពី​សិទ្ធិ​ពលករ​ទេសន្ដរប្រវេសន៍​អាស៊ាន នៅពេលដែល​ចូល​ជា​ធរមាន​គ្រប់​ដណ្ដប់​ទៅលើ​ពលករ​ស្របច្បាប់ និង​ពលករ​មិន​ស្របច្បាប់ នៅតាម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ពីព្រោះ​តាមរយៈ​កិច្ចប្រជុំ​កំពូល​អាស៊ាន ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​យើង និង​ថ្នាក់ដឹកនាំ​អាស៊ាន បានទទួល​ស្គាល់​បានច្បាស់លាស់ ដោយ​ជំរុញ​ឲ្យ​បង្កើត​ឧបករណ៍​នេះ​ឲ្យ​បាន​ឆាប់ ជា​ពិ​សេ​ចង់​ឲ្យ​បាន​នៅ​ចុងឆ្នាំ​២០១២​នេះ​។ ប៉ុន្តែ​សេចក្ដីថ្លែងការណ៍​នេះ ចេញ​បាន ឬ​មិនបាន អាស្រ័យ​លើ​ការជជែក​គ្នា​លើក​នេះ ស្រេច ឬ​មិន​ស្រេច ឬ​ត្រូវ​បន្ត​ជជែក​គ្នា​ពេល​ក្រោយ​ទៀត​៕ K​

What Next?

Recent Articles