តារាបាល់ទាត់អ៊ីតាលីគឺលោក Fabio Cannavaro បានជួបជាមួយអ្នកកាសែតនៅវេលាថ្ងៃត្រង់ថ្ងៃទី ៩មករា នៅសណ្ឋាគារ Sofitel Phokeethra ។ លោកសប្បាយចិត្តនៅពេលបានមកកម្ពុជាជាលើកដំបូង
សម្តែងមតិ
តារាបាល់ទាត់អ៊ីតាលីគឺលោក Fabio Cannavaro បានជួបជាមួយអ្នកកាសែតនៅវេលាថ្ងៃត្រង់ថ្ងៃទី ៩មករា នៅសណ្ឋាគារ Sofitel Phokeethra ។ លោកសប្បាយចិត្តនៅពេលបានមកកម្ពុជាជាលើកដំបូង
កីឡាករ បាល់ទាត់ លំដាប់កំពូល របស់ អ៊ីតាលី លោក Fabio Cannavaro កំពុងធ្វើទស្សនកិច្ច នៅកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ដើម្បីចែករំលែក បទពិសោធន៍ នានា ដល់កីឡាករ និង កុមារកម្ពុជា ដែលចូលចិត្ត វិស័យ កីឡា បាល់ទាត់ ។
ការធ្វើកីឡាឲ្យខ្លាំងវាជាការលំបាកមួយ ។ កីឡាវាប្រៀបដូចជាការកសាងកងទ័ពមួយយ៉ាងអញ្ចឹងព្រោះត្រូវមានធន ធានមនុស្ស សម្ភារៈ និង សេដ្ឋកិច្ច ។ កីឡាករ ឬ កីឡាការិនីម្នាក់អាចខ្លាំងបានវា ទាមទារនូវឆន្ទៈ ភាពអំណត់ ការហ្វឹកហាត់ មហិច្ឆតារ និងការប្រកួតប្រជែង ។
ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយកូនបាល់ ITF Men Future ដែលមានកីឡាករខ្លាំងៗលើពិភពលោកចូលរួម ។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចចិត្តតែងតាំងលោកឧកញ៉ាវិសេសវេជ្ជបណ្ឌិត មី សាមឺឌី ជាទីប្រឹក្សាអូឡាំពិកមួយជីវិត និងតែងតាំងលោកសាមឺឌី ស៊ីវឌ្ឍនា ជាទីប្រឹក្សាអូឡាំពិក ។
ថ្ងៃ៣០ធ្នូនេះកីឡាចំនួន ៨ ប្រភេទបានចេញដំណើរទៅកាន់ខេត្តព្រះសីហនុហើយដើម្បីប្រកួត និង ខ្លះសំដែងក្នុងពិធី បុណ្យនៅយប់ថ្ងៃទី ៣១ធ្នូ ។ កីឡាទាំង ៨ ប្រភេទនោះ មានចំបាប់ឆ្នេរខ្សាច់ ស្គីលើទឹក ហែលទឹក (Open water) អត្តពលកម្ម ល្បុក្កតោ បាល់ទះឆ្នេរខ្សាច់ ជិះសេះ និង ប្រដាល់ ។
អតីតប្រធានសហព័ន្ធប្រដាល់កម្ពុជា គឺលោក អ៊ុំ យូរ៉ាន់ ដែលបាត់បង់តំណែងជាប្រធានរបស់សហព័ន្ធនេះតាមរយៈមហាសន្និបាតកាលពីចុងឆ្នាំ២០០៩ នោះទំនងជាត្រូវបាត់បង់បន្ថែមទៀតនូវសមាជិកភាពជាសមាជិកគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។
បុកស៊ីង ដេយ៍ (Boxing Day) គឺជាថ្ងៃសម្រាកសាធារណៈ សម្រាប់បណ្តាប្រទេស ដែលគោរពសាសនាគ្រិស្ដ ហើយត្រូវបានធ្វើនៅថ្ងៃទី២៦ ខែធ្នូ រៀងរាល់ឆ្នាំ ជាថ្ងៃទី១ ឬទី២ បន្ទាប់ពីថ្ងៃបុណ្យណូអែល (Christmas Day) ហើយក៏បានក្លាយជាថ្ងៃសម្រាកដើរទិញអីវ៉ាន់ប្រចាំឆ្នាំសម្រាប់ប្រទេសខ្លះ ។
លោក ហែម ថុន ជាសមាជិកគណៈកម្មាធិការប្រតិបត្តិអូឡាំពិកកម្ពុជាដែលជាកីឡាករជើងចាស់មួយរូបបានឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ១៩៦២ ដែលនោះជាការបង្កើតជាផ្លូវការតែនៅក្នុងស្រុក កម្ពុជាចាប់ផ្ដើមមានប្រធានអូឡាំពិកដំបូងនៅឆ្នាំ១៩៤៧មកម្ល៉េះ ។
យប់ថ្ងៃទី១៦ធ្នូ ក្រុមហ៊ុនស្រាបៀរអង្គរបានអនុវត្តន៍នូវការសន្យារបស់ខ្លួនដែលបានសន្យាផ្ដល់រង្វាន់ដល់កីឡាករ-ការិ នីកម្ពុជាដែលដណ្ដើមបានមេដាយមាស និង ប្រាក់ពី SEA Games ទី២៦នៅប្រទេសឥណ្ឌូនេស៊ីកន្លងមក ។
ពេលនេះមហិច្ឆតាររបស់កម្ពុជា គឺការដាក់បញ្ជូលនូវក្បាច់គុនបូរាណខ្មែរទៅក្នុងបញ្ជីសម្បត្តិវប្បធម៌អរូបីសម្រាប់មនុស្សជាតិក្នុងខណៈដែលអ្វីៗស្ថិតក្នុងភាពមិនទាន់ឯកភាពគ្នានៅឡើយ ។ គ្រូគុនចំនួន ២ នាក់បានលើកឡើងពីទឡ្ហីករណ៍រៀងៗខ្លួនអំពីល្បុក្កតោដែលម្ខាងចាត់ទុកថាជាប្រភពនៃក្បាច់គុន ឯម្ខាងទៀថាល្បុក្កតោគ្រាន់តែជាឈ្មោះនៃប្រភេទអាវុធមួយប្រភេទតែប៉ុណ្ណោះ ។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១១ ប្រតិភូមកពី សមាគមកីឡា តៃក្វាន់ដូរ កម្ពុជា (ITF ) ប្រមាណ១៤នាក់ ដឹកនាំដោយ លោកអនុប្រធាន សមាគមកីឡា តៃក្វាន់ដូរកម្ពុជា បានចុះមក ទស្សនកិច្ច និង សិក្សាស្វែងយល់ ពីបច្ចេកទេស របស់ក្រុមកីឡា តៃក្វាន់ដូរ ក្លឹបកងរាជអវុធហត្ថ ខេត្តបន្ទាយមានជ័យ និង សួរសុខទុក្ខ ដល់ក្រុមយុវជន ផ្តាច់សារធាតុញៀន ។
ថ្ងៃទី១១ធ្នូស្អែកនេះកីឡាជនពីការកម្ពុជាចេញដំណើរទៅកាន់ទីក្រុងសូឡូ នៃប្រទេសឥណ្ឌូនេស៊ី ហើយដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Paragames លើកទី ៦ ។ ប្រភេទកីឡាដែលបញ្ជូនទៅចូលរួមនោះមានហែលទឹក បាល់ទះអង្គុយ ប្រណាំងរទេះ និងអត្តពលកម្ម ។
ព្រឹកមិញនេះ (ថ្ងៃទី៧ធ្នូ) នគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើការប្រជុំមួយ ស្ដីពីការបញ្ជូនកីឡាចំនួន ៧ ប្រភេទ ចូលរួមប្រកួតក្នុងឱកាសបុណ្យសមុទ្រ ថ្ងៃទី៣១ធ្នូ នាខេត្តព្រះសីហនុ ។
ការរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី១៦ ឆ្នាំ២០១១ ដែលបានធ្វើនៅតំបន់អង្គរខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ធ្នូ ឆ្នាំ២០១១ បានបញ្ចប់ដោយគ្មានបញ្ហាអ្វីកើតឡើងនោះទេ។ នេះបើតាមការអះអាងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា។
នេះជាព្រឹត្ដការណ៍ប្រចាំឆ្នាំ ដែលខេត្ដសៀមរាប-អង្គរវត្ដ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើម្ចាស់ផ្ទះ សំរាប់ការរត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង ប្រចាំឆ្នាំ លើកទី១៦ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជា សហការជាមួយស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសមាគមបេះដូងមាស។
ចំពោះលទ្ធផលចំណាត់ថ្នាក់នោះគឺវិញ្ញាសារឯកត្តជនបុរសក្របខ័ណ្ឌ A ចំណាត់ថ្នាក់លេខ ១កីឡាករកម្ពុជា ប៊ុន កេន្នី និងលេខ ២ កីឡាករបារាំងLajous Lionel ។ វិញ្ញាសារឯកត្តជនបុរសក្របខ័ណ្ឌ B ចំណាត់ថ្នាក់លេខ ១កីឡាករបារាំង Lajous Lionel និងចំណាត់ថ្នាក់លេខ ២ កីឡាករកម្ពុជា ធន តុលា ។ វិញ្ញាសារឯកត្តជនបុរសក្របខ័ណ្ឌC ចំណាត់ថ្នាក់លេខ ១ កីឡាករ ថាច់ វិបុល និង ចំណាត់ថ្នាក់លេខ ២ កីឡាករ ប៊ុន ហេង ។
លោក ទេព ឃុនណា កើតនៅឆ្នាំ១៩៣៦ និងទទួលមរណភាពនៅឆ្នាំ១៩៩៥ គឺនៅក្នុងវ័យ ៥៨ ឆ្នាំ នៅប្រទេសបារាំង។ សម្រាប់ពេលនេះ កីឡាករស្រករក្រោយម្នាក់ គឺប៊ុន កេន្នី បានកសាងសមត្ថភាព ហើយឆ្នាំនេះ គេនឹងបោះជំហ៊ានចូលក្នុងព្រឹត្តិការណ៍ Devis-cup ហើយ ៕
មតិអ្នកអាន