នៅព្រឹកថ្ងៃទី១៨ ខែឧសភា នេះ ជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣។ ក្នុងទីក្រុងភ្នំពេញសំឡេងឧគ្ឃោសនស័ព្ទ និងការហ៊ោកញ្ជ្រៀវបានលាន់លឺនៅតាមដងវិថី និងទីប្រជុំជនដោយសារនយោបាយនានារបស់គណបក្សដែលបានចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៣ ខែមិថុនា ខាងមុខ។
នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១២ កងកម្លាំងចម្រុះរបស់រាជរដ្ឋាភិបាល នៅតែបន្តហ៊ុមព័ទ្ធ និងគ្រប់គ្រងតំបន់ភូមិប្រម៉ា ដដែល ហើយនៅតែមិនអនុញ្ញាតឲ្យជនណាដែលមិនមានភារៈជាសមត្ថកិច្ច រួមទាំងអ្នកសារព័ត៌មាន និងបុគ្គលិកអង្គការសង្គមស៊ីវិល ចូលទៅកាន់ទីនោះបានឡើយ។
ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃម្សិលមិញថា គិតត្រឹមចុងខែមិថុនា ការផ្តល់មូលនិធិ-សម្រាប់ភាគីអន្តរជាតិនៃសាលាក្តីខ្មែរ ក្រហម ដែលគាំទ្រដោយ អង្គការសហប្រជាជាតិ(អ.ស.ប) នឹងអស់ថវិកា ដែលនឹងប៉ះពាល់ជាអវិជ្ជមានដល់លទ្ធភាពរបស់សាលាក្តីនេះ ក្នុងការបើកប្រាក់ខែឲ្យបុគ្គលិក។
តាមប្រភពពីប្រជាពលរដ្ឋពីកន្លែងកើតហេតុ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធធ្វើការបង្ក្រាប ដោយមានការបាញ់រះបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែឧសភា នេះ។ តាមប្រភពពីប្រជាពលរដ្ឋពីកន្លែងកើតហេតុ បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធធ្វើការបង្ក្រាប ដោយមានការបាញ់រះបណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៦ ខែឧសភា នេះ។
កូនអ្នកភូមិបុរីកីឡាម្នាក់ស្លាប់ និងជាច្រើននាក់ទៀតឈឺគ្រុនក្ដៅ ផ្ដាសាយ និងរាករូស ដោយសារគ្មានទីកន្លែងរស់នៅសមរម្យ។ កូនអ្នកភូមិបុរីកីឡាម្នាក់នោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា នៅក្នុងរាជធានីភ្នំពេញ ដោយសារជំងឺគ្រុនក្ដៅ និងរាករូស និងគ្មានអាហារូបត្ថម្ភគ្រប់គ្រាន់។
ព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម មុនីនាដ សីហមុនីបានយាងទៅខេត្តកំពតនៅថ្ងៃនេះក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មដើម្បីយាងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ។
ថ្ងៃអាទិត្យនេះគឺជាថ្ងៃចម្រើនព្រះជន្ម ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា គម្រប់ ៥៩ ព្រះវស្សា និងយាងចូល ៦០ ព្រះវស្សា។ ក៏ដូចរៀងរាល់ឆ្នាំដែរ ព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រត្រូវប្រារព្ធឡើងក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ខែឧសភាតទៅ។
ក្នុងសន្និសីទកាសែតមុនការចាកចេញនារសៀលថ្ងៃសុក្រនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានសម្ដែងនូវការព្រួយបារម្ភចំពោះការបៀតបៀនអាយុជីវិតទៅលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីកម្ពុជាបានក្រើនរម្លឹករដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសសមាជិកអាស៊ានមិនអោយប្រមាថ ឬធ្វើទុក្ខបុកម្នេញពលករចំណាកស្រុក។ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងបញ្ហានេះនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាននៅភ្នំពេញ។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស អះអាងថា នឹងលើកពីបញ្ហាដ៏ចម្រូងចម្រាសរបស់ពលរដ្ឋសហគមន៍បុរីកីឡា ទៅពិភាក្សាជាមួយប្រមុខរដ្ឋាភិបាល ដើម្បីស្វែងរកដំណោះស្រាយ។ លោក ស៊ូប៊ែឌី ចាត់ទុកថា នេះជាបញ្ហាមិនគួរកើតចំពោះពលរដ្ឋនៅក្នុងសតវត្សដែលពិភពលោកកំពុងបង្កើនការគោរពសិទ្ធិមនុស្សនោះទេ។
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា រដ្ឋាភិបាលនឹងមិនឲ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាននោះទេក្នុងអាណត្តិរបស់លោក។
មានគ្រឿងចក្រកំពុងរុករករ៉ែនៅលើផ្ទៃដីប្រមាណ៣ពាន់ហិកតា យ៉ាងអនាធិបតេយ្យនៅព្រៃឡង់ ក្នុងខេត្តក្រចេះនិងកំពង់ធំ ដោយមានទាហាននិងអាជ្ញាធរមូលដ្ឋានការពារផង ដោយបានបំផ្លិចបំផ្លាញធនធានធម្មជាតិគួរឲ្យបារម្ភ។
ក្រុមសហគមន៍ជនជាតិដើមភាគតិច នៅខេត្តរតនគិរី ស្នើសុំឲ្យអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិឱ្យជួយផ្ដល់សារពីផលប៉ះពាល់ប្រជាពលរដ្ឋស្ដីពីគម្រោងផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជូនចំពោះរាជរដ្ឋាភិបាល ឱ្យជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
បុណ្យវិសាខបូជាត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែពិសាខ ដើម្បីឧទ្ទិសចំពោះថ្ងៃជាមង្គលទាំងបី គឺថ្ងៃប្រសូតចាកឧទរព្រះមាតា ថ្ងៃត្រាស់ដឹងអនុត្តរ សម្មា សម្តុទ្ធិញ្ញាណ និងថ្ងៃរំលត់ខន្ធចូលកាន់ព្រះនិព្វាននៃព្រះសម្មាសម្ពុទ្ធ។
សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ នៃសាលាក្តីខ្មែរក្រហមដែលកំពុងត្រៀមចាកចេញ គឺលោក ឡូរ៉េន កាស្ពឺ អាសឺម៉េត (Laurent Kasper-Ansermet) កាលពីថ្ងៃទី០៤ ខែឧសភា ម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយចោទប្រកាន់ថា មានបុគ្គលជាច្រើនរូបកំពុងតែជ្រៀតជ្រែកក្នុងសំណុំរឿង០០៣ និង០០៤ ដែលលោកបានស៊ើបអង្កេត។
ចៅក្រមស៊ើបសួររបស់តុលាការខេត្តកោះកុង បានចេញដីកាឃុំខ្លួនឈ្មោះ រ៉ាន់ បូរ័ត្ន ហើយនៅថ្ងៃសុក្រនេះ-នេះបើតាមការអះអាងរបស់មន្ត្រីអង្គការលីកាដូប្រចាំខេត្តកោះកុង ។
កូនប្រុសច្បងរបស់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ មានបំណងធ្វើការស្នងតំណែងឪពុក បន្ទាប់ពីឪពុករបស់គេត្រូវឃាតកបាញ់សម្លាប់ ដោយបុព្វហេតុការពារធនធានធម្មជាតិ ដែលជាសម្បត្តិរបស់មនុស្សជាតិ។
អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា គឺលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍របស់ខ្លួននៅកម្ពុជាពីថ្ងៃទី០៤ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ដោយផ្តោតសំខាន់ទៅបញ្ហាដីសម្បទានដែលរដ្ឋាភិបាលកម្ពុជាបានផ្តល់ទៅឲ្យក្រុមហ៊ុនឯកជន។
ពិធីហែក្បួននេះមានការចូលរួមពីកម្មករ កម្មការិនី និងប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡា សហគមន៍បឹងកក់ ព្រមទាំងតំណាងសហភាពការងារមកពីគ្រប់វិស័យ សរុបប្រមាណ ៧ពាន់នាក់ ដើម្បីដង្ហែក្បួនយកញត្តិដាក់ជូនរដ្ឋសភា។
រឿងរ៉ាវដែលឈានដល់ការផ្ទះអាវុធនាំឲ្យស្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងមន្ត្រីកងរាជអាវុធហត្ថម្នាក់កាលពីថ្ងៃព្រហស្បតិ៍នៅឯខេត្តកោះកុងនៅតែបន្តស្ថិតក្នុងអាថ៌កំបាំងនៅឡើយ។
មតិអ្នកអាន